សង្គម

ជួយគាត់ផង! នាងតូចលើកដៃសំពះសុំបងប្អូនឲ្យជួយ ព្រោះតែត្រូវចោរឆក់ទូរស័ព្ទខណៈពេលកំពុងលក់នំនៅមុខវិទ្យាល័យសុីសុវត្ថិ

BY
Khmernote Media
June 26, 2019

មួយរយៈក្រោយនេះសង្កេតឃើញថាករណីចោរកម្មតែងកើតមានឡើងជាញឹកញាប់ មិនថានៅកន្លែងណា វេលាណាឲ្យតែប្រហែសបន្តិចគឺដឹងតែក្រុមខិលខូចចេញសកម្មភាពតែម្តង។ ជាក់ស្តែងកាលពីរាត្រីម្សិលមិញនេះ ក្មេងស្រីតូចលក់នំតាមចិញ្ចើមផ្លូវត្រូវចោរឆក់ទូរស័ព្ទ លើកដៃសំពះសុំគេជួយ ព្រោះនៅក្មេងតក់ស្លុតភ័យធ្វើអ្វីមិនត្រូវ។

តាមរយៈប្រភពគណនីហ្វេសប៊ុកដែលមានឈ្មោះថា Zen Zsen បានបង្ហោះរៀបរាប់ឲ្យដឹងថា៖ «ពិតជាអាណិតប្អូនណាស់ជួយ share ហើយជួយប្អូនស្រីផង គ្នានៅក្មេងយ៉ាងខំជួយលក់ដូរម៉ែលក់នំបន្តិចបន្តួចដើម្បីដោះស្រាយជីវភាពរស់នៅ ហេតុអីក៏ចោរដាច់ចិត្តឆក់ទូរស័ព្ទគ្នាទៀត ពិតជាគ្មានចិត្តជាមនុស្សមែន សំខាន់ទូរស័ព្ទនោះជារបស់ម្តាយគ្នាទៀត សូមសប្បុរសជនមេត្តាជួយផ្តល់ជាថវិកា រឺទូរស័ព្ទដល់ប្អូនស្រីវិញផង ទីតាំងប្អូនលក់នៅមុខសាលាសុីសុវត្ថិ តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងខណ្ឌដូនពេញ»៕

អត្ថបទ៖ មេសា
ប្រភព៖ Zen Zsen

Share This Post: