- Khmernote Media
- អន្តរជាតិ
ថ្មីៗនេះវីដេអូប៉ូលីសចរាចរណ៍គំរូម្នាក់ស្លៀកពាក់ឯកសណ្ឋានធ្វើការបោសសម្អាតទីក្រុង ទទួលបានការកោតសរសើរត្រូវបានគេចែករំលែកពេញបណ្តាញសង្គម។ មហាជនជាច្រើនបានលើកកោតសរសើរពីលោកប៉ូលីសចរាចរណ៍មួយរូបនេះដោយសក្តិសមជាគំរូល្អ មិនប្រកាន់ខ្លួនធ្វើការបម្រើប្រជាពលរដ្ឋដោយកម្លាំងកាយចិត្ត ដែលសក្តិសមទទួលបានការទទួលស្គាល់ និងកោតសរសើរលើកទឹកចិត្ត។ តាមរយៈប្រភព ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានបង្ហោះរៀបរាប់ឲ្យដឹងថា «នេះជាវីឌីអូទាំងស្រុងដែលថតពីសកម្មភាពដ៏ល្អមួយ ទាក់ទងទៅនឹងការជួយសំអាតអនាម័យ បរិស្ថាននៅតាមដងផ្លូវសាធារណ:របស់ លោកអនុសេនីយ៍ទោ សូត្រ កញ្ញា ដែលជាមន្ត្រីចរាចរណ៍ដ៏ល្អមួយរូបនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ»។ យើងសង្ឃឹមយ៉ាងខ្លាំងថាបងៗ និងប្រជាពលរដ្ឋទាំងអស់នឹងយកគំរូតាមប៉ូលីសចរាចរណ៍ម្នាក់នេះ ដើម្បីជួយសម្អាតទីក្រុងយើង ឲ្យមានសោភ័ណ្ឌភាព និងបរិស្ថានស្អាតគ្មានសំរាម៕
June 22, 2019 - ព័ត៌មានជាតិ
ឯកឧត្តមជុំ កុសល ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន បានធ្វើការបញ្ចេញមតិពាក់ព័ន្ធនឹងករណីដួលរលំអគារ កំពុងសាងសង់កំពស់៧ជាន់ ស្ថិតក្នុងក្រុមទី១៣ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ក្រោយពីឯកឧត្តមបានទទួលដំណឹងដោយអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា អគារដែលរលំបាក់សង្កត់លើមនុស្សស្លាប់ និងរងរបួសច្រើននាក់នេះ ពុំមានលិខិតច្បាប់អនុញ្ញាតឱ្យសាងសង់នោះទេ ហើយអាជ្ញាធរក៏ធ្លាប់ចុះទៅហាមឃាត់មិនឲ្យសាងសង់ចំនួន២ដងរួចមកហើយ ប៉ុន្តែម្ចាស់សំណង់ជនជាតិចិន មិនព្រមសហការ។ ដូច្នេះហើយធ្វើឲ្យ ឯកឧត្តមជុំ កុសល បានបញ្ចេញមតិយ៉ាងដូច្នេះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា៖ “យន្តការរដ្ឋយើងមាន ១.ស្ថាប័នសមត្ថកិច្ចជំនាញ ២. ស្ថាប័នរដ្ឋបាលគ្រប់គ្រងដែនដី។ ចុះហេតុអីបានជាស្ថាប័នទាំងពីរនេះគ្មានអំណាចហាមឃាត់ចំពោះសំណង់ខុសច្បាប់ ទុកអោយកើតរឿងគ្រោះថ្នាក់បែបនេះ? ចម្លើយមួយថា
June 22, 2019 - កីឡា
ប្រសិនបើអ្នកប្រាប់ឈ្មោះកីឡាករល្អបំផុតមួយចំនួននៅក្នុងលោក ច្បាស់ណាស់ថាខ្សែប្រយុទ្ធសញ្ចាតិព័រទុយហ្គាល Christiano Ronaldo ជាកីឡាករម្នាក់នៅលើកំពូលតារាង ហើយ Ronaldo គឺជាបុគ្គលដែល្បីឈ្មោះម្នាក់សម្រាប់ការបង្ហាញអោយគូរប្រកួតឃើញ និងគាត់បានប្រាប់ថាមានរឿងអីកើតឡើងនៅពេលដែលអ្នកគាំទ្រក្រុមម្ខាងទៀតស្រែកឌឺគាត់។ ជាមួយគ្នានេះដែរគាត់បានិយាយថា ” ខ្ញុំត្រូវការធ្វើអោយអស់ពីសមត្ថភាពរបស់ខ្ញុំទាំងនៅក្នុង និងក្រៅទីលាន ហើយពួកយើងមានអារម្មណ៍ល្អនៅពេលដែលយើងឈ្នះជាមួយនឹងក្រុមខ្លាំងៗ។ ខ្ញុំចូលចិត្តលេងជាមួយក្រុមខ្លាំងព្រោះវាជំរុញអោយខ្ញុំធ្វើដល់កំរិតកំពូលរបស់ខ្ញុំ។ អ្នកគាំទ្ររបស់ពួកគេអាចឌឺខ្ញុំបាន ប៉ុន្តែខ្ញុំយកអាការឌឺដងរបស់ពួកគេ ដើម្បីយកមកអភិវឌ្ឍ និងមិនអាចបញ្ឍប់ខ្ញុំបាន។” នេះគឺជាបទសំភាសន៍របស់គាត់ជាមួយសារព័ត៌មានមួយនៅក្នុងប្រទេសអុីតាលី។ គួរបញ្ជាក់ផងដែរថា ម្ចាស់ពាន Ballon d’Or ៥សម័យកាលរូបនេះបានចាប់ផ្តើមអាជីពជាបាល់ទាត់ដំបូងគេជាមួយក្លឹប Sporting CP ហើយបានលេងចំនួន៣០ ប្រកួតមុននឹងគាត់ប្តូរទៅកាន់ Old Trafford។ នៅពេលនោះដែរគឺជាពេលដែលគាត់ចាប់ផ្តើមធ្វើអោយពិភពលោកចាប់អារម្មណ៍គាត់ ជាមួយនឹងគ្រាប់បាល់ ១១៨គ្រាប់
June 22, 2019 - អន្តរជាតិ
ថ្មីៗនេះ មានករណីហួសចិត្តមួយបានកើតឡើងនៅឯប្រទេសថៃ ដោយម្ចាស់រថយន្ត Pick Up មួយគ្រឿងបានចូលមកហ្គារាសចាក់សាំងរួចហើយក៏បើកចេញទៅបាត់ដោយមិនមានបង់ប្រាក់ តម្រូវឲ្យនារីបម្រើការងារផ្នែកចាក់សាំងត្រូវចេញថ្លៃសងជំនួស។ នារីវ័យក្មេងមួយរូបបានបង្ហាញពីវីដេអូ និងបានរាយការណ៍ថានៅថ្ងៃកើតហេតុ មានឡាន Pick Up មួយគ្រឿងចូលមកចាក់សាំងនៅហ្គារាសដែលនាងបម្រើការ ដោយអ្នកបើកបររូបនោះមានវ័យប្រហែលជា ៥០ប្លាយ។ ខណៈពេលដែលនាងកំពុងយកទឹកបរិសុទ្ធឲ្យគាត់ ម្ចាស់រថយន្តរូបនោះក៏បើកឡានចេញទៅយ៉ាងលឿន បន្សល់ទុកឲ្យនាងនៅស្រឡាំងកាំង ដោយត្រូវចេញប្រាក់សងក្រុមហ៊ុនជំនួសម្ចាស់រថយន្តរូបនោះចំនួន១០០០បាត ដែលជាចំនួនដ៏ច្រើនមួយសម្រាប់ជាមនុស្សដែលបម្រើការងារដូចជានាង។ នាងបានបន្ថែមថា ប្រាក់ខែនាងទទួលបានពុំបានច្រើននោះឡើយ ត្រូវចិញ្ចឹមម្តាយ និងបង់ថ្លៃសិក្សាជូនប្អូនៗ ដោយនាងសង្ឃឹមថាម្ចាស់ឡានរូបនោះអាចនឹងវិលត្រលប់ព្រមទាំងសងថ្លៃសាំងរបស់គាត់វិញ។ មហាជនជាច្រើនបានសម្តែងការខឹងសម្បារចំពោះម្ចាស់រថយន្ត តែក៏បូករួមជាមួយក្តីអាណិតដោយមានអ្នកខំមិនថាខ្លួននឹងចេញជំនួសរូបនាង សង្ឃឹមថានាងនឹងមិនត្រូវបានគេកាត់ប្រាក់ខែនោះឡើយ៕
June 22, 2019 - ព័ត៌មានជាតិ
មានព័ត៌មានបន្ថែមនូវករណីដួលរលំអគារ កំពុងសាងសង់កំពស់៧ជាន់ ស្ថិតក្នុងក្រុមទី១៣ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ដោយមកទល់ម៉ោងនេះអ្នកស្លាប់ក្នុងករណីបាក់រលំសំណង់អាគារបានកើនដល់៥នាក់ហើយ ដោយអ្នករបួសចំនួន១៨នាក់ដដែរ ចំណែក២នាក់ទៀតកំពុងនៅក្រោមគំនរ ហើយខាងសង្រ្គោះកំពុងតែធ្វើការកាយយក។ នេះបើយោងតាមការបង្ហោះរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅវេលាម៉ោង២រសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។ គួររំលឹកថាកម្លាំងជំនាញ បានឃាត់ខ្លួនជនពាក់ព័ន្ធចំនួន៤នាក់ មានដូចជា ទី១-ឈ្មោះ ជិន គុណ CHEN KUN ភេទប្រុស ឆ្នាំកំណើត១១.១០.១៩៨០ ជនជាតិចិន ថៅកែជួលដីសម្រាប់សង់អគារ ទី២-ឈ្មោះ តឹង ស៊ីងគួយ Deng Xing Gui
June 22, 2019 - កីឡា
មេរបស់ក្លឹប Real Madrid លោក Zinedine Zidane ចង់អោយកីឡាករ Gareth Bale ចេញពីក្លឹបនៅក្នុងរដូវក្តៅនេះហើយគាត់បានសម្លឹងឃើញកីឡាករ២រូបសម្រាប់យកមកជំនួស Bale ដោយនៅក្នុងនោះមានកីឡាករ Kylian Mbappe ឬក៏ Sadio Mane។ តាមរយៈការរាយការណ៍របស់ Diario Gol បានលើកឡើងថា អ្នកគ្រប់គ្រងសញ្ជាតិបារាំងមិនសប្បាយចិត្តនឹងភាពអសកម្មរបស់កីឡាករ Gareth Bale នៅពេលដែលគ្មានអវត្តមានរបស់កីឡាករ Christino Ronaldo ក៏ដូចជាអត្តចរិករបស់កីឡាករនៅខាងក្រៅផងដែរ។ ដូចេ្នះហើយ ខណៈដែរលោក Zidane ចង់អោយខ្សែប្រយុទ្ធសញ្ជាតិវែឡចេញនៅក្នុងរដូវក្តៅនេះ ក្លឹប Real
June 22, 2019 - អន្តរជាតិ
ជារឿងគួរឲ្យសោកស្តាយដោយមានករណីក្មេងស្រីមួយរូបដាំដូងឈ្លក់ទឹកស្លាប់នៅក្នុងធុងទឹក។ តាមរយៈប្រភពគណនីហ្វេសប៊ុកដែលមានឈ្មោះថា Laty Surpris បានរៀបរាប់ឲ្យដឹងថា «ម៉ោង ១និង ៣០នាទីយប់ លឺសំលេងទូរស័ព្ទរោទិ៍ ដឹងហើយថាមិនមែនដំណឹងល្អ ប្រាកដណាស់ជាដំណឹងអាក្រក់ តែយើងត្រូវតែដឹង។ ម៉ាក់អ៊ុំពិតជាសោកស្តាយណាស់សំរាប់ក្មួយ យប់ថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៩ ក្មួយនីកា បានលាចាកលោកទៅ ដោយសារតែលង់ទឹកធុង។ បើមានជាតិក្រោយមែនសូមកុំអោយក្មួយអភ័ព្វដូចជាតិនេះទៀត។ សូមមាតាបិតាគ្រប់រូប សូមប្រុងប្រយ័ត្នអោយមែនទែន ធុងទឹកដែលយើងប្រើប្រាស់រាល់ថ្ងៃ សុទ្ធតែមានគ្រោះថ្នាក់ដល់កូនៗ បើមានធុងហើយនៅទឹកតិចៗ នោះ ក្មេងៗឈោងដួសទឹក ប្រឹងឈោង ទាល់តែក្បាលដាំដូងដល់បាតធុង ហើយគ្មានវិធីនឹងរើបំរាស់ ជាហេតុធ្វើអោយក្មេងឈ្លក់ទឹកស្លាប់ បើមានក្មេងតូចៗ គួរកុំប្រើធុងជាការល្អ
June 22, 2019 - កីឡា
តារាបាល់ទាត់សញ្ជាតិក្រូអាត Ivan Rakitic ត្រូវបានគេរាយការណ៍ថាមានរឿងរ៉ាវមិនល្អជាច្រើននៅក្នុងអាជីពរបស់គាត់ដោយនាពេលបច្ចុប្បន្នក្លឹប Barcelona ដែលគាត់កំពុងលេងចង់លក់កីឡាកររូបនេះនៅក្នុងរដូវក្តៅនេះ ខណៈដែរ Rakitic ខ្លួនគាត់ផ្ទាល់ត្រូវបានល្បួងអោយទៅចូលរួមជាមួយក្លឹប Inter Milan ដែលស្ថិតនៅក្នុងការដឹកនាំរបស់អតីតគ្រូបង្វឹកនៅក្នុងក្របខ័ណ្ឌ Premier League លោក Antonio Conte។ តាមរយៈសារព័ត៌មាន Don Balon បានរាយការណ៍មកថា Rakitic ដែលកំពុងតែលម្លឹងការចាកចេញពីក្លឹប Barcelona នៅក្នុងរដូវក្តៅនេះបានបញ្ជាក់ពីការចង់ទៅចូលរួមជាមួយលោក Conte នៅឯប្រទេសអុីតាលី។ ជាមួយគ្នានេះផងដែរ អ្នកចាត់ការទូទៅសញ្ជាតិអុីតាលីដែលមានវ័យ ៤៩ឆ្នាំរូបនេះបានឈ្នះពាន English Premier League ជាមួយតោខៀវ
June 22, 2019 - អន្តរជាតិ
ខណៈនេះអគ្គិភ័យកំពុងឆាបឆេះផ្ទះលក់ហ្គាសមួយកន្លែង នៅតាមបណ្ដោយផ្លូវបេតុង សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ យោងតាមព័ត៌មានបឋមបានរាយការណ៍ថា នៅវេលាប្រមាណជា ១២ថ្ងៃត្រង់ មានករណីអគ្គិភ័យកំពុងឆាបឆេះចេញពីផ្ទះប្រជាពលរដ្ឋដែលប្រកបរបរលក់ហ្គាសយ៉ាងសន្ធោសន្ធៅតែម្តង។ ខណៈនេះក្រុមកម្លាំងជំនាញ និងសមត្ថកិច្ចបានកំពុងធ្វើការពន្លត់ ក្នុងនោះក៏ពុំទាន់ដឹងពីមូលហេតុដែលបណ្តាលឲ្យមានអគ្គិភ័យមួយនេះ និងចំនួននៃការខូតខាតទ្រព្យសម្បត្តិដែលត្រូវបានអគ្គិភ័យលេបត្របាក់។ ព័ត៌មានលម្អិតនឹងជម្រាបជូនពេលក្រោយ៕ ដោយ៖ ណារ៉ែន
June 22, 2019 - ព័ត៌មានជាតិ
ពេលនេះមានព័ត៌មានបន្ថែមនូវករណីដួលរលំអគារ កំពុងសាងសង់កំពស់៧ជាន់ ស្ថិតក្នុងក្រុមទី១៣ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ដោយខណៈនេះកម្លាំងជំនាញ បានឃាត់ខ្លួនជនពាក់ព័ន្ធចំនួន៤នាក់ មានដូចជា ទី១-ឈ្មោះ ជិន គុណ CHEN KUN ភេទប្រុស ឆ្នាំកំណើត១១.១០.១៩៨០ ជនជាតិចិន ថៅកែជួលដីសម្រាប់សង់អគារ ទី២-ឈ្មោះ តឹង ស៊ីងគួយ Deng Xing Gui ភេទប្រុស ឆ្នាំកំណើត ១០.១១.១៩៧១ ជនជាតិចិន ថៅកែម៉ៅការសាងសង់អគារ ទី៣-ឈ្មោះ កៅ យូ Gao Yu
June 22, 2019









