Khmernote Media
  • អន្តរជាតិ

    ថ្មីៗនេះផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងពេញបណ្តាញសង្គមថៃក្រោយបុរសម្ចាស់ចំការធុរេនម្នាក់ទិញរថយន្តសេរីទំនើបដើម្បីទុកដឹកជញ្ជូនទុរេនលក់។ គួរបញ្ជាក់ឲ្យដឹងដែរថាកាលពីប៉ុន្មានថ្ងៃមុនក៏មានករណីបែបនេះកើតឡើងដែលនៅឯប្រទេសថៃ ដោយប្រើប្រាស់រថយន្ត Mercedes Benz E400 លក់ពងមាន់។ ដោយឡែកលើកនេះវិញគឺរថយន្តថ្មីស្រឡាងសេរ៊ី Mercedes Benz x class 350d 4 Matic V6 turbo ដែលទើបនាំចូលតែម្តង ដោយតម្លៃ ៤,៥៩០,០០០ លានបាត ប្រមាណជាង ១៤ ម៉ឺនដុល្លារ។ យោងតាមប្រភពហ្វេសប៊ុកដែលមានឈ្មោះថា คุณเอ๋ รถนำเข้าหรู – Aey Auto Import ដែលជាអ្នកលក់រថយន្តនេះបាននិយាយថា «សូមអរគុណដល់ បងអ៊ីត

    June 24, 2019
  • ព័ត៌មានជាតិ

    ចោរឆក់កាបូប​ និងកាំភ្លេីងរបស់មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ កាលពីថ្ងៃទី១២​ ខែមិថុនា​ ឆ្នាំ២០១៩​ ត្រូវបានចាប់ខ្លួននៅស្រុកមោងឫស្សី​ខេត្តបាត់ដំបង​ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ មន្រ្តីជំនាញនៃរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រួមសហការជា​មួយមន្រ្តីជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងនគរបាលស្រុកមោងឫស្សី​ បានធ្វេីការតាមប្រម៉ាញ់ចាប់​ខ្លួនមុខស​ញ្ញា​(ឆក់​កាបូប)មន្រ្តីកងរាជអាវុធហត្ថនៅ​រាជធានីភ្នំពេញ​ នៅម្តុំជិតរង្វង់មូលខាំកូ​ យកបានអាវុធខ្លី​ និងប្រាក់​​ដុល្លារមួយចំនួនកាលពីថ្ងៃទី១២​ ខែ​មិថុ​នា​ ឆ្នាំ២០១៩​ ដែលបានរត់មកលាក់ខ្លួននៅស្រុកមោងឫស្សីបានចំនួន០១នាក់ក្នុងចំណោម​បក្ស​ពួកគេផ្សេងទៀត។ ក្រោយពេលធ្វេីសកម្មភាពរួច​ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកដទៃទៀត​បានរត់គេចខ្លួនមកសំងំនៅចំណុចក្រុមទី០៨​ ភូមិ​ម៉ាណោក ឃុំតាលាស់ ស្រុកមោងឬស្សី ខេត្តបា​ត់ដំបង ឆ្លងតាមរយៈការស្រាវជ្រាវដោ​យ​ប្រេីប្រាស់គ្រប់វិធានការជំនាញ​ ជនសង្ស័យឈ្មោះ អោក ធារ៉ូ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មានទីលំនៅ បច្ចុប្បន្ននៅសង្កាត់គីឡូលេខ៦

    June 24, 2019
  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានដំណើរតាមរថយន្ត ចុះមកត្រួតពិនិត្យផ្ទាល់ដល់ទីតាំងកន្លែងរលំអគារ នៅក្នុងខេត្តព្រះសីហនុ ក្រោយពីបានអញ្ជើញវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ នៅទីក្រុងបាងកក ប្រទេសថៃកាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។ រហូតនៅម៉ោងប្រមាណ ៣:៣០យប់ ឆ្លងចូលថ្ងៃទី ២៤ មិថុនា ទើប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទៅសម្រាក។ ការអញ្ជើញមកទាំងយប់របស់ សម្តេចតេជោ គឺដើម្បីផ្តល់កម្លាំងចិត្តដល់ក្រុមគ្រួសារជនរងគ្រោះ និងលើកទឹកចិត្តដល់បងប្អូនដែលកំពុងចូលរួមនៅក្នុងបេសកកម្មរុករកអ្នករងគ្រោះដោយសារអាគារបាក់រលំសង្កត់កាលពីថ្ងៃទី២២ មិថុនា កន្លងទៅនេះ នៅក្នុងខេត្តព្រះសីហនុ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា

    June 24, 2019
  • អន្តរជាតិ

    ក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានបច្ចេកវិទ្យា Technion-Israel Institute of Technology ក្នុងប្រទេសអ៉ីស្រាអែល បានអភិវឌ្ឍន៍កាំភ្លើងបាញ់កាវដ៏ទំនើបមួយ​សម្រាប់បាញ់ភ្ជិតស្នាមរបួស ឬស្បែកដែលដាច់រហែកផ្សេងៗ ជំនួសដោយការដេរនៅលើស្បែក។ កាំភ្លើងបាញ់កាវនេះត្រូវបានគេប្រើតែក្នុងករណីបន្ទាន់ប៉ុណ្ណោះ ហើយទាល់តែវេជ្ជបណ្ឌិតជំនាញទើបអាចប្រើកាំភ្លើងនេះបាន មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចប្រើវាបាននោះ។ ការប្រើប្រាស់កាំភ្លើងនេះអាចបង្កឲ្យមានការឈឺចាប់​ បន្សល់នៅស្លាកស្នាម ហើយនៅពេលដែលកោសិកាស្បែកដុះឡើងវិញ គេត្រូវយកកាវដែលបាញ់រួចចេញពីស្បែកវិញទៀតផង ដែលពេលខ្លះការប្រើកាវនេះអាចនឹងត្រូវការពេលវេលាយូរសម្រាប់ការជាសះស្បើយ។ យ៉ាងណាក្តី ក្នុងករណីដែលជនរងគ្រោះមានរបួសធ្ងន់ធ្ងរ និងត្រូវការភ្ជិតសាច់ជាបន្ទាន់ ការប្រើកាំភ្លើងនេះគឺជាជម្រើសល្អបំផុត។ ការបង្កើតបាននូវកាំភ្លើងបាញ់កាវនេះគឺជាភស្តុតាំងបញ្ជាក់ថា អ៉ីស្រាអែលបានអភិវឌ្ឍន៍វិស័យវេជ្ជសាស្ត្ររបស់ខ្លួនឲ្យមានភាពរីកច្រើនថែមមួយកម្រិតទៀតផងដែរ៕ អត្ថបទ៖ ភក្តី

    June 24, 2019
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ៖ សេចក្តីរាយការណ៍ពីក្រុមប្រតិបត្តិការសង្គ្រោះបានឲ្យដឹងថា កាលពីវេលាយប់រំលងអាធ្រាត្រចូលថ្ងៃទី២៤ ខែមិថុនានេះ សាកសពជនរងគ្រោះ២នាក់ទៀតជាបុរស ត្រូវបានគេរកឃើញនៅក្រោមគំនរបាក់បែករបស់អគារ។ ដូច្នេះគិតមកត្រឹមវេលាព្រឹកថ្ងៃទី២៤ ខែមិថុនានេះ ចំនួនសរុបជនរងគ្រោះ មានចំនួន៤៨នាក់ក្នុងនោះស្លាប់២៤នាក់ និងរងរបួសចំនួន២៤រូប ហើយក្រុមជួយសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនុស្ស ដោយសង្ស័យថា អាចមានមនុស្សនៅក្នុងគំនរអគារដួលរលំនេះបន្តទៀត៕ អត្ថបទ៖ សេម

    June 24, 2019
  • សង្គម

    ថ្មីៗនេះដែរស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានធ្វើការផ្ញើរសាររំលែកទុក្ខចំពោះហេតុការណ៍បាក់រលំអគារ់កំពស់៧ជាន់រាបដល់ដី នៅក្នុងខេត្តព្រះសីហនុ ដោយក្នុងនោះស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន គាំទ្រពេញទំហឹងចំពោះការបើកការស៊ើបអង្កេតតាមផ្លូវច្បាប់របស់កម្ពុជា ទៅលើឧបទ្ទេវហេតុនេះ។ សារដែលបានបង្ហោះផ្សារនៅលើទំព័រ Facebook របស់ស្ថានទូតចិន មានដូចតទៅ៖ “ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាមានអារម្មណ៍ក្ដុកក្ដួលជាខ្លាំងអំពីឧបទ្ទេវហេតុបាក់រលំអគារក្នុងខេត្តព្រះសីហនុ នៅពេលទៀបភ្លឺថ្ងៃទី២២ ខែមិថុនា អគារដែលទទួលសាងសង់ដោយជនជាតិចិននៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា បានជួបឧបទ្ទេវហេតុបាក់រលំ បណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។ ស្ថានទូតចិនប្រចាំកម្ពុជា មានអារម្មណ៍ក្ដុកក្ដួលសោកស្ដាយជាពន់ពេក និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធជនរងគ្រោះដែលបាត់បង់ជិវិតបានទៅកាន់សុគតិភព សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពផង។ ជាមួយគ្នានេះដែរ សូមជូនពរឲ្យជនរងគ្រោះដែលកំពុងទទួលការព្យាបាលបានជាសះស្បើយក្នុងពេលឆាប់ៗ។ ក្រោយឧបទ្ទេវហេតុកើតឡើង ស្ថានទូតចិនប្រចាំកម្ពុជាបានទំនាក់ទំនងផ្ទាល់ជាមួយសភាពាណិជ្ជកម្មចិននៅកម្ពុជា និងសហគ្រាសចិននៅខេត្តព្រះសីហនុជាបន្ទាន់ ដើម្បីរៀបចំកម្លាំងជំនួយ និងសម្ភារៈ ចាត់ចែងគ្រឿងចក្រអេស្កាទ័រខ្នាតធំជាដេីម​ ចូលរួមក្នុងសកម្មភាពសង្រ្គោះឲ្យបានទាន់ពេល។ តាមដំណឹងទទួលបាន សភាពាណិជ្ជកម្មចិននៅកម្ពុជាមកទល់នឹងពេលនេះកំពុងសម្របសម្រួលកិច្ចការសង្រ្គោះជាបន្តបន្ទាប់នៅទីនោះ។ បច្ចុប្បន្ន

    June 23, 2019
  • ព័ត៌មានជាតិ

    នៅរសៀលថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីវិលត្រលប់ពីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងបាងកក ប្រទេសថៃ ភ្លាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្រូតដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរុករក និងសង្រ្គាះជាបន្តជាមួយបងប្អូន ដែលកំពុងធ្វើការនៅទីនោះស្រាប់ភ្លែតតែម្តង។ មិនត្រឹមតែប៉ុណ្ណោះ សម្តេចតេជោក៏បានប្រកាសសុំអំពាវនាវ ឲ្យសប្បុរសជនជួយជាថវិកាដល់គ្រួសារនៃអ្នកបាត់បង់ជិវិត និងអ្នករបួសក្នុងហេតុការណ៍បាក់រលំអគារនោះផងដែរ។ បន្ទាប់ពីសម្តេចតេជោអំពាវនាវភ្លាម គេសង្កេតឃើញឧកញ៉ាជាច្រើនបាននាំគ្នាចូលជាថវិកាយ៉ាងច្រើន ដើម្បីជួយក្រុមគ្រួសារជនរងគ្រោះ ដែលក្នុងមានសប្បុរសជនដូចខាងក្រោម៖ ១.ឧកញ្ញាលាង ឃុន១០មុឺនដុល្លា ២.ឧកញ្ញាឃុន សៀ ១០មុឺនដុល្លា ៣.ឧកញ្ញាអាង ឈុនលាង ១០មុឺនដុល្លា ៤.ឧកញ្ញាឡៅ ម៉េងឃីន ៥មុឺនដុល្លា ៥.ឧកញ្ញាគង់

    June 23, 2019
  • ព័ត៌មានជាតិ

    មុននេះបន្តិចក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហោះនៅលើផេកហ្វេសបុកផ្លូវការ ឲ្យដឹងថា រាជរដ្ឋាភិបាលចេញសេចក្ដីសម្រេច ស្ដីពីការបង្កើតគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុ ដែលមានខ្លឹមសារដូចខាងក្រោម៖

    June 23, 2019
  • សង្គម

    លោក ហ៊ិន រតនា ដែលជាគ្រូបង្ហាត់សត្វសុនខ​ (​ឆ្កែ)​ នៅប្រទេសកម្ពុជាដ៏ល្បី ហើយធ្លាប់បង្ហាញមុខនៅលើកញ្ចក់ទូរទស្សន៍អន្តរជាតិនោះ និងធ្លាប់រងគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយជនជាតិចិន បុកពីក្រោយពេញទំហឹងបណ្តាលអោយបាក់ឆ្អឹងជំនី ស្រាប់តែបង្ហាញខ្លួនជាមួយសត្វឆ្កែរបស់លោក នៅកន្លែងកើតហេតុបាក់រលំអាគារ ៧ជាន់រាបដល់ដី។ លោក ហ៊ិន រតនា បាននាំសត្វឆ្កែរបស់លោក មកជួយរកកម្មករ ដោយមិនខ្វល់ពីសុខភាពរបស់ខ្លួនឡើយត្បិតអីពេលនេះ របួសរបស់គាត់មិនទាន់ធូរសះស្បើយមួយរយភាគរយយ៉ាងណាក្តី។ ជាមួយគ្នានេះដែរម្ចាស់ទំព័រ Depressed បានរៀបរាប់ជាមួយរូបថតមួយសន្លឹករបស់លោក ហ៊ិន រតនា ថា៖ “Thank to this man that he come and help

    June 23, 2019
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ៖ នាយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នេះ ក្រុមសង្គ្រោះកំពុងបន្តសកម្មភាពកាយរុករកជនរងគ្រោះទាំងមេឃកំពុងធ្លាក់ភ្លៀងនៅកន្លែងអគារបាក់រលំ ដែលធាតុអាកាសបែបនេះបានបង្កការលំបាកខ្លះដែរដល់ក្រុមបុគ្គលិកសង្គ្រោះ។ យោងតាមសេចក្តីរាយការណ៍ពីមន្ត្រីខេត្តអះអាងថា មកទល់នឹងពេលនេះ ក្រុមការងារបានប្រទះឃើញសាកសពជនរងគ្រោះម្នាក់ទៀតហើយភេទប្រុស ដែលជាសាកសពទី១៩ហើយ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានដឹកយកទៅរក្សាទុកនៅសាលរក្សាសពក្នុងមន្ទីរពេទ្យបង្អែកខេត្ត។ គួរបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះ ចំនួនជនរងគ្រោះដែលបានស្លាប់ និងរងរបួស ដោយសារឧបទ្ទវហេតុបាក់រលំអគារនេះ គឺអ្នកស្លាប់មានចំនួន១៩នាក់ (ស្រី៤នាក់) ឯអ្នករបួសមានចំនួន២៤នាក់(ស្រី២នាក់)៕ អត្ថបទ៖ សេម

    June 23, 2019