ក្រោយត្រូវតុលាការដោះលែងឲ្យមានសេរីភាពវិញ មុននេះបន្តិច លោក ផែង វណ្ណៈ បានបង្ហោះសារជាលើកដំបូងនៅលើទំព័រហ្វេសប៊ុករបស់លោកថា…
- June 21, 2019
នៅពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ កន្លងទៅ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសលោក ផែង វណ្ណៈ ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ប៉ុន្តែអនុវត្តទោស តែ២ខែ១៥ថ្ងៃ ក្រៅពីនោះព្យួរ និងសងជំងឺចិត្តតាមការទាមទាររបស់អង្គភាពព័ត៌មាន Fresh News ចំនួន១០០រៀល និងពិន័យប្រាក់ចូលរដ្ឋចំនួន៦លានរៀល។ បន្ទាប់ពីត្រូវតុលាការសម្រេចដោះលែងឲ្យមានសេរីភាពមក នៅមុននេះបន្តិច លោក ផែង វណ្ណៈ បានបង្ហោះសារជាលើកដំបូងនៅលើទំព័រផ្លូវការរបស់ខ្លួន ដែលមានខ្លឹមសារថា៖
“ខ្ញុំបាទសូមគោរពថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបានទទួលយកការសុំអភ័យទោសរបស់ខ្ញុំ និង បានយោគយល់ អត់ឱន អធ្យាស្រ័យចំពោះកំហុសឆ្គងរបស់ខ្ញុំក្នុងការសរសេរព័ត៌មានលេីបណ្ដាញសង្គម Facebook ។ ខ្ញុំបាទសូមសន្យាថានឹងកែប្រែកំហុសឆ្គងរបស់ខ្ញុំមិនអោយកេីតមានជាថ្មីម្ដងទៀតទេ ។ ខ្ញុំសូមគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន មានសុខភាពល្អ បរិបូរណ៌ អាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជារក្សាបានសុខសន្តិភាព និងការអភិវឌ្ឍន៍ ។”៕

អត្ថបទ៖ សេម
- Share This Post:






