- Khmernote Media
- សុខភាព
ប្រសិនបើឈឺត្រូវលេបថ្នាំ តែមិនមែនជាមួយទឹកសុទ្ធធម្មតា អាចបន្សាបជាតិថ្នាំ ឬខ្លះអាចប្រតិកម្មជាមួយទៀត ហើយបើនៅតែបន្តទៀតទោះពេទ្យពូកែយ៉ាងណាក៏ពិបាកព្យាបាលឲ្យជាដែរ។ ឱសថការី គីម កាណែល បានឲ្យដឹងថា ទឹកដែលអាចយកមកលេបថ្នាំបានជាទឹកធម្មតា មិនក្ដៅមិនត្រជាក់ ហើយប្រភេទទឹកដូចខាងក្រោម ៥ នេះ ពេលផឹកទៅធ្វើឲ្យថ្នាំអស់ប្រសិទ្ធភាព។ ១- ទឹកតែ លេបថ្នាំជាមួយទឹកតែ គ្មានប្រសិទ្ធភាពឡើយ ព្រោះជាតិចត់របស់តែ (Tanin) ចូលទៅរារាំងការស្រូបជាតិថ្នាំចូលក្នុងរាងកាយ ជាហេតុនាំឲ្យប្រសិទ្ធភាពថ្នាំមិនបានពេញលេញ។ ជាការល្អប្រសិនបើលេបថ្នាំ គួរផឹកទឹកតែចន្លោះពី ១-២ ម៉ោង មុន ឬក្រោយ។ ២- កាហ្វេ ជាតិកាហ្វេអ៊ីនអាចមានប្រតិកម្មជាមួយថ្នាំមួយចំនួន ហើយការស្រូបរបស់ថ្នាំក៏អាចប៉ះពាល់ដែរ។ ៣-
June 26, 2019 - បច្ចេកវិទ្យា
អ្នកនិយមលេងហ្គេមនៅក្នុងប្រទេសអ៊ីរ៉ង់ និងស៊ីរី មិនអាចលេងហ្គេម League of Legends ដែលជាហ្គេមកំពុងមានប្រជាប្រិយភាពបានទៀតទេ ក្រោយអាមេរិកសម្រេចដាក់ទណ្ឌកម្មលើប្រទេសទាំងពីរនេះ។ សូមរម្លឹកជូនថា អាមេរិកបានចោទប្រកាន់កងទ័ពរបស់ប្រទេសអ៊ីរ៉ង់ និងស៊ីរីបានវាយប្រហារយន្តហោះចម្បាំងរបស់ខ្លួន ហើយដោយហេតុផលនេះអាមេរិកបានធ្វើការហាមឃាត់ក្រុមហ៊ុនអាមេរិកជាច្រើនមិនឲ្យមានទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងប្រទេសទាំងពីរនេះឡើយចាប់តាំងពីខែ សីហា ឆ្នាំមុនម្លះ។ ក្រោយមានការហាមឃាត់នេះ ក្រុមហ៊ុនអាមេរិកជាច្រើនបានសម្រេចធ្វើការផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មចេញពីប្រទេសទាំងពីរនេះបន្តិចម្តងៗ។ រហូតមកទល់នឹងពេលនេះ សូម្បីតែហ្គេម League of Legends របស់អាមេរិក ដែលជាហ្គេមលេងដោយមិនអស់លុយតាមប្រព័ន្ធអ៊ីនធឺណិតនោះក៏ត្រូវបានហាមឃាត់នៅក្នុងប្រទេសទាំងពីរនេះផងដែរ ពោលគឺអ្នកប្រើប្រាស់អ៊ីនធឺណិតទាំងអស់តាមរយៈកុំព្យូទ័រ និងទូរស័ព្ទនៅក្នុងប្រទេសអ៊ីរ៉ង់ និងស៊ីរីមិនអាចភ្ជាប់ទៅកាន់ហ្គេមនេះបានទៀតទេ។ អ្នកនិយមលេងហ្គេមនៅក្នុងប្រទេសទាំងពីរនេះ មិនសប្បាយចិត្តនោះទេចំពោះឥរិយាបថនេះ ដោយពួកគេយល់ថាវាជាសកម្មភាពហាមឃាត់ជ្រុលហួសហេតុមួយ៕ អត្ថបទ៖ ភក្តី
June 26, 2019 - សង្គម
មួយរយៈក្រោយនេះសង្កេតឃើញថាករណីចោរកម្មតែងកើតមានឡើងជាញឹកញាប់ មិនថានៅកន្លែងណា វេលាណាឲ្យតែប្រហែសបន្តិចគឺដឹងតែក្រុមខិលខូចចេញសកម្មភាពតែម្តង។ ជាក់ស្តែងកាលពីរាត្រីម្សិលមិញនេះ ក្មេងស្រីតូចលក់នំតាមចិញ្ចើមផ្លូវត្រូវចោរឆក់ទូរស័ព្ទ លើកដៃសំពះសុំគេជួយ ព្រោះនៅក្មេងតក់ស្លុតភ័យធ្វើអ្វីមិនត្រូវ។ តាមរយៈប្រភពគណនីហ្វេសប៊ុកដែលមានឈ្មោះថា Zen Zsen បានបង្ហោះរៀបរាប់ឲ្យដឹងថា៖ «ពិតជាអាណិតប្អូនណាស់ជួយ share ហើយជួយប្អូនស្រីផង គ្នានៅក្មេងយ៉ាងខំជួយលក់ដូរម៉ែលក់នំបន្តិចបន្តួចដើម្បីដោះស្រាយជីវភាពរស់នៅ ហេតុអីក៏ចោរដាច់ចិត្តឆក់ទូរស័ព្ទគ្នាទៀត ពិតជាគ្មានចិត្តជាមនុស្សមែន សំខាន់ទូរស័ព្ទនោះជារបស់ម្តាយគ្នាទៀត សូមសប្បុរសជនមេត្តាជួយផ្តល់ជាថវិកា រឺទូរស័ព្ទដល់ប្អូនស្រីវិញផង ទីតាំងប្អូនលក់នៅមុខសាលាសុីសុវត្ថិ តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងខណ្ឌដូនពេញ»៕ អត្ថបទ៖ មេសា ប្រភព៖ Zen Zsen
June 26, 2019 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅក្នុងឱកាសទិវាប្រឆាំគ្រឿងញៀនអន្តរជាតិ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០១៩នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានរៀបចំធ្វើការដុតបំផ្លាញគ្រឿងញៀនជាច្រើនប្រភេទប្រមាណជាង២តោន នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ កម្មវិធីនេះផងដែរ រៀបចំធ្វើឡើងក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ បើតាមមន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា គ្រឿងញៀនជាង២តោន ដែលត្រូវដុតបំផ្លាញចោលនោះ រួមមាន៖ ហេរ៉ូអ៊ីន, មេតំហ្វេតាមីន, អំហ្វេតាមីន, អុចស្តាស៊ី, កេតាមីន, នីមេតាហ្សីប៉ាម, ពីរ៉ូវ៉ាឡេរ៉ូន (ថ្នាំគ្រាប់), ពីរ៉ូវ៉ាឡេរ៉ូន (ម្សៅម៉ដ្ឋ)៕
June 26, 2019 - អន្តរជាតិ
សៀមរាប៖ ថ្មីៗនេះមានករណី កុមារអាយុ១១ឆ្នាំ បានធ្វើការចាប់រំលោភកុមារីតូចៗ២នាក់បងប្អូន ម្នាក់អាយុ៨ឆ្នាំ និងម្នាក់ទៀតអាយុ៥ឆ្នាំ ដោយក្រុមគ្រួសារជនបង្កបានឲ្យលុយពី១០ម៉ឺនរៀល ទៅ១០០ដុល្លារ ដើម្បីបញ្ចប់រឿងប៉ុន្តែជនរងគ្រោះមិនព្រម ខាងក្រុមគ្រួសារជនបង្កក៏បោះពាក្យថា បេីមិនយកទៅប្តឹងអ្នកណាក៏ទៅៗ ហើយពេលទៅប្តឹងប៉ូលីសគេក៏មិនទទួលថាជនល្មើសអាយុ១១ឆ្នាំមិនដឹងយកទៅណា។ យោងតាមការបង្ហោះរបស់អ្នកស្រី ម៉ម សុម៉ាលី ដែលជាស្ថាបនិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស្តារនិតិសម្បទា អាហ្វេស៊ីប ទុំឌី បានឲ្យដឹងថាហេតុការណ៍នេះបានកើតឡើងនៅខេត្តសៀមរាប ដោយករណីរំលោភនេះបានកើតឡើងតាំងពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ក្រុមគ្រួសារជនរងគ្រោះមានជីវភាពខ្វះខាត ឪពុកជាកម្មករនៅតាមបេនឡាន ម្តាយដើរបេះត្រកួនលក់ សូម្បីតែខ្ទមសឹងតែមិនមាននៅផង។ ខាងក្រោមនេះជាការបង្ហោះរបស់អ្នកស្រី ម៉ម សុម៉ាលី ទាក់ទងនឹងករណីរំលោភសេពសន្ថវៈនេះ៖ “ពិតជាឈឺចាប់បំផុតហេតុតែខ្លួនក្រ សូម្បីតែខ្ទមសឹងមិនមាននៅផង
June 26, 2019 - អន្តរជាតិ
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជ្រលងសម្ពាធទាបនៅបន្តអូសបន្លាយលើកម្ពុជា ខណៈដែលខ្យល់មូសុងនិរតីបានបង្កើនឥទ្ធិពល ដែលធ្វើឲ្យខេត្តនៅជាប់មាត់សមុទ្រ រួមមាន ខេត្តកោះកុង និងខេត្តព្រះសីហនុ មានភ្លៀងធ្លាក់រាយប៉ាយក្នុងបរិមាពីបង្គួរទៅច្រើន គួបផ្សំនឹងខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ ចំណែកឯនៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ចំពោះបណ្តាខេត្តនៅជាប់ព្រំប្រទល់កម្ពុជា-វៀតណាម និងនៅភាគពាយព្យខាងជើង និងឦសាន នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅបង្គួរ ហើយកន្លែងខ្លះអាចមានភ្លៀងខ្លាំង រីឯបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតែបន្តកើតមាន។ អត្ថបទ៖ សេម
June 26, 2019 - PR
កាន់តែប្លែក និង អស្ចារ្យទៀតហើយ ដោយ OPPO បាននឹងកំពុងតែឈានទៅរកការបំបែកកំណត់ត្រាថ្មីរបស់ខ្លួនមួយផ្នែកទៀត ជាមូយនឹងការដាក់តាំងបង្ហាញបច្ចេកវិទ្យាថ្មី និងទំនើប នៅក្នុងព្រឹត្តិការណ៍ Mobile World Congress (MWC) ឆ្នាំ២០១៩ នៅទីក្រុងសៀងហៃ ប្រទេសចិន ។ លើកនេះ មិនដឹងថាបច្ចេកវិទ្យាដ៏ទំនើបនេះ នឹងត្រូវបំពាក់នៅលើម៉ូឌែលអ្វីនោះទេ! គ្រាន់តែដឹងថាវាជាបច្ចេកវិទ្យាដែលមានបំពាក់កាមេរ៉ាបង្កប់ខ្លួនក្នុងអេក្រង់ទូរស័ព្ទ ដែលគ្មានឆក គ្មានហូតចេញ និងគ្មានផុស ដូចម៉ូឌែលមុនៗឡើយ ។ តាមរយៈវីដេអូ Teaser មួយនេះ យើងឃើញថា OPPO ហាក់ដូចជាចង់បង្ហាញពីភាពវិវឌ្ឍន៍ នៃការរចនាកាមេរ៉ារបស់ពួកគេដែលល្អឥតខ្ចោះ ចង់ដឹងថាយ៉ាងណាខ្លះសូមមើល
June 25, 2019 - ព័ត៌មានជាតិ
កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នេះ សម្តេចតេជោបានប្រកាសថា នឹងថវិការបស់សប្បុរសជន ដែលប្រមូលបានជាង២លានដុល្លារសហរដ្ឋអាមេរិក យកទៅឧបត្ថម្ភដល់អ្នករបួស និងស្លាប់ក្នុងហេតុការណ៍បាក់រលំអគារនៅក្រុងព្រះសីហនុ ដោយអ្នករបួសម្នាក់ទទួល១មុឺនដុល្លាសម្រាប់២៤នាក់ ឯ២នាក់ទៀតដែលស្ថិតក្រោមគំនរបាក់បែកប្រមាណជិត៦០ម៉ោងនៅរស់រានមានជិវិត ដោយសារការជួយសង្រ្គោះត្រូវបានឧបត្ថម្ភក្នុងម្នាក់ចំនួន៣មុឺនដុល្លា ចំណែកឯអ្នកស្លាប់ចំនួន២៨នាក់ ទទួលបានថវិកាប្រគល់ទៅក្រុមគ្រួសារក្នុងម្នាក់ចំនួន ៦៧,៨០០ដុល្លានេះមិនគិតពីថវិការរាជរដ្ឋាភិបាល១មុឺនដុល្លារដែលជូនដល់គ្រួសារអ្នកស្លាប់មួយចំនួនក្រោយ១ថ្ងៃនៃថ្ងៃកើតហេតុផងទេ។ ក្រៅពីនេះសម្តេចតេជោក៏បានបញ្ជាក់បន្ថែមទៀតថា សម្តេចនឹងធ្វើការឧបត្ថម្ភដល់កងកម្លាំងជួយសង្គ្រោះ ដោយបុរសទទួលបាន $100 ក្នុងម្នាក់ និងនារីទទួលបាន $200 ក្នុងម្នាក់។ សម្តេចបានឲ្យដឹងនៅលើបណ្តាញសង្គមដូច្នេះថា “ក្នុងការចូលរួមយោបល់តាមរយះcomment មានបងប្អូនមួយចំនួនសំណូមពរមកខ្ញុំឱ្យជួយឧបត្ថម្ភចំពោះកម្លាំងចូលរួមបំពេញការងាររុករកនិងជួយសង្រ្គោះផង។នេះពិតជាសំណូមពរត្រឹមត្រូវព្រោះបើគ្មានកម្លាំងដែលពោពេញដោយភាពក្លាហានមិនខ្លាចនើយហត់នេះទេយើងមិនអាចស្រោចស្រង់ជិវិតអ្នកដែលនៅរស់និងយកសាកសពបានទេ។ សូមជំរាបជូនថា ខ្ញុំបានយកថវិការខ្ញុំជាង១៥មុឺនដុល្លាចែកជូនបងប្អូន១៤៨៧នាក់តាំងពីយប់មុិញមកម្លេះដោយបុរសទទួល100$ក្នងម្នាក់នារីទទួលបាន200$ក្នុងម្នាក់។ ភរិយាខ្ញុំនិងកូនៗខ្ញុំបានជួយផ្តល់បាយម្ហូបអាហារទឹកផឹកទឹកក្រូចក្នុងពេលប្រតិបត្តិការមុនពេលខ្ញុំទៅដលកន្លែងកើតហេតុ។”៕ អត្ថបទ៖ សេម
June 25, 2019 - ព័ត៌មានជាតិ
មុននេះបន្តិចសម្តេចតេជោបានបង្ហោះព័ត៌មានបន្ថែមថា៖ អាស្រ័យដោយក្តីអាណិតស្រឡាញ់ ចំពោះជនរងគ្រោះ សប្បុរសជននៅបន្ត ជួយឧបត្ថមដែលធ្វើចំនួនទឹកប្រាក់កើន ឡើងពី2,198,400$ដល់2,368,400$។ ដោយដក៣០មុឺនដុល្លាចែកជូនអ្នកត្រូវ របួសថវិការនៅសល់សម្រាប់ចែកជូន ក្រុមគ្រួសារអ្នកស្លាប់កើនពីចំនួន 1,898,400$ដល់2,068,400$ ដែលធ្វើអោយគ្រួសារសពម្នាក់ៗទទួល បានកើនពី67,800$ដល់73,870$។ យើងនៅតែបន្តទទួលជំនួយឧបត្ថមនេះ តទៅទៀតដែលក្នុងឱកាស់នេះខ្ញុំសូម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ការជួយឧបត្ថម្ភដ៏ថ្លៃថ្លានេះ។លោក សេង ទៀងនឹងចាត់ចែងបញ្ជូនថវិការ នេះទៅកាន់គ្រួសារសពនៅពេលបិទ បញ្ចប់ការទទួលជំនួយតាមរយះធានាគារ។ ខ្ញុំក៏សុំបញ្ជាក់ជូនផងដែរថាយប់មុិញនេះ នៅមុនម៉ោង១២យប់ខ្ញុំបានឱ្យលោក សេង ទៀងយកថវិការខ្ញុំទៅចែកជូន កម្លាំងចូលរួមប្រត្តិបត្តិការចំនួន១៤៨៧នាក់ក្នងនោះនារី៣៥នាក់ ដោយម្នាក់ៗជាបុរសទទួលបាន100$ ជានារីទទួលបាន200$។ ថវិការដែលទទួលបានពីសប្បុរសជន ប្រើប្រាស់សម្រាប់តែអ្នកស្លាប់និងរបួស ប៉ុណ្ណោះ៕
June 25, 2019 - សិល្បៈ
ករណីបាក់ស្រុតអគារនៅខេត្តព្រះសីហនុបានធ្វើឲ្យមហាជនខ្មែរទាំងក្នុង និងក្រៅប្រទេសភ័យតក់ស្លុតក្រៀមក្រំចិត្តជាខ្លាំង។ ដោយគ្រោះថ្នាក់មួយនេះបានឆក់យកជីវិតមនុស្សស្លូតត្រង់ជាច្រើននាក់ ដែលប្រកបរបរធ្វើការកម្មករសំណង់ ដើម្បីចិញ្ចឹមជីវិត។ ក្នុងនោះផងដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក៏បានចូលរួមសម្តែងការសោកស្តាយ ព្រមទាំងបានចុះទៅពិនិត្យដល់ទីតាំងកើតហេតុផ្ទាល់ផងដែរ។ យ៉ាងណាមិញអ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមមិត្តសិល្បករ ក៏បានបង្ហោះសាររំលែកទុក្ខ និងបានប្រកាសថានៅថ្ងៃទី២៧ ខែមិថុនា អ្នកនាងព្រមទាំងសិល្បករសិល្បការិនី នឹងរៀបចំពិធីបុណ្យគំរប់ ៧ ថ្ងៃដើម្បីឧទ្ទិសបុណ្យកុសលជូនវិញ្ញាក្ខន្ធជនរងគ្រោះដែលទទួលមរណភាពដោយសារតែបាក់រលំអគារកម្ពស់៧ជាន់នៅក្រុងព្រះសីហនុ។ ដោយអ្នកនាង ចន ច័ន្ទលក្ខិណា បានប្រកាសយ៉ាងដូច្នេះថា៖ “«ថ្ងៃទី២៧ ខាងមុខនេះ ប្អូនស្រី សូ ដានីតា ប្អូនប្រុស តាន់ គឹមសួរ
June 25, 2019









