Khmernote Media
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គម ក្រោយមានករណីស្ត្រីវ័យចំណាស់ដៃវៀច ដោយសារបាក់ឆ្អឹង ប្រឹងធ្វើម្ហូបរង់ចាំក្រុមគ្រួសារមកជុំគ្នាញ៉ាំអាហារ តែក៏ត្រូវបានលុបចោលទៅវិញ។ រឿងរ៉ាវទាំងនេះបានកើតឡើងនៅពេលពិធីបុណ្យ Hari Riya នៅឯប្រទេស Malaysia ដោយវាជាពិធីជួបជុំគ្រួសារដ៏ធំមួយ ទាំងជំនាន់ចាស់ថ្មី និងជាឱកាសកម្រមួយ។ ស្ត្រីម្នាក់ដែលមានឈ្មោះ Laila Jamil បានបង្ហោះសារដ៏ក្រៀមក្រំព្រោះតែកើតសេចក្តីអាណិតអ្នកម្តាយរបស់ខ្លួនជាពន់ពេក ក្រោយពេលដែលគាត់បានត្រៀមម្ហូបជាច្រើនរង់ចាំទទួលកូនក្មួយ និងសាច់ញាតិខ្លួន។ អ្វីដែលគួរឲ្យខ្លោចចិត្តបំផុតនោះគឺ គាត់ខិតខំប្រឹងធ្វើម្ហូបទាំងដែលដៃគាត់បាក់ឆ្អឹង វៀច យ៉ាងវេទនា ទោះបីជារូបនាងហាមឃាត់យ៉ាងណាក៏គាត់មិនបញ្ឈប់នោះឡើយ។ ម្ហូបឆ្ងាញ់ៗជាច្រើនបានរៀបចំពេញតុអាហារដើម្បីរង់ចាំទទួលភ្ញៀវ អ្នកម្តាយរបស់នាងសប្បាយចិត្តជាខ្លាំងដោយគាត់ចង់ជួបជុំក្រុមគ្រួសារជាពន់ពេកព្រោះអស់ពេលជាយូរហើយដែលក្រុមគ្រួសារពួកយើងមិនបានជុំគ្នា។ ស្រាប់តែជិតដល់ម៉ោងអាហារល្ងាច ក្រុមសាច់ញាតិរបស់នាងបែរជាខលមកប្រាប់ថាពួកគេមិនបានមកនោះទេ ដោយពួកគេបាននិយាយថា៖ «ផ្ទះហ្នឹងនៅឆ្ងាយ ពួកយើងវង្វេងពិបាករកផ្លូវទៅដល់ ឥឡូវយើងដើរលេងនៅតំបន់តានមដងផ្លូវឆ្លងកាត់សិន ប្រសិនបើនៅសល់កម្លាំងចាំពួកយើងឈាងចូល»។

    June 25, 2019
  • អន្តរជាតិ

    បុរសវ័យចំណាស់ជាសន្តិសុខម្នាក់បានដេកស្លាប់ (ទំនងជាដោយសារខ្យល់គ ) នៅមុខធនាគារក្រុមហ៊ុនសហពាណិជ្ជ​ ក.អ​ ស្ថិតក្នុងក្រុមទី៤ ភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ​-ខេត្តព្រះសីហនុ។ ជនរងគ្រោះមានឈ្មោះ សៀក ទួន ភេទ​ប្រុស​ អាយុ ៥៩ឆ្នាំ​ ជនជាតិខ្មែរ មុខរបរភា្នក់ងារក្រុមហ៊ុនសន្តិសុខឯកជន MPA មានស្រុកកំណើត ភូមិបឹងធំខាងកើត ឃុំបឹងធំ ស្រុកកំពង់ត្រាច ខេត្តកំពត បច្ចុប្បន្នស្នាក់នៅជាមួយកូនក្នុងក្រុមទី៦ ភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ-ខេត្តព្រះសីហនុ ។ យោងតាមការរាយការណ៍ថាសាកសពបានស្លាប់កាលពីវេលាម៉ោង០៦:០០នាទី​ព្រឹក ពេលកំពុងអង្គុយលើកៅអី​ប្រចាំការ(យាម)នៅចំណុចគោលដៅខាងលើ​​។ ក្រោយកើតមានករណីនេះ សាកសពត្រូវបានរក្សាទុកនៅកន្លែងបណ្តោះអាសន្ន រង់ចាំលោកវេជ្ជបណ្ឌិត និងនគរបាលបច្ចេកទេស

    June 25, 2019
  • អន្តរជាតិ

    ប្រិយមិត្តប្រហែលជាជ្រាបរួចមកហើយថា លោកគ្រូ ហ៊ិន រតនា ជាអ្នកជំនាញបង្ហាត់ឆ្កែ ធ្លាប់ចូលរួមក្នុងការប្រកួតមួយនៅក្នុងស្ថានីយទូរទស្សន៍ National Geography ដោយលោកទើបតែជាសះស្បើយពីរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះលោក ហ៊ិន រតនា ក៏បាននាំសុខនឈ្មោះ Tommy មកចុះបេសកកម្មក្នុងនាមជាK9 ដើម្បីធ្វើការស្វែងរកជនរងគ្រោះនៅគំនរបាក់បែក ដែលបានរលំនៅសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួស (ជាកម្មករ) ជាច្រើននាក់ រយៈពេល២ថ្ងៃផងដែរ។ យ៉ាងណាមិញប្រតិបត្តិការរុករកជនរងគ្រោះ បានបិទបញ្ចប់នៅវេលាម៉ោង៧៖៣០នាទីយប់ម្សិលមិញ បន្ទាប់ពីបើកប្រតិបត្តិការរុករក និងសង្រ្គោះអស់រយៈពេល២ថ្ងៃកន្លះ។ ក្នងនោះលោក ហ៊ិន រតនា ក៏បានធ្វើការរៀបរាប់ថា៖ “បេសកកម្មត្រូវបានបញ្ចប់ហើយឯងគឺជាសុនខដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាដែលបានចុះបេសកកម្មក្នុងនាមជាK9ដើម្បីបម្រើនិងជួយដល់មនុស្សជាតិ។ ហើយខ្ញុំនឹងព្យាយាមខិតខំឲ្យអស់ពីសមត្ថភាពដើម្បីជួយនឹងបង្ហាញដល់ពិភពលោកនៅអ្វីដែលឯងអាចធ្វើបាន។

    June 25, 2019
  • សិល្បៈ

    លោក សែម សង្វាតជាអតីតសមាជិកក្រុម EV BAND ជាមួយនឹងលោក ឃុំ ប៉ុណ្ណាដែត, យក់ ឋិតរដ្ឋា,ឱក សុគន្ធកញ្ញា និងបូរ វិចិត្រ បានធ្លាក់ខ្លួនស្គមស្គាំង និងមានវិបត្តិសេដ្ឋកិច្ច ធ្វើឲ្យលោកមានការលំបាកដោយត្រូវមានបន្ទុកចិញ្ចឹមកូនប្រុស៣រូប ព្រមទាំងម្តាយចាស់ជរា និងបងស្រីបង្កើត។ ក្រោយពីទទួលដំណឹងនេះលោក ឃុំ ប៉ុណ្ណាដែត បាននាំយកជំនួយដែលទទួលបានមកពីសប្បុរសជនយកមកជូនលោក សែម សង្វាត ដោយលោក ឃុំ ប៉ុណ្ណាដែត បានរៀបរាប់ថា៖ “ខ្ញុំបាទ និង ភរិយា សូមគោរពអរគុណចំពោះសប្បុរសជនទាំងអស់ដែលបានផ្តល់ជាថវិការតាមរយៈខ្ញុំបាទដេីម្បីជួយដល់លោក​ សែម​ សង្វាត​

    June 25, 2019
  • សិល្បៈ

    ករណីបាក់ស្រុតអគារនៅខេត្តព្រះសីហនុបានធ្វើឲ្យមហាជនខ្មែរទាំងក្នុង និងក្រៅប្រទេសភ័យតក់ស្លុតក្រៀមក្រំចិត្តជាខ្លាំង។ ដោយគ្រោះថ្នាក់មួយនេះបានឆក់យកជីវិតមនុស្សស្លូតត្រង់ជាច្រើននាក់ ដែលប្រកបរបរធ្វើការកម្មករសំណង់ ដើម្បីចិញ្ចឹមជីវិត។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក៏បានចូលរួមសម្តែងការសោកស្តាយ និងបានចុះទៅដល់ទីតាំងផ្ទាល់ផងដែរ។ ដោយឡែកក្នុងសង្គមសិល្បៈតារាប្រុសស្រីជាច្រើននាក់ក៏បានបង្ហោះសារចូលរួមរំលែកទុក្ខដល់អ្នករងគ្រោះ និងក្រុមគ្រួសារពេញបណ្តាញសង្គម។ ក្នុងនោះតារាចម្រៀងស្រី សុវត្ថិឌី ធារីកា ដែលជាអតីតបេក្ខភាព Cambodian Idol ក៏បានចូលរួមរំលែកទុក្ខតាមរយៈការបកស្រាយចំរៀងចំណងជើងថា “ខ្ញុំចូលរួមរំលែកទុក្ខ” ដែលនិយាយរៀបរាប់ពីសោកនាដកម្មបាក់ស្រុតអគារឆក់យកជីវិតមនុស្សនៅឯខេត្តព្រះសីហនុនេះផងដែរ។ ចំរៀងមួយបទនេះពោរពេញទៅដោយអត្ថន័យ អមជាមួយសម្លេងដ៏ពីរោះធ្វើឲ្យអ្នកស្តាប់សឹងតែព្រឺសម្បុរ និងកើតក្តីអាណិតជាពន់ពេក ស្រក់ទឹកភ្នែកដោយពុំដឹងខ្លួន។ ចង់ដឹងច្បាស់សូមទស្សនា និងស្តាប់ជាមួយវីដេអូខាងក្រោមនេះ៖

    June 25, 2019
  • ព័ត៌មានជាតិ

    នៅមុននេះបន្តិចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថាជំនួយដែលសម្តេចបានអំពាវនាវពីសប្បុរសជនជួយឧបត្ថម្ភបន្ថែមដែលមកដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៥ ខែមិថុនានេះ ទទួលទឹកប្រាក់គិតជាដុល្លាចំនួន ២,១៩៨,៤០០ដុល្លាអាមេរិក។ សម្តេចបានបញ្ជាក់ថាថវិកានេះត្រូវបានឧបត្ថម្ភជូនអ្នករបួសក្នុងម្នាក់១មុឺនដុល្លាសម្រាប់២៤នាក់ ឯ២នាក់ទៀតដែលស្ថិតក្រោមគំនរបាក់បែកប្រមាណជិត៦០ម៉ោងដែលនៅរស់រានមានជិវិតដោយសារការជួយសង្រ្គោះត្រូវបានឧបត្ថម្ភក្នុងម្នាក់ចំនួន៣មុឺនដុល្លា សរុបអ្នករបួសចំណាយអស់៣០មុឺនដុល្លា។ ថវិកានៅសល់ ១,៨៩៨,៤០០ដុល្លា ត្រូវបែងចែកស្មើៗគ្នាសម្រាប់អ្នកស្លាប់ចំនួន២៨នាក់ដែលក្នុងមួយនាក់ទទួលចំនួន ៦៧,៨០០ដុល្លានេះមិនគិតពីថវិការរាជរដ្ឋាភិបាល១មុឺនដុល្លារដែលជូនដល់គ្រួសារអ្នកស្លាប់មួយចំនួនក្រោយ១ថ្ងៃនៃថ្ងៃកើតហេតុផងទេ។ ថវិកាដែលជូនដល់ជនរងគ្រោះសម្តេចបានចាត់តាំងឲ្យលោកសេង ទៀង នាយករងខុទ្ទកាល័យ រៀបចំជូនក្រុមគ្រួសារសពតាមរយៈធានាគារដើម្បីធានាសុវត្ថិភាពសម្រាប់ក្រុមគ្រួសារសព។ សម្តេចបានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយជាថវិការសម្រាប់ជនរងគ្រោះទាំងអ្នកស្លាប់ទាំងអ្នករបួសដោយមិនគិតពីនិន្នាការនយោបាយ។ ក្នុងនោះសម្តេចតេជោក៏បាន បញ្ចប់ខ្លឹមសារយ៉ាងដូច្នេះថា៖ “ជាថ្មីម្តងទៀតសូមអរគុណនិងកោតសសើរចំពោះកម្លាំងដែលបានចូលរួមជួយរុករកនិងជួយសង្រ្គោះដែលបានបង្ហាញនូវការទទួលខុសត្រូវ ផ្តល់នូវក្តីអាណិតស្រឡាញ់ចំពោះជនរងគ្រោះក្នុងឋានះជាជនរួមឈាមដូចគ្នា។ សូមអរគុណផងដែរដល់កម្មករនិងអ្នកបច្ចេកទេសចិនដែលបានចូលរួមក្នុងកិច្ចការនេះតាំងពីការចាប់ផ្តើមរហូតដល់ការងារត្រូវបានបញ្ចប់។ (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អ ក្នុងគ្រាលំបាក)”៕ ដោយ៖ ណារ៉ែន

    June 25, 2019
  • PR

    ភ្នំពេញ ៖ ជាមហាកិត្តិយសដ៏ពិសេសពិសាលមែនទែន ដោយស្រាបៀរ GANZBERG បានឈ្នះមេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពីស្ថាប័នកំពូល Monde selection ។ វត្តមាន តំណាងស្ថាប័នកំពូល Monde Selection នឹងនាំយកមេដាយមាស មកប្រគល់ជូនស្រាបៀរហ្គេនស៍បឺគ ដោយផ្ទាល់នៅទីក្រុងភ្នំពេញ នាថ្ងៃទី 29 ខែ មិថុនា ឆ្នាំ២០១៩ ខាងមុខនេះ នៅមជ្ឈមណ្ឌលព្រេមៀសែនសុខ។ ស្រាបៀរ ហ្គេនស៍បឺគ ឈ្នះមេដាយមាសនេះ ក្រោមការវាយតម្លៃយ៉ាងល្អិតល្អន់ពី Monde Selection

    June 25, 2019
  • PR

    ភ្នំពេញ ថ្ងៃទី 25 មិថុនា ឆ្នាំ 2019 ៖ កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមហ៊ុន Huawei បានរៀបចំការចាប់ឆ្នោតរង្វាន់លើកទី 8 ប្រូម៉ូសិនទិញស្មាតហ្វូន Huawei ឈ្នះ Mazda 2 នៅស្ថានីយទូរទស្សន៍ MYTV ដែលការចាប់រង្វាន់លើកនេះ ពិតជាស្វិតស្វាញ និងមានភាពភ្ញាក់ផ្អើលជាងការចាប់រង្វាន់សព្វមួយដង។ ការចាប់រង្វាន់លើកនេះក៏ជាការចាប់រង្វាន់ ម៉ូតូ Zoomer X មួយរង្វាន់ និងទូរទស្សន៍ពីររង្វាន់ ដែល អ្នកឈ្នះម៉ូតូបានទៅលើអតិថិជនឈ្មោះ យីម ដាវុធ ទិញស្មាតហ្វូន Huawei

    June 25, 2019
  • អន្តរជាតិ

    ដូចដែលយើងបានដឹងស្រាប់ហើយថា ប្រទេសថៃគឺជាប្រទេសដែលមានតំបន់ទេសចរណ៍ជាច្រើន ជាពិសេសគឺសម្បូរទៅដោយគំនិតកែច្នៃថ្មីៗប្លែកៗ។ រៀងរាល់មានពិធីបុណ្យធំៗ ឬការឈប់សម្រាករយៈពេលយូរ បងប្អូនមិនតិចនាក់នោះទេដែលធ្វើដំណើរទៅលេងកម្សាន្ត។ ពេលនេះកន្លែងកម្សាន្តថ្មីនៅឯប្រទេសថៃបានច្នៃឡើងហើយ ពិសេសសម្រាប់អ្នកចូលចិត្ត និងចង់សាករសជាតិម្ហូបបែបស្រុកស្រែ ការយលដឹងពីវប្បធម៌ក្រុមជនជាតិភាគតិច ជាមួយកន្លែងថតរូបស្អាតៗ។ តំបន់ទេសចរណ៍ថ្មីនេះមានឈ្មោះថា ខួតេកឃុនយ៉ង ដែលមានទីតាំងនៅភូមិ បុកកាង ស្រុក សានកាំផែង ខេត្តឈៀងម៉ៃ ប្រទេសថៃ។ លក្ខណៈពិសេសនៃតំបន់ទេសចរណ៍ថ្មីនេះគឺការច្នៃស្ពានឬស្សីពីលើវាលស្រែខៀវស្រងាត់ ប្រវែង២៧០ម៉ែត្រ ជាមួយការប្រមូលកាកសំណល់ចំបើងចាស់ៗមកធ្វើជារូបចម្លាក់ស្រស់ស្អាតប្លែកភ្នែក បង្កើតបានជាកន្លែងមួយដ៏ទាក់ទាញ។ តំបន់ទេសចរណ៍មួយនេះគឺបើកឲ្យចូលទស្សនាដោយសេរី ជាពិសេសរដូវធ្លាក់ភ្លៀងបែបនេះទេសភាពគឺដឹងតែស្អាតតែម្តង ព្រោះថាអ្នកនឹងឃើញវាលស្រែខៀវខ្ចីនៅខាងក្រោមស្ពានឬស្សីដែលអ្នកឆ្លងកាត់៕

    June 25, 2019
  • PR

    ភ្នំពេញ ថ្ងៃទី ២២ មិថុនា៖ អ្វីដែលលោកអ្នកត្រូវការគឺការរំញោចដោយសំឡេងតន្ត្រី និងការធ្វើវាឡើងវិញជាដដែលៗ ។ នោះគឺជាពាក្យវេទមន្តនៅពេលដែលលោកអ្នកបោះជំហានចូលរួមជាមួយថ្នាក់ហាត់ប្រាណ Les Mills ។ ភាពដ៏សប្បាយរីករាយនៅពេលធ្វើលំហាត់ប្រាណគឺការស្ដាប់សំឡេងរំញោចនៃតន្ត្រី ហើយវានឹងធ្វើឲ្យលោកអ្នកឈ្លក់វង្វេងនៅពេលដែលធ្វើវា ។ ចូលរួមជាមួយថ្នាក់ហាត់របស់ LesMills យើងជឿជាក់ថាវានឹងជំរុញឲ្យលោកអ្នកមានរាងកាន់តែសក្តិសម បង្កើនភាពប្រកួតប្រជែង ជួបជាមួយមិត្តថ្មីៗហើយចុងក្រោយនោះគឺសម្រេចបានគោលដៅរបស់លោកអ្នក ។ ពេលនេះយើងសម្ពោធន៍ថ្នាក់ហាត់ចំនួន ៣ រួមមាន LesMills BODYPUMP ដែលជាការហ្វឹកហាត់ដោយការលើកទម្ងន់ជាគោលចាប់ពីផ្នែកខាងលើ កណ្ដាល និងផ្នែកខាងក្រោមនៃដងខ្លួនរបស់យើង ។ Les Mills RPM ជាការហ្វឹកហាតដោយយកថ្នាក់ជិះកង់ជាគោលដោយមានការប៉ះពាល់តិច និងដុតជាតិខ្លាញ់កាន់តែច្រើន

    June 25, 2019