Khmernote Media
  • សិល្បៈ

    តារាសម្តែងប្រុសលោក យូ ឌីស្កូ បានធូរស្រាល​ពីជម្ងឺធ្ងន់ធ្ងរហាក់បីដូចជារស់មានជីវិតម្តងទៀត យ៉ាងណាមិញក្រោយពីជាសះស្បើយ លោក យូឌីស្កូ បានប្រឡូកក្នុងសិល្បៈដើម្បីរកចំណូលឡើងវិញ លោកក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស សិល្បករ សិល្បការិនី និងជាពិសេសគឺសម្តេចតេជោ ហ៊ុន សែន នឹងលោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលមានចិត្តសន្តោសប្រណីដល់លោក។ ដោយលោក យូ ឌីស្កូ បានសរសេររៀបរាប់ថា៖ “រយៈពេលមួយឆ្នាំហេីយដែលខ្ញុំបានទទួលការវះកាត់ប្តូរក្រលៀន​ ហេីយក៏ជាជីវិតថ្មីមួយដែលខ្ញុំរស់បានមួយឆ្នាំកន្លងមក​។ ខ្ញុំបាទក៏សូមអរគុណដល់បងប្អូនប្រជាជនខ្មែរទាំងអស់ក្នុងប្រទេសក្រៅប្រទេសនិងសិល្បករ​ សិល្បការិនី ដែលតែងតែលេីកទឹកចិត្តខ្ញុំអោយកំលាំងចិត្តខ្ញុំថែមទាំងបរិច្ចាគថវិកាផ្ទាល់ខ្លួនតិចក្តីច្រេីនក្តីជួយអោយខ្ញុំមានថ្ងៃនេះមកវិញ។ ហេីយអ្វីដែលមិនអាចកាត់ថ្លៃបាននុះគឺ​ គុណដ៏ធំមហាសាលគឺសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នឹង​ សម្តេច​

    June 27, 2019
  • សិល្បៈ

    នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ព្រឹកមិញនេះ តារាប្រុសស្រីជាច្រើននាក់ដែលដឹកនាំដោយអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានមកជួបជុំគ្នាដើម្បីរៀបចំពិធីប្រារព្វវិញ្ញាណក្ខន្ធគំរប់៧ថ្ងៃជូនអ្នកដែលស្លាប់ក្នុងសោកនាដកម្មបាក់អគារនៅខេត្តព្រះសីហនុ។ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាអ្នកផ្តួចផ្តើមគំនិតក៏បានសរសេរសារដូចគ្នាថា «ពិធីបុណ្យទក្ខិណានុប្បទាន ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធចំពោះបងប្អូនជនរងគ្រោះដែលបានស្លាប់ដោយឧបទ្ទវហេតុរលំបាក់អគា៧ជាន់នៅខេត្តព្រះសីហនុ»៕ ក្នុងនោះតារាសម្តែងស្រី សូ ដានីតា ក៏បានបង្ហោះសារឲ្យដឹងផងដែរថា «ថ្ងៃនេះយើងខ្ញុំ ទាំងអស់គ្នាសិល្បករសិល្បការិនី បានចូលរួមកម្មវិធី ប្រារព្វវិញ្ញាណក្ខន្ធគំរប់៧ថ្ងៃ ចំពោះបងប្អូនកម្មករ២៨នាក់ដែលបានស្លាប់បាត់បង់ជីវិតដោយហេតុបាក់អាគារ នៅខេត្តព្រះសីហនុ សូមអោយវិញ្ញាណក្ខន្ធបងប្អូនអ្នកស្លាប់ទាំងអស់ ទៅកាន់សុគតិភព និងស្ងប់សុខទៅឋានបរលោក។ កម្មវិធី៧ថ្ងៃ ថ្ងៃនេះយើងខ្ញុំធ្វើឡើង ដោយការសូមចូលរួមរំលែកទុក្ខដល់បងប្អូនគ្រួសារនៃសពទាំង២៨គ្រួសារ។ នាងខ្ញុំសូមអរព្រះគុណដល់ ព្រះព្រហ្មវិជ្ជា នីសុវណ្ណមុនីរ៉េត

    June 27, 2019
  • អន្តរជាតិ

    ក្រុងព្រះសីហនុ៖ មានករណីការដ្ឋានសំណង់មួយកន្លែងនៅជិតស្តុបពាណិជ្ជកម្ម លើកស្ទូចដែក មិនត្រឹមត្រូវតាមបច្ចេកទេសធ្វើឲ្យប៉ះដល់ខ្សែភ្លើង បង្កជាការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់នៅទីនោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃត្រង់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ។ ដោយការដ្ឋានសំណង់មួយនេះ បានលើកស្ទូចដែក ទំនងជាមិនគ្រប់លក្ខណៈបច្ចេកទេស និងប៉ះទៅដល់ខ្សែបណ្តាញអគ្គិសនី ដែលបង្ខំអោយអ្នកបើកបរយានយន្តផ្សេងៗ ឈប់មិនហ៊ានឆ្លងបង្កទៅជាស្ទះចរាចរណ៍ថែមទៀតផង។ មហាជនបានលើកឡើងជាយោបល់ថា គ្រប់ការដ្ឋានគួររៀបចំបច្ចេកទេសស្ទូចលើកដាក់សម្ភារៈផ្សេងៗអោយបានត្រឹមត្រូវ និងតាមពេលវេលាសមស្របណាមួយដែលមានការអនុញ្ញាតឬជួយសម្រួលបន្ថែមពីសមត្ថកិច្ច ដើម្បីការពារកុំអោយមានគ្រោះថ្នាក់៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង ដោយ៖ ណារ៉ែន

    June 27, 2019
  • កីឡា

    កាលពីចប់រដូវកាលនេះក្លឹប Bayern Munich បានសម្រេចអោយកីឡាករដ៏សំខាន់ពីររូបចាកចេញពីក្លឹបគឺ កីឡាករ Frank Ribery ហើយនិង Arjen Robben ហើយកំពុងមានគំរោងចង់យកកីឡាករដែលមានទេពកោសល្យមកជំនួសពួកគាត់ទាំងពីរ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីដើម្បីនាំយកកីឡាករដែរមានទេពកោសល្យគឺមិនមែនជាការងារដែលងាយស្រួលនោះឡើយ។ គួរបញ្ជាក់ផងដែរថាម្ចាស់ជើងឯក Bundesliga បានបងើ្កតជាសារព័ត៌មានជាមួយកីឡាករ Leroy Sane របស់ក្លឹប Manchester City ប៉ុន្តែមើលទៅកីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះមិនទាន់ចង់ត្រឡប់មកស្រុកកំណើតរបស់ខ្លួននៅឡើយទេ។ ដូច្នេះហើយ Bayern Munich បង្ខំចិត្តត្រូវស្វែងរកកីឡាករដ៏ទៃទៀត ហើយក៏បានសម្លឹងឃើញខ្សែបម្រើវ័យក្មេង Ousmane Dembele នេះបើតាមសារព័ត៌មាន Kicker។ ជាមួយគ្នានេះផងដែរថា Dembele ត្រូវបានមានពាក្យចចាមអារ៉ាមថាអាចនឹងចូលរួមជាមួយក្លឹបអ្នកមាន PSG

    June 27, 2019
  • សុខភាព

    រាល់​ថ្ងៃ​នេះ ប្រុសៗគ្នាយើង ប្រហែល​មិនងាយ​ចូលដេកទេ ព្រោះ​អ្នកខ្លះនៅ​បង្ហើយ​ការងារ​ដែល​នៅ​សល់ ខ្លះទៀតនៅ​លេង​ឆាត ឬ​និយាយ​ទូរស័ព្ទ​ជាមួយ​សង្សារ ឬ​ក៏មានបញ្ហា​ស្មុគស្មាញ គេងមិន​លក់។ តែ​ការចូលគេង​យប់ជ្រៅ មិនល្អ​នោះទេ ព្រោះអាច​ធ្វើ​ឲ្យ​ប្រុសៗ ងាប់មេជីវិត​ឈ្មោល ពិបាក ឬមិន​អាច​គ្មាន​កូន​តែម្ដង។ លោកសាស្ត្រាចារ្យ Hans Jakob Ingerslev អ្នកស្រាវជ្រាវ មកពី​សាកលវិទ្យាល័យ Aarhus របស់​ដាណឺម៉ាក បញ្ជាក់​ថា មូលហេតុ​ដោយសារ​ប្រុសៗ​គេងមិន​គ្រប់គ្រាន់​មាន​បញ្ហា​ស្មុគស្មាញ កើនឡើង និង​អាចប៉ះពាល់​ដល់​មេជីវិត។ ការ​សិក្សា ក៏បាន​លើកឡើង​ថា ប្រុសៗ ដែល​ចង់​មាន​កូន គួរ​ឆាប់ចូល​គេង មុន​ម៉ោង ១០:៣០​នាទី​យប់។ ការសិក្សា

    June 27, 2019
  • កីឡា

    ម្ចាស់ជើងឯកក្នុងក្របខ័ណ្ឌ  English Premier League ក្លឹប Manchester City បានតាមប្រមាញ់ដើម្បីចុះកុងត្រានាំយកខ្សែបម្រើរបស់ក្លឹប Real Madrid កីឡាករ Isco នេះបើតាមសារព័ត៌មានជាច្រើនបានចុះផ្សាយ។ គួរបញ្ជាក់ផងដែរលោកអ្នកចាត់ការទូទៅ Pep Gurdiala សម្លឹងឃើញកីឡាករសញ្ជាតិអេស្ប៉ាញ Isco ដើម្បីយកមកជំនួសតំណែងកីឡាករ David Silva ដែលនឹងត្រូវចាកចេញនៅរដូវកាលបន្ទាប់មួយទៀតនេះ។ តាមរយៈការរាយការណ៍របស់ Marco បានលើកឡើងថាស្ថានភាពរបស់កីឡាករ Isco នៅក្នុងក្លឹប Real Madrid ដូចជាមិនសូវល្អនោះទេ ដោយមើលឃើញថាកីឡាកររូបនេះដូចជាមិនស្ថិតនៅក្នុងជម្រើសរបស់លោកអ្នកចាត់ការសញ្ជាតិបារាំង Zinedine Zidane សម្រាប់រដូវកាលថ្មីនោះទេ។

    June 27, 2019
  • ព័ត៌មានជាតិ

    ក្រោយពេលដែលអាជ្ញាធរបានធ្វើការកើបសម្អាតទីតាំងអាគារបាក់រលំនៅក្រុងព្រះសីហនុរួចរាល់។ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ស្អែកនេះជាខួប៧ថ្ងៃនៃព្រឹត្តិការណ៍រលំបាក់អាគារកំពុងសង់ថ្មី ដោយលោកជំទាវ ប្រាក់ ចន្ទ័សុខា មានប្រសាសន៍ថា រដ្ឋបាលខេត្តព្រះសីហនុ នឹងនិមន្តព្រះសង្ឃ២៨អង្គធ្វើពិធីសាសនាដើម្បីឧទ្ទិសកុសលជូនដល់ជនរងគ្រោះនៅទីកន្លែងនេះផ្ទាល់។ គួររំលឹកថាប្រតិបត្តិការរុករកជនរងគ្រោះ ក្នុងឧបទ្ទវហេតុរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ បានបិទបញ្ចប់ហើយ បន្ទាប់ពីបើកប្រតិបត្តិការរុករក និងសង្រ្គោះអស់រយៈពេល២ថ្ងៃកន្លះ។ ជនរងគ្រោះដែលក្រុមសង្គ្រោះជួយសង្រ្គោះយកចេញពីគំនរអគារបាក់បែក មានចំនួនសរុបចំនួន៥៤នាក់ ក្នុងនោះស្លាប់ចំនួន២៨នាក់ ស្រី០៤នាក់ និងរងរបួសចំនួន២៦នាក់ ស្រី០២នាក់៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង ដោយ៖ ណារ៉ែន

    June 27, 2019
  • កីឡា

    ទីបំផុតក្លឹបនៅប្រទេសព័រទុយហ្គាល Benfica បានបញ្ចប់ព័ត៌មានចចាមអារ៉ាមរបស់កីឡាករវ័យក្មេងដែលគេអោយរហ័សនាមជា Christiano Ronaldo និងមានសញ្ធាតិព័រទុយហ្គាល Joao Felix ដោយក្លឹប Benfica បានប្រកាសថា Joao Felix បានចុះកុងត្រាជាមួយក្លឹប Atletico Madrid នៅក្នុងតំលៃខ្លួន ១០៧.៣លានផោន។ គួរបញ្ជាក់ផងដែរថា Felix ដែលទើបតែមានវ័យ១៩ឆ្នាំរូបនេះបានធ្វើអោយក្លឹប benfica ចាប់អារម្មណ៍នឹងទម្រង់លេងយ៉ាងខ្លាំងនៅក្នុងរដូវកាលមុនដោយរកបាន ១៥គ្រាប់ក្នុងការបង្ហាញខ្លួន២៦លើក ក្នុងក្របខ័ណ្ឌ Primeria Liga របស់ប្រទេសព័រទុយហ្គាល និងបានជួយអោយក្លឹបឈ្នះជើងឯកផងដែរ។ គួររម្លឹកផងដែរថា កីឡាករ Felix ទើបតែនឹងបង្ហាញខ្លួនជាលើកដំបូងអោយឈុតធំរបស់ Benfica

    June 27, 2019
  • អន្តរជាតិ

    បាត់ដំបង៖ កាលពីថ្ងៃទី២៦ ខែមិថុនាម្សិលមិញនេះសមត្ថកិច្ចបានចុះបង្រ្កាបឃាត់ខ្លួនអ្នកញៀនល្បែងស៊ីសង នៅចំណុចភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។ ក្នុងប្រតិបត្តិការនេះបានឃាត់ខ្លួនអ្នកប្រព្រឹត្តិបានចំនួន០៧នាក់ ព្រមទាំងសម្ភារៈភស្តុតាងក្នុងរឿងល្បែងស៊ីសងមួយចំនួនផង។ ក្រោយពេលនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកធ្វើការ​សាកសួរស្រាវជ្រាវរួចមក បានធ្វើកំណត់ហេតុអប់រំណែនាំនិងធ្វើកិច្ចសន្យាបញ្ឈប់សក​ម្មភាព​ល្បែងស៊ីសងបន្តទៀត និងបានអនុញ្ញាតឲ្យវិលទៅកាន់លំនៅដ្ឋានវិញ។ សូមជម្រាបជូនថា ក្នុងរយៈពេលកន្លងទៅករណីល្បែងស៊ីសងតែងកើតមានដោយការលួចលាក់លែងនៅតាមមូលដ្ឋាន ហើយតាមអនុសាសន៍ណែនាំរបស់ឯក​ឧត្តម ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបាត់ដំបងតែងតែដាស់តឿន និងដាក់វិធានការជាប់ជាប្រចាំដល់មន្រ្តីនគរបាលមូលដ្ឋានពិសេស​លោកអធិការនគរបាលក្រុង ស្រុក ដើម្បីធ្វើការអប់រំណែនាំដល់ប្រជពលរដ្ឋចំពោះករណីល្បែងស៊ីសងនេះឲ្យពួកគាត់បញ្ឈប់សកម្មភាពស្រប​តាមខ្លឹមសារស្តីពីគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ប៉ុន្តែដោយការអប់រំណែនាំ ហាមឃាត់​មិនព្រមស្តាប់ទើបនគរបាលចុះឃាត់ខ្លួនយកមកអប់រំណែនាំធ្វេីកិច្ចសន្យាបែបនេះ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយ៖ ណារ៉ែន

    June 27, 2019
  • សិល្បៈ

    ថៃ៖ មានរឿងរ៉ាវគួរឲ្យរំជួលចិត្តជាខ្លាំងដោយបុរសម្នាក់ បានបាត់បង់អនាគតភរិយានៅមុនថ្ងៃរៀបការដោយសារតែគ្រោះថ្នាក់ចរាចរណ៍។ បុរសម្នាក់ដែលមានឈ្មោះថា Hotto អាយុ ៣៦ឆ្នាំ មកពីខេត្ត ខនគេន ត្រូវបានគេអញ្ជើញចូលរួមច្រៀងជាភ្ញៀវកិត្តិយសក្នុងកម្មវិធីទូរទស្សន៍មួយនៅក្នុងប្រទេសថៃ។ បុរសវ័យ ៣៦ ឆ្នាំរូបនោះបានធ្វើឲ្យមហាជន និងអ្នកដែលចូលរួមតក់ស្លុតជាខ្លាំង ក្រោយលោកបង្ហាញចិញ្ចៀនអាពាហ៍ពិពាហ៍ តែលោកបានប្រាប់គ្រប់គ្នាថាលោកមិនបានរៀបការនោះទេ ព្រោះតែអនាគតភរិយារបស់លោកបានបាត់បង់ជីវិត។ លោកបានបញ្ជាក់ថា លោកគ្រោងរៀបការនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ តែអ្វីៗត្រូវបានលុបចោលទាំងអស់ ដោយនៅថ្ងៃទី៥ ខែកុម្ភៈ គូស្នេហ៍របស់លោកបានជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិត។ អ្វីគ្រប់យ៉ាងគឺត្រូវបានរៀបចំអស់ជាស្រេច ដោយលោកបានបោះធៀបអាពាហ៍ពិពាហ៍ដែលធ្វើដោយដៃលោកផ្ទាល់ ថតរូប Pre-Wedding និងត្រៀមខ្លួនរួចរាល់ជាស្រេច តែអ្វីដែលមិននឹកស្មានដល់នោះគឺនាងត្រូវបាត់បង់ជីវិត។ គ្រានោះរឿងរ៉ាវស្នេហារបស់លោកត្រូវបានគេចែករំលែកពេញបណ្តាញសង្គម នូវរូបជាមួយសារដែលលោកបង្ហោះថា៖ «ខ្ញុំសុំអភ័យទោសចំពោះបងប្អូនគ្រប់គ្នា

    June 27, 2019