សង្គម

វេជ្ជបណ្ឌិតម្នាក់ វាយបកទៅ តាន់ គីមសួរ ថា អភិបាលខេត្តព្រះសីហនុ ប្រឹងធ្វើការសៅរ៍ អាទិត្យ មិនដែលឈប់ ទើបខេត្តប្រែប្រួលមុខមាត់ អាគារខ្ពស់ៗ និងពលរដ្ឋមានចំណូលទ្វេដង

BY
Khmernote Media
June 22, 2019

រឿងរ៉ាវនៃគ្រោះថ្នាក់បាក់រលំអាគារកំពស់ ៧ជាន់រាបដល់ដីនៅខេត្តព្រះសីហនុ បានក្លាយជាប្រធានបទក្តៅបំផុតពេញបណ្តាញសង្គម Facebook មិនថាមន្ត្រីរដ្ឋាភិបាល មហាជន រឺក៏អ្នកសិល្បៈនោះទេ បានបញ្ចេញមតិយោបល់ខ្លាំងៗទៅលើរដ្ឋបាលខេត្តព្រះសីហនុ ដែលធ្វើការមិនបានម៉ត់ចត់ ក្រោយសំណង់អាគារខ្ពស់សង់បានប្រមាណ ៧០% គ្មានច្បាប់អនុញ្ញាត តែនៅតែអាចសង់បានដដែល។ ក្នុងនោះលោក តាន់ គីមសួរ ក៏បានរិះគន់ចំៗដាក់លោកអភិបាលខេត្តព្រះសីហនុ ថាអសមត្ថភាពដឹកនាំ និងប្រៀបធៀបថា បើខ្លួនជាលោកអភិបាលខេត្តនោះ លោកនឹងលាលែងពីដំណែងភ្លាមតែម្តង។ ក្រោយការរិះគន់ពីសំណាក់លោក តាន់ គីមសួរ មិនបានប៉ុន្មានផង ស្រាប់តែមានវេជ្ជបណ្ឌិតម្នាក់ឈ្មោះ សួន ហេង បានចេញមុខប្រតិកម្មនឹងសំដីលោក តាន់ គីមសួរ ទៅលើអភិបាលខេត្តព្រះសីហនុ វិញថា៖

“ខ្ញុំចង់តែសើចលោក តាំង គឹមសួរនិយាយទេ ខ្ញុំមិនគាំទ្រនូវការលើកឡើងរបស់លោកឡើង ដែលបានប្រើពាក្យថាថ្នាក់ដឹកនាំអសមត្ថភាពលើការដឹកនាំ។ ខ្ញុំចង់សួរលោកវិញថា តើលោកមានបានបើកភ្នែកមើលទេ ថាតើខេត្តព្រះសីហនុមានការប្រែប្រួលមុខមាត់ រីកចំរើនយ៉ាងណាពីមុនមក អាគារខ្ពស់លេចរូបរាងយ៉ាងកុំហុកពេញទូទាំងខេត្ត ពលរដ្ឋមានប្រាក់ចំណូលច្រើនទ្វេដង ប្រជាពលរដ្ឋគាត់សប្បាយទទួលយក។ ត្រង់ចំណុចល្អ ការខិតខំរបស់ថ្នាក់ដឹកនាំខេត្ត(ឯកឧត្តម យន្ត មីន) លោកខំធ្វើការគ្មានថ្ងៃសៅរ៍ អាទិត្យ ធ្វើផ្លូវថ្នល់ លូ សំរាម ផ្សេងៗ មិចមិនឃើញលោកហារមាត់យាយផង។ ដោយឡែកអគារសាងសង់ខុសបច្ចេកទេស ស្រុតបាក់សង្កត់មនុស្សស្លាប់ អារឿងអាក្រក់ដែលគ្មាននរណាគេចង់បាន លោកចេះយាយមេស សួរថាតើថ្នាក់ដឹកនាំខេត្តលោកចង់លឺ ចង់ឃើញ ចង់បានទេ។ គឺលោកមិនចង់ឃើញទេ ការបាត់បង់អាយុជីវិតមនុស្សនោះ (គឺគ្មានទេ) តែនេះវាជារឿងដែលនឹកស្មានមិនដល់ សួរថាម្ចាស់សំណង់(ចិន) គេក៏សឹងមិនជឿដែរ ចិនបោះទុនលុយរាប់លានដុល្លារ អាណាមួយចង់ឲសំណង់សង់បាន70%ហើយបាក់ស្រុកនោះ។ ខ្ញុំគិតថាលោកខ្វះការតាមដានពត៍មានហើយមើលទៅ ប៉ុន្មានថ្ងៃមុន ប្រទេសចិន មានការរញ្ចួយដីបាក់ស្រុកអគារ ភ័យរត់ជាន់ជើងគ្នា ក៏គេមិនដែលចោទប្រកាន់រដ្ឋអំណាចដែរ។ ខ្មែរយើង ខ្ញុំក៏ជាខ្មែរដែរ គួរណាស់ជួយយិតយោងគ្នា ស្រលាញ់គ្នា ឲតំលៃកុំឡើងឃើញអីតិច នាំគ្នាជាន់បន្លិច ហារឡើងដក ហារឡើងអសមត្ថភាព។ បើគេអ្នកចេះដឹង យល់អំពីបច្ចេកទេស គឺសំណង់ខុសបច្ចេកទេ ដើមហេតុមកពីអ្នកសាងសង់(អាំងស៊ីញឺ) មិនមែនអភិបាលខេត្តលោកអ្នកសាងសង់ណា។
មុននឹងលោកយាយអ្វីមួយ លោកគួរប្រើអារម្មណ៍យកមកគិតបន្តិចបានទេ លោកស្គាល់ច្បាស់អត់អំពីឋានុក្រមថ្នាក់ដឹកនាំខេត្ត មន្ទីរជំនាញ មន្រ្តីថ្នាក់ក្រោមអស់នៅ។ ឧទាហរណ៍ ធាតុពិតក្នុងរង្វង់គ្រួសារពេលកូនធ្វើខុស កូនលួចឆក់ប្លន់គេ គេថាឱពុកម្តាយអប់រំកូនមិនបានល្អ ទោះយ៉ាងដូចរឿងបាក់ស្រុកអគារ7ជាន់នឹងចឹងដែរ មិនមែនស្អីតិចអភិបាលខេត្តអសមត្ថភាពនោះទេ។ លោកតាំង គឹមសួរ លោកយល់អំពីការគ្រប់គ្រងរដ្ឋបាលអត់ ការសាងសង់អគារមួយសំរេចទៅបានត្រូវមានការចូលរួមពីមន្រ្តី ថ្នាក់ចូលដ្ឋាន សង្កាត់ ក្រុង មន្ទីរជំនាញ ព្រោះគាត់ជាសេនាធិការជូនអភិបាលខេត្ត។ ចូរលោកកុំប្រើពាក្យបរិហារ លាបពណ៍ពីសំណាក់ជនខិលខូច ជនឈ្លៀតឱកាសក្នុងការវាយប្រហារ ឯកឧត្តមអភិបាលខេត្ត។” តើប្រិយមិត្តយល់យ៉ាងណាដែរ ?

Share This Post: