- Khmernote Media
- បច្ចេកវិទ្យា
ក្រុមហ៊ុន Oppo គ្រោងនឹងបញ្ចេញនូវទូរស័ព្ទស៊េរីថ្មីរបស់ខ្លួនដោយបំពាក់នូវមុខងារថ្មីមួយ ដែលអាចអនុញ្ញាតឲ្យយើងអាច តេ ឬផ្ញើសារចេញបានដោយមិនចាំបាច់ប្រើសេវាទូរស័ព្ទ ឬភ្ជាប់អ៊ីនធើណិតនោះទេ។ មុខងារថ្មីនេះមានឈ្មោះថា MeshTalk ហើយមុខងារនេះនឹងអនុញ្ញាតឲ្យទូរស័ព្ទ Oppo ដូចគ្នា និងស្ថិតនៅក្នុងចម្ងាយ ៣ គីឡូម៉ែត្រពីគ្នា អាចតេ ឬផ្ញើសារឲ្យគ្នាទៅវិញទៅមកបាន បើទោះជាទូរស័ព្ទនោះគ្មានសេវា គ្មាន Bluetooth ឬគ្មានអ៊ីនធើណិតក៏ដោយ។ យោងតាមសារព័ត៌មានបច្ចេកវិទ្យា GSMARENA បានរាយការណ៍ថា នៅក្នុងដំណាក់កាលដំបូងនេះ មុខងារ MeshTalk អាចធ្វើការទំនាក់ទំនងគ្នាបានតែក្នុងទីកន្លែងជិតៗគ្មា និងនិយាយមិនសូវបានយូរនោះទេ តែក្រោយពីដំណាក់កាលសាកល្បងនេះទទួលបានជោគជ័យ ក្រុមហ៊ុន Oppo នឹងបន្តអភិវឌ្ឍន៍មុខងារមួយនេះឲ្យអាចនិយាយគ្នាបានយូរ អាចដល់
June 27, 2019 - អន្តរជាតិ
កាលពីពេលថ្មីៗនេះមានករណីមួយគួរឲ្យភ្ញាក់ផ្អើល ដោយស្ត្រីម្នាក់បានទិញដីមួយឡាន គ្រាន់តែយកមកចាក់បំពេញដីបរិវេណគេហដ្ឋានរបស់ខ្លួន ក៏ស្រាប់តែពេលកំពុងកាយក៏ប្រទះឃើញគ្រាប់មីន អ្នកស្រីក៏បានហៅអង្គភាពស៊ីម៉ាក់មកពិនិត្យនិងរំដោះគ្រាប់មីនចេញ។ នេះបើយោងតាមការបង្ហោះរបស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា បានសរសេរយ៉ាងដូច្នេះថា៖ “នៅខេត្តប៉ៃលិន ថ្ងៃទី២៥ ខែមិថុនា ២០១៩នេះ! នាំគ្រាប់មីនដល់ផ្ទះ! ស្ត្រី៖ ពូសុីម៉ាក់ខ្ញុំទិញតែដីទេ ខ្ញុំមិនទិញគ្រាប់មីនទេព្រោះខ្ញុំដឹងថាខុសច្បាប់! មន្ត្រីសុីម៉ាក់៖ ទិញដីកន្លែងណា មានប្លង់ទេ ខ្ញុំឆែកមេីលផែនទីសិនក្រែងប៉ះចំលេី ចំការមីន! ស្ត្រី៖ មិនមែនអ៊ីចឹងទេពូសុីម៉ាក! ខ្ញុំទិញដីមួយឡានចាក់បំពេញដីក្នុងផ្ទះហ្នឹងណា តែមានគ្រាប់មីននៅពេលកាយដីឡាននោះមកចាក់ផ្ទះ! មកពូសុីម៉ាក់ឯង មកមេីលគ្រាប់មីនជាក់ស្តែងហ្នមក ស្រួលយល់គ្នា! មន្ត្រីសុីម៉ាក់៖ សំណាងមួយក្នុងតែ១មុឺនគ្រោះថ្នាក់! ស្ត្រី៖ ខ្ញុំសំណាងអ៊ឺចឹងកាយជិតត្រូវគ្រាប់មីន!
June 27, 2019 - ព័ត៌មានជាតិ
ករណីឧបទ្ទវហេតុបាក់រលំអគារកំពស់ ៧ជាន់ នៅសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួស (ជាកម្មករ) ជាច្រើននាក់។ ក្នុងនោះផងដែលការរលំអគារក៏មានការប៉ះពាល់ដល់ផ្ទះសម្បែង និងសម្ភារៈទ្រព្យសម្បត្តិដែលនៅក្បែរអគារកើតហេតុ។ ជាក់ស្តែងណាស់ភោជនីយដ្ឋានរបស់ជនជាតិជប៉ុនម្នាក់ក៏ត្រូវបានខូចខាតទាំងស្រុងដោយត្រូវអគារបាក់រលំលើ។ ជនជាតិជប៉ុនរូបនោះមានឈ្មោះ Tomotaka Ara មានភរិយានិងកូនប្រុសម្នាក់ ជាម្ចាស់ភោជនីយដ្ឋាន Kukai និងបុគ្គលិក ៦នាក់ដែលរួចផុតគ្រោះថ្នាក់បន្ទាប់ពីអគារដែលមានរបងជាប់គ្នាបានបាក់រលំសង្កត់មកលើភោជនីយដ្ឋាន។ យ៉ាងណាមិញយោងតាមការសម្ភាសន៍ជាមួយនឹងទូរទស្សន៍ក្នុងស្រុក លោក Tomotaka Ara ជាម្ចាស់ភោជនីយដ្ឋានជប៉ុន Ku Kai ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលរងផលប៉ះពាល់ខ្ទេចអស់ផ្ទះសម្បែងបាននិយាយ៖ “តែប៉ុន្មានវិនាទីអ្វីៗ ដែលជារបស់ខ្ញុំត្រូវបានបាត់បង់អស់រលីង វិះអស់ទាំងជីវិតទៀតផង”។
June 27, 2019 - សិល្បៈ
នៅព្រឹកថ្ងៃទី២៧ ខែមិថុនានេះ លោក Song Joong Ki បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំងក្រោយពីបានប្រកាសដាក់ពាក្យបណ្តឹងសុំលែងលះអ្នកនាង Song Hye Kyo។ យ៉ាងណាមិញក៏មានការចុះផ្សាយថា អតីតគូស្វាមីភរិយាមួយគូនេះ តាមពិតទៅបានរើចេញពីផ្ទះក្រេបទឹកឃ្មុំរបស់ពួកគេជាច្រើនខែមកហើយ ដោយផ្ទះដ៏ប្រណីតមួយនៅតំបន់ Itaewon ដែលអតីតគូស្វាមីភរិយានេះបានទិញមុនពេលដែលពួកគេបានរៀបអាពាហ៍ពិពាហ៍ជាផ្លូវការ។ ក្នុងនោះផងដែលអ្នកជិតខាងដែលរស់នៅក្បែរផ្ទះអតីតគូស្វាមីភរិយានេះបានបញ្ជាក់ថា អ្នកទាំង២ បានរើចេញពីផ្ទះប្រណិតនេះជាច្រើនខែមកហើយ។ ដោយអ្នកនៅតំបន់នោះបាននិយាយថា ៖ “ខ្ញុំតែងតែចោលសំរាមនៅតាមដងផ្លូវនៅក្នុងសង្កាត់នេះ ប៉ុន្តែខ្ញុំមិនបានឃើញសំរាមដែលយកចេញពីផ្ទះរបស់ Song Joong Ki និង Song Hye Kyo ជាយូរណាស់មកហើយ”។ គួររំលឹកថាថ្មីៗនេះ Song Joong
June 27, 2019 - សង្គម
កាលពីថ្ងៃទី២៦ ខែមិថុនា ម្សិលមិញនេះ វីដេអូក្មេងស្រីតូចលក់នំតាមចិញ្ចើមផ្លូវលើកដៃសំពះសុំឲ្យបងប្អូនជួយ ព្រោះត្រូវចោរឆក់ទូរស័ព្ទដៃរបស់ម្តាយខ្លួន ត្រូវបានគេចែករំលែកពេញបណ្តាញសង្គម ដោយមហាជនជាច្រើននាក់បានកើតក្តីអាណិតអាសូរនាងជាខ្លាំង។ ក្រោយមកក៏មានអ្នកប្រកាសចង់ជួយនាងជាច្រើននាក់ផងដែរ។ តាមរយៈប្រភពហ្វេសប៊ុកដែលមានគណនីឈ្មោះថា Pēnh LāmBó បានបង្ហោះឲ្យដឹងថា «បងប្រុសស្អាតហើយចិត្តល្អទៀត ទិញទូរស័ព្ទអោយប្អូនស្រីដែលត្រូវពួកអាចោរថោកទាបលួច អគុណបងប្រុសផងដែលជួយ»។ ប្រុសស្អាតដែលជាសប្បុរសជនចិត្តធម៌រូបនោះត្រូវបានគេស្គាល់ថាជាម្ចាស់ហ្វេសប៊ុកដែលមានគណនីឈ្មោះថា VJ Ping ដែលជាអ្នកលក់ផលិតផលអនឡាញមួយរូប មិនត្រឹមតែស្អាត សង្ហានោះទេ ថែមទាំងចិត្តល្អទៀត៕
June 27, 2019 - សិល្បៈ
ជុំ លីណូ តារាចម្រៀងប្រុសដែលមានប្រវត្តិកម្សត់ជូរចត់ ជាអតីតអ្នកលក់ពោត និងជាកម្មករសំណង់ តែប្រែខ្លួនជាតារាប្រុសដ៏មានសមត្ថភាពអាចច្រៀង និងរាំបានយ៉ាងប៉ិនប្រសប់។ ថ្មីៗនេះ ជុំ លីណូ ហាក់ពុំសូវមានសន្ទុះនៅក្នុងសង្គមសិល្បៈប៉ុន្មាននោះឡើយ ដោយលោកទទួលបានប្រជាប្រិយភាពក្នុងបណ្តាញប្រព័ន្ធផ្សព្វផ្សាយយូធូបច្រើនជាង ព្រោះភាគច្រើននៃបទចម្រៀងរបស់លោកគឺមានអ្នកទស្សនាជាច្រើននាក់។ យ៉ាងណាមិញរសៀលថ្ងៃទី២៦ ម្សិលមិញនេះ លោក ជុំ លីណូ មានទុក្ខក្រៀមក្រំជាខ្លាំងដោយបានបាត់បង់លោកឪពុកជាទីគោរពស្រលាញ់ ដែលទទួលមរណភាពដោយរោគាពាធ។ លោកបានបង្ហោះសារនៅក្នុងបណ្តាញសង្គមថា៖ «សូមពុកបានទៅកាន់សុគតិភព កុំបារម្ភពីកូន កុំគិតពីកូនទៀតអី តែពុកស្ថិតក្នុងបេះដូងកូនជានិច្ច ណាពុក។ ខ្ញំក៏សុំទោសបងប្អូនផងខ្ញុំមិនបានឆ្លើយទេ ដោយសាររវល់ និងសូមអរគុណដែលបានផ្ញើសារ ឬ ខំមិនជួយរំលែកទុក្ខខ្ញុំ ចំណែកពិធីបុណ្យខ្ញុំបាទធ្វើនៅភូមិចន្លោះរេន ឃុំស្វាយជ្រំ ស្រុករលាប្អៀរ
June 27, 2019 - សុខភាព
ជំងឺគ្រុនឈាមកំពុងផ្ទុះ ហើយរោគសញ្ញាសំខាន់មួយក្នុងចំណោមរោគសញ្ញាផ្សេងទៀតនោះ គឺការកើនឡើងកម្តៅលើសពី ៣៨ អង្សារសេ។ ចំពោះក្មេងតូចៗ ទោះជាក្តៅខ្លួនដោយមូលហេតុអ្វីក៏ដោយ កាលណាក្តៅខ្លួនខ្លាំងអាចឈានទៅប្រកាច់ភ្លាមៗ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ខួរក្បាល ដូច្នេះហើយម៉ាក់ប៉ា ចាំបាច់ត្រូវដឹងពីវិធីសង្គ្រោះបឋមមិនកូនគ្រោះថ្នាក់ដល់ជីវិត មុននឹងទៅដល់មន្ទីរពេទ្យ។ លោកវេជ្ជបណ្ឌិត ឯកទេស ជំងឺទូទៅ ចាន់ ស៊ីណេត បានផ្តល់ជាដំបូន្មានថា បើកូនក្តៅខ្លួនខ្លាំង ជាដំបូងយើងមិនឲ្យកូនពាក់ខោអាវជិត និងក្រាស់នោះទេ គឺត្រូវប្រញាប់ដោះខោអាវកូនចេញពីខ្លួន ហាមដាច់ខាតឲ្យកូនដេកសណ្តប់ភួយ ឬកន្សែងក្រាស់ៗជិតខ្លួន ព្រោះការធ្វើឲ្យបែបនេះ កម្តៅរឹតតែងំខ្លាំង ងាយនឹងកើនកម្តៅ។ “ ក្មេងក្តៅខ្លួន ចាញ់រងារណាស់ ចង់ឲ្យតែដណ្តប់ភូយ កន្សែងជិតៗខ្លួនទេ តែយើងមិនត្រូវធ្វើបែបនោះឡើយ ព្រោះធ្វើឲ្យក្មេងរឹតតែក្តៅខ្លួនខ្លាំង
June 27, 2019 - សិល្បៈ
យោងតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េ Soompi បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ លោក Park Jae Hyun មេធាវីរបស់លោក Song Joong Ki បានធ្វើការប្រកាសថា លោក Song Joong Ki បានធ្វើការដាក់ពាក្យបណ្តឹងសុំលែងលះអ្នកនាង Song Hye Kyo នៅឯតុលាការ Family Seoul កាលពីថ្ងៃទី២៦ ខែមិថុនា។ លើសពីនេះទៀតលោក Park Jae Hyun ក៏បានបង្ហាញពីការប្រកាសផ្លូវការមួយរបស់ Song
June 27, 2019 - សុខភាព
កន្លងមកយើងធ្លាប់ឃើញព័ត៌មានជាច្រើនទាក់ទងនឹងមន្ត្រីកាំកុងត្រូលបានរកឃើញបង្អែម ឬ សាច់ ដាក់សារធាតុ Borax ដើម្បីឲ្យស្វិតល្អ និងសាច់នៅតែស្រស់មិនងាយខូច។ ទោះជាដឹងឮបែបនេះក្ដី តែយើងមិនពីផលប៉ះពាល់វាឡើយ។ លោក ចាន់ សេដ្ឋា អតីតនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាផ្នែកគីមីចំណីអាហារ បានឲ្យដឹងថា ប្រភេទចំណីអាហារជាច្រើនត្រូវបានគេដាក់សារធាតុ Borax ក្នុងនោះមានដូចជាមឹក បង្គាស្រស់ ត្រីហើម ត្រីងៀត ប្រហិតសាច់គោ ត្រី ឈាមជ្រូក ប៉ាតេ សរសៃគុយទាវ បង្អែមលត បាញ់ឌុក ខ្ញីហាន់រួច ទំពាំងជូរ ស្ពៃជ្រក់ជាដើម។ អតីតនិស្សិតផ្នែកគីមីចំណីអាហារខាងលើបានឲ្យដឹងទៀតថា អ្នកដែលញ៉ាំប៉ះចំអាហារមានផ្ទុកសារធាតុបែបនេះច្រើនអាចបណ្ដាលឲ្យក្អួតធ្លាក់ឈាម ចុកពោះ រាក
June 27, 2019 - អន្តរជាតិ
ចិន៖ អាជ្ញាធរប្រចាំទីក្រុងសៀងហៃប្រទេសចិននឹងផ្តើមអនុវត្តបទបញ្ជាថ្មីគឺតម្រូវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវតែបែងចែកសំរាមតាមប្រភេទ ដែលគេបានកំណត់សិនមុននឹងយកសំរាមទាំងនោះទៅបោះចោល។ បទបញ្ជាថ្មីនេះនឹងផ្តើមអនុវត្តចាប់ពីដើមខែ កក្កដា នេះតទៅ ហើយប្រជាពលរដ្ឋដែលមិនអនុវត្តតាមបទបញ្ជានេះនឹងត្រូវប្រឈមនឹងការពិន័យជាប្រាក់ចន្លោះពី ៧ ដល់ ៣០ ដុល្លារ ហើយសម្រាប់រោងចក្រ ក្រុមហ៊ុន និងភោជនីយដ្ឋានធំៗវិញអាចប្រឈមនឹងការផាកពិន័យរហូតដល់ ៧,០០០ ដុល្លារឯណោះ។ តាមរយៈបទបញ្ជាថ្មីនេះ សំរាមទាំងអស់នឹងត្រូវបែងចែកជា ៤ ប្រភេទរួមមាន៖ ១. កាកសំណល់ស្ងួតទូទៅ ២. កាកសំណល់ផ្ទះបាយ (កាកសំណល់ចំណីអាហារ) ៣. សំរាមដែលអាចកែច្នៃប្រើប្រាស់ឡើងវិញបាន ៤. សំរាមដែលមានជាតិពុល អាជ្ញារនឹងប្រើប្រាស់បច្ចេកវិទ្យាស្កេនមុខមនុស្ស ដើម្បីកំណត់អត្តសញ្ញាណរបស់ជនណាដែលបានប្រព្រឹត្តិផ្ទុយនឹងបទបញ្ជាខាងលើនេះ៕ អត្ថបទ៖ ភក្តី
June 27, 2019









