ពិតជាគំរូល្អមែន! ប៉ូលីសចរាចរណ៍គំរូ ចូលរួមជួយបោសសំរាមសម្អាតដងផ្លូវ គួរឲ្យគោរព និងកោតសរសើរ
ថ្មីៗនេះវីដេអូប៉ូលីសចរាចរណ៍គំរូម្នាក់ស្លៀកពាក់ឯកសណ្ឋានធ្វើការបោសសម្អាតទីក្រុង ទទួលបានការកោតសរសើរត្រូវបានគេចែករំលែកពេញបណ្តាញសង្គម។ មហាជនជាច្រើនបានលើកកោតសរសើរពីលោកប៉ូលីសចរាចរណ៍មួយរូបនេះដោយសក្តិសមជាគំរូល្អ មិនប្រកាន់ខ្លួនធ្វើការបម្រើប្រជាពលរដ្ឋដោយកម្លាំងកាយចិត្ត ដែលសក្តិសមទទួលបានការទទួលស្គាល់ និងកោតសរសើរលើកទឹកចិត្ត។
តាមរយៈប្រភព ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានបង្ហោះរៀបរាប់ឲ្យដឹងថា «នេះជាវីឌីអូទាំងស្រុងដែលថតពីសកម្មភាពដ៏ល្អមួយ ទាក់ទងទៅនឹងការជួយសំអាតអនាម័យ បរិស្ថាននៅតាមដងផ្លូវសាធារណ:របស់ លោកអនុសេនីយ៍ទោ សូត្រ កញ្ញា ដែលជាមន្ត្រីចរាចរណ៍ដ៏ល្អមួយរូបនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ»។ យើងសង្ឃឹមយ៉ាងខ្លាំងថាបងៗ និងប្រជាពលរដ្ឋទាំងអស់នឹងយកគំរូតាមប៉ូលីសចរាចរណ៍ម្នាក់នេះ ដើម្បីជួយសម្អាតទីក្រុងយើង ឲ្យមានសោភ័ណ្ឌភាព និងបរិស្ថានស្អាតគ្មានសំរាម៕




