Khmernote Media
  • PR

    បន្ទាប់ពីបានបញ្ចាំងនូវខ្សែភាពយន្តនៃចក្រវាល The Conjuring ជាច្រើនក្នុងកំឡុងប៉ុន្មានឆ្នាំចង់ក្រោយនេះ The Conjuring នៅតែបន្តកំដរអារម្មណ៍ទស្សនិកជនដែលនិយមចូលចិត្តខ្សែភាពយន្តបែបរន្ធត់ និងព្រឺសម្បុរ។ ថ្មីៗនេះផលិតកម្ម Warner Bros. បានប្រកាសថានឹងបញ្ចេញខ្សែភាពយន្តថ្មីរបស់តុក្កតាកំណាច Annabelle ដែលនាងនឹងត្រលប់មកវិញក្រោមចំណងជើងថា “Annabelle Comes Home” ។ ខ្សែភាពយន្ត Annabelle Comes Home នឹងបង្ហាញពីគ្រួសាររបស់ប្ដីប្រពន្ធ Warrens ដែលពួកគេព្យាយាមឃុំទុក តុកក្កតា Annabelle កុំអោយនាងព្យាបាទអ្នកដ៏ទៃតទៅទៀត។ តែវាមិនងាយស្រួលដូចការគិតនោះទេនៅពេលដែលដែលពួកគេចង់ឃុំទុកនូវវិញ្ញាណដ៏កំណាច Annabelle នៅក្នុងបន្ទប់មួយដែលពោរពេញទៅដោយវិញ្ញាណ និងវត្ថុដែលធ្លាប់ត្រូវបានខ្មោចសន្ធិត។ ពួកគេត្រូវតែប្រាកដថាតុក្កតា Annabelle

    June 28, 2019
  • PR

    (ប)បើថ្ងៃមួយយើងបែកគ្នា ចិត្តពុំងាអាណិតបងដែរ បើថ្ងៃមួយបងលែងបានក្បែរមាសមេយំអត់? (ស)អូនមិនគិតពីរឿងទៅមុខ បើមានទុក្ខអូនក៏សុខចិត្ត ស្នេហាមួយតមកពីអតីត ការពិតមិនក្លែងក្លាយ។ អត្ថន័យនៅក្នុងបទចម្រៀង «ស្នេហាមួយសល់ពីអតីត» សម្រាំងជាពិសេសសម្រាប់រឿងភាគដ៏ល្អឯកប្រចាំឆ្នាំ២០១៩របស់PNN «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» បានបកស្រាយយ៉ាងច្បាស់ហើយ ទោះបីមានរឿងលំបាកយ៉ាងណា? មានឧបសគ្គរារាំងពួកគេច្រើនរាប់ពុំអស់បែបណា? តែគូស្នេហ៍គ្រប់គ្នាក្នុងរឿងភាគដ៏ល្អមួយនេះបានត្រៀមចិត្តជាស្រេច កាន់ដៃគ្នាពុះពារបញ្ហា ដើរលើផ្លូវតែមួយរហូតចប់ចុងចប់ដើម។ នៅទីបំផុត ទោះបីបញ្ហាគំនុំគ្រួសារចាក់ស្រេះស្មុគស្មាញដូចអំបោះជំពាក់មុខ អូសបន្លាយពេលច្រើនឆ្នាំយ៉ាងណាក្តី ក៏មិនអាចយកឈ្នះកម្លាំងស្នេហ៍របស់ពួកគេបានដដែល ពួកគេនៅតែអាចជួបគ្នាស្របតាមការតាំងចិត្តរបស់ខ្លួន។ តើគំនុំដែលកើតឡើងច្រើនឆ្នាំរវាងមនុស្សពីរជំនាន់ ទាំងរឿងស្នេហា និងការងារអាចដោះស្រាយបញ្ចប់បានយ៉ាងរលូនដោយវិធីណា? ចម្លើយក៏ប្រហែលគ្មានអ្វីចេញឆ្ងាយអំពីការបើកចិត្តឱ្យទូលាយ ស្វែងយល់នូវបញ្ហា ផ្តល់ក្តីមេត្តា មានក្តីករុណា និងការអត់អោនទោសដែលមានចំពោះគ្នានោះឡើយ។ ពេលណាមនុស្សមានវ័យចាស់ទៅ សក់ខ្មៅក៏ប្រែជាសអស់ អ្វីដែលដក់ជាប់ចិត្តខ្លាំងជាងគេ គឺគ្មានអ្វីក្រៅពីអនុស្សាវរីយទាំងអាក្រក់ល្អ

    June 28, 2019
  • PR

    មិនថាយ៉ាងណានោះទេរឿងដែលមិនអាចកើតឡើងក៏អាចកើតឡើងបានដែរចំពោះស្នេហារវាងមនុស្សពីរនាក់។ ក៏ប៉ុន្តែសម្រាប់ស្នេហាមួយនេះនៅក្នុងរឿង “Long Shot” ពិតជាចម្លែកបន្តិចមែនរវាងបុរសម្នាក់ឈ្មោះ Fred Flarsky ដែលមិនសូវខ្វាយខ្វល់ពីខ្លួនឯងឬអ្នកដ៏ទៃដែលមានការងារជាអ្នកសារព័ត៌មាន និងម្នាក់ទៀតជាមនុស្សស្រីដ៏ល្អឥត Charlotte Field ខ្ចោះដែលមានតំណែងជារដ្ឋលេខាធិការ និងមានឥទ្ធិពលនៅក្នុងសង្គមម្នាក់។ Fred ធ្លាប់លួចស្រឡាញ់ Charlotte កាលពីពួកគេនៅវ័យក្មេងរហូតពួកគេបានជួបគ្នាដោយចៃដន្យម្ដងទៀតនៅពេលវ័យជំទង់នេះ។ Fred បានប្រើប្រាស់វិធីគ្រប់យ៉ាងដើម្បីទាក់ទាញចិត្តរបស់ Charlotte ឲ្យស្រឡាញ់គេតាមវិធីគ្រប់យ៉ាងជាពិសេសគឺភាពកំប្លែងរបស់គាត់។ តើស្នេហារវាងគូស្នេហ៍មួយគូនេះនឹងជួបប្រទះអ្វីឱបសគ្គអ្វីខ្លះ? តើវានឹងល្អ ឬ ក៏អាក្រក់ទៅ? ទាំងអស់នេះមាននៅក្នុងរឿង “Long Shot” ដែលមានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តហើយ! ទស្សនា Trailer នៅទីនេះ ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង

    June 28, 2019
  • សិល្បៈ

    ថ្មីៗនេះផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមដោយស្ងាត់ៗស្រាប់តែតារាចិនហុងកុងល្បីឈ្មោះបីនាក់បានមកដល់ទឹកដីកម្ពុជា។ តាមរយៈគណនីហ្វេសប៊ុកដែលមានឈ្មោះថា Peach Srey បានបង្ហោះឲ្យដឹងថា «ស្គាល់ពួកគាត់​អត់​? តារាល្បីចិនហុងកុង​ មកដល់​ ព្រលានយន្តហោះខេត្តព្រះសីហនុ​ អ្នកកំពង់សោម​ស្វាគមន៍​ពួកគាត់ផង​»។ ជឿជាក់ថាអ្នកដែលនិយមតាមដានរឿងភាគទូរទស្សន៍ហុងកុងបែបស៊ើបអង្គេតរបស់ក្រុមហ៊ុន TVB មុខជាស្គាល់ពួកគាត់ច្បាស់ជាក់ជាមិនខាន ដោយពួកគាត់សុទ្ធសឹងតែជាតារាជើងចាស់មានសមត្ថភាពសម្តែង។ ពេលនេះពួកគាត់បានមកដល់ទឹកដីកម្ពុជាហើយ សង្ឃឹមថាបងប្អូនគ្រប់គ្នានឹងទទួលស្វាគមន៍គាត់យ៉ាងកក់ក្តៅផងណា ចំពោះគោលបំណងក្នុងការមកដល់លើកនេះយើងពុំទាន់ដឹងច្បាស់នោះទេ ថាពួកគាត់មកលេងកម្សាន្ត ឬក៏ថតកុននោះទេ៕ ប្រភព៖Peach Srey អត្ថបទ៖មេសា

    June 28, 2019
  • ព័ត៌មានជាតិ

    ព្រៃវែង ៖ នគរបាលខេត្តព្រៃវែង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ ប្តី-ប្រពន្ធ ក្នុងអំពើចោរកម្ម ( កេងបន្លំលុយនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK សាខាព្រៃវែង ) ដែលបានប្រព្រឹត្តក្នុងអំឡុងខែឧសភា និងដើមខែមិថុនា ឆ្នាំ២០១៩ នៅភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង។ នគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ ប្តី ប្រពន្ធ ទី១.ឈ្មោះ សោម អង្គា ភេទស្រី អាយុ ២៨ឆ្នាំ ( ប្រធានហិរញ្ញឹក

    June 28, 2019
  • សង្គម

    ករណីចោរកម្មតែងតែកើតមានជាញឹកញាប់ ជាពិសេសឆក់ ប្លន់ លួច ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការព្រួយបារម្ភជាខ្លាំងពីទ្រព្យសម្បត្តិ និងសុវត្ថិភាពរបស់ខ្លួន។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះមានការចែករំលែកវីដេអូមួយគឺជាករណីចោរលួចកាច់កញ្ចក់ឡាន អ្វីហួសចិត្តនោះគឺក្រុមចោរជាមនុស្សស្រី និងអ្នកបើកម៉ូតូជាស្ត្រីពោះធំ ថែមទាំងមានក្មេងមកជាមួយថែមទៀត។ នេះបើយោងតាមគណនីហ្វេសប៊ុក S Pich Ratana ជាម្ចាស់រថយន្តបានបង្ហោះវីដេអូបង្ហាញសកម្មភាពចោរស្រីព្រមទាំងបានសរសេរសារយ៉ាងដូច្នេះថា៖ “ដាក់រាល់ថ្ងៃអត់ដែលអី sister មកលេងដាក់ម៉ាល្ងាច ចែចោរកាច់យកកព្ចាក់ទាំងសងខាងក្លាហានណាស់jj”។ ក្រោយពីមានករណីនេះមានមហាជនសម្តែងការហួសចិត្តជាខ្លាំង ដោយធ្លាប់តែឃើញករណីនេះអ្នកធ្វើសកម្មភាពជាមនុស្សប្រុស តែនេះជាមនុស្សស្រីហើយថែមធ្វើសកម្មភាពចោរកម្មដែលជាគំរូមិនល្អចំពោះមុខក្មេង៕ សូមមើលសកម្មភាពនេះនៅខាងក្រោម៖ ប្រភព៖ S Pich Ratana ដោយ៖ ណារ៉ែន

    June 28, 2019
  • សុខភាព

    ខណៈ​​ជំងឺ​គ្រុន​ឈាម​កើន​ឡើង​ខ្លាំង​ចាប់​តាំង​ពី​ដើម​ឆ្នាំ រហូត​ដល់​ពាក់​កណ្តាល​ឆ្នាំ ២០១៩ នេះ ធ្វើ​ឲ្យ​ម៉ាក់ប៉ា​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​កូន​តូចៗ។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី ជំងឺ​គ្រុនឈាម​នៅ​ប្រទេស​កម្ពុជា នៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ នាព្រឹក​ថ្ងៃទី ២៧ ខែមិថុនា នេះ លោកវេជ្ជបណ្ឌិត អ៊ុង សុផល ប្រធានអនុ​គណៈ​កម្មការគ្រប់​គ្រង ផ្នែក​គ្លីនិក នៃ​ជំងឺ​គ្រុនឈាម ថា កុមារ​ក្រោម​អាយុ ១ ឆ្នាំ កើត​ជំងឺ​គ្រុនឈាម​គ្រោះថ្នាក់​ខ្លាំង​បំផុត។ ចំពោះ​មូលហេតុ​ដែល​ក្មេង​អាយុ​ក្រោម ១ ឆ្នាំ បើ​កើត​ជំងឺ​គ្រុន​ឈាម​ហើយ​គ្រោះថ្នាក់​ខ្លាំង​នោះ លោក​វេជ្ជ​បណ្ឌិត​ថា រោគសញ្ញា​ដំបូង​បំផុត​របស់​ជំងឺ​គ្រុនឈាម​ គឺការ​កើន​កម្តៅ​លើស​ពី ៣៨ អង្សារ​សេ ​ចំពោះ​កូន​ក្មេង​ឲ្យ​តែ​ក្តៅ​ខ្លួន​ខ្លាំង ងាយ​នឹង​ប្រកាច់

    June 28, 2019
  • អន្តរជាតិ

    ថៃ៖ ការសិក្សាមួយបានរកឃើញថា បន្លែ និងផ្លែឈើស្រស់នៅក្នុងទីផ្សារប្រទេសថៃទាំងមូលចំនួន ៤១% មានផ្ទុកនូវសារធាតុគីមីច្រើនលើសពីកម្រិតស្ដង់ដារសុខភាព ពោលគឺឈានដល់កម្រិតដែលអាចបង្កឲ្យមានបញ្ហាដល់សុខភាព។ ការសិក្សានេះត្រូវបានធ្វើឡើងដោយបណ្តាញអ្នកសិក្សាអំពីផលប៉ះពាល់នៃថ្នាំសម្លាប់សត្វល្អិតរបស់ថៃ ហៅកាត់ថា Thai-PAN និងត្រូវបានគេទទួលស្គាល់ជាលក្ខណៈផ្លូវការផងដែរ។ បើតាមលោកស្រី Prokchol Ousap ប្រធានគម្រោងសិក្សាប្រចាំនៅ Thai-PAN បានឲ្យដឹងថា ក្រុមការងាររបស់លោកស្រីបានសិក្សា និងពិសោធណ៍ទៅលើបន្លែ និងផ្លែឈើស្រស់គំរូចំនួន ២៨៦ ប្រភេទផ្សេងគ្មា ហើយលទ្ធផលបានបង្ហាញថា ៤១% នៃបន្លែ និងផ្លែឈើទាំងនោះមានផ្ទុកនូវសារធាតុគីមី ដែលអាចបង្កឲ្យមានជំងឺបាន ហើយបន្លែ និងផ្លែឈើខ្លះថែមទាំងមានផ្ទុកនូវសារធាតុគីមីដែលគេហាមឃាត់ចំនួន ១២ ប្រភេទផងដែរ។ បន្លែ និងផ្លែឈើ​ ដែលត្រូវបានគេរកឃើញថាមានគ្រោះថ្នាក់ខ្ពស់នោះមានដូចជា

    June 28, 2019
  • ព័ត៌មានជាតិ

    ភ្នំពេញ​៖​ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៣នឹង៣០នាទី​ នៅចំនុចដីឡូដ៍គ្មានលេខ​ ផ្លូវបេតុងក្រុម១៥​ ភូមិស្ពានខ្ពស់​ សង្កាត់គីឡូម៉ែត្រលេខ៦​មានករណីដុតគំនរសំរាមមានពូកចាស់ៗ(យកដែកកេះដុត)ហើយបានរត់ចូលក្នុងភ្លើងដែលកំពុងឆេះបណ្តាលឲ្យស្លាប់។ លោកវរសេនីយ៍ទោ​ គល់​ យី​ អធិការខណ្ឌបានអោយដឹងថា ជនរងគ្រោះឈ្មោះ មុីន យូសុប ភេទប្រុស អាយុ២២ឆ្នាំមុខរបរគ្មាន ជនជាតិខ្មែរឥស្លាម មុខរបរគ្មានស្នាក់នៅមិនពិតប្រាកដតាមការបំភ្លឺម្តាយមីង​ ឈ្មោះតុល​ រិយា​ បានរៀបរាប់ប្រាប់សម្ថកិច្ចយើងថាសពបានប្រើប្រាស់គ្រឿងញៀរាល់ថ្ងៃ។ លោកអធិការបន្តថា​នៅថ្ងែខែឆ្នាំខាងលើជនរងគ្រោះបានដើរមកគំនរសំរាមដែរសំរាមនោះមានគរដោយពូកចាស់ៗមែកឈើងាប់រួចបានយកដែកកេះដុតសំរាមនោះពេលគំនរសំរាមនោះឆេះឡើងជនរងគ្រោះបានដើរចូលបណ្តាលឲ្យឆេះស្លាប់នៅក្នុងភ្នួកភ្លើងនោះ។ តាមការពិនិត្យរបស់លោកគ្រូពេទ្យតុលាការនិងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនិងសាក្សីជុំវិញកន្លែងកើតហេតុបានសន្និដ្ដានថាពសពិតជាស្លាប់ដោយសាធ្វើអត្តឃាតខ្លួនឯងប្រាកដមែន​ ៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    June 28, 2019
  • អន្តរជាតិ

    Case ទូរស័ព្ទមានរាងដូចបាតដៃមនុស្សស្រីជាជម្រើសល្អបំផុតសម្រាប់អ្នកអត់គូ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅប្រទេសជប៉ុន។ ​Case នេះបង្កើតឡើងដោយក្រុមហ៊ុន Hamee ដែលជាក្រុមហ៊ុនផលិតគ្រឿងតុបតែងលើទូរស័ព្ទដ៏ធំរបស់នៅក្នុងប្រទេសជប៉ុន។ Case នេះត្រូវបានគេដាក់ឈ្មោះថា “Nami’s Hand” ហើយអ្នកប្រើ Case នេះ នឹងមានអារម្មណ៍ថា ដូចបានកាន់ដៃមនុស្សពិតៗអីចឹង ពេលនិយាយទូរស័ព្ទម្តងៗ ព្រោះថាជ័រដែលគេយកមកច្នៃជារូបបាតដៃនោះជាប្រភេទជ័រទន់ល្អ និងត្រូវបានគេបន្ថែមសារធាតុមួយចំនួននៅខាងក្នុងទៀតផង ដែលធ្វើឲ្យវាកាន់តែដូចដៃមនុស្សស្រីពិតប្រាកដ។ Case នេះត្រូវបានគេដាក់លក់ក្នុងម្លៃ ១០,០០០ យេន (៩៣ ដុល្លារ) ហើយវាជាជម្រើសល្អបំផុតសម្រាប់អ្នកអត់មានគូ។ លោកអ្នកអាចទស្សនារូបភាព Case ទូរស័ព្ទនេះដូចខាងក្រោម៖ អត្ថបទ៖ ភក្តី  

    June 28, 2019