Khmernote Media
  • សិល្បៈ

    កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ព្រឹកមិញនេះ តារាប្រុសស្រីជាច្រើននាក់បានមកប្រមូលផ្តុំគ្នានៅកោះពេជ្រ ដើម្បីចូលរួមពិធីហែជំនូនមង្គលការរបស់តារាសម្តែងស្រីដែលនិយមលេងខ្លួនសិចស៊ី អ៊ុន អាលីយ៉ា។ ពិតជារហ័សសឹងតែមិនគួរឲ្យជឿ ទើបតែបង្ហាញរូបភាព Pre-Wedding ប៉ុន្មានថ្ងៃមុនសោះ ឥឡូវដល់ថ្ងៃរៀបមង្គលការបាត់។ ពិធីហែជំនូនរបស់តារាស្រីរូបនេះធ្វើឡើងតាមប្រពៃណីខ្មែរដោយបែបសាមញ្ញៗ ពុំសូវអធិកអធមប៉ុន្មាននោះឡើយ។ គេសង្កេតឃើញមានវត្តមានមិត្តសិល្បករជិតស្និទ្ធប៉ុន្មាននាក់តែប៉ុណ្ណោះដែលបានចូលរួមដូចជាលោក រតនៈ វិសិដ្ឋ, អ្នកនាង ខាត់ សុឃីម, ពៅ ពិសិដ្ឋ, ពៅ លីដា, លី ចាន់សីហា, ឱក សុម៉ាវត្តី, យ៉ែម ស្រីពេជ្រ, ញឺម ច័ន្ទថន និងតារាប្រុសស្រីមួយចំនួនទៀត។

    June 22, 2019
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហុន-កាលពីវេលាម៉ោងជិត៥ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ អាគារកំពុងសង់កំពស់៧ជាន់​មួយកន្លែង បានបាក់ស្រុតរលំ នៅជិតកន្លែងលាងរថយន្តអារុណរះក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បណ្តាលឲ្យរងការខូចខាតផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ និងជាពិសេសបណ្តាលឲ្យមនុស្សជាច្រើនរងរបួស និងជាប់ខ្លួននៅក្នុងគំនរបាក់បែករបស់អាគារផងដែរ។ យោងតាមសេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា​ មានជនជាតិចិនចំនួន៣នាក់បានស្លាប់ និង​របួស​១៣នាក់ ក្នុង​ចំណោម​កម្មករ​ធ្វើការនៅក្នុងការដ្ឋាននេះ មានប្រមាណជា១០០នាក់៕ អត្ថបទ៖ សេម រូបភាព និងវីដេអូ៖ លោក Huy Bunleng

    June 22, 2019
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ-(ដំណឹងបឋម) អាគារកំពុងសង់ថ្មីមួយកន្លែងកំពស់៧ជាន់នៅជិតកន្លែងលាងរថយន្តអារុណរះក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ បានបាក់រលំនៅវេលាម៉ោងជិត៥ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងនោះកន្លែងលាងរថយន្តអារុណរះ និងផ្ទះពលរដ្ឋម្ខាងទៀតដែលនៅជាប់នោះ ក៏ទទួលរងផលប៉ះពាល់ និងរងការខូចខាតរថយន្ត និងទ្រព្យសម្បត្តិមួយចំនួនពីការបាក់រលំអាគារនេះដែរ ។ សេចក្តីរាយការណ៏បឋមពីកន្លែងកើតហេតុមកថា មានមនុស្សមួយចំនួនភាគច្រើនជាកម្មករបានជាប់ក្នុងគំនរអាគាររំបាក់នេះ ប៉ុន្តែភ្លាមៗមិនទាន់ដឹងពីចំនួនពិតប្រាកដឬមានអ្នកស្លាប់ និងរបួសប៉ុន្មាននាក់ឡើយ ។ ករណីនេះសមត្ថកិច្ចនិងក្រុមសង្គ្រោះកំពុងអន្តរាគមន៍ជួយជនរងគ្រោះដែលជាប់ក្នុងគំនរបាក់បែកនោះ៕ ប្រភព៖ លោក Huy Bunleng

    June 22, 2019
  • សង្គម

    នៅពីថ្ងៃទី១៧ ខែមិថុនា​ ឆ្នាំ២០១៩នេះ កន្លងទៅ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសលោក ផែង វណ្ណៈ ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ប៉ុន្តែអនុវត្តទោស តែ២ខែ១៥ថ្ងៃ ក្រៅពីនោះព្យួរ និងសងជំងឺចិត្តតាមការទាមទាររបស់អង្គភាពព័ត៌មាន Fresh News ចំនួន១០០រៀល និងពិន័យប្រាក់ចូលរដ្ឋចំនួន៦លានរៀល។ បន្ទាប់ពីត្រូវតុលាការសម្រេចដោះលែងឲ្យមានសេរីភាពមក នៅមុននេះបន្តិច លោក ផែង វណ្ណៈ បានបង្ហោះសារជាលើកដំបូងនៅលើទំព័រផ្លូវការរបស់ខ្លួន ដែលមានខ្លឹមសារថា៖ “ខ្ញុំ​បាទ​សូម​គោរព​ថ្លែង​អំណរគុណ​សម្ដេចតេជោ​ ហ៊ុន​ សែន​ ដែលបានទទួលយកការសុំអភ័យទោសរបស់ខ្ញុំ​ និង​ បាន​យោគយល់​ អត់​ឱន​ អធ្យាស្រ័យ​ចំពោះ​កំហុស​ឆ្គង​របស់​ខ្ញុំ​ក្នុង​ការ​សរសេរ​ព័ត៌មាន​លេីបណ្ដាញសង្គម​ Facebook ។

    June 21, 2019
  • សិល្បៈ

    មុននេះបន្តិចលោក ឃុំ ប៉ុណ្ណាដែត បានបង្ហោះឲ្យដឹងថា៖ ខ្ញុំបាទតំណាងអោយ​បងប្រុស​ Ly Lay​ បានប្រគល់​កង់បី​ ឥណ្ឌា​ មួយគ្រឿង​ដល់លោក​ បូរ​ វិចិត្រ​ ដេីម្បីរកចំណូលទ្រទ្រង់ជីវភាពប្រចាំថ្ងៃក្នុងគ្រួសារ​ ជំនួសមុខអោយ​ លោក​ បូវិចិត្រ​ សូមជូនពរអោយបងប្រុស​ លី​ ឡាយ​ មានសុខភាពល្អ​ នឹងសេចក្តីសុខក្នុងក្រុមគ្រួសារ។ គួរបញ្ជាក់ថាកាលពីយប់មិញនេះ ក្រោយពេលដែលសារព័ត៌មានជាច្រើនបានចុះផ្សាយទាក់ទងទៅនឹងជីវភាពអតីតតារាចម្រៀងល្បីឈ្មោះមួយរូបគឺលោក បូរ វិចិត្រ ដែលជាម្ចាស់បទ “ប៊ិះស៊យ” រួចមក ធ្វើអោយមហាជនជាច្រើនមានការចាប់អារម្មណ៍និងអាណិតរូបលោកជាពន់ពេក ដោយនឹកស្មានថាតារាចម្រៀងរូបនេះបាត់មុខពីសិល្បៈទៅរស់នៅក្រៅប្រទេសបាត់ទៅហើយ មិននឹកស្មានថាធ្លាក់ខ្លួនមកធ្វើជាអ្នកសម្រួលចរាចរណ៍អោយរថយន្តនៅតាមហាងនោះទេ។ ក្នុងនោះដែរអ្នកនាង យក់ ថិតរដ្ឋា

    June 21, 2019
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីជូនដំណឹងព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីវិធានការទប់ស្កាត់ និងការពារការផ្ទុះឡើងនូវជម្ងឺគ្រុនឈាម និងរួមគ្នាប្រយុទ្ធនឹងជម្ងឺគ្រុនឈា​ម ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំ ដល់ប្រធានមន្ទីរអប់រំយុវជន និងកីឡា គ្រប់រាជធានីខេត្ត និងគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តវិធានការដូចខាងក្រោម៖ ១.បំបាត់ជម្រកមូស ៖ លុបជ្រូកដែលដក់ទឹក និងកាប់ឆ្កាព្រៃនៅជុំវិញគ្រឹះស្ថានសិក្សា, សម្លាប់ដង្កូវទឹក ដោយចិញ្ចឹមកូនត្រីប្រាំពីរពណ៌ក្នុងពាង ឬអាងស្តុកទឹក, កំចាត់ដង្កូវទឹកនៅទីកន្លែងដែលមានទឹកដក់ដូចជាពាង អាងទឹក ថូផ្កា ចានទ្រតុ ទូ ក្រឡ ធុង ខាប់ជាដើម, ពាងត្រូវមានគម្រប និងគ្របឲ្យបានជិតល្អ,

    June 21, 2019
  • អន្តរជាតិ

    មុននេះបន្តិចផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមថៃ ដោយនារីរូបស្រស់ម្ចាស់ហាងគុយទាវ បើកប្រកាសឲ្យមានការចូលញ៉ាំគុយទាវមួយឆ្អែតដោយគ្រាន់តែចំណាយប្រាក់ចំនួន៥៩បាតក្នុងមួយនាក់។ ហាងគុយទាវដែលមានទីតាំងនៅក្នុងស្រុកស្រីរាឆា ខេត្តឈុនបុរី មួយនេះបានធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ពេញបណ្តាញសង្គម ដោយវាប្រៀបបានជាឋានសួគ៌មួយសំរាប់អុ្នកចូលចិត្តញ៉ាំគុយទាវ។ គេសង្កេតឃើញមានអតិថិជនជាច្រើនបានតម្រង់ជួរគ្នាដើម្បីរង់ចាំទទួលសេវាកម្មគុយទាវប៊ូហ្វេដែលគ្រាន់តែចំណាយត្រឹមតែបាតនេះ។ នារីដែលជាម្ចាស់ហាងបានសម្តែងអារម្មណ៍រីករាយ ដែលហាងគុយទាវរបស់នាងទទួលបានការគាំទ្រ និងចាប់អារម្មណ៍ពីសំណាក់មហាជន ដោយគោលបំណងរបស់នាងគឺគ្រាន់តែចង់ឲ្យអតិថិជនមានសេចក្តីសុខក្នុងការញ៉ាំតែប៉ុណ្ណោះ។ នាងបានបញ្ជាក់បន្ថែមថាមានភ្ញៀវខ្លះអាចញ៉ាំអស់ដល់ទៅ៥០ចានក៏មានដែរ។ ប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍អាចមកសាកញ៉ាំនៅហាងផ្ទាល់បានដែលមានទីតាំងនៅក្នុងស្រុក ស្រីរាឆា ខេត្តឈុនបុរី ប្រទេសថៃ៕

    June 21, 2019
  • ព័ត៌មានជាតិ

    អាជ្ញាធរជាតិអប្សរា បានធ្វើការអំពាវនាវដល់បុគ្គលដែលមានគណនីហ្វេសប៊ុក​ (តាណន លក់ដី Ta Norn Estate Sam Angkor Realty ម៉ាក់ លីហេង ម៉ាក់ លីហេង Boom Boom 3Brothers Property 25 Outlet Store) និងបុគ្គលផ្សេងទៀត ដែលកំពុងតែប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរតាមប្រព័ន្ធទំនាក់ទំនងសង្គម ឲ្យបញ្ឈប់នូវសកម្មភាពរបស់ខ្លួនជាបន្ទាន់​។ ក្នុងករណីមិនព្រមបញ្ឈប់សកម្មភាពនេះទេ អាជ្ញាធរជាតិអប្សរានឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន។ អាជ្ញាធរជាតិអប្សរា បានបន្ថែមថា ដេីម្បីបង្ការការខូចខាតផលប្រយោជន៍របស់សាធារណជនដែលកេីតឡេីងពីការទិញដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ​ អាជ្ញាធរជាតិអប្សរាក៏សូមអំពាវនាវផងដែរដល់សាធារណជនដែលមានបំណងទិញដីធ្លីក្នុងតំបន់នេះ​ សូមកុំទិញឱ្យសោះ​ និងសូមធ្វើការទំនាក់ទំនងមកកាន់អាជ្ញាធរជាតិអប្សរា បេីមានចម្ងល់ទាំងឡាយណាពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរតាមលេខទូរសព្ទ ០៩២

    June 21, 2019
  • សិល្បៈ

    មុននេះបន្តិចផ្ទុះការចែករំលែកពេញបណ្តាញសង្គមនៃរូបដ៏ស្រស់ស្អាតផូរផង់ប្រៀបដូចជាគំនូរពីអតីត Miss Grand Cambodia ២០១៨ កញ្ញា ឌី លីកា ដោយទឹកមុខបង្ហាញភាពសោកសៅក្រៀមក្រំជាខ្លាំង ក្នុងឈុតបុរាណដែលលោក ឃូលសូល បានឲ្យដឹងថាមានឈ្មោះ អរិយៈបរមីស្រីឧត្តម (រាមស្រីធំ)។ រូបភាពទាំងនេះត្រូវបានចែករំលែកពីគណនីមួយទៅគណនីមួយទៀត ដោយម្នាក់ៗកោតសរសើរពីសម្រស់ ទឹកមុខ និងការតុបតែងខ្លួន ដែលស្រស់ស្អាត រកកន្លែងទាស់គ្មាន។ ស្នាដៃថតរូបស្រស់ស្អាតទាំងនេះគឺបានចេញមកពីតារាសម្តែងប្រុស និងជាជាងថតមានថ្វីដៃមួយរូបគឺលោក Sool Cool។ គួរបញ្ជាក់ឲ្យដឹងដែរថាក្រោយពេលបញ្ចប់ការប្រកួត Miss Grand កញ្ញា ឌី លីកា បានបោះជំហានចូលវិថីសិល្បៈជាតារាបង្ហាញម៉ូដ សម្តែង និងថតឃោសនាផលិតផល ដោយទទួលបានការគាំទ្រ

    June 21, 2019
  • កីឡា

    អតីតកីឡាករ Liverpool Chelsea ហើយនឹង Atletico Madrid លោក Fernando Torres បានយកប្រព័ន្ធបណ្តាញសង្គម Twitter ដើម្បីប្រកាសពីការចូលនិវត្តន៍ពីបាល់ទាត់។ គួរបញ្ជាក់ផងដែរថាកីឡាករសញ្ជាតិអេស្ប៉ាញអាយុ ៣៥ឆ្នាំបានបង្ហោះនឹងផ្ញើរសារទៅកាន់ពិភពលោកថាគាត់កំពុងបញ្ចប់អាជីពជាកីឡាករបាល់ទាត់អាជីពបន្ទាប់ពីចំណាយពេល ១៨ឆ្នាំរួចមក។ ជាមួយគ្នានេះដែរ គាត់បានបញ្ជាក់ថាគាត់នឹងធ្វើសន្និសីទកាសែតនៅថ្ងៃទី២៣ខែមិថុនានេះដែលត្រូវជាថ្ងៃអាទិត្យនៅម៉ោង១០ព្រឹកពីប្រទេសជប៉ុនដើម្បីពន្យល់ពីការសម្រេចចិត្តរបស់គាត់ផងដែរ។ កីឡាករ Torres បានសប្បាយចិត្តជាមួយនឹងភាពជោគជ័យជាច្រើននៅក្នុងអាជីពជាកីឡាករបាល់ទាត់របស់គាត់ ដោយគាត់បានឈ្នះពាន World Cup និងពាន Euros ពីរជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញ។ ហើយចំណែកឯការប្រកបអាជីពជាមួយក្លឹបបាល់ទាត់វិញ គាត់បានឈ្នះពាន Champion League ជាមួយ Chelsea នៅក្នុងឆ្នាំ ២០១២

    June 21, 2019