Khmernote Media
  • បច្ចេកវិទ្យា

    ការថ្មល្បឿនលឿនកំពុងតែខ្លាចជាបច្ចេកវិទ្យា ដែលក្រុមហ៊ុនស្មាតហ្វូនជាច្រើនជ្រើសយកមកធ្វើការប្រកួតប្រជែងនៅលើទីផ្សារទូរស័ព្ទដៃ ដោយឆ្នាំមុនក្រុមហ៊ុន OnePlus អាចសាកថ្មបានដោយប្រើថាមពល 30W ចំណែកឯ Huawei វិញឡើងដល់ 40W ហើយ Oppo Find X វិញនោះ ជាប់ជាស្មាតហ្វូនដំបូង ដែលអាចបញ្ចូលថ្មបានរហូតដល់ 50W ជាមួយបច្ចេកវិទ្យា SuperVOOC Flash Charge។ ថ្មីៗនេះផងដែរ ក្រុមហ៊ុន vivo បានបង្ហាញពីបច្ចេកវិទ្យាសាកថ្មលឿនរបស់ខ្លួនជាមួយនឹងថាមពលរហូតដល់ទៅ 120W ដោយមានសមត្ថភាពបញ្ចូលថ្មទំហំ 4,000mAh ពី 0% ដល់ 50% ចំណាយពេលតែ

    June 21, 2019
  • សេដ្ឋកិច្ច

    បើនិយាយពីរឿងពុះដីឡូត៍លក់វិញនោះ ខេត្តកណ្តាល និង ខេត្តកំពង់ស្ពឺ កំពុងក្លាយជាផ្ទាំងស៊ីបសម្រាប់ឈ្មួញនិងមហាជន ដោយសារតែខេត្តទាំង២នេះ វាស្ថិតនៅជាប់រាជធានីភ្នំពេញ និងផ្លូវជាតិលេខ៤ តភ្ជាប់ពីភ្នំពេញទៅខេត្តព្រះសីហនុ ដែលជាទឹកដីមានកំពង់ផែ សេដ្ឋកិច្ច ដ៏អស្ចារ្យ និងស្របពេលដែលរោងចក្រនានាត្រូវបានរើចេញពីក្រុងភ្នំពេញ មកបោះទីតាំងនៅតំបន់នេះ។ ការរីកចំរើននៃវិស័យអចលនទ្រព្យត្រូវបានគេមើលឃើញថា វាល្អសម្រាប់ឈ្មួញដែលរកស៊ីពុះដីឡូត៍ តែវាក៏ជាហានិភ័យមួយផងដែរ សម្រាប់អតិថិជន ដែលយកលុយទៅទិញដីឡូត៍ដើម្បីទុកចំណេញ តែប៉ះអ្នករកស៊ីបោកប្រាស់ លក់ដីខ្យល់។ ផ្លូវ ៥១ ឆ្លងទៅផ្លូវជាតិលេខ៤ ទៅផ្លូវជាតិលេខ៥ និងជាព្រុំប្រទល់ម្ខាងម្នាក់រវាងខេត្តកណ្តាល និងកំពង់ស្ពឺ បើតាមការបង្ហើបអោយដឹងពីអ្នកជំនាញអចលនទ្រព្យ បានរៀបរាប់ថាស្រុកអង្គស្នួល ខេត្តកណ្តាល និង ខេត្តកំពង់ស្ពឺ មានការរកស៊ីពុះដីឡូត៍ រីកដូចផ្សិត

    June 21, 2019
  • សិល្បៈ

    ឃិន ស្រីនាថ ហៅ អ៊ីវ៉ា តារាចម្រៀងស្រីល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ ដែលបងប្អូនគ្រប់គ្នាបានស្គាលយ៉ាងច្បាស់ថាតារាស្រីមានទឹកដមសម្លេងស្រទន់ និងមានរូបសម្រស់ស្រស់សោភា។ យ៉ាងណាមិញថ្មីៗនេះ អ៊ីវ៉ា បានចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធី​ “ចម្រៀងគ្រួសារខ្មែរ” ដែលរៀបចំដោយ​ លោក​ អ៊ុក​ ណារីម​ និងអ្នកនាង​ ឆោម​ ឆពុំ។ ក្នុងនោះ អ៊ីវ៉ា ក៏បានបកស្រាយបទចម្រៀងមួយបទដែលមានចំណងជើង “អ្នកម្តាយកម្សត់” អ្វីដែលគួរឲ្យកត់សម្គាល់ អ៊ីវ៉ា បានសម្រក់ទឹកភ្នែកពេលដែលបានបកស្រាយបទចម្រៀងដែលខ្លួនបាននិពន្ធចេញពីចិត្តរៀបរាប់រំលឹកពីអ្នកម្តាយ។ គួររំលឹកថាបទ “អ្នកម្តាយ​កម្សត់” គឺជាបទចម្រៀងដែល អ៊ីវ៉ា បាននិពន្ធជាលើកដំបូងក្រោយ​ពេល​ដែល​ម្តាយ​របស់​តារា​រូប​នេះ​បាន​លាចាក​លោក​កាលពី​ឆ្នាំ២០១៤​៕ សូមទស្សនាវីដេអូនៅខាងក្រោម៖ ដោយ៖ ណារ៉ែន

    June 21, 2019
  • PR

    រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៩ ថ្ងៃនេះក្រុមហ៊ុន Cellcard រៀបចំកម្មវិធីចែករង្វាន់ពាក់កណ្តាលឆ្នាំ ដែលមានទឹកប្រាក់សរុប ២លានដុល្លារអាមេរិក មានសាច់ប្រាក់និងរង្វាន់ចែកជូនអតិថិជនដែលបានឈ្នះកាលពី៦ខែកន្លងទៅ។ នេះ គឺជាកម្មវិធីធំមួយក្នុងចំណោមកម្មវិធីចែករង្វាន់ធំៗជាច្រើនទៀតរបស់ Cellcard ដែលមានដូចជាកម្មវិធី iKnow iKnow, Fish a Motor, និង10K Raffle។ យោងតាមនាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក Ian Watson បាននិយាយថា ប្រាក់រង្វាន់បានកើនខ្ពស់រហូតដល់ទៅបីដងក្នុងកម្មវិធី 10K Raffle ចាប់តាំងពីខែមករាមកម្ល៉េះ។ លោក Watson

    June 21, 2019
  • PR

    រាជធានីភ្នំពេញ៖ ថ្ងៃទី 21 ខែមិថុនា ឆ្នាំ2019 Mobile Legends Southeast Asia Cup 2019 ដែលមានរយៈពេល 3ថ្ងៃនឹងចាប់ផ្តើមការប្រកួតនៅថ្ងៃនេះនៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន។ ក្រុមហ៊ុន Cellcard ដែលបានចាប់ដៃគូជាមួយនឹងសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា ក៏មានវត្តមាននៅទីនោះ ដើម្បីគាំទ្រដល់ Team Diversity Helheim ដែលទទួលបានជ័យលាភីក្នុងវគ្គផ្តាច់ព្រ័តនៅប្រទេសកម្ពុជាកាលពីខែឧសភាកន្លងទៅនេះ។ ក្រុមហ៊ុន Cellcard គឺជាអ្នកគាំទ្រយ៉ាងមុតមាំនៅក្នុងការប្រកួត Mobile Legends តាមរយៈចាប់ដៃគូជាមួយនឹងក្រុមអ្នកបង្កើតហ្គេមចិន Moonton ។ ក្រុមហ៊ុន Cellcard រួមជាមួយនឹងលោក

    June 21, 2019
  • អន្តរជាតិ

    កាលពីថ្មីៗនេះ នៅឯប្រទេសថៃមានករណីឃាត់ខ្លួនបុរសអ្នករត់តាក់ស៊ីមួយរូបក្រោយពីបទលួចបន្លំគីឡូ និងគិតថ្លៃលើសចំពោះភ្ញៀវ។ លោក សេវ៉យ ភុធិសាន ដែលមានវ័យ៥៧ឆ្នាំ មុខរបរជាអ្នករត់តាក់ស៊ីសាធារណៈពណ៌ផ្កាឈូក ពាក់ស្លាកលេខ ធស ៤០៧ ក្រុងថេបមហានរគរ ត្រូវបានប៉ូលីសចុះឃាត់ខ្លួនព្រមទាំងឆែកឆេររថយន្តក្រោយទទួលបានពាក្យបណ្តឹងពីភ្ញៀវបរទេសពីករណីលួចបន្លំគិតលុយលើសតម្លៃ។​ បុរសជនជាតិអង់គ្លេសដែលមានឈ្មោះថា MR.JAMES ALEXANDER LOAKES បានដាក់ពាក្យបណ្តឹងបុរសខាងលើរូបនេះក្រោយខ្លួនបានជិះតាក់ស៊ី ចាកចេញពីព្រលានយន្តហោះសុវណ្ណភូមិ ទៅកាន់ចំណុចផ្លូវ ខាវសាន ដោយគិតថ្លៃអស់ចំនួនជិត ៤០០០ បាត។ បុរសនេះដឹងយ៉ាងច្បាស់ថាខ្លួនពិតជាត្រូវបានគេលួចបន្លំគីឡូ និងតម្លៃ ដោយការគិតថ្លៃនេះគឺវាលើសពីតម្លៃធម្មតាជាខ្លាំង។ ក្រោយទទួលពាក្យបណ្តឹងក្រុមសមត្ថកិច្ចក៏បានចុះឃាត់ខ្លួនម្ចាស់រថយន្តតាក់ស៊ីពណ៌ផ្កាឈូកមកសួរនាំព្រមទាំងពិនិត្យឆែកឆេរ រកឃើញថាតាក់ស៊ីមួយនេះត្រូវបានកែប្រែរង្វាស់ម៉ែត្រ (ប្រដាប់គិតគីឡូឡាន) ដោយដំឡើងសៀគ្វីអគ្គិសនីបង្កើនគីឡូខុសច្បាប់។ លោក សមឆាយ រាឆៈកែវ

    June 21, 2019
  • ព័ត៌មានជាតិ

    អគ្គិសនីផ្តល់សេចក្តីជូនដំណឹងស្តីពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖ ដោយ៖ ណារ៉ែន

    June 21, 2019
  • ព័ត៌មានជាតិ

    បាត់ដំបង៖ កូនប្រុសតិរិច្ឆានម្នាក់បានយកពូថៅកាប់ទៅលើម្តាយរបស់ខ្លួន ហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា មានករណីហិង្សាដោយចេតនាក្នុងគ្រួសារមួយ (កូនយកពូថៅកាប់ម្តាយ)កើតឡើងត្រង់ចំណុចក្រុមទី០៨ ភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ដែលបង្កដោយជនសង្ស័យជាកូនឈ្មោះ សុង បូរ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ បានយកពូថៅកាប់ទៅលើម្តាយឈ្មោះ រួន អេត ភេទស្រី អាយុ ៤៨ឆ្នាំ បណ្តាលអោយរងរបួសត្រង់ចង្កេះ និងបន្តយកពូថៅកាប់ទៅលើម៉ូតូបែកកុងទ័រ និងខោអាវ។ របាយការណ៍ដដែលបន្តថា ចំពោះមូលហេតុគឺបណ្តាលមកពីកូនប្រុសខឹងនឹងម្តាយស្តីបន្ទោសពីរឿងហូបបាយច្រើនមិនទុកអោយប្អូន។ ក្នុងនោះសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង ពូថៅចំនួន ១។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត

    June 21, 2019
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ៖ ស្ត្រីរងគ្រោះម្នាក់ដែលជិះម៉ូតូហើយត្រូវរថយន្តក្រឡុកសុីម៉ង់ត៍បុក កាលពីម៉ោង១រសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ បានទទួលមរណភាពហើយ ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ។ ស្ត្រីរងគ្រោះមានឈ្មោះចាន់ សុភ័ក្ត្រ ភេទស្រី អាយុ២៦ឆ្នាំ ជាអ្នកគ្រូបង្រៀន នៅសាលាបឋមសិក្សាចំការកៅស៊ូសង្កាត់០១ ក្រុងព្រះសីហនុ។ គ្រោះថ្នាក់ចរាចរណ៍នេះតាមសមត្ថកិច្ចបញ្ជាក់ថា បង្កឡើងដោយរថយន្តក្រឡុកសុីម៉ង់ត៍មួយគ្រឿងគ្មានផ្លាកលេខ របស់ក្រុមហ៊ុនតាំងម៉េងរ័ត្ន បើកបរចុះផ្លូវចំណោតពីផ្លូវបំបែកសេតេ ទៅផ្លូវបំបែករ៉ា លុះមកដល់មកកន្លែងកើតហេតុ ក៏បុករះម៉ូតូមួយគ្រឿងម៉ាកScoopy ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ ១G-៧៦៧៣ បណ្តាលអោយស្ត្រី អ្នកបើកបរម៉ូតូរងរបួសធ្ងន់ ក្រោយមកបានស្លាប់ក្រោយពេល បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ជាមួយគ្នានេះ អ្នកបើកបររថយន្តបង្ក ក៍រងរបួសបាក់ជើងធ្ងន់ធ្ងរដែរ។ សូមចូលរួមសោកស្តាយនិងរំលែកទុក្ខជាមួយក្រុមគ្រួសារសពផង៕ ប្រភព៖ លោក

    June 21, 2019
  • សិល្បៈ

    កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ តារាប្រុសស្រីល្បីឈ្មោះជាច្រើននាក់បានមកប្រមូលផ្តុំជួបជុំគ្នាដើម្បីចូលរួមពិធីបុណ្យ៧ថ្ងៃម្តាយបង្កើតតារាសម្តែងប្រុសលោក អ៊ុន សុធា។ គួររំលឹកឲ្យដឹងផងដែរថាម្តាយរបស់តារាសម្តែង និងម៉ូដែលប្រុសរូបនេះបានទទួលអនិច្ចកម្មនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ដោយរោគាពាធ។ យ៉ាងណាមិញមហាជន ព្រមទាំងសិល្បករសិល្បការិនីជាច្រើននាក់ក៏បានខំមិន និងចែករំលែកសម្តែងការសោកស្តាយពេញបណ្តាញសង្គមដល់រូបលោក អ៊ុន សុធា និងក្រុមគ្រួសារ ដែលបានបាត់បង់សមាជិកមួយរូបដ៏មានតម្លៃ។ ដោយសង្ឃឹមថារូបលោកនឹងរឹងមាំ ព្រមទាំងវិលចូលបម្រើការងារវិញក្នុងពេលឆាប់ៗនេះ៕

    June 21, 2019