Khmernote Media
  • សិល្បៈ

    បងប្អូនមួយចំនួនធំមុខជាស្គាល់ច្បាស់ជាក់ជាមិនខាន សំណាង អាលីណា ជ័យលាភី Miss Universe Cambodia ២០១៩ ដែលមានរូបសម្រស់ស្រស់ស្អាតជាមួយរាងតូចច្រឡឹងគួរឲ្យស្រលាញ់។ ក្រោយពេលទទួលបានជ័យលាភីនាងហាក់ទទួលបានទីផ្សារការងារជាច្រើន ដោយមានទាំងការបង្ហាញម៉ូដ ថតផ្សាយសម្អាងការ និងផលិតផលជាដើម។ ក្រៅពីនេះនាងក៏បានចូលរួមកម្មវិធីជួយសង្គមជាច្រើនដូចជាការចែកអំណោយសប្បុរសធម៌ រើសសំរាមសម្អាតបរិស្ថាន និងកិច្ចការជាច្រើនទៀត។ អ្វីដែលមិននឹកស្មានដល់នោះគឺ Miss Universe Cambodia ២០១៩ រូបនេះមានសមត្ថភាពអាចច្រៀងបានថែមទៀតផង។ ដោយមុននេះបន្តិចនាងបានបង្ហាញស្នាដៃបទចម្រៀងលើកដំបូងរបស់នាងដែលមានចំណងជើងថា Free ជាចង្វាក់បែបសប្បាយៗ និពន្ធដោយលោក Kevin Wong៕ តោះស្តាប់ទាំងអស់គ្នា៖

    June 21, 2019
  • កីឡា

    បន្ទាប់ពីបានបង្ហាញខ្លួន នឹងទម្រង់លេងបានយ៉ាងគួរអោយចាប់អារម្មណ៍ជាមួយថ្នាលយុវជនក្លឹប Juventus កូនរបស់កីឡាករ Christiano Ronaldo ដែលមានឈ្មោះថា Cristiano Ronaldo Jr. ត្រូវបានរៀបចំអោយដើរតាមកន្លងចាស់របស់ឪពុកដោយបានចូលរួមជាមួយក្លឹប Sporting CP ដែលជាក្លឹបដំបូងរបស់ Ronaldo មុននឹងឡើងជាកីឡាករអាជីព។ គួរបញ្ជាក់ផងដែរថា Christiano Ronaldo Jr.  កាលពីមុនគឺជាកីឡាករលេងនៅក្នុងក្លឹបយុវជនរបស់ក្លឹប Real Madrid ប៉ុន្តែបានផ្លាស់ប្តូរទៅកាន់ក្លឹប Juventus ជាមួយឪពុករបស់គេកាលពីរដូវក្តៅមុន ហើយគាត់បានចាប់ផ្តើមលេងដំបូងបំផុតអោយក្លឹប ដោយយកឈ្នះ៧ទល់១ ពេលប៉ះជាមួយ Lucento នឹងរកបាន៤គ្រាប់ផងដែរនៅក្នុង៧គ្រាប់ដែលក្រុមទទួលបាន។ ក្រោយមកទៀតនៅក្នុងឆ្នាំដដែល កីឡាករដែលទើបនឹងមានអាយុ៩ឆ្នាំរូបនេះរកបាន៧គ្រាប់ទៀតនៅក្នុងការប្រកួតបន្ទាប់ពេលលេងប៉ះក្រុម Maritimo

    June 21, 2019
  • សង្គម

    នៅថ្ងៃទី២១ ខែមិថុនា ឆ្ណាំ២០១៩ យោងតាមការប្រកាសរបស់ឈ្មោះ ពលីនខួច​ ល្អ​ បានស្វែងរកប្អូនស្រីឈ្មោះ ម៉េង វិជ្ជរ៉ា អាយុ១៤ឆ្នាំ មានភិនភាគរូបរាងដូចក្នុងរូបថត ដែលរស់នៅភូមិថ្មគោល​ ឃុំរអាង​ ក្រុងកំពង់ចាម​ ខេត្ត​កំពង់ចាម បានចេញពីផ្ទះដើម្បីទៅសាលារៀន ប៉ុន្តែមិនបានចូលរៀន ថែមទាំងមានយកខោអាវទៅជាមួយ ហើយក៏បានដំណឹងតែម្តង។ ប្រសិនបើបងប្អូនបានប្រទះឃើញក្មេងស្រីមានភិនភាគខាងលើសូមទំនាក់ទំនងមកកាន់ហ្វេសប៊ុកផេក ABC FB ៕ ប្រភព៖ABC FB ដោយ៖ ណារ៉ែន

    June 21, 2019
  • សិល្បៈ

    មុននេះបន្តិចប្រធានសមាគមមិត្តសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា បានប្រកាសអំពាវនាវឲ្យបងប្អូនសិល្បករ សិល្បការិនី ព្រមទាំងមហាជនទាំងអស់អញ្ជើញចូលរួម ព្រឹត្តិការណ៍ប្រណាំងស៊ីក្លូទេសចរណ៍ឆ្នាំ២០១៩ ឲ្យបានច្រើនកុះករ។ អ្នកនាងបានសរសេររៀបរាប់ថា «ថ្ងៃស្អែកជួបគ្នា នាងខ្ញុំសូមអញ្ជើញបងប្អូនសិល្បៈយើងចូលរួមអោយបានច្រើនកុះករផងដើម្បីចូលរួមអភិរក្សសុីក្លូរបស់យើង សំលៀកបំពាក់ ទស្សវត្សរ៍ 60»។ គួរបញ្ជាក់ឲ្យដឹងផងដែរថាព្រឹត្តិការណ៍ប្រណាំងស៊ីក្លូទេសចរណ៍ឆ្នាំ២០១៩នេះ គឺនឹងធ្វើឡើងនៅថ្ងៃស្អែកទី២២ និង២៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចសួនច្បារព្រះនាងប្រាជ្ញាបរមី ដែលមានទីតាំងក្បែរសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ក្រោមប្រធានបទ “អភិរក្សស៊ីក្លូដើម្បីទេសចរណ៍”។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយ ក្រសួងទេសចរណ៍ និងសមាគមទីភ្នាក់ងារទេសចរណ៍​ក្នុងគោលបំណងជួយដាស់តឿនស្មារតីដល់យុវជនជំនាន់ក្រោយឲ្យងាកមក ជួយគាំទ្រប្រើប្រាស់ និងឲ្យតម្លៃដល់យាន្តជំនិះបុរាណមួយនេះ។ សង្ឃឹមថានឹងមានការចូលរួមឲ្យបានច្រើនកុះករព្រោះថាក៏មានកម្មវិធីទទួលការបរិច្ចាគពីសប្បុរសជនជូនក្រុមស៊ីក្លូ ការជិះស៊ីក្លូកម្សាន្ត និងប្រណាំង ព្រមជាមួយកម្មវិធីជាច្រើនទៀត។ កុំភ្លេចណាជួបគ្នានៅថ្ងៃ២២ និង

    June 21, 2019
  • សង្គម

    ក្រោយមានការហែកហួរគ្នាពេញបណ្តាញសង្គម Facebook ពីសំណាក់លោក ថៃ នរៈសត្យា អតីតរដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាមួយនឹងអតីភរិយារបស់លោកគឺអ្នកស្រី ងិន ម៉ានីយ៉ា រហូតលោក ថៃ នរៈសត្យា ដាក់ឈ្មោះអោយថាជាស្រីកំណាច រួចមក រឿងនេះមិនត្រូវបានបញ្ចប់នោះឡើយ ដោយអតីតមន្ត្រីមានដំណែងធំរូបនេះ បានទាញឯកឧត្តម ដួង តារា អោយមកចូលក្នុងសាច់រឿងអ្នកទាំង២ថែមទៀតផង។ មិនយូរប៉ុន្មានអ្នកស្រី ងិន ម៉ានីយ៉ា ក៏បានប្រកាសមិនអាចអហោសិកម្ម អោយលោក ថៃ នរៈសត្យា បាននោះឡើយ ដោយអ្នកស្រីបានរៀបរាប់នៅលើ Facebook ថា៖ “បងប្អូនជួយចូលអាន comment

    June 21, 2019
  • សង្គម

    ពិតជារឿងមួយគួរឲ្យសោកស្តាយដោយមានសប្បុរសជន២រូប បានធ្វើដំណើរមកផ្តល់អំណោយដល់ស្ត្រីចំណាស់ ដែលពិការ និងរស់នៅម្នាក់ឯង នៅខេត្តកំពង់ស្ពឺ ក៏ស្រាប់តែបានជួបគ្រោះថ្នាក់ចរាចរណ៍ពេលត្រឡប់មកវិញ។ ដោយជនរងគ្រោះ២រូបមានឈ្មោះSiek Bunnary និង សុិន​ សាវន​ បានឲ្យដឹងថាមុនពេលកើតហេតុ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ពួកលោកបានយកថវិកាសប្បុរសជន ទៅជូនមីងផលដែលពិការភាព ម្តាយសុំទានចិញ្ចឹមបានស្លាប់បាត់ គាត់នៅម្នាក់ឯង នៅភូមិជើងភ្នំ ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ពេលត្រឡប់មកវិញដល់ចំណុចគីឡូលេខ៧១ និង៧០ ផ្លូវជាតិលេខ៤ ប្រហែលម៉ោង៥ល្ងាច ក៏បានពើតនឹងកុងតឺនឺ ហើយលោកក៏គេច និងជាន់ហ្វ្រាំង ក៏បានទៅបុកដើមស្តៅដ៏ធំមួយបណ្តាលអោយខ្ទេចឡានទាំងស្រុង ដាច់កង់ បាក់តួ បាក់ដំបូល

    June 21, 2019
  • អន្តរជាតិ

    កាលពីថ្មីៗនេះមានករណីផ្ទុះវិវាទរវាងក្រុមម៉ូតូឌុប និងម៉ូតូឌុប ដោយមានការប្រតាយប្រតប់គ្នា ព្រមទាំងប្រើប្រាស់អាវុធខុសច្បាប់ ក្នុងករណីនោះបុរសម្នាក់បានបាត់បង់ជីវិត និងមនុស្ស៣នាក់ផ្សេងទៀតរងរបួស។ វីដេអូជាច្រើនដែលបានថតចេញពីកាមេរ៉ាសុវត្ថិភាព និងទូរស័ព្ទដៃចេញពីកន្លែងហេតុពិតៗ ត្រូវបានចែករំលែកពេញបណ្តាញសង្គមដែលបង្កការភ្ញាក់ផ្អើលជាខ្លាំង។ ដើមហេតុនៃរឿងជម្លោះមួយនេះត្រូវបានឲ្យគេដឹងថាព្រោះតែអ្នករត់ម៉ូតូឌុបទាំងនោះបានឈ្លោះទាស់ទែងគ្នារឿងដណ្តើមម៉ូយគ្នា ក៏ប្រើពាក្យសម្តីតូចធំឌឺដងគ្នា។ ស្រាប់តែបន្តិចក្រោយមកគេឃើញមានអ្នកកាន់ដំបង ពូថៅជាច្រើនចូលមកព្រួតគ្នាវាយបង្ករបួសស្នាម ក្នុងនោះក៏មានការប្រើប្រាស់កាំភ្លើងផងដែរ។ តាមរយៈវីដេអូបានបង្ហាញឲ្យឃើញថាបុរសម្នាក់បានរត់ចេញមករងគ្រាប់ជំនួសស្រ្តីដែលជាម្តាយខ្លួន ដែលឈរក្បែរកន្លែងកើតហេតុបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចោលភរិយាដែលទើបមានកូនដំបូង៤ខែ និងម្តាយឲ្យរន្ធត់ចិត្តជាពន់ពេក។ ប៉ូលីសក៏បានចាប់ខ្លួនបុរសពីរនាក់ក្រោយបង្ក្រាបហេតុការណ៍នេះបានសម្រេច ពីបទបង្កចលាចល និងរបួសស្នាម យកផ្តន្ទាទោសតាមផ្លូវច្បាប់៕

    June 21, 2019
  • កីឡា

    មេរបស់ក្លឹបអធិរាជស Real Madrid លោក Zinedine Zidane មិនបានចាត់ទុកកីឡាករ Vinicius នៅក្នុងបញ្ជីរបស់គាត់នោះទេ ហើយលោកប្រធានក្លឹប Florentino Perez ចង់យកកីឡាករសញ្ជាតិប្រេសុីលរូបនេះដើម្បីធ្វើជាធ្នាក់់ក្នុងការបញ្ចុះបញ្ចូលនាំយក Paul Pogba។ តាមរយៈសារព័ត៌មានរបស់ Diario Gol បានអោយដឹងថា លោក Zidane ចង់ប្រើ Brahim Diaz ជាង Vinicius ហើយកំពុងតែនៅតាមដានការលេងរបស់ Eden Hazard និងកីឡាករសញ្ជាតិប្រេសុីលម្នាក់នេះអាចនឹងចាកចេញពីក្លឹបនៅក្នុងរដូវក្តៅនេះ។ ទោះបីជាយ៉ាងណាក៏ដោយ លោក Florentino Perez

    June 21, 2019
  • បច្ចេកវិទ្យា

    សេនហ្វ្រានស៊ីស្កូ៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានប្រកាសប្រមូលកុំព្យួទ័រ MacBook Pro ម៉ូដែលអេក្រង់ ១៥ អ៉ីញមួយចំនួនចូលរោងចក្រវិញ ដោយសារតែវាមានបញ្ហាថ្មឡើងកំដៅ និងអាចផ្ទុះឆាបឆេះបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។ ខាងក្រុមហ៊ុនបញ្ជាក់ថា MacBook Pro ម៉ូដែល ១៥ អ៉ីញនោះ ត្រូវបានលក់ចេញនៅក្នុងអំឡុងខែ កញ្ញា ឆ្នាំ ២០១៥ ដល់ ខែ កុម្ភៈ ឆ្នាំ ២០១៧ នៅក្នុងរដ្ឋសេនហ្វ្រានស៊ីស្កូ។ ក្រុមហ៊ុន​ Apple បានកំណត់កុំព្យូទ័រ MacBook Pro ដែលមានបញ្ហាថ្មនោះរួចហើយ តាមរយៈលេខកូដ

    June 21, 2019
  • សិល្បៈ

    ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថាអតីតសមាជិកក្រុម EV BAND លោក បូ វិចិត្រ ម្ចាស់បទល្បីៗជាច្រើនដូចជាបទ “ប៊ិះស៊យ” , “ក្បត់អូនម្តេចទៅ” និង “រាល់ថ្ងៃបងស្នេហ៏ស្រី” ជាដើមបានធ្លាក់ខ្លួនដុនដាបជាខ្លាំង ដោយមានគេឃើញសភាពលោករឿយៗ ក្បែរក្លឹបកំសាន្ដ ៥៥ជិតអាហារដ្ឋានយាយម្លូរ ឈររ​យ៉ែឡានអោយគេ គ្មានសូម្បីទូរស័ព្ទផ្ទាល់ខ្លួន។ ខណៈដែលលោក បូ វិចិត្រ មានការជួយជំនួយពីសិល្បករ សិល្បការិនី និងសប្បុរសជននានា​ ក្នុងនោះក៏មានម្ចាស់ជ័យលាភី Master Chef Khmer លោក យូ ថនតារា បានប្រកាសថាប្រសិនបើលោក បូ វិចិត្រ

    June 21, 2019