Khmernote Media
  • អន្តរជាតិ

    ថៃ៖ កាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ២០១៩នេះ ប្រទេសថៃបានប្រារព្ធទិវាលុបបំបាត់គ្រឿងញៀនពិភពលោកលើកទី៤៩ ដោយបានប្រមូលគ្រឿងញៀនខុសច្បាប់ជាច្រើនយកមកធ្វើការដុតបំផ្លាញ ដែលសរុបជាទឹកប្រាក់ជាង២ម៉ឺនលានបាត។ សមត្ថកិច្ច និងក្រុមជំនាញនៃប្រទេសថៃបានប្រមូលយកនៅគ្រឿងញៀនជាច្រើន ដែលបានរឹបអូសពីឈ្មួញជួញដូរខុសច្បាប់សរុបទៅចំនួន ១៦,៤៦៧ គីឡូក្រាម ដែលគិតជាតម្លៃស្មើនឹង ២០,០៤៧ លានបាត ប្រមាណ ៦៥១ លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះមានដូចជាម៉ាទឹកកកចំនួន ៣,៤៤៣ គីឡូក្រាម មានតម្លៃស្មើនឹង ៥,៥០៩ លានបាត ហេរ៉ូអ៊ីន ១៤៣ គីឡូក្រាម មានតម្លៃស្មើនឹង ៦០៨ លានបាត ថ្នាំយ៉ាអ៊ី ១៤ គីឡូក្រាម ស្មើនឹង

    June 26, 2019
  • អន្តរជាតិ

    ជនភៀសខ្លួនជាឪពុកកូនពីរនាក់បានលង់ទឹកស្លាប់ បន្ទាប់ពីពួកគេព្យាយាមដើរឆ្លងទន្លេពីប្រទេសមិចស៊ីកូចូលទៅសហរដ្ឋអាមេរិក ខណៈស្រ្តីជាប្រពន្ធ និងម្តាយរបស់ជនរងគ្រោះទាំងពីរនាក់នេះ បានត្រឹមតែឈរសម្លឹងមើលមនុស្សជាទីស្រលាញ់របស់ខ្លួនលង់ទឹកស្លាប់នៅនឹងមុខប៉ុណ្ណោះ។ បុរសជាជនរងគ្រោះមានឈ្មោះថា Óscar Alberto Martínez Ramírez អាយុ ២៥ ឆ្នាំ កូនស្រីរបស់គាត់មានអាយុ ២៣ ខែ ហើយស្រ្តីជាប្រពន្ធមានឈ្មោះថា Tania Vanessa Ávalos អាយុ ២១ ឆ្នាំ។ គ្រួសារមួយនេះមានដើមកំណើតជាជនជាតិ El Salvador ហើយមុនពេលកើតហេតុ ពួកគេបានរងចាំការសម្ភាសន៍ចូលទៅកាន់ទឹកដីអាមេរិកអស់ជាច្រើនថ្ងៃមកហើយ។ ដោយរងចាំការសម្ភាសន៍នេះយូរពេក ពួកគេក៏សម្រេចលួចដើរឆ្លងទន្លេមួយចូលទៅសហរដ្ឋអាមេរិកតែម្តង តែជាអកុសលមិនទាន់នឹងដើរផុតពីទឹកដីមិចស៊ីកូផង បុរសជាប្តី និងកូនស្រីក៏បានលង់ទឹកទន្លេស្លាប់តែម្តង។ សូមបញ្ជាក់ជូនថា

    June 26, 2019
  • កីឡា

    កីឡាករខ្សែការពារ Nelson Semedo របស់ក្លឹប Barcelona ហាក់ដូចជាស្រពិចស្រពិលលើអនាគតរបស់ខ្លួននៅក្នុងក្លឹបយក្សរបស់អេស្ប៉ាញមួយនេះ ហើយឥឡូវនេះបើយោងតាមការរាយការណ៍បានអោយដឹងថា ម្ចាស់ពានប្រចាំក្របខ័ណ្ឌ Ligue 1 ក្លឹប PSG កំពុងចង់បានកីឡាករសញ្ជាតិព័រទុយហ្គាលរូបនេះមកជំនួសតំណែងកីឡាករ Dani Alves។ នៅដើមអាទិត្យនេះ Alves បានប្រកាស់ពីការចាកចេញរបស់ខ្លួនបន្ទាប់ពីបានលេង២រដូវកាលជាមួយក្លឹប PSG។ គួរបញ្ជាក់ផងដែរថាអតីតកីឡាករ Barcelona ហើយនឹងក្លឹប Juventus រូបនេះបានឈ្នះពាន Ligue1 នៅក្នុងឆ្នាំ ២០១៨-២០១៩ ហើយសរុបទាំងអស់គាត់ទទួលបានពាន ៣៦ពាន និងបានបំបែកឯកត្តកម្មពិភពលោក។ បើយោងទៅតាមប្រភពខុសៗគ្នាបានអោយដឹងថា ខ្សែការពារស្លាបស្តាំ Thomas Meunier

    June 26, 2019
  • អន្តរជាតិ

    ហ្វីលីពីន៖ វីដេអូគូស្នេហ៍មួយគូដែលឱបថើបផ្អែមល្ហែមជាមួយគ្នាពេលកំពុងបើកបរ ពេលនេះត្រូវបានប៉ូលីសកំពុងធ្វើការស៊ើបអង្កេតទៅលើសកម្មភាពដែលគ្មានទំនួលខុសត្រូវរបស់ពួកគេ។ វីដេអូនោះត្រូវបានបង្ហោះដោយផេកឈ្មោះ Carbrazzer.tv បានបង្ហាញនូវសកម្មភាពគូស្នេហ៍មួយគូ ដែលកំពុងឱបថើបគ្នាទាំងរថយន្តកំពុងតែបើកបរទៅមុខ និងមិនបានពាក់ខ្សែក្រវ៉ាត់ការពារអាយុជីវិត ហើយសកម្មភាពបែបនេះគឺពួកគេបានធ្វើជាច្រើនដង។ មានការបញ្ចេញមតិមិនពេញចិត្ត និងហួសចិត្តជាខ្លាំងចំពោះសកម្មភាពគូស្នេហ៍វ័យក្មេងមួយគូនេះ ដោយមានការលើកឡើងថាវាមិនខុសទេក្នុងការបង្ហាញនៃក្តីស្រលាញ់ ប៉ុន្តែពួកគេមិនអាចគ្មានទំនួលខុសត្រូវពេលកំពុងបើកបរ ដែលជាការប្រថុយអាយុជីវិតខ្លួនឯង និងអ្នកដទៃទៀត។ យ៉ាងណាមិញវីដេអូនោះក៏បានមកដល់ នាយកដ្ឋានដឹកជញ្ជូន (DOTr) ដើម្បីធ្វើការស៊ើបអង្កេតហើយក៏ត្រូវបានសង្ស័យថាគូស្នេហ៍មួយគូនេះទំនងអាចនឹងត្រូវបាត់បង់ប័ណ្ណបើកបរ និងការហាមប្រាមមិនឲ្យបើកបរអស់មួយជីវិត៕ ដោយ៖ ណារ៉ែន

    June 26, 2019
  • កីឡា

    ក្លឹបបិសាចក្រហម Masnchester United កំពុងតែចាប់អារម្មណ៍ក្នុងការចុះកុងត្រាជាមួយកីឡាករវ័យក្មេងសញ្ជាតិបារាំង Rayan Cherki ដែលបច្ចុប្បន្នកំពុងតែលេងក្នុងតំបន់ប្រយុទ្ធក្នុងក្របខ័ណ្ឌ Ligue 1 ក្នុងក្លឹប Lyon។ ជាមួយគ្នានេះដែរ ក្លឹបបិសាចក្រហមកំពុងតែត្រៀមចាយលុយច្រើនបំផុតសម្រាប់កីឡាករយុវជនវ័យត្រឹមតែ១៥ឆ្នាំរូបនេះ ហើយកីឡាករ Cherki ជិតដល់ខែដែរអាចដោះដូរនៅក្នុងតំបន់អឺរ៉ុបហើយ ព្រោះគាត់នឹងមានអាយុ១៦ឆ្នាំនៅក្នុងខែសីហាឆ្នាំ ២០១៩ខាងមុខនេះ។ នាពេលថ្មីៗនេះ មានក្លឹបនៅតំបន់អឺរ៉ុបជាច្រើនបានបង្វែរងាកមកចាប់អារម្មណ៍កីឡាកររូបនេះដូចជាក្លឹប Juventus, Real Madrid, Barcelona ហើយនឹងក្លឹប Bayern Munich នេះបើតាមសារព័ត៌មានរបស់ Telegraph ហើយនៅក្នុងនោះក៏មានក្លឹប Manchester United ផងដែរ តែទោះបីជាយ៉ាងណាក៏ដោយវាហាក់ដូចជាចំលែកសម្រាប់ក្លឹបមួយនេះ

    June 26, 2019
  • សុខភាព

    អំបិល ត្បិតតែ​មាន​រសជាតិប្រៃ ដែល​មនុស្ស​ជាទូទៅ​មិនសូវចូលចិត្ត តែ​ក៏មិន​អាច​អត់បាន​នោះទេ សម្រាប់​ដាំស្លរ​ប្រចាំ​ថ្ងៃ។ ធម្មតា យើង​ប្រើ​អំបិល ដែល​ប្រមូល​ពី​ក្រាមអំបិល ក្រោយ​ទឹកសមុទ្រ ហួត​អស់ពី​វាលស្រែ​អំបិល។ តែមាន​អំបិល​មួយ​ប្រភេទទៀត គេហៅ​ថា អំបិល​ហិម៉ាល័យ​ពណ៌​ផ្កាឈូក ជា​រូបធាតុ​កម្រ មាន​នៅ​ក្បែរ​ប្រជុំ​កូនភ្នំ​ហិម៉ាល័យ ក្នុង​តំបន់ Punjab របស់​ប៉ាគីស្ថាន មាន​តម្លៃ​ខ្ពស់ ហើយ​ជឿថា ល្អ​សម្រាប់​សុខភាព។ អំបិល​ហិម៉ាល័យ​ពណ៌ផ្កាឈូក មាន​រូបមន្ត​គីមី ស្រដៀង​នឹង​អំបិលធម្មតា ដែល​ប្រើសម្រាប់​ដាំស្លរដែរ ដោយ​មាន​សូដ្យូម​ក្លរ៉ាយ (Sodium Chloride) រហូត​ដល់ ៩៨​%។ ក្រៅពីនេះ វាផ្ទុក​ដោយសារធាតុ​រ៉ែ មាន​ដូចជា ប៉ូតាស្យូម

    June 26, 2019
  • សិល្បៈ

    កាលពីថ្ងៃទី២១ ខែមិថុនា កន្លងទៅនេះ តារាសម្តែង និងអ្នកផលិតវីដេអូកំប្លែងលើប្រព័ន្ធយូធូប ងួន កែវពេជ្រពិសិដ្ឋ បានទទួលមរណភាពដោយមានជម្ងឺមហារីកដុំសាច់ ដេកមិនបាន ញុាំអាហារមិនបាន បង្កក្តីសោកស្តាយជាខ្លាំងដល់មហាជនដែលបានបាត់បង់ធនធានសិល្បៈមានតម្លៃមួយរូបទៀត។ ក្នុងនោះតារាសម្តែង សាឡាត់ ស្រីឡាង មានក្តីក្រៀមក្រំជាខ្លាំងក្នុងនាមជាប្អូនស្រីម្នាក់ដោយនាងគឺជាអ្នកអុជភ្លើងបូជាសពផងដែរ។ តារាស្រីរូបនេះបានបង្ហោះឲ្យដឹងពីការរៀបចំពិធីបុណ្យ៧ថ្ងៃបងប្រុសខ្លួនថា «បុណ្យ7៧ថ្ងៃ​ បានរៀបចំធ្វេីនៅថ្ងៃទីនេះ ពេលល្ងាចម៉ោង ៣ រសៀល​ នឹងឆ្លងនៅថ្ងៃទី​ ២៧ ខាងគ្រួសារសពសូមអភ័យទោសសំរាប់ការផ្លាស់ប្ដូរទីតាំងមកធ្វេីនៅ បុរីឡាយគង់ថ្មី​ ហួសស្ពានដែកចំការដូង​ ទល់មុខវត្តសំបួរមាស​ បត់តាមការ៉ាសសាំង​ LHR ប្រហែល​ ១០០ ម៉ែត្រ​ ខាងឆ្វេងដៃ​ មានក្លោង​ទ្វាធំមួយ​

    June 26, 2019
  • សិល្បៈ

    សោកនាដកម្មបាក់រលំអគារនៅខេត្តព្រះសីហនុកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នេះបានធ្វើឲ្យមហាជនតក់ស្លុតជាខ្លាំងដោយបានឆក់យកជីវិតប្រជាពលរដ្ឋស្លូតត្រង់អស់២៨នាក់ និងរងរបួសជាច្រើននាក់។ មហាជនជាច្រើនទាំងក្នុងនិងក្រៅប្រទេសបានសំដែងការសោកស្តាយជាខ្លាំង និងចូលរួមរំលែកទុក្ខពេញបណ្តាញសង្គមមានទាំងជាតិសាសបរទេសជាច្រើនបានចូលរួមដោយភ្ជាប់ជាមួយពាក្យថា Pray For Cambodia។ ក្នុងនោះតារាចម្រៀងថៃលោក J Jetrin Wattanasin និងកូនប្រុសទាំងពីរនាក់ដែលម្នាក់ត្រូវបានគេស្គាល់ច្បាស់ថាជាតារាចម្រៀងនិងសម្តែងល្បីឈ្មោះ Jaonaay ម្នាក់ទៀត Jaokhun ក៏បានចូលរួមសម្តែងការសោកស្តាយតាមរយៈការ Lives វីដអូផងដែរ។ ដោយពួកគាត់បាននិយាយថា «Pray For Cambodia and Stay Strong»។ នេះគឺជាការចូលរួមសោកស្តាយមួយ ពីតារាចម្រៀងប្រចាំប្រទេសថៃដែលធ្វើឲ្យអ្នកគាំទ្ររបស់ពួកគាត់រំភើបចិត្តជាខ្លាំងដែលបានយកចិត្តទុកដាក់ចំពោះប្រទេសកម្ពុជា៕

    June 26, 2019
  • អន្តរជាតិ

    កាលពីរសៀលថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ដែលជាគ្រូពេទ្យវេជ្ជបណ្ឌិត ផ្នែកពិគ្រោះជំងឺដំបូង នៅមន្ទីរបង្អែកខេត្តកំពង់ឆ្នាំង ឈ្មោះ ហេង សេងហ៊ ពាក់ព័ន្ធទៅនឹងបណ្ដឹងរបស់ជនរងគ្រោះជាបុគ្គលិកពេទ្យ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តផ្ទាល់តែម្ដង។ ដោយជនរងគ្រោះជាបុគ្គលិកពេទ្យបានធ្វើការប្ដឹងទៅកាន់ស្នងការខេត្ត ដោយបានចោទប្រកាន់ថាលោកគ្រូពេទ្យវេជ្ជបណ្ឌិត បានប៉ុនប៉ងចាប់រំលោភលើរូបនាងនៅក្នុងបន្ទប់ទឹកតែមិនបានសម្រេច កាលពីវេលាយប់ថ្ងៃទី២៣ ខែមិថុនា ។ យោងតាមការរាយការណ៍បានឲ្យដឹងថា ខណៈដែលនាងជាអ្នកគ្រូពេទ្យក្រមុំបានចូលក្នុងបន្ទប់ទឹកនៅពេលយប់ ត្រូវគ្រូពេទ្យវេជ្ជបណ្ឌិតរូបនោះចូលទៅតាមក្រោយដោយចាប់ឱបនាងពីក្រោយប៉ុនប៉ងផ្តួលនិងរំលោភ ប៉ុន្តែត្រូវបាននាងរើបម្រះរួចហើយរត់ចេញក្រៅសំដៅទៅគ្រែដេករបស់នាងនៅក្នុងមន្ទីរពេទ្យ។ ប៉ុន្តែត្រូវគ្រូពេទ្យរូបនោះតាមនាងរហូតទៅដល់បន្ទប់ដេកទៀត ដោយចាប់នាងអង្អែលភ្លៅ ធ្វើអោយនាងភ័យហើយរត់ចេញពីបន្ទប់ដេកនោះទៅដេកជាមួយមិត្តភក្កិរបស់នាងដែលជាគ្រូពេទ្យដូចគ្នា។ប្រភពពីសមត្ថកិច្ចបានបង្ហើបឲ្យដឹងថាជនសង្ស័យដែលជាលោកគ្រូពេទ្យវេជ្ជបណ្ឌិតរូបនេះបានទទួលស្គាល់ថាខ្លួនបានប្រព្រឹត្តទៅលើរូបនាងមែន និងគ្រាន់តែឱបនាងពីក្រោយប៉ុណ្ណោះ ជនសង្ស័យព្រមសំណងចំនួន ៨ពាន់ដុល្លារដើម្បីបញ្ចប់រឿងក្រៅប្រព័ន្ធតុលាការ។ ប៉ុន្តែការសម្របសម្រួលក្រៅប្រព័ន្ធតុលាការនេះភាគីខាងស្ត្រីជារងគ្រោះនាងមិនព្រមទទួលយកឡើយដោយទាមទារឲ្យសមត្ថកិច្ចអនុវត្តតាមច្បាប់ ចំណែកលោក សូរិន្ទ

    June 26, 2019
  • កីឡា

    អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាលលោក Jose Mourinho នឹងចូលមកធ្វើការជាគ្រូបង្វឹកវិញ បន្ទាប់ពីសម្រាកពីការងារជាគ្រូបង្វឹកមួយរយៈ។ ជាមួយគ្នានេះដែរ មានគេរាយការណ៍ថាលោកអាចនឹងមកដឹកនាំនៅក្នុងក្លឹប NewCastle United ក្នុងក្របខ័ណ្ឌ  English Premier League ហើយគាត់ចង់បានកីឡាកររបស់ Real Madrid ១រូប និងកីឡាករ Barcelona ២រូបនៅក្នុងរដូវកាលក្រោយ។ តាមរយៈសារព័ត៌មានរបស់ Diario Gol បានរាយការណ៍ថា ខ្សែបម្រើការពារ Casemiro ខ្សែបម្រើស្លាប Malcom នឹងខ្សែការពារ Thomas Vermaelen របស់ក្លឹប Barcelona គឺស្ថិតនៅក្នុងខ្សែភ្នែករបស់លោក

    June 26, 2019