- Khmernote Media
- ព័ត៌មានជាតិ
នៅក្នុងសន្និសីទសារព័ត៌មានរបស់សម្តេចតេជោ ហ៊ុន សែន ជុំវិញបញ្ហាបាក់រលំអគារ៧ជាន់ នៅខេត្តព្រះសីហនុ យោងតាមវិដេអូ Live នៅក្នុងផេលរបស់សម្តេចតេជោ សម្តេចបានឆ្លើយនឹងសំនួររបស់បងប្អូនអ្នកកាសែត ទាក់ទងនឹងការផ្លាស់ប្តូរចៅហ្វាយខេត្តព្រះសីហនុ ដោយជ្រើសរើសយកឯកឧត្តមគួច ចំរើន មកកាន់ខេត្តព្រះសីហនុ។ សម្តេចបានមានប្រសាសន៍ថា “សម្តេចបានមើល Comment ថ្ងៃនេះ អ្នកកំពង់ចាម មិនចង់ឲ្យគួច ចំរើន ចេញពីខេត្តទេ សម្តេចថាដោយសារតែគួច ចំរើន ខ្លាំងហ្នឹងហើយទើបយកមកដាក់ នៅកន្លែងមួយ ដែលត្រូវការមនុស្សខ្លាំងដូច គួច ចំរើន”៕
June 24, 2019 - ព័ត៌មានជាតិ
ទាក់ទងទៅករណី ឯកឧត្តម ញឹម វណ្ណដា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ធ្វើការដកដំណែង ដោយការខ្វះការទទួលខុសត្រូវ និងភូតភរ ពេលនេះសម្តេចតេជោ បានទម្លាយប្រាប់អ្នកសារព័ត៌មាន ក្នុងស្រុកខណៈពេលដែលចុះទៅត្រួតពិនិត្រផ្ទាល់នៅកន្លែងបាក់រលំសំណង់កំពស់៧ជាន់រាបដល់ដី ដែលបានសម្លាប់មនុស្សនិងរបួសអស់ជាច្រើននាក់។ ទាក់ទិននឹងចម្ងល់របស់មហាជន ជាច្រើនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា ឯកឧត្តម ញឹម វណ្ណដា បានកុហកសម្តេច ថានៅថ្ងៃកើតហេតុឯកឧត្តម ញឹម វណ្ណដា ដែលជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានស្ថិននៅកន្លែងកើតហេតុ ប៉ុន្តែធាតុពិតឯកឧត្តម ស្ថិតនៅខេត្តកំពត ឯណោះទេ។ សម្តេចបានមានប្រសាសន៍ថា៖
June 24, 2019 - រថយន្ត
រថយន្តប្រណីត Audi SQ8 ប្រភេទ SUV ស៊េរី 2020 ដ៏ស្រស់ស្អាតថ្មីសន្លាង បានបង្ហាញខ្លួនយ៉ាងអង់អាចជាមួយនឹងកម្លាំង 429សេះ ម៉ាស៊ីនម៉ាស៊ូត V8 twin-turbocharged ទំហំចំណុះ 4.0លីត្រ និងកម្លាំងបង្វិល 664lb-ft (900 Nm) ។ Audi SQ8 2020 មួយនេះមានសមត្ថភាពអាចសន្ទុះពី 0-100គីឡូម៉ែត្រ (ក្នុងមួយម៉ោង) ត្រឹមរយៈពេលតែ 4.8វិនាទី ជាមួយនឹងល្បឿនអតិបរមា 250គីឡូម៉ែត្រ/ម៉ោង។ ចំណែក Powertrain របស់វាបានរួមបញ្ចូលជាមួយនឹងថ្ម lithium-ion
June 24, 2019 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ៖ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ក្រុមជួយសង្គ្រោះបន្តរុករកជនរងគ្រោះបន្ថែមទៀត ដែលនៅកប់ក្រោមគំនរបាក់បែកអគារបាក់រលំ។ ហើយអ្វីដែលធ្វើឲ្យមហាជនរំភើបចិត្តនោះ គឺក្រុមជួយសង្គ្រោះបានរកឃើញជនរងគ្រោះ២នាក់នៅរស់រានមានជីវិតក្រោមគំនរបាក់បែក។ ភ្លាមៗនោះក្រុមជួយសង្គ្រោះបានប្រញាប់ប្រញាល់យកជនរងគ្រោះចេញពីនោះ និងបញ្ចូនទៅកាន់មន្ទីរពេទ្យតែម្តង។ គ្រាន់តែដឹងដំណឹងថា មានជនរងគ្រោះនៅរស់រានមានជីវិត សម្តេចតេជោ ហ៊ុន សែន ក៏បានចុះទៅជួបផ្ទាល់ជាមួយជនរងគ្រោះ ដើម្បីផ្តល់កម្លាំងចិត្ត និងបានបញ្ជាឲ្យក្រុមគ្រូពេទ្យស្រូតជួយជនរងគ្រោះ។ សម្តេចតេជោ ក៏បានធ្វើដំណើរទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីចុះសួរសុខទុកពីស្ថានភាពជំងឺរបស់ជនរងគ្រោះ និងបានផ្តល់ថវិកាខ្លះដល់ជនរងគ្រោះ សម្រាប់សម្រាលជីវិតផងដែរ៕ អត្ថបទ៖ សេម
June 24, 2019 - ព័ត៌មានជាតិ
ជនរងគ្រោះដែលមានសំណាងបំផុត ដែលនៅរស់រានមានជីវិតចំនួន២នាក់ (ប្រុសទាំង២) ត្រូវបានក្រុមសង្គ្រោះគាស់យកបាននៅវេលាម៉ោង៤កន្លះល្ងាចថ្ងៃ២៤.០៦.២០១៩នេះ ក្រោយកប់ជាប់ក្នុងគំនរបាក់បែករយៈពេលជិត៣ថ្ងៃមក។ ដូច្នេះធ្វើអោយចំនួនជនរងគ្រោះដែលស្លាប់កើនឡើងដល់២៨នាក់ ចំពោះចំនួនអ្នករងរបួស២៦នាក់ យ៉ាងណាមិញប្រតិបត្តិការនេះក្រុមសង្គ្រោះនៅបន្តកាយរុករកជនរងគ្រោះជាបន្តទៀត៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង ដោយ៖ ណារ៉ែន
June 24, 2019 - PR
ភ្នំពេញ៖ កញ្ញា ឱក សុគន្ធកញ្ញា ក្រោយពីបានលាភាពនៅលីវ សម្រេចចិត្តចាប់ដៃ លោកអ៊ឹង សុខលី ចូលរោងការតាមប្រពៃណីនាថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៩ នេះឡើងកក្រើកពេញបណ្តាញសង្គម ជាមួយនឹងការរៀបចំកម្មវិធីមង្គលការឡើងអធឹកអធម មិនចាញ់អ្នកមានមុខមាត់ និងឋានៈក្នុងសង្គមរួចមក អ្នកនាងនៅតែសម្រេចចិត្តឈរជើងលើវិថីសិល្បៈដដែល។ ជាក់ស្តែងគ្រាន់តែចប់កម្មវិធីមង្គលការរបស់ខ្លួនមិនទាន់បានប៉ុន្មានផង អ្នកនាង ឱក សុគន្ធកញ្ញា បានបន្តការងាររបស់ខ្លួនជាធម្មតា ជាពិសេសអ្នកនាងនឹងចេញមកសម្តែងក្នុងកម្មវិធីប្រគំតន្ត្រីដ៏ធំ និង ពិសេសមួយចូលរួមត្រេកអរអបអរសារទរស្រាបៀរ GANZBERG ទទួលបានមេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde
June 24, 2019 - សុខភាព
មានមូលហេតុជាច្រើនជំរុញឲ្យយើងកើតជំងឺមហារីកក្រពះ ក្នុងនោះចំណីអាហារដើរតួនាទីឈានមុខគេ។ លោកវេជជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានផ្នែកជំងឺមហារីក និងជំងឺឈាម នៃមន្ទីរពេទ្យកាល់ម៉ែត អះអាងថា ការសិក្សាវិទ្យាសាស្ត្ររកឃើញថាមានសាច់ដែលខ្លោចៗខ្លះ ដូចជាត្រីងៀត ត្រីឆ្អើរ ជាដើមនោះ មានផ្ទុកសារធាតុគីមីម្យ៉ាង ឈ្មោះ នីត្រូហ្សាមីន ញ៉ាំទៅអាចកើតជំងឺមហារីកក្រពះ។ “ត្រីងៀត យកត្រីប្រឡាក់អំបិល ហាលថ្ងៃ រួចយកទៅដុតទៅអាំង ហើយបានយកមកញ៉ាំ ប្រជាជនកម្ពុជាយើងចូលចិត្តញ៉ាំណាស់ ប៉ុន្តែយើងអត់ដឹងថា អាហ្នឹងមានអីទេ អ្នកវិទ្យាសាស្រ្តរកឃើញថា នៅក្នុងសាច់ត្រីងៀត និងត្រីឆ្អើរ មានសារធាតុម្យ៉ាងឈ្មោះ នីត្រូហ្សាមីន ដែលជាតិនីត្រូហ្សាមីន កាលណាយើងញ៉ាំចូលក្នុងក្រពះយើង ធ្វើឲ្យយើងកើតជំងឺមហារីកក្រពះ”។ ទោះយ៉ាងណាលោកវេជ្ជបណ្ឌិតថា មិនមែនអ្នកពិសារត្រីងៀតទាំងអស់សុទ្ធតែឲ្យកើតជំងឺមហារីកក្រពះនោះទេ
June 24, 2019 - ព័ត៌មានជាតិ
គិតត្រឹមម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ មន្ត្រីផ្លូវការរដ្ឋបាលខេត្តព្រះសីហនុថ្លែងថា សាកសពជនរងគ្រោះភេទប្រុសម្នាក់ទៀតហើយត្រូវបានបុគ្គលិកសង្គ្រោះរកឃើញនិងកាយយកពីគំនរអាគារបាក់រលំនៅក្រុងព្រះសីហនុ។ ដូច្នេះធ្វើអោយចំនួនជនរងគ្រោះដែលស្លាប់កើនឡើងដល់២៦នាក់ ចំពោះចំនួនអ្នករងរបួសគឺនៅរក្សា២៤នាក់ដដែល ក្នុងនោះ២៣នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងស្ត្រីម្នាក់បញ្ជូនទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ។ យ៉ាងណាមិញប្រតិបត្តិការនេះក្រុមសង្គ្រោះនៅបន្តកាយរុករកជនរងគ្រោះជាបន្តទៀត៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង ដោយ៖ ណារ៉ែន
June 24, 2019 - អន្តរជាតិ
ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមថៃពីគូស្នេហ៍ផ្អែមល្ហែមមួយគូ ជាមួយឃ្លាថា ស្នេហ៍ពិតមិនគិតលើរូបរាងនោះឡើយ។ រឿងរ៉ាវរំភើបចិត្ត និងរូបថតផ្អែមល្ហែមជាច្រើនសន្លឹកត្រូវបានចែករំលែកបន្តគ្នាពីគណនីមួយទៅគណនីមួយទៀត ដោយលក្ខណៈពិសេសរបស់គូស្នេហ៍មួយគូនេះគឺខាងប្រុសមាឌតូចជាងខាងស្រីដល់ទៅពីរដង។ បុរសដែលជាគូស្នេហ៍ស្រីម៉ាប់ម្នាក់នេះបានបង្ហោះសាររំភើបចិត្តនៅក្នុងបណ្តាញសង្គមឲ្យមហាជនដឹងថា «មិនបាច់វះកាត់កែសម្ផស្ស ឬសម្រកគីឡូធ្វើបាបខ្លួននោះឡើយ ស្រលាញ់អ្វីដែលអូនមានដរាបណាអូនមានក្តីសុខ បងក៏មានក្តីសុខ។ មិនខ្វល់ថាគេគ្រប់គ្នាគិតបែបណា អូននៅតែជាអូនមនុស្សដែលបងស្រលាញ់។ រូបរាងខាងក្រៅមិនសំខាន់ សំខាន់ជាមនុស្សស្រីដែលយល់ចិត្តខ្ញុំ និងតែងលើកកំលាំងចិត្តគាំទ្រខ្ញុំគ្រប់ពេល ស្រលាញ់អូនគឺជាអូន ពេញចិត្តនូវអ្វីដែលអូនមាន»។ សារដ៏ផ្អែមល្ហែមនេះបានធ្វើឲ្យនារីមិនតិចនាក់ទេ លួចច្រណែនជាពិសេសគឺនារីៗដែលមានរូបរាងធាត់ៗ ពេលដែលបានឃើញគូស្នេហ៍មួយគូនេះសង្ឃឹមថាកុំអស់សង្ឃឹមនឹងជីវិត៕
June 24, 2019 - ព័ត៌មានជាតិ
ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់ដល់សុខទុក្ខប្រជានុរាស្រ្ត សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ចំនួន ១ម៉ឺនដុល្លារអាមេរិក ដើម្បីជួយដល់ជនរងគ្រោះដែលទទួលរងនូវគ្រោះថ្នាក់ពីការបាក់រលំសំណង់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ តាមរយៈកាកបាទក្រហមកម្ពុជា។ នេះបើយោងតាមការបង្ហោះនៅលើហ្វេសប៊ុកផេក royal du cambodge នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ។ ប្រភពដដែលបានបន្តថា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានព្រះរាជសវនីយ៍បញ្ជាក់ ក្នុងព្រះរាជសវនាការ នាវេលាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នាព្រះរាជដំណក់សិរីមង្គល ថា៖ «ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង
June 24, 2019









