Khmernote Media
  • ព័ត៌មានជាតិ

    ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ផ្ញើសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះដែលបានទទួលមរណភាពយ៉ាងអាណោចអាធ័មក្នុងឧបទ្ទវហេតុបាក់រលំសំណង់អគារកំពស់៧ជាន់បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ ខណៈដែលតួលេខអ្នកស្លាប់ និងរងគ្រោះពុំទាន់ដឹងច្បាស់ព្រោះតែអាចនឹងមានជនរងគ្រោះជាច្រើននាក់ទៀតកំពុងជាប់ក្រោមគំនរអគារ។ ដោយស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា៖ “«សាររំលែកទុក្ខពីឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា» ខ្ញុំមានអារម្មណ៍សោកស្តាយជាពន់ពេកក្រោយពីបានទទួលព័ត៌មានស្តីពីឧបទ្ទវហេតុបាក់អគារដែលបានកើតឡើងនៅថ្ងៃទី២២ ខែមិថុនា នៅខេត្តកំពង់សោម។ ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះទៅកាន់សុគតិភព”៕ ដោយ៖ ណារ៉ែន

    June 24, 2019
  • សង្គម

    ថ្មីៗនេះសង្កេតឃើញថាបងប្អូនជាច្រើនហាក់ចាប់អារម្មណ៍លើគំនិតច្នៃប្រឌិតថ្មីៗដែលមានមកពីប្រទេសជិតខាងដូចជា ថៃ វៀតណាម។ ដោយឡែកផលិតផលក្នុងស្រុកយើងក៏មានមួយចំនួនផងដែរ ដោយផលិតផលទាំងនោះបានកែច្នៃចេញពីធម្មជាតិ កាត់បន្ថយកាយប្រើប្រាស់ផ្លាស្ទិក ជាក់ស្តែងប​ងប្អូនប្រជាពលរដ្ឋខ្មែរយើងក៏បានបង្កើតគំនិតច្នៃប្រឌិតថ្មីមួយ ដោយយកដើមត្រាំងមកធ្វើជាចង្កឹះដើម្បីប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ តាមរយៈប្រភពទំព័រ Vana Adventure Travel បានប្រកាសអំពាវនាវឲ្យបងប្អូនទាំងអស់គ្នាជួយគាំទ្រផលិតផលក្នុងស្រុក ដើម្បីផ្តល់ប្រាក់កម្រៃដល់ប្រជាពលរដ្ឋយើង។ ដោយបានសរសេររៀបរាប់ថា៖ «សូមចូលរួមគាំទ្រចង្កឺះត្រាំង របស់សហគមន៍ទេសចរណ៍ខ្មែរយើង ដែលជាការរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ ការកាត់បន្ថយការងារចំណាកស្រុក ផ្តល់ឧកាសដល់កូនចៅពួកគាត់បានសិក្សារៀនសូត្រ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងជាពិសេសគឺចូលរួមកាត់បន្ថយការប្រើប្រាស់ជ័រផ្លាស្ទីកនៅក្នុងស្រុកយើង។ លេខទំនាក់ទំនងទទួលការកម្មង់ 012 977 372 / 087 883 898 និងមានសេវាដឺកជូនទូទាំងប្រទេស»។ ដូចនេះសូមបងប្អូនរាល់គ្នាជួយគាំទ្រផលិតផលស្រុកយើង ដោយចង្កឹះទាំងនេះមួយបាច់តម្លៃ ១ម៉ឺនរៀល

    June 24, 2019
  • ព័ត៌មានជាតិ

    ស្ពានឈើខ្វាត់ខ្វែងនៅក្នុងប្រាសាទបេងមាលាប្រវែង២១៥ម៉ែត្រ (រាប់ទាំងជណ្តើរ) ដែលសង់ថ្មីជំនួសស្ពានឈេីចាស់ បានបញ្ចប់ជាស្ថាពរហើយ កាលពីខែឧសភា ឆ្នាំ២០១៩កន្លងមកនេះ។ ស្ពាននេះបានបង្កើតនូវភាពទាក់ទាញជាខ្លាំងដល់ទេសចរគ្រប់ជាតិសាសន៍ក្នុងការផ្តិតយកទិដ្ឋភាពដ៏ស្រស់ត្រកាលនៃប្រាសាទនិងផ្តល់ភាពងាយស្រួលក្នុងការទស្សនាសំណង់ស្ថាបត្យកម្មខ្មែរដ៏ធំមួយនេះ។ ស្ពានឈើដំបូងត្រូវសង់ឡើងនៅឆ្នាំ២០០២ដោយក្រុមហ៊ុនភាពយន្តអន្តរជាតិមួយដែលទទួលបានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរាក្នុងការថតរឿងនៅក្នុងប្រាសាទបេងមាលា ដើម្បីងាយស្រួលជញ្ជូនឧបករណ៍ថតកុនដែលមានទម្ងន់ធ្ងន់ៗ។ ក្រោយបញ្ចប់ការថត អាជ្ញាធរជាតិអប្សរាបានថែរក្សា និងជួសជុលស្ពាននេះបន្តបន្ទាប់រហូតដល់សព្វថ្ងៃ ដើម្បីឱ្យភ្ញៀវទេសចរងាយស្រួលក្នុងការទស្សនាប្រាសាទ។ ចំពោះបច្ចេកទេសនៃការធ្វើស្ពានឈើថ្មីជំនួសស្ពានចាស់វិញ ក្រុមការងារបានគណនាយ៉ាងល្អិតល្អន់ពីកម្រាស់និងទំហំឈើដើម្បីធានាដល់សុវត្ថិភាពភ្ញៀវ ពង្រឹងរចនាសម្ព័ន្ធស្ពានដោយរៀបចំគ្រឿងបង្គំសំណង់ទៅតាមបទដ្ឋានបច្ចេកទេស។ ចំណែកការភ្ជាប់ឈើ គឺប្រើប៉ូឡុងសម្រាប់មួលភ្ជាប់ដែលធានាគុណភាពជាប់ជាងដែកគោល ពិសេសងាយស្រួលក្នុងការជួសជុលពេលក្រោយ។ ក្នុងនោះដែរ ដើម្បីការពារសំណង់ស្ពានឱ្យនៅបានយូរ ក្រុមការងារក៏បានប្រើថ្នាំការពារសត្វល្អិតចង្រៃលាបសាច់ឈើផងដែរ។ ស្ពានឈើក្នុងប្រាសាទបេងមាលាមានប្រវែងសរុប២៩៥ម៉ែត្រ ធ្លាប់ធ្វើការជួសជុលបីលើករួចមកហើយ គឺនៅឆ្នាំ២០០៥ ២០០៨ និង២០១៥។ ដោយសារស្ពានចាស់មានសភាពទ្រុឌទ្រោមមានទំហំតូច ចង្អៀតមិនសមនឹងកំណើនទេសចរ ទើបអាជ្ញាធរជាតិអប្សរាបានសម្រេចធ្វេីការរុះរើនិងសាងសង់ថ្មីប្រវែង២១៥ម៉ែត្រលើប្រវែងសរុបស្ពាននេះចំណាយឈើអស់៨៣ម៉ែត្រគូប ដែលធ្វើពីឈើគគីរ ផ្ចឹក និងរាំង មានការរចនាស្អាត

    June 24, 2019
  • កីឡា

    ក្លឹបបិសាចក្រហម Manchester United កំពុងតែប្រឈមនឹងការប្រកួតប្រជែងខ្លាំងក្នុងការទុកឈ្មោះកីឡាករល្បីៗមួយចំនួននៅក្នុងក្លឹបនៅរដូវក្តៅនេះ ហើយបានសម្រេចចិត្តធ្វើកុងត្រាថ្មីសម្រាប់១២ខែដើម្បីបន្តចរចាជាមួយតារាបាល់ទាត់មួយរូប។ តាមរយៈកាសែត The Sun កំពុងរាយការណ៍ថាក្លឹប Manchester United បានសម្រេចចិត្តធ្វើកុងត្រាថ្មីជាមួយកីឡាករ Marcus Rashford ក្នុងគោលបំណងដើម្បីបញ្ឍប់ការចាកចេញរបស់គាត់ទៅក្លឹបធំៗដ៏ទៃទៀត។ គួរបញ្ជាក់ផងដែរថាការធ្វើការព្រមព្រៀងថ្មីនេះកំពុងតែដំណើរការ ហើយបិសាចក្រហមកំពុងតែបារម្ភខ្លាចនេះជាឱកាសសម្រាប់ក្លឹប Real Madrid និងក្លឹប Barcelonaផងដែរ។ ជាមួយគ្នានេះផងដែរ Rashford នៅតែមានអារម្មណ៍ចង់បន្តជាមួយ Old Trafford ហើយគាត់ត្រូវការប្រាក់អាទិត្យ ៣៥មុឺនផោនក្នុងមួយអាទិត្យ ដែលជាហេតុធ្វើអោយការចរចារលើកុងត្រាថ្មីត្រូវបានពន្យារពេល។ ទន្ទឹមនឹងនេះដែរ ក្លឹបនៅតែចង់ទុកគាត់នៅជាមួយក្លឹបនៅក្នុងរដូវក្តៅនេះ ហើយព្យាយាមធ្វើការលើកុងត្រាអោយបានឆាប់ក្នុងរយៈពេល២ឬ៣អាទិត្យទៀតនេះ ហើយលោកគ្រូបង្វឹក Ole

    June 24, 2019
  • បច្ចេកវិទ្យា

    ថ្មីៗនេះក្រុមប៉ូលីសនៅឯរដ្ឋ California សហរដ្ឋអាមេរិក បានកែច្នៃមនុស្សយន្ត Robot ដើម្បីធ្វើជាជំនួយការត្រួតពិនិត្យនិងឆែកឆេរតាមតំបន់មួយចំនួន ដែលខ្លួនពុំមានលទ្ធភាពពិនិត្យបានលម្អិត។ មន្ត្រីប៉ូលីសក្នុងតំបន់ The Huntington Park ដែលស្ថិតក្នុងរដ្ឋ California បានបង្ហាញរូបរាងមនុស្សយន្តកែច្នៃរបស់ខ្លួនកាលពីថ្ងៃអង្គារទី១៨ សប្តាហ៍មុន វេលាម៉ោង៦ល្ងាច នៅឯទីតាំងសាលប្រជុំ ស្ថិតនៅ City Hall។ លោកស្រីអភិបាលក្រុង Karina Macias បាននិយាយបន្ថែមពីអារម្មណ៍ខ្លួនថា «ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ដែលយើងអាចបង្កើតមនុស្សយន្តបែបនេះ ដែលយើងឲ្យឈ្មោះវាថា HP Robocop ដើម្បីជួយបម្រើការងារដល់ក្រុមប៉ូលីសប្រចាំតំបន់។ នេះពិតជាស្នាដៃដ៏ធំមួយគួរឲ្យកោតសរសើរ ព្រោះវាបានបង្ហាញពីគំនិតច្នៃប្រឌិតរួមជាមួយបច្ចេកវិទ្យាថ្មីៗដែលយើងបានរកឃើញ»។ គួរបញ្ចាក់ឲ្យដឹងដែរថាមនុស្សយន្ត HP RoboCop

    June 24, 2019
  • អន្តរជាតិ

    ថ្មីៗនេះមានករណីឃាតកម្មមួយគួរឲ្យតក់ស្លុតបានកើតឡើងនៅឯប្រទេសថៃដោយយុវជនវ័យ១៦ឆ្នាំមួយរូបបានសម្លាប់សង្សារខ្លួន រួចព្យួរសាកសពនៅនឹងរានហាលបន្ទប់ទឹកឲ្យគេគិតថានាងធ្វើអត្តឃាតខ្លួនឯង។ រឿងហេតុដែលកើតឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ នេះ ក្មេងប្រុសវ័យជំទង់មួយរូបដែលមានអាយុ១៦ឆ្នាំជាសិស្សសាលាវិទ្យាល័យដ៏ល្បីមួយនៅឯប្រទេសថៃ បានប្តឹងប៉ូលីសថាខ្លួនបានប្រទះឃើញសាកសពសង្សារខ្លួនសម្លាប់ខ្លួនឯងដោយចងក នៅឯបន្ទប់ទឹក។ ក្រោយទទួលពាក្យបណ្តឹងប៉ូលីស ជាមួយក្រុមពាក់ព័ន្ធក៏បានចុះមកដល់ទីតាំងកើតហេតុភ្លាមៗដែលស្ថិតនៅឯស្រុកអុដុនធានី ប្រទេសថៃ។ យុវជនរូបនោះបានរាយការណ៍ថាខ្លួនបានចាកចេញពីបន្ទប់ទៅស្នាក់នៅជាមួយមិត្តភក្តិជិតស្និទ្ធចំនួន៣ថ្ងៃមកហើយ ពេលត្រលប់មកវិញស្រាប់តែប្រទះឃើញសាកសពនារីជាសង្សារស្លាប់បែបនេះ។ ដោយកាលពី៣ថ្ងៃមុនរូបគេ និងនាងមានរឿងមិនចុះសម្រុងគ្នាដែលជាហេតុធ្វើឲ្យគេត្រូវទៅនៅជាមួយមិត្តភក្តិមួយរយៈ ព្រោះតែចង់ឲ្យរឿងស្ងប់ស្ងាត់។ តែនារីជាសង្សារប្រហែលជាតូចចិត្ត និងខឹងគេខ្លាំងទើបសម្រេចចិត្តថ្វើបែបនេះ។ ដោយសង្កេតមើលសភាពគួរឲ្យសង្ស័យ និងពិនិត្យសាកសពរួចមក សមត្ថកិច្ចបានរកឃើញថានេះពុំមែនជាករណីឃាតកម្មនោះឡើយ ដោយនៅលើខ្លួនប្រាណនារីរងគ្រោះគឺមានស្លាកស្នាមម្រាមដៃជាច្រើននៅជុំវិញក។ ប៉ូលីសសម្រេចឃាត់ខ្លួនបុរសជាសង្សារដែលជាជនសង្ស័យដើម្បីសួរនាំលម្អិត នៅទីបំផុតរូបគេក៏បានសារភាពថារូបគេពិតជាបានសម្លាប់សង្សារខ្លួនដោយច្របាច់ក។ នៅថ្ងៃកើតហេតុគេបានឃើញនារីជាសង្សារបង្ហោះរូបជាមួយបុរសម្នាក់ ធ្វើឲ្យគេប្រច័ណ្ឌហើយតាមជីកសួរនាំរហូតឈ្លោះគ្នា កើតមានរឿងប្រតាយប្រតប់រហូតគេច្របាច់កនាង ដោយជ្រុលដៃស្របជាមួយភ្លើងកំហឹងបានធ្វើឲ្យរូបនាងស្លាប់ ហើយរូបគេក៏បានយកសាកសពទៅព្យួរនៅនឹងរានហាលបន្ទប់ទឹកដើម្បីឲ្យគេគិតថានាងធ្វើអត្តឃាត រួចរត់គេចខ្លួនទៅស្នាក់នៅជាមួយមិត្តភក្តិ។ ក្រោយពីបានដឹងហេតុការណ៍ប៉ូលីសសម្រេចចាប់ខ្លួនយុវជនរូបនោះ និងបំពេញសំណុំរឿងតាមផ្លូវច្បាប់ ចំណែកសាកសពនារីរងគ្រោះបញ្ជូនទៅក្រុមគ្រួសាររៀបចំពិធីបុណ្យតាមប្រពៃណី៕

    June 24, 2019
  • កីឡា

    ក្រុមអ្នកគាំទ្រក្លឹបតោខៀវ Chelsea កំពុងតែរងចាំការវិលត្រឡប់មកវិញរបស់កីឡាករ Frank Lampard ដោយអតីតកីឡាករខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះបានចាកចេញពីក្លឹបតោខៀវ Chelsea នៅក្នុងឆ្នាំ២០១៤ ត្រូវបានគេរំពឹងថានឹងត្រឡប់មកធ្វើជាក្បាលម៉ាសុីនរបស់ក្លឹបវិញ នេះបើតាមការរាយការណ៍មួយបានអោយដឹង។ បើយោងទៅតាមសារព័ត៌មាន ESPN វិញ តោខៀវ Chelsea កំពុងត្រៀមលុយ ៤លានផោនសម្រាប់ដោះលែង Frank Lampard ចេញពីកិច្ចសន្យារបស់ក្លឹប Derby Country។ ជាមួយគ្នានេះផងដែរ បុរសសញ្ជាតិអង់គ្លេសរូបនេះត្រូវបានគេរំពឹងយ៉ាងមុតមាំថាអាចនឹងមកកាន់តំណែងជាអ្នកដឹកនាំក្លឹប Chelsea បន្ទាប់ពីក្លឹបបានចែកផ្លូវជាមួយលោក Maurizio Sarri។ បន្ថែមពីនេះផងដែរ លោក Sarri បានគ្រប់គ្រងតោខៀវបាន១រដូវកាលមុននឹងគាត់ត្រឡប់ទៅដឹកនាំក្លឹប Juventus នៅអុីតាលីវិញ។

    June 24, 2019
  • កីឡា

    នាពេលថ្មីៗនេះមានព័ត៌មានជាច្រើនបាននិយាយពីការដោះដូរកីឡាករ ខណៈដែលរដូវកាលទិញដូរកីឡាករក៏បានមកដល់ ហើយជាពិសេសនៅក្នុងនោះក៏មានព័ត៌មានចចាមអារ៉ាមមួយចំនួននិយាយថាកីឡាករ Kylian Mbappe អាចនឹងចូលរួមជាមួយក្លឹបយក្សអេស៉្បាញ Real Madridផងដែរ។ ជាមួយគ្នានេះដែរថ្មីៗនេះ តារាបាល់ទាត់វ័យក្មេងរបស់ក្លឹប Real Madrid កីឡាករ Vinicius Junior បានផ្តល់ជាតំរុយមួយចំនួនដែលថា តារាបាល់ទាត់វ័យក្មេងដែលបានឈ្នះពាន World Cup កីឡាករ Kylian Mbappe អាចនឹងមកកាន់ទឹកក្លឹប Real Madird តាមរយៈការផ្ញើរសារគ្នាទៅវិញទៅមកនៅក្នុងបណ្តាញសង្គម  Instargram ។ គួរបញ្ជាក់ផងដែរថា តាមរយៈការរាយការណ៍ជាច្រើនបានអោយដឹងថាលោកអ្នកចាត់ការទូទៅសញ្ជាតិបារាំងលោក Zinedine Zindane គឺជាអ្នកគាំទ្រដ៏ធំម្នាក់របស់កីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Paris

    June 24, 2019
  • ព័ត៌មានជាតិ

    ក្រោយពេលដែលលោក ផែង វណ្ណៈ បានត្រូវដោះលែង មុននេះបន្តិចលោកក៏បានបង្ហាញនូវអារម្មណ៍ពិតបន្ទាប់ពីត្រូវជាប់ក្នុងពន្ធនាគាររយៈពេល៧៥ថ្ងៃ។ ដោយលោកបានសរសេររៀបរាប់ថា៖ “ពេល​វេលា​ ៧៥​ថ្ងៃ​ នៅក្នុងពន្ធនាគារ​ធ្វើ​អោយខ្ញុំស្គាល់​ច្បាស់នូវអ្វីដែលល្អ​ អ្វី​ដែល​អាក្រក់​ អ្វី​ដែល​ខុស​ អ្វី​ដែល​ត្រូវ​ ហេីយរឹតតែស្គាល់ច្បាស់ថែមទៀត​អ្នកណាមិត្តពិតប្រាកដ​ អ្នកណាមិត្តក្លែងក្លាយ​ អ្នកណាជាន់ពន្លិចខ្ញុំថែម​ អ្នកណាស្រលាញ់ខ្ញុំ អ្នកណាបារម្ភ​ពី​ខ្ញុំ​ ។ ចំណុចដែលខ្ញុំបានរៀបរាប់ខាងលេី​ នឹងបង្រៀនខ្ញុំអោយចេះអត់ធ្មត់​ អោយចេះអត់ឱន​ អោយចេះគោរពច្បាប់​ អោយចេះគោរពអ្នកដទៃ​ ជាពិសេស​អោយខ្ញុំស្គាល់​ខ្លួន​ខ្ញុំ​កាន់​តែ​ច្បាស់​”។ គួររំលឹកថាលោក ផែង​ វណ្ណៈ ត្រូវបានឃុំខ្លួនកាលពីខែមេសា ឆ្នាំ២០១៩ និងត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសលោក ផែង វណ្ណៈ ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ

    June 24, 2019
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ៖ សេចក្តីរាយការណ៍ពីក្រុមប្រតិបត្តិការសង្គ្រោះបានឲ្យដឹងថា គិតត្រឹមវេលាម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃទី២៤ ខែមិថុនា នេះសាកសពជនរងគ្រោះម្នាក់ទៀត ត្រូវបានគេរកឃើញនៅក្រោមគំនរបាក់បែករបស់អគារ។ គិតមកត្រឹមវេលាព្រឹកថ្ងៃទី២៤ ខែមិថុនានេះ ចំនួនសរុបជនរងគ្រោះនៅក្នុងហេតុការណ៍បាក់រលំអគារកំពស់៧នាក់នៅក្រុងព្រះសីហនុ មានចំនួន៤៩នាក់ក្នុងនោះស្លាប់២៥នាក់ និងរងរបួសចំនួន២៤រូប ហើយពេលនេះក្រុមជួយសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនុស្សបន្ថែមទៀត៕ អត្ថបទ៖ សេម

    June 24, 2019