ពិសេសតែម្តងសម្រាប់អ្នកចូលចិត្តញ៉ាំគុយទាវ! ចំណាយត្រឹមតែ៥៩បាត អ្នកអាចញ៉ាំគុយទាវបានមួយសេរី នៅហាងគុយទាវមួយនេះដែលស្ថិតនៅប្រទេសថៃ
មុននេះបន្តិចផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមថៃ ដោយនារីរូបស្រស់ម្ចាស់ហាងគុយទាវ បើកប្រកាសឲ្យមានការចូលញ៉ាំគុយទាវមួយឆ្អែតដោយគ្រាន់តែចំណាយប្រាក់ចំនួន៥៩បាតក្នុងមួយនាក់។ ហាងគុយទាវដែលមានទីតាំងនៅក្នុងស្រុកស្រីរាឆា ខេត្តឈុនបុរី មួយនេះបានធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ពេញបណ្តាញសង្គម ដោយវាប្រៀបបានជាឋានសួគ៌មួយសំរាប់អុ្នកចូលចិត្តញ៉ាំគុយទាវ។
គេសង្កេតឃើញមានអតិថិជនជាច្រើនបានតម្រង់ជួរគ្នាដើម្បីរង់ចាំទទួលសេវាកម្មគុយទាវប៊ូហ្វេដែលគ្រាន់តែចំណាយត្រឹមតែបាតនេះ។ នារីដែលជាម្ចាស់ហាងបានសម្តែងអារម្មណ៍រីករាយ ដែលហាងគុយទាវរបស់នាងទទួលបានការគាំទ្រ និងចាប់អារម្មណ៍ពីសំណាក់មហាជន ដោយគោលបំណងរបស់នាងគឺគ្រាន់តែចង់ឲ្យអតិថិជនមានសេចក្តីសុខក្នុងការញ៉ាំតែប៉ុណ្ណោះ។ នាងបានបញ្ជាក់បន្ថែមថាមានភ្ញៀវខ្លះអាចញ៉ាំអស់ដល់ទៅ៥០ចានក៏មានដែរ។ ប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍អាចមកសាកញ៉ាំនៅហាងផ្ទាល់បានដែលមានទីតាំងនៅក្នុងស្រុក ស្រីរាឆា ខេត្តឈុនបុរី ប្រទេសថៃ៕





