Khmernote Media
  • សង្គម

    គ្រោះថ្នាក់ដ៏រន្ធត់នៃការបាក់រលំអាគារកំពស់៧ជាន់ នៅខេត្តព្រះសីហនុ បានក្លាយជាប្រធានបទក្តៅនៅលើទំព័រ Facebook ក៏ដូចជាទំព័រសារព័ត៌មាននានានៅក្នុងស្រុកនៅក្រៅស្រុក ដោយហេតុការណ៍បាក់រលំអាគារនេះបានបណ្តាលអោយមានមនុស្សស្លាប់និងរបួសជាច្រើននាក់ សុទ្ធតែជាកម្មករជនជាតិខ្មែរទាំងអស់។ ថ្មីៗនេះដែរក្រោយពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរមកដល់មាតុភូមិវិញ សម្តេចបានចេញដំណើរទៅកាន់ខេត្តព្រះសីហនុដោយផ្ទាល់ ដើម្បីចូលរួមក្នុងកិច្ចការរុករកនិងសង្គ្រោះជនរងគ្រោះ ដែលជាប់កប់ក្រោមគំនរអាគារ។ សម្តេចបានមានប្រសាសន៍នៅលើ Facebook ថា៖ “ពេលនេះខ្ញុំកំពុងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរុករកនិងសង្រ្គាះជាបន្តជាមួយ បងប្អូនដែលកំពុងធ្វើការនៅទីនោះស្រាប់។ ខ្ញុំសុំអំពាវនាវចំពោះសប្បុរសជនមេត្តា ជួយជាថវិកាដល់គ្រួសារនៃអ្នកបាត់បង់ ជិវិតនិងអ្នករបួសក្នុងហេតុការណ៍នេះ។”៕  

    June 23, 2019
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៨ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ បាន​ស្នើ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បញ្ឈប់​ការចេញ​លិខិតអនុញ្ញាត​ជាគោលការណ៍ ដល់​ម្ចាស់​សំណង់​ឲ្យ​ដំណើរការ​សាងសង់ មុន​ទទួលបាន​លិខិតអនុញ្ញាត​សាងសង់​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច និង​ត្រូវ​ពង្រឹង​ការគ្រប់គ្រង​ការដ្ឋាន​សំណង់ ឲ្យ​គោរព​តាម​ច្បាប់ បទដ្ឋាន​គតិយុត្ត និង​បច្ចេកទេស​ជា​ធរមាន​។​ លោក ឆាន់ សាផាន រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី បានចេញលិខិតមួយច្បាប់ ជម្រាបជូនលោកអភិបាលខេត្តព្រះសីហនុ ដោយស្នើសុំការបញ្ឈប់ផ្តល់គោលការណ៍ឲ្យដំណើរការសាងសង់ មុនទទួលបានលិខិតអនុញ្ញាតសាងសង់ពីស្ថាប័នមានសមត្ថកិច្ច កាលពីថ្ងៃទី៣ ខែតុលាឆ្នាំ២០១៨ ។ លោក ឆាន់ សាផាន បានបញ្ជាក់ថា ការដ្ឋានសំណង់ជាច្រើនក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ បាននិងកំពុងដំណើរការសាងសង់ ខ្លះជិតរួចរាល់ទាំងស្រុងហើយ ដោយពុំមានលិខិតអនុញ្ញាតសាងសង់

    June 23, 2019
  • សង្គម

    បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីបង្កជម្លោះជាមួយអ្នកសារព័ត៌មាន រហូតមានការទាញដុំថ្ម និងស្បែកជើងដេញគប់អ្នកសារព័ត៌មានពេញផ្លូវបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្របពេលដែលនគរបាលចរាចរណ៍មិនហ៊ានឃាត់ខ្លួនឡើយ ព្រោះលឺថាជាកូនមន្ត្រីធំក្នុងជួររដ្ឋាភិបាល។ មិនយូរប៉ុន្មានក៏មានការបញ្ជារពីថ្នាក់លើអោយធ្វើការឃាត់ខ្លួន ជនសង្ស័យរូបនោះមកកាន់ប៉ុស្តិ៍នគរបាល ដើម្បីធ្វើការត្រួតពិនិត្ររកសារធាតុស្រវឹង និងសារធាតុញៀន។ ជាលទ្ធផលដែលក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថា៖ “ករណីជនម្នាក់បង្ករហេតុដោយយកដុំថ្មគប់អ្នកកាសែតនៅផ្លូវ២៧១ ពេលនេះជនបង្ករត្រូវបានប៉ូលិសប៉ុស្តិ៍​ និងខណ្ឌ​ បានចាប់នាំខ្លួនយកទៅសាកសួរ​ និងរៀបចំសំណុំរឿងបញ្ជូនបន្តតាមនិតិវិធីទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីធ្វេីការពិនិត្យរួចជនបង្កដែលយកដុំថ្មគប់អ្នកកាសែតនៅលេីផ្លូវ២៧១​ គឺមានសារជាតិស្រវឹង​ និងសារធាតុញៀន” អត្ថបទ៖ រំដួល

    June 23, 2019
  • ព័ត៌មានជាតិ

    ព័ត៌មានចុងក្រោយគេ គឺ រកឃើញសាកសពបុរសម្នាក់ទៀតក្នុងគំនរអគារ ធ្វើឲ្យអ្នកស្លាប់កើនឡើង១៨នាក់ និងរបួស២៤នាក់ នៅក្នុងគ្រោះថ្នាក់ឧបទ្ទវហេតុបាក់រលំអគារកំពស់ ៧ ជាន់ នៅសង្កាត់លេខ ៤ ក្រុងព្រះសីហនុ។ យោងតាមបងប្រុសម្នាក់ដែលមានឈ្មោះថា ម៉ម សារឿន បានបង្ហោះឲ្យដឹងថា គាត់រឹតតែសង្វេគទៅទៀត នៅពេលដែលដឹងថាប្តីប្រពន្ធ ១ គូ បានស្លាប់នៅក្នុងហេតុការណ៍នោះ និងបន្សល់ទុក កូនកំព្រា ២នាក់។ បងប្រុសបានសរសេររៀបរាប់នៅលើហ្វេសបុកថា៖ “សែនរន្ធត់ ស្លុតចិត្តចំពោះការបាត់បង់អាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់ដោយគ្មានកំហុសបែបនេះ។ រឹតតែសង្វេគទៅទៀត ពេលដឹងថាមានមួយគ្រួសារនៅស្រុកដងទង់ស្លាប់ទាំងប្តី ប្រពន្ធ បន្សល់ទុកកូនកំព្រា ២នាក់។ សូមវិញ្ញាណក្ខ័ន្ធអ្នកស្លាប់ទាំងអស់បានទៅកាន់សុគតិភព។”

    June 23, 2019
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ- ខាងក្រោមនេះគឺជាវីដេអូខ្លីមួយបង្ហាញអំពីនារីមួយរូប ដែលនៅមានជីវិត ក្រោយកប់ជាប់ក្នុងគំនរអគារសង់ថ្មីកំពស់៧ជាន់បានបាក់រលំជិត២០ម៉ោង ហើយត្រូវបានក្រុមសង្គ្រោះកាយរំដោះយកចេញបាននៅវេលាម៉ោងជិត១២យប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។ នេះអាចចាត់ទុកថា ជាសំណាងដ៏វិសេសវិសាលមួយរបស់ជនរងគ្រោះរូបនេះ ជាមួយនឹងការអបអរ រំភើបពីបុគ្គលិកក្រុមសង្គ្រោះ ដែលមិនចង់ឃើញសាកសព។ គួររំលឹកផងដែរថា កាលពីវេលាម៉ោង៥ព្រលឹមថ្ងៃទី២២ ខែមិថុននា ឆ្នាំ២០១៩ មានហេតុការណ៍បាក់រលំអគារកំពស់៧ជាន់ នៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ហើយគិតមកទល់នឹងពេលនេះចំនួនអ្នកស្លាប់បានកើនឡើងដល់១៨នាក់ និងរងរបួស២៤នាក់ ហើយនៅពេលនេះក្រុមជួយសង្គ្រោះនៅតែបន្តរុករកជនរងគ្រោះបន្ថែមទៀត ដែលកប់នៅក្រោមគំនរបាក់បែករបស់អគារ៕ វីដេអូ៖ លោក ហ៊ុយ ប៊ុនឡេង

    June 23, 2019
  • ព័ត៌មានជាតិ

    សារចូលរួមរំលែកទុក្ខរបស់សម្ដេចក្រហោម​ ស​ ខេង​ និងលោកជំទាវជូនដល់ក្រុមគ្រួសារ​ និងញាតិមិត្តទាំងអស់របស់បងប្អូនជាជនរងគ្រោះ​ នៅក្នុងសោកនាដកម្មរលំបាក់អគារ​ ក្នុងខេត្តព្រះសីហនុ​ កាលពីថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០១៩​ ។

    June 23, 2019
  • ព័ត៌មានជាតិ

    កាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានចេញសេចក្តីបង្គាប់ការមួយ ដោយបង្កើតក្រុមការងារស្រាវជ្រាវរកមន្ត្រីដែលធ្វើការធ្វេសប្រហែស ពាក់ពន្ធ័នឹងការអនុវត្តច្បាប់ ចំពោះសំណង់អាគារដែលបាក់រលំរាបដល់ដី បង្កអោយមានអ្នកស្លាប់និងរងរបស់ជាច្រើននាក់ មកធ្វើការដាក់ទោសទៅតាមផ្លូវច្បាប់ ដោយក្នុងនោះមានលោក ឈិន សេងងួន អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ជាប្រធាន។ ក្នុងនោះដែរក៏មាន លោក ចេង ស្រុង ប្រធានមន្ទីរដែនដីនគររូបនីយកម្មនិងសំណង់ខេត្តព្រះសីហនុ លោក ជួន ណារិន្ធ ស្នងការខេត្ត លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក អ៊ី សុខឡេង

    June 23, 2019
  • ព័ត៌មានជាតិ

    បាត់ដំបង៖ នៅថ្ងៃទី​២១​ ខែ​មិថុនា​ ឆ្នាំ​២០១៩​ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ ឧត្តមសេនី​យ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរ​បាលរាជធា​នីភ្នំពេញ​ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ដោយមានការបញ្ជាពី​ ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នង​ការ​នៃស្នងការដ្ឋាន​ន​គរ​បាលខេត្តបាត់ដំបង​ និងដោយបានការសម្របសម្រួលលេីនីតិវិធីពីលោក​ នួន​ សា​ន​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់​ដំបង​ មន្រ្តីជំនាញនៃរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រួមសហការជា​មួយមន្រ្តីជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងនគរបាលស្រុកមោងឫស្សី​ បានធ្វេីការតាមប្រម៉ាញ់ចាប់​ខ្លួនមុខស​ញ្ញា​ (ឆក់​កាបូប) មន្រ្តីកងរាជអាវុធហត្ថនៅ​រាជធានីភ្នំពេញ​ នៅម្តុំជិតរង្វង់មូលខាំកូ​ យកបានអាវុធខ្លី​ និងប្រាក់​​ដុល្លារមួយចំនួនកាលពីថ្ងៃទី១២​ ខែ​ មិថុ​នា​ ឆ្នាំ២០១៩​ ដែលបានរត់មកលាក់ខ្លួននៅស្រុកមោងឫស្សីបានចំនួន០១នាក់ក្នុងចំណោម​បក្ស​ពួកគេផ្សេងទៀត។

    June 23, 2019
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ- ករណីបាក់រលំអគារសង់ថ្មីនៅក្រុងព្រះសីហនុ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នេះ ចំនួនអ្នកស្លាប់បានកើនឡើងដល់១៧នាក់ហើយ (ក្នុងនោះមានស្រីចំនួន៤នាក់) ចំណែកឯអ្នករបួសមានចំនួន២៤នាក់ (ក្នុងនោះមានស្រី២នាក់) នេះបើយោងតាមរបាយការណ៍ផ្លូវការទទួលបានពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ដោយឡែកប្រតិបត្តិការកាយគំនរបែកបាក់និងរុកជនរងគ្រោះ ក៏កំពុងធ្វើបន្ត ដោយមានការចូលរួមពីក្រុមការងារចម្រុះទាំងអាជ្ញាធរកម្ពុជា និងក្រុមសង្គ្រោះរបស់ចិន។ ក្នុងនោះផងដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានសម្រេចយកថវិកាជាតិជួយឧបត្ថម្ភដល់ជនរងគ្រោះក្នុងហេតុការណ៍បាក់អគារនៅខេត្តព្រះសីហនុ ដោយអ្នកស្លាប់ទទួលបាន៤០លានរៀល (មួយម៉ឺនដុល្លារ) និងអ្នករងរបួស៥លានរៀល និងទទួលការព្យាបាលដោយឥតគិតថ្លៃ។ ខាងក្រោមនេះគឺជាអត្តសញ្ញាណរបស់ជនរងគ្រោះ ដែលស្លាប់ និងរបួស ដោយសារបាក់រលំអគារ៕ អត្ថបទ៖ សេម

    June 23, 2019
  • សង្គម

    កាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានចេញសេចក្តីបង្គាប់ការមួយ ដោយបង្កើតក្រុមការងារស្រាវជ្រាវរកមន្ត្រីដែលធ្វើការធ្វេសប្រហែស ពាក់ពន្ធ័នឹងការអនុវត្តច្បាប់ ចំពោះសំណង់អាគារដែលបាក់រលំរាបដល់ដី បង្កអោយមានអ្នកស្លាប់និងរងរបស់ជាច្រើននាក់ មកធ្វើការដាក់ទោសទៅតាមផ្លូវច្បាប់ ដោយក្នុងនោះមានលោក ឈិន សេងងួន អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ជាប្រធាន។ ក្នុងនោះដែរក៏មាន លោក ចេង ស្រុង ប្រធានមន្ទីរដែនដីនគររូបនីយកម្មនិងសំណង់ខេត្តព្រះសីហនុ លោក ជួន ណារិន្ធ ស្នងការខេត្ត លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក អ៊ី សុខឡេង

    June 23, 2019