Khmernote Media
  • អន្តរជាតិ

    ថៃ​៖ ថ្មីៗនេះកើតរឿងហួសចិត្តមួយពេញបណ្តាញសង្គមថៃ តែវាក៏ជាសារដាស់តឿនមួយសម្រាប់អ្នកចូលចិត្តទិញអីវ៉ាន់អនឡាញ ដោយមានករណីស្ត្រីម្នាក់ទិញទូរស័ព្ទតាមអនឡាញ តែពេលដែលបានមកដល់ដៃបើកប្រអប់មើលស្រាប់តែឃើញម្សៅពីរកំប៉ុងតូចៗដែលធ្វើឲ្យនាងចង់ដាច់ផ្ងារ។ អ្នកស្រី ជុខារ័តន៍ ផ្លយចាន់ធីក ដែលមានអាយុ៣២ឆ្នាំ ដែលជាជនរងគ្រោះដោយការឆបោកនេះបានរៀបរាប់ឲ្យដឹងថា «ដើមឡើយគឺអ្នកស្រីចង់ទិញទូរស័ព្ទថ្មីមួយគ្រឿង ក៏បើកចូលទំព័រលក់ទូរស័ព្ទ ឃើញផេកមួយគេបង្ហោះទូរស័ព្ទជាមួយតម្លៃដ៏ថោក អ្នកស្រីក៏ឆាតទៅសួរនាំនឹងធ្វើការជាវ។ ដោយអ្នកស្រីបានបញ្ជាទិញទូរស័ព្ទ OPPO A3 ក្នុងតម្លៃ ១,៣០០ បាត ប្រមាណ ៤២$ ខាងអ្នកលក់ក៏តម្រូវឲ្យអ្នកស្រីវេរលុយទៅឲ្យគេមុនធ្វើការដឹកជញ្ជូន។ ដោយមានការសង្ស័យនឹងមិនសូវទុកចិត្តអ្នកស្រីបានវេរលុយចំនួនពាក់កណ្តាលក្នុងចំនួនទឹកប្រាក់ ៦៩០បាត ប្រាក់ដែលនៅសល់អ្នកស្រីនឹងវេរទៅពេលទទួលទំនិញ។ ស្រាប់តែពេលឥវ៉ាន់មកដល់ដៃ ពេលដែលអ្នកស្រីបើកប្រអប់នោះមើល អ្វីដែលឃើញស្ទើរតែសន្លប់ផ្ងារជើង ព្រោះតែវាមានតែម្សៅពីរកំប៉ុងប៉ុណ្ណោះ មិនមានទូរស័ព្ទឡើយ»។ ដោយដឹងថាខ្លួនចាញ់បោកគេ អ្នកស្រីក៏ព្យាយាមទាក់ទងទៅអ្នកលក់រូបនោះ តែពុំអាចទាក់ទងបានទៀត។

    June 25, 2019
  • ព័ត៌មានជាតិ

    ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េ​ងលី បានសូម​ចូលរួម​ចំ​លែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ដល់​ក្រុម​គ្រួសារ​ជនរងគ្រោះ​នៃ​ហេតុ​ការ​ណ៍​បាក់​រលំ​អាគារ​កម្ពស់៧ជាន់​ ក្នុង​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០១៩ថ្មី​ៗនេះ​។ ក្នុងនោះ ឧកញ៉ា គួច ម៉េងលី ក៏បានចូលរួម​ឧបត្ថម្ភ​ថវិកា​ចំនួន១ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ដល់​ជនរងគ្រោះ​ពី​ហេតុការណ៍​បាក់​រលំ​អាគារ​នៅ​ខេត្ត​ព្រះសីហនុ​ ដើម្បីបានជួយសម្រួលដល់ក្រុមគ្រួសារនៃសព និងអ្នករបួសផងដែរ។ អ្វីដែលគួរឲ្យរំភើបជាពន់ពេកសម្រាប់ កុមារា កុមារី ដែលបានបាត់បង់ទាំងឪពុកនិងម្តាយ ក្លាយជាក្មេងកំព្រា ឧកញ៉ា គួច ម៉េងលី នឹងផ្តល់អាហារូបករណ៍សិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង។ គួររំលឹកថាប្រតិបត្តិការរុករកជនរងគ្រោះ ក្នុងឧបទ្ទវហេតុរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ បានបិទបញ្ចប់ហើយ នៅវេលាម៉ោង៧៖៣០នាទីយប់ម្សិលមិញ បន្ទាប់ពីបើកប្រតិបត្តិការរុករក និងសង្រ្គោះអស់រយៈពេល២ថ្ងៃកន្លះ។ ជនរងគ្រោះដែលក្រុមការងារបានជួយសង្រ្គោះយកចេញពីគំនរអគារបាក់បែក

    June 25, 2019
  • សុខភាព

    ការ​សម្រាល​កូន​ដោយ​វះកាត់ លុះត្រា​តែ​ការ​សម្រាល​កូន​ដោយ​ធម្មជាតិ​ទៅ​មិន​រួច ឬសម្រាល​មាន​ឧបសគ្គ ទើប​គ្រូពេទ្យ​តម្រូវ​ឲ្យ​វះកាត់ តែ​បច្ចុប្បន្ន​មាន​ម៉ាក់ៗ​មួយ​ចំនួន​តូច​ជ្រើស​រើស​យក​វិធី​នេះ ព្រោះ​តែ​មិន​ចង់​ឈឺ​ចាប់​ពេល​ឈឺ​ពោះ​រយៈពេល​យូរ ឬ​ចង់​បាន​ថ្ងៃ​កើត​កូន​ចំ​ហុងសុយ​ជាដើម។ ហេតុអ្វី​បាន​ជា​គ្រូពេទ្យ​លើក​ទឹក​ចិត្ត​ឲ្យ​ស្រីៗ​យើង​សម្រាល​ដោយ​ធម្មជាតិ? តើ​ការ​សម្រាល​កូន​ដោយ​វះកាត់​អាច​ជួប​ផល​វិបាក​អ្វីខ្លះ? បើ​តាម​ការ​រៀបរាប់​របស់​លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ការ​សម្រាល​ដោយ​ធម្មជាតិ​ល្អ ព្រោះ​កាលណា​យើង​កើត​កូន​ដោយ​សុវត្ថិភាព តែ​ប៉ុន្មាន​ម៉ោង ឬ​យ៉ាង​យូរ​១​ថ្ងៃ ស្រីៗ​មួយ​ចំនួន​អាច​ដើរ​បាន ធ្វើ​សកម្មភាព​បាន មាន​ន័យថា​សុខភាព​ម៉ាក់ៗ​ឆាប់​ត្រឡប់​មក​សភាព​ដើម​វិញ។ លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ថ្វីត្បិត​តែ​ការ​សម្រាល​ដោយ​វះកាត់ ស្រីៗ​មិន​ព្រួយ​រឿង​ឈឺ​ពោះ​ពេល​សម្រាល​ក្តី តែ​ត្រូវ​ប្រឈម​នឹង​ផល​ប៉ះពាល់​ច្រើន ជាង​ការ​សម្រាល​តាម​ធម្មជាតិ ដែល​មាន​ប្រមាណ​ជា ១០-១៥% នៃ​ស្រីៗ​ដែល​សម្រាល​កូន​ដោយ​វះកាត់​នឹង​ជួប​ផល​វិបាក​ដូច​ខាង​ក្រោមនេះ។ – ធ្លាក់ឈាមច្រើនក្រោយសម្រាល – ឆ្លងរោគ –

    June 25, 2019
  • ព័ត៌មានជាតិ

    ជនជាតិចិន៤រូប ដែលជាប់ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ឧបទ្ទវហេតុបាក់រលំអគារកំពស់ ៧ ជាន់ នៅសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួស (ជាកម្មករ) ជាច្រើននាក់។ ក្នុងនោះកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនជាតិចិនទាំង៤នាក់ជាបណ្តោះអាសន្ន។ ដោយម្ចាស់សំណង់អគារកម្ពស់៧ជាន់ដែលបាក់រលំនោះមានឈ្មោះ Cheng Kun ភេទប្រុស អាយុ៣៩ឆ្នាំ ជាជនជាតិចិន មុខរបរជាពាណិជ្ជករ ត្រូវបានតុលាការដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ “មនុស្សឃាតដោយអចេតនា បង្កឲ្យមានរបួសដោយអចេតនា និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារបង្ករបួសស្នាមដល់អ្នកដទៃ” ផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២០៧ មាត្រា២៣៦ និងមាត្រា៤១៤ នៃក្រមព្រហ្មទណ្ឌ។ ចំណែក៣នាក់ទៀតមានដូចតទៅ

    June 25, 2019
  • សិល្បៈ

    សួស វីហ្សា តារាចម្រៀងស្រីប្រចាំផលិតកម្ម ហង្សមាស ដែលមានសម្លេងពីរោះ អាចច្រៀងបានគ្រប់ទម្រង់បទភ្លេងមិនថាបុរាណ សម័យ ឬចង្វាក់ប្រពៃណីនោះឡើយ។ តារាស្រីរូបនេះបានសាងភាពភ្ញាក់ផ្អើលជាខ្លាំងដល់មហាជន ក្រោយពេលរូបនាងបានភ្ជាប់ពាក្យជាមួយតារាសម្តែងប្រុសរូបសង្ហា លោក ថមមី។ យ៉ាងណាមិញ តាមរយៈប្រភពគណនីហ្វេសប៊ុករបស់ សួស វីហ្សា បានឲ្យដឹងថា ឆ្លៀតពេលទំនេរពីការងារនាងនិងក្រុមគ្រួសារបានរៀបចំរបស់របរប្រើប្រាស់ដែលមានដូចជាមុង ភួយ គ្រឿងបរិភោគ ដូចជានំ មីកញ្ចប់ ទឹកសុទ្ធ ដើម្បីទុកចែកជូនបងប្អូនក្រីក្រដែលរស់នៅតាមចិញ្ចើមផ្លូវ។ ការដែលនាងធ្វើនេះគឺចេញពីទឹកចិត្ត មិនមែនការសម្តែង ធ្វើតាមលទ្ធភាពដែលនាងមាន។ នាងក៏បានសំណូមពរដល់បងប្អូនមហាជនទាំងអស់ដែលមានពេលវេលាគ្រប់គ្រាន់ អាចប្រមូលផ្តុំគ្នាធ្វើរឿងល្អៗដូចជាការផ្តល់អំណោយបែបនេះ ព្រោះតែខែនេះមានភ្លៀងខ្យល់ខ្លាំង យើងមានផ្ទះមានដំបូលជ្រក អាចនៅខ្លាច ចុះទម្រាំអ្នកអត់នោះគ្នាខ្លាចប៉ុណ្ណាទៅ។ ម្យ៉ាងវិញទៀតក៏អាចជួយសង្គ្រោះអ្នកទីទាល់អោយមានមុងភួយសម្រាប់គេង

    June 25, 2019
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីសម្តេចបានជួបជនរងគ្រោះ២នាក់ដែលនៅមានជីវិតរស់នៅឡើយ ក្រោយពីគាស់គំនរផ្ទាំងបេតុងយកចេញមកបានដោយជោគជ័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញបន្តដំណើរចុះទៅជួបជនរងគ្រោះដែលបានសង្រ្គោះជីវិតពីគំនរដែកនិងផ្ទាំងបេតុង ដែលបានបាក់ធ្លាក់សង្កត់ពីលើ ដែលកំពុងសម្រាកព្យាបាលនៅក្នុងពេទ្យបង្អែកក្រុងព្រះសីហនុ។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ បានយកថវិកាដែលទទួលបានពីសប្បុរសជននានាដែលបានជួយឧបត្ថម្ភដល់ជនរងគ្រោះដែលរងរបួសទាំងអស់ ដែលក្នុងម្នាក់ៗទទួលបានថវិកា១ម៉ឺនដុល្លារអាមេរិក។ ចំពោះជនរងគ្រោះ២នាក់ដែលបានសង្រ្គោះក្រោយគេនៅសៀលម្សិលមិញនេះ គឺ២នាក់នេះបានទទួលថវិកាឧបត្ថម្ភ ៣ម៉ឺនដុល្លារអាមេរិក។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមវិភាគទានជួយដល់គ្រួសារសព ក៏ដូចជាជួយដល់ជនរងគ្រោះរងរបួសទាំងអស់ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យ។ សម្តេចតេជោ ក៏បានជូនពរដល់ជនរងគ្រោះទាំងអស់ឆាប់ជាបានវិលត្រឡប់ទៅជួបជុំប្តីប្រពន្ឋ កូនចៅ និងក្រុមគ្រួសារឆាប់ៗខាងមុខ។ សូមបញ្ជាក់ផងដែរថា ដោយចំនួនថវិការឧបត្ថម្ភដែលបានទទួលពីសប្បុរសជននានាមានចំនួនច្រើនគួរសមដែរនោះ គឺក្នុងគ្រួសារសពនីមួយៗនឹងទទួលបានរវាងពី ៦ម៉ឺន ទៅ៧ម៉ឺនដុល្លារ។

    June 25, 2019
  • PR

    នៅពេលដែលបច្ចេកវិទ្យាទូរស័ព្ទកាន់តែទំនើប នោះតម្លៃលក់ទូរស័ព្ទកាន់តែមានការប្រកួតប្រជែងគ្នា តម្រូវទៅតាមកត្តាជីវភាពជាក់ស្តែងរបស់មនុស្សម្នាក់ៗ។ នៅពេលនេះក្រុមហ៊ុនស្មាតហ្វូនមួយចំនួនធំបានកំពុងរិះរកមធ្យោបាយបង្កើតនូវអ្វីដែលថ្មីៗ តែមានតម្លៃសមរ្យអាចទទួលយកបាន ដើម្បីផលិតចេញជាទូរស័ព្ទដ៏ឆ្លាតវៃរបស់ពួកគេដាក់លក់នៅលើទីផ្សារ។ ដូច្នេះយើងខ្ញុំសូមណែនាំស៊េរីទូរស័ព្ទដែលមានតម្លៃចាប់ពីជិត 300$ដល់400$ ដែលមានការ Update ខ្លាំងចុងក្រោយនេះ ក្នុងចំណោម4ម៉ូឌែលនេះ គឺជាប្រភេទស្មាតហ្វូនដែលមានការគាំទ្រខ្លាំងពីសំណាក់អ្នកដែលធ្លាប់ប្រើប្រាស់ផលិតផលពិតរបស់ក្រុមហ៊ុន OPPO ដែលទំនើបនៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យលោកអ្នកអាចធ្វើការពិចារណាបាន មុននឹងសម្រេចចិត្តជាវយកទៅប្រើប្រាស់ដោយចំណេញទាំងថវិការ និង ទទួលបានរបស់ល្អថែមទៀតផង។ ទី១គឺជាប្រភេទត្រកូល A របស់ OPPO ដែលមានឈ្មោះថា OPPO A7 តម្លៃ 229$ ម៉ូឌែលនេះធ្លាប់បានទទួលការចាប់អារម្មណ៍ខ្លាំងពីក្រុមយុវវ័យកាលពីដើមឆ្នាំ២០១៨ ជាមួយនឹងអេក្រង់តំណក់ទឹក ថាមពលថ្ម 4230mAh ទំហំផ្ទុក 64GB

    June 25, 2019
  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Nissan របស់ជប៉ុន ទើបតែបានដាក់បង្ហាញនូវទាយន្តមួយប្រភេទ ដែលអាចជួយសម្រួលការងារប្រជាកសិករបានយ៉ាងមានប្រសិទ្ធភាព។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានបច្ចេកវិទ្យា ENGADGET បានឲ្យដឹងថា ទាយន្តរបស់ក្រុមហ៊ុន Nissan ជាជម្រើសដ៏ល្អក្នុងការជួយកម្ចាត់ស្មៅនៅតាមវាលស្រែ។ ទាយន្តនឹងដើរដោយស្វ័យប្រវត្តិនៅលើស្មៅ ហើយបន្ទាប់មកស្មៅទាំងនោះនឹងងាប់អស់ព្រោះខ្វះពន្លឺថ្ងៃ និងអុកស៊ីសែន ហើយស្មៅដែលងាប់នោះនឹងរលួយហើយក្លាយទៅជាជីសម្រាប់ដំនាំស្រូវទៀតផង។ ទាយន្ត ដើរដោយថាមពលពន្លឺព្រះអាទិត្យ (សូឡា) ហើយវាមានបំពាក់ទៅដោយ GPS, WiFi និងអាចដំណើរការក្នុងដីភក់ និងល្បាប់បានយ៉ាងល្អ។ លោកអ្នកអាចទស្សនាសកម្មភាពរបស់ទាយន្តដូចក្នុងវីដេអូខាងក្រោម៖ អត្ថបទ៖ ភក្តី

    June 25, 2019
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២២ និង៣៥នាទីយប់​ ប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ មានករណីប៉ុនប៉ងមនុស្សឃាត នៅចំណុចក្នុងផ្ទះជួល ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ បេង សុវណ្ណារ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៤៨ស្ទួន ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ (គ្មានសារធាតុញៀន)។ ជនរងគ្រោះមានឈ្មោះ សុង សូណា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ

    June 25, 2019
  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន រំភើប និងក្តុកក្តួលក្រៃលែងនៅពេលបានឃើញកូនក្មួយ២នាក់នៅមានជីវិតនៅឡើយនៅថ្ងៃនេះ នៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានអាម្មណ៍ក្តុកក្តួលក្រៃលែងចំពោះឧប្បទ្ទេវហេតុនៃការបាក់រលំអគារកំពស់៧ជាន់ដែលកំពុងសាងសង់ នៅខេត្តព្រះសីហនុ ដែលបានបណ្តាលអោយកម្មករខ្មែររបួស និងស្លាប់ ដែលមកទល់ថ្ងៃទី​២៤​ ឧសភា​នេះ គឺអ្នកស្លាប់មានចំនួន ២៨ នាក់ ហើយអ្នកនៅរស់ មានជីវិត គឺ២៦ នាក់។ សម្តេចតេជោនាយករដ្ឋមន្រ្តី មានអារម្មណ៍ចម្លែកជាមួយនឹងជំនឿថា គឺនៅមានពលរដ្ឋដែលមានជីវិតរស់នៅកំពុងកៀបនៅក្រោមអគារ។ អារម្មណ៍នេះហើយ ដែលបានបណ្តាលអោយ សម្តេចតេជោនាយករដ្ឋមន្រ្តី សម្រេចចិត្តចេញដំណើរពីគេហដ្ឋាននៅរសៀលថ្ងៃទី ២៤ មិថុនា នេះ ឆ្ពោះមកកាន់ទីតាំងអាគារ៧ជាន់ដែលមានក្រុមការងារកំពុងធ្វើការយ៉ាងសស្រាក់សស្រាំ

    June 24, 2019