- Khmernote Media
- សង្គម
តាមសេចក្តីប្រកាសព័ត៌មាន ពីរដ្ឋបាលខេត្តព្រះសីហនុ កាលពីយប់មិញ ក៏ដូចជាការបង្ហោះសាររបស់ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអោយដឹងថា រដ្ឋបាលខេត្តបានធ្វើការស្នើរសុំកម្លាំងកម្មករចិន ពីគ្រប់ការដ្ឋានសាងសង់ទាំងអស់ អោយមកជួយកាយកំទេចកំទីគំនរអាគារបាក់រលំ បានប្រមាណជិត២០០នាក់ ដែលកម្មករទាំងនោះសុទ្ធតែជាកម្មករជំនាញ និងមានឧបករណ៍គ្រប់គ្រាន់ ជួយពន្លឿនការជួយសង្គ្រោះដល់កម្មករខ្មែរ ដែលបានកប់ក្រោមគំនរសំណង់មួយនេះ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានរៀបរាប់ថា៖ “សូមគោរពរាយការណ៍បន្ថែមដែរថា ចាប់ពីរសៀលម៉ោងប្រម៉ាណ ៣ មកទល់ពេលនេះ រដ្ឋបាលខេត្តបានសុំកម្លាំងសង្រ្គោះពីកម្មករចិន ពីគ្រប់ក្រុមហ៊ុនសាងសង់ទាំងអស់របស់ចិនមកជួយរើកកាយគំនរអគារបាក់ ជាហេតុធ្វើអោយដំណើរការសង្រ្គោះបានលឿនបន្តិច ព្រោះកម្មករចិនគាត់មានជំនាញ និងសំភារះគ្រប់គ្រាន់ (កម្លាំងទាំងអស់ក្នុងរូបសុទ្ធតែជាកម្មករចិនប្រមាណជិត ២០០ នាក់ ។”
June 23, 2019 - សង្គម
ក្នុងហេតុការណ៍ដ៏រន្ធត់នឹងលើកដំបូងបំផុតនៅកម្ពុជា គឺហេតុការណ៍បាក់រលំអាគារកំពស់៧ជាន់នៅខេត្តព្រះសីហនុ បានធ្វើអោយមានអ្នកស្លាប់កើនឡើងដល់ ១៣នាក់ គិតត្រឹមម៉ោង ១១ និង ២០នាទីយប់ និងអ្នករបួស ២៣នាក់ ដែលពួកគេសុទ្ធតែជាកម្មករសំណង់នៅក្នុងអាគារខាងលើនេះ។ ខណៈពេលនេះដែរ មានការចូលរួមសង្គ្រោះនិងកាយរកមនុស្សកប់ក្នុងអាគារ ដែលបាក់រលំដល់ដី ដែលក្រុមអ្នកជួយសង្គ្រោះមានដល់ទៅជាង១ពាន់នាក់ មកពីច្រើនស្ថាប័ន ហើយក៏មានវត្តមានឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ នៅកន្លែងកើតហេតុផងដែរ។ មុននេះបន្តិចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបង្ហោះសារទាំងយប់ថា នឹងផ្តល់ថវិការចំនួន១ម៉ឺនដុល្លារ ជូនដល់ក្រុមគ្រួសារសព ដើម្បីដោះស្រាយជីវភាព ក៏ដូចជាចូលរួមមរណៈទុក្ខ។ សម្តេច បានមានប្រសាសន៍នៅលើទំព័រ Facebook
June 23, 2019 - សង្គម
រឿងរ៉ាវនៃគ្រោះថ្នាក់បាក់រលំអាគារកំពស់ ៧ជាន់រាបដល់ដីនៅខេត្តព្រះសីហនុ បានក្លាយជាប្រធានបទក្តៅបំផុតពេញបណ្តាញសង្គម Facebook មិនថាមន្ត្រីរដ្ឋាភិបាល មហាជន រឺក៏អ្នកសិល្បៈនោះទេ បានបញ្ចេញមតិយោបល់ខ្លាំងៗទៅលើរដ្ឋបាលខេត្តព្រះសីហនុ ដែលធ្វើការមិនបានម៉ត់ចត់ ក្រោយសំណង់អាគារខ្ពស់សង់បានប្រមាណ ៧០% គ្មានច្បាប់អនុញ្ញាត តែនៅតែអាចសង់បានដដែល។ ក្នុងនោះលោក តាន់ គីមសួរ ក៏បានរិះគន់ចំៗដាក់លោកអភិបាលខេត្តព្រះសីហនុ ថាអសមត្ថភាពដឹកនាំ និងប្រៀបធៀបថា បើខ្លួនជាលោកអភិបាលខេត្តនោះ លោកនឹងលាលែងពីដំណែងភ្លាមតែម្តង។ ក្រោយការរិះគន់ពីសំណាក់លោក តាន់ គីមសួរ មិនបានប៉ុន្មានផង ស្រាប់តែមានវេជ្ជបណ្ឌិតម្នាក់ឈ្មោះ សួន ហេង បានចេញមុខប្រតិកម្មនឹងសំដីលោក តាន់ គីមសួរ ទៅលើអភិបាលខេត្តព្រះសីហនុ វិញថា៖ “ខ្ញុំចង់តែសើចលោក
June 22, 2019 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ៖ គិតមកទល់វេលាម៉ោងប្រមាណជាង៩យប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រុមជួយសង្គ្រោះ ដែលមានចំនួនសរុបប្រមាណជាង១ពាន់ នៅតែបន្តការងាររុករកជនរងគ្រោះ ដែលកប់នៅក្រោមគំនរបាក់បែករបស់អគារបាក់រលំនោះឥតឈប់ឈរ។ យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា កម្លាំងដែលចូលរួមជួយសង្គ្រោះមានដូចជា៖ ស្នងការដ្ឋាននគរបាលខេត្ត, កងរាជអាវុធហត្ថខេត្ត, នាយកដ្ឋាននគរបាលការពារព្រំដែនទឹក, កងទ័ពជើងទឹក, កងពលតូចលេខ៧០ (ក្រុមសង្គ្រោះ៧១១), តំបន់ប្រតិបត្តិការសឹករងខេត្ត, កំពង់ផែស្វយ័តក្រុងព្រះសីហនុ, មន្ទីរពេទ្យបង្អែកខេត្ត, រដ្ឋបាលក្រុងព្រះសីហនុ, ក្រុមការងារក្រសួង និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត, មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត, មន្ទីរបរិស្ថានខេត្ត, អង្គភាពអគ្គិសនី, មន្ទីរពេទ្យអង្គភាពជុំវិញខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត និងក្រុមហ៊ុនចិនមួយចំនួន ព្រមទាំងប្រជាពលរដ្ឋនៅក្បែរនោះផងដែរ៕ អត្ថបទ៖
June 22, 2019 - សង្គម
ករណីដ៏រន្ធត់ធ្វើអោយផ្អើលពេញប្រទេសកម្ពុជា ខណៈដែលហេតុការណ៍គ្រោះថ្នាក់បាក់រលំអាគារ ៧ជាន់រាបដល់ដី នៅខេត្តព្រះសីហនុនេះកើតមានលើកដំបូងនៅកម្ពុជា ព្រោះតែស្រុកខ្មែរយើងមិនធ្លាប់មានគ្រោះរញ្ជួយដីដូចប្រទេសគេនោះឡើយ ប៉ុន្តែការបាក់រលំអាគារកំពស់ខ្ពស់នេះ កើតចេញពីការសាងសង់ខ្វះបច្ចេកទេស និងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ បើទោះបីជារដ្ឋបាលខេត្តបានចុះធ្វើការហាមឃាត់២ដងរួចមកហើយក្តី ក៏មិនអាចអនុវត្តន៍ច្បាប់លើម្ចាស់អាគារដែលជាជនជាតិចិន មានប្រាក់រាប់លានដុល្លារនេះបានឡើយ។ ក្នុងនោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបង្ហោះសារនៅលើទំព័រ Facebook ផ្លូវការរបស់សម្តេចពីប្រទេសថៃ មកថា៖ “នៅក្នុងពេលដែលខ្ញុំចេញដំណើរមកចូលរួមប្រជុំកំពូលអាស៊ាននៅប្រទេសថៃថ្ងៃទី ២២ មិថុនា នេះ ក៏មានឧប្បទ្ទេវហតុបាក់រលំអាគារសំណង់កំពុងសាសង់នៅក្រុងព្រះសីហនុ ដែលបណ្តាលអោយពលរដ្ឋស្លាប់ និងរបួសមួយចំនួន។ ជាបន្ទាន់នេះ ខ្ញុំបានបញ្ជាអោយអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធចុះជួយសង្រ្គោះអាយុជីវិតពលរដ្ឋដែលត្រូវបានអាគារបាក់រលំសង្កត់ ហើយដែលមកទល់ម៉ោង៥:០០ល្ងាចនេះ គឺមានអ្នករបួសប្រមាណ ២៣នាក់ និងស្លាប់ ៧នាក់
June 22, 2019 - ព័ត៌មានជាតិ
រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្តីប្រកាសព័ត៌មាន សម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុរលំអាគារដែលមានកំពស់ ៧ ជាន់ នៅសង្កាត់លេខបួន បណ្តាលឲ្យមានមនុស្សស្លាប់និងរបួស។ ហើយនៅក្នុងសេចក្តីប្រកាស រដ្ឋបាលខេត្តបានសរសេរថា៖ ចំពោះជនរងគ្រោះដែលបាត់បង់ជីវិត រដ្ឋបាលខេត្តបានរៀបចំជាក្តារមឈូស និងថវិកា២លានរៀល អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ ចូលរួមថវិកាបន្ថែម៥០ម៉ឺនរៀល ជូនគ្រួសារសពនីមួយៗ ហើយអជ្ញាធរបាន និងធ្វើការទំនាក់ទំនងគ្រសារសពដើម្បីដឹកសពទៅជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យ តាមប្រពៃណី។ ក្នុងករណីក្រុមគ្រួសារចង់រៀបចំពិធី បុណ្យសពនៅខេត្តព្រះសីហនុ រដ្ឋបាលខេត្តនឹងរៀបចំពិធីបុណ្យសពរួមនៅវត្តឥន្ទញ្ញាណ (វត្តក្រោម) ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ គួររំលឹកថាកម្លាំងជំនាញ បានឃាត់ខ្លួនជនពាក់ព័ន្ធចំនួន៤នាក់ មានដូចជា ទី១-ឈ្មោះ ជិន គុណ CHEN KUN ភេទប្រុស
June 22, 2019 - ព័ត៌មានជាតិ
ខណៈពេលដែលរឿងបាក់ស្រុតអគារនៅឯខេតុ្តព្រះសីហនុកំពុងក្លាយជាប្រធានបទ តារាវីដេអូសាកចិត្តលោក តាន់ គឹមសួរ ក៏បានបញ្ចេញយោបល់ខ្លួនចំពោះអភិបាលខេត្តព្រះសីហនុដែលបាននិយាយថា «ធ្លាប់បានឃាត់សំណង់ដែលបាក់ ២ដងមកហើយ តែមិនស្ដាប់ ហើយមិនដឹងធ្វើយ៉ាងម៉េច!»។ ដោយលោកបានសរសេរសារទៅកាន់អភិបាលខេត្តព្រះសីហនុថា «បើខ្ញុំជាលោកពូវិញ ខ្ញុំមិននិយាយយករួចខ្លួនបែបនេះទេ ខ្ញុំនឹងរកដំណោះស្រាយមួយដែលល្អ ហើយលាលែងពីតំណែងភ្លាមតែម្តង។ លោកពូមានដឹងខ្លួនទេថាលោកពូជាអភិបាលខេត្តដែលអសមត្ថភាពបំផុត? ជិវិតមនុស្សណាពូ មិនមែនជិវិតសត្វទេ និយាយឲ្យមានការទទួលខុសត្រូវ ហើយបង្ហាញអំពីអារម្មណ៍សោកស្តាយបន្តិចបានទេ?»៕
June 22, 2019 - PR
ក្រុមហ៊ុន Volkswagen Cambodia បាននាំចូលមកកាន់ប្រទេសកម្ពុជាជាផ្លូវការ នូវរថយន្តម៉ូដែល Tiguan Allspace ស៊េរីថ្មី ដែលជាប្រភេទ SUV ៧ កៅអី ដែលជាប្រភេទរថយន្តពេញនិយមនៅទីផ្សារកម្ពុជា។ រថយន្ត Tiguan Allspace ស៊េរីថ្មីនេះមានបំពាក់មកជាមួយនូវបច្ចេកវិទ្យាទំនើបៗជំនាន់ចុងក្រោយ ដែលអាចផ្ដល់ភាពងាយស្រួលដល់អ្នកបើកបរ/អ្នកដំណើរ និងមានប្រព័ន្ធជំនួយជាច្រើន។ ត្រួសៗពីចំណុចពិសេសមានដូចជា ៖ ១. កុងទ័របង្ហាញព័ត៌មានប្រភេទ LED ដែលគេហៅថា “Virtual Cockpit” ២. កាមេរ៉ាអាចមើលឃើញស្ថានភាពជុំវិញបាន ៣៦០ ដឺក្រេ ងាយស្រួលដល់ការចូលចត ៣. អេក្រង់បញ្ហាមុខងារផ្សេងៗមានទំហំធំ
June 22, 2019 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ៖ រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ មានជនរងគ្រោះមួយចំនួនទៀតដែលនៅមានជីវិតនៅឡើយ ហើយត្រូវបានក្រុមសង្គ្រោះ ជួយទាញយកចេញបានពីគំនរអាគារបាក់បែក និងកំពុងបន្តរុករកអ្នកមានជីវិតបន្តទៀត ពីការរលំបាក់សំណង់អាគារសណ្ឋាគាររបស់ក្រុមហ៊ុនជាតិចិនមួយកន្លែងកំពុងសាងសង់កម្ពស់៧ជាន់។ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា គិតត្រឹមម៉ោងជាង៣រសៀល ចំនួនអ្នកស្លាប់បានកើនឡើងដល់១០នាក់ហើយ ចំណែកអ្នករងរបួសជិតជាង២០នាក់ទៀតក្រុមគ្រូពេទ្យកំពុងសង្គ្រោះនៅមន្ទីរពេទ្យ។ ដោយសារតែប្រតិបត្តិការសង្គ្រោះកំពុងធ្វើបន្តគេមិនទាន់ដឹងថានៅមានជនរងគ្រោះប៉ុន្មាននាក់ទៀតដែលនៅជាប់ក្នុងគំនរអាគារបាក់បែកនេះ។ មន្ត្រីថ្លែងថា បើទោះជាមានកម្លាំងចម្រុះរាប់រយនាក់ជួយអន្តរាគមន៍បែបណាក៏ដោយ ក៏ការកាយគំនរឥដ្ឋបាក់បែកជួបការលំបាកមិនបានលឿនដែលតាមការសន្និដ្ឋានថាអាចប្រើពេលយ៉ាងតិច២ថ្ងៃទើបអាចបញ្ចប់។ គួររំលឹកថាកម្លាំងជំនាញ បានឃាត់ខ្លួនជនពាក់ព័ន្ធចំនួន៤នាក់ មានដូចជា ទី១-ឈ្មោះ ជិន គុណ CHEN KUN ភេទប្រុស ឆ្នាំកំណើត១១.១០.១៩៨០ ជនជាតិចិន ថៅកែជួលដីសម្រាប់សង់អគារ ទី២-ឈ្មោះ តឹង
June 22, 2019 - សិល្បៈ
កាលពីពេលថ្មីៗនេះប្រិយមិត្តច្បាស់ជាជ្រាបនូវព័ត៌មានថា លោក សែម សង្វាត ជាដៃគូជាមួយនឹងលោក បូរ វិចិត្រ និងជាអតីតសមាជិកក្រុម EV BAND បានធ្លាក់ខ្លួនស្គមស្គាំង និងមានវិបត្តិសេដ្ឋកិច្ច ដូច្នេះហើយលោក សែម សង្វាត ក៏បានផ្តល់បទសម្ភាសន៍ជាមួយនឹងតារាសម្តែងអ្នកនាង ស៊ិន ឧត្តមផល្លា ជាម្ចាស់ទំព័រ STAR MOVIE RESEARCH ធ្វើការរៀបរាប់នូវទុក្ខវេទនារបស់លោកដែលត្រូវចិញ្ចឹមកូនប្រុស៣រូប ព្រមទាំងម្តាយចាស់ជរា និងបងស្រីបង្កើត។ លោក សែម សង្វាត គឺជាម្ចាស់បទ “កម្មករឆ្លងដែន” ជាបទចម្រៀងដ៏ពេញនិយម និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងទសវត្សរ៍ ៩០-២០០០ ។
June 22, 2019









