Khmernote Media
  • PR

    លោក ខេមរៈ សេរីមន្ត នឹងមានវត្តមានអង្រួនកម្មវិធីប្រគំតន្ត្រីBoostrongនៅភីអិនអិន នាថ្ងៃសៅរ៍ ទី២៩ស្អែក នេះបើតាមការឱ្យដឹងរបស់លោក ពេជ្រ វណ្ណ:រង្សី អ្នកដឹកនាំកម្មវិធី។ ភេសជ្ជៈប៉ូវកម្លាំងប៊ូសស្ត្រង កំពុងតែមានវត្តមាននៅទូរទស្សន៍ ភីអិនអិន ក្នុងកម្មវិធីប្រគំតន្ត្រីដ៏អស្ចារ្យសម្រាប់យុវវ័យ រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង៤និង៣០នាទីរសៀល រហូតដល់ម៉ោង៧យប់។ ថ្ងៃសៅរ៍នេះ កម្មវិធីប្រគំតន្ត្រីBoostrongនៅភីអិនអិន មានអមមកជាមួយនូវបទចម្រៀងល្បីៗរបស់លោក ខេមរៈ សេរីមន្ត ដែលមានអ្នកគាំទ្រចូលទស្សនាក្នុងyoutubeរាប់លានដង ដូចជាបទ Sorryមួយលានដង បូករួមនឹងការចូលរួមពីតារាល្បីៗជាច្រើនទៀត មានជាអាថ៌ កញ្ញាសុភ័ក្រ កុសមៈ កញ្ញា ព្រះកាយ ច័ន្ទ កញ្ញា វីតា

    June 28, 2019
  • អន្តរជាតិ

    នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ មានការប្រទះឃើញកាំភ្លើងត្បាល់១គ្រាប់ ខណៈដែលកំពុងកាយដី ដើម្បីចាក់សាបនៅមុខក្រុមហ៊ុនលក់រថយន្តមួយកន្លែងស្ថិតនៅមុខ ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង។ យោងតាមប្រភពបានឲ្យដឹងថា កាំភ្លើងត្បាល់១គ្រាប់នេះ ត្រូវបានអ្នកខ្លះអះអាងថា ជាប្រភេទគ្រាប់កាំភ្លើងផ្លោង ៦០ ទៅ៨០មីល្លីម៉ែត្រ ដែលកប់ក្នុងដីរាប់សិប ឆ្នាំមកហើយ។ ក្រោយពីទទួលដំណឹងនេះសមត្ថកិច្ចបានចុះទៅពិនិត្យនិងរាយកាណ៍បន្ត ជូនទៅខាងអង្គភាពស៊ីម៉ាក់ ដើម្បីធ្វើការយកកាំភ្លើងត្បាល់មួយនេះចេញដើម្បីសុវត្ថិភាព៕ ប្រភព៖លោក ស៊ន សុភក្ត្រ ដោយ៖ ណារ៉ែន

    June 28, 2019
  • សង្គម

    ថ្មីៗនេះ មានករណីបុរសម្នាក់ធ្វើទារុណកម្មសត្វកំប្រុកដោយចងព្យួរត្រដាងដៃជើង និងយោងផ្លែទុរេនដ៏ធំមួយបង្កក្តីខឹងសម្បារជាខ្លាំងដល់មហាជន។ រឿងរ៉ាវទាំងនេះគឺបានកើតឡើងនៅឯប្រទេសថៃក្រោយបុរសរូបនោះបានបង្ហោះរូបទារុណកម្មព្រៃផ្សៃចំពោះសត្វកំប្រុកនេះជាមួយសារថា «តើគួរដាក់ទោសវាយ៉ាងម៉េចល្អ? ចោរលួចស៊ីទុរេន ចាប់បានហើយ»។ ផ្ទុយពីការទទួលគាំទ្រនៃការដាក់ទោសចំពោះសត្វកំប្រុកតូចនេះ មហាជនបែរជាបញ្ចេញក្តីខឹងសម្បាររហូតដល់មានទំព័រដែលមានឈ្មោះថា WATCHDOG THAILAND ដែលជាក្រុមឃ្លាំមើលសត្វព្រៃ និងការប្រព្រឹត្តទង្វើខុសច្បាប់ចំពោះសត្វ បានចេញសេចក្តីព្រមានតបទៅរូបគេវិញថា «តើគួរដាក់ទោសយ៉ាងម៉េចល្អ ចំពោះជនដែលធ្វើទង្វើព្រៃផ្សៃបែបនេះដាក់សត្វព្រៃ?»។ ក្រោយមកខាងក្រសួងអភិរក្ស និងការពារសត្វព្រៃនៃប្រទេសថៃ ក៏បានចេញប្រកាសចាប់ខ្លួនបុរសខាងលើ ដើម្បីធ្វើការសាកសួរ និងណែនាំ៕

    June 28, 2019
  • សង្គម

    កាលពីថ្មីៗនេះមានករណីក្មេងប្រុសពីរនាក់បានដើរពីស្រុកកំណើត ទៅក្រុងបាងកកដើម្បីស្វែងរកម្តាយខ្លួនដោយពុំមានប្រាក់ជាប់ខ្លួន និងពុំស្គាល់ទីតំបន់ច្បាស់លាស់។ តាមរយៈការរាយការណ៍បានប្រាប់ថា កាលពីយប់ថ្ងៃទី២៧ ខែមិថុនាម្សិលមិញនេះគេបានជួបក្មេងប្រុសពីរនាក់ដែលដើរដាច់សង្វែង មកសួរនាំរកម្តាយរបស់ខ្លួននៅឯបាងកក។ តាមការសាកសួរនាំបានឲ្យដឹងថា ក្មេងប្រុសទាំងពីរបានចាកចេញពីផ្ទះស្រុកកំណើតដើម្បីស្វែងរកម្តាយ ព្រោះនឹក ដោយសារតែគាត់ខានត្រលប់ទៅស្រុកយូរ ដោយស្រុកកំណើតពួកគេនៅឯស្រុកឆៃយ៉ាភូមិ។ ពួកគេបានប្រាប់ថាពួកគេបានដើរមកពីឆៃយ៉ាភូមិអស់រយៈពេល៣ថ្ងៃមកហើយ ដោយមិនមានប្រាក់ជាប់ខ្លួននោះទេ ពេលយប់គឺដេកនៅតាមចិញ្ចើមផ្លូវ។ យ៉ាងណាមិញករណីនេះបានធ្វើឲ្យមហាជនរន្ធត់ចិត្តជាខ្លាំងព្រោះបើគិតជាចម្ងាយគីឡូគឺប្រមាណជាង៣០០គីឡូឯណោះ ដែលពួកគេបានធ្វើដំណើរមក ជាពិសេសមិនមានអ្វីជាប់ខ្លួនសូម្បីរូបថត ឬសំបុត្រអាស័យដ្ឋានរបស់ម្តាយដែលស្នាក់នៅឯទីក្រុង។ ពេលនេះក្មេងប្រុសទាំងពីរត្រូវបានឃាត់ខ្លួនឲ្យស្នាក់នៅប៉ុស្តិ៍ប៉ូលីសក្នុងខេត្តសារៈបុរី និងបានប្រកាសស្វែងរកសាច់ញាតិតាមរយៈបណ្តាញសង្គម ដោយសង្ឃឹមថាអ្នកដែលបានស្គាល់ និងជាសាច់ញាតិរបស់ក្មេងទាំងពីរនឹងមកទទួលពួកគេចេញពីប៉ុស្តិ៍ត្រលប់ទៅគេហដ្ឋានវិញ៕ អត្ថបទ៖ មេសា

    June 28, 2019
  • សុខភាព

    ដោយ​សារ​សាច់​ក្រហម​សម្បូរ​ប្រតូអ៊ីន និង​សារជាតិចិញ្ចឹម​ខ្ពស់ ជួយ​ឲ្យ​យើង​ញ៉ាំហើយ​មាន​កម្លាំង ប៉ុន្តែ​នៅ​ពេល​​ញ៉ាំ​ពពួក​សាច់​ប្រភេទ​នេះ​ច្រើន​លើស​កម្រិត អាច​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ ព្រោះការ​សិក្សា​ថ្មីរកឃើញថា​ ញ៉ាំ​​សាច់​ក្រហម​ច្រើន​អាច​បណ្តាល​ឲ្យ​ស្លាប់។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ មកពី សាលា Harvard T.H. Chan ក្នុង​រដ្ឋ Boston សហរដ្ឋ​អាមេរិក បាន​សិក្សា​ទិន្នន័យ​​វិភាគ​លើ​ស្រីៗ​ចំនួន ៥៣,០០០នាក់ និងប្រុស ប្រមាណ ២៨,០០០នាក់ ពី​ទម្លាប់​​ញ៉ាំអាហារ​លើស​កំណត់ ហើយ​ជា​លទ្ធ​ផល​ ​ពេល​មនុស្ស​យើង​បង្កើន​ការ​​ញ៉ាំ​សាច់​ក្រហម​ ច្រើន​ជាង​ធម្មតា​ក្នុង​រយៈ​ពេល ៨ឆ្នាំ អត្រា​ស្លាប់​អាច​កើន​ឡើង ១០% ក្នុង​ឆ្នាំ​បន្ទាប់ ច្រើន​ជាង​អ្នកមិន​បង្កើន​បរិមាណ​សាច់​ក្រហម​ក្នុង​ម្ហូប។ ពពួក​សាច់​កែច្នៃ ដូច​ជា សាច់​ជ្រូក​បន្ទះ (Bacon)

    June 28, 2019
  • រថយន្ត

    ក្រុមហ៊ុនផលិតរថយន្តដើរដោយថាមពលអគ្គិសនីឈានមុខមួយរបស់ចិនគឺក្រុមហ៊ុន NIO ​បានប្រកាសប្រមូលរថយន្តប្រភេទ ES8  ប្រភេទ SUV ត្រលប់មកកាន់ក្រុមហ៊ុនវិញ ដើម្បីត្រួតពិនិត្យសាជាថ្មី ក្រោយមានរបាយការណ៍បង្ហាញថា រថយន្តប្រភេទនេះមានបញ្ហាផ្ទុះឆេះអាគុយរបស់វា។ តាមសេចក្តីសេចក្តីប្រកាសរបស់ក្រុមហ៊ុន NIO​ បានបញ្ជាក់ថា​ រថយន្ត ES8 ដែលមានបញ្ហានោះគឺជារថយន្តដែលផលិតនៅក្នុងចន្លោះថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០១៨ ដល់ ថ្ងៃទី ១៩​ ខែ តុលា ឆ្នាំ ២០១៨  ហើយរថយន្តប្រភេទដដែលនេះ ដែលផលិតនៅថ្ងៃខែផ្សេងពីនេះគឺពុំមានបញ្ហានោះទេ។ តំណាងក្រុមហ៊ុន NIO បានឲ្យដឹងផងដែរថា រថយន្តដែលមានបញ្ហាទាំងអស់នោះមានប្រមាណជា

    June 28, 2019
  • សង្គម

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នេះ ស្ពានបាឡេឫស្សីកែវនឹងត្រូវបិទមិនឲ្យធ្វើចរាចរណ៍ជាបណ្ដោះអាសន្នរយៈពេលចំនួន០៣សប្ដាហ៍ គិតចាប់ពីថ្ងៃទី២៨ ខែមិថុនា នេះតទៅ ហើយការបិទមិនឲ្យធ្វើចរាចរណ៍បណ្តោះអាសន្ននេះ គឺដើម្បីធ្វើការថែទាំស្ពានមួយនេះ។ គួរបញ្ជាក់ផងដែរថា ស្ពានបាឡេឬស្សីកែវចាប់ផ្តើមសាងសង់នៅថ្ងៃទី២៤ ខែតុលាឆ្នាំ ២០១៧ និងបញ្ចប់នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ គឺមានរយៈពេលសាងសង់ ៦ខែ ១១ថ្ងៃ សាងសង់ដោយក្រុមហ៊ុន OCIC។ ស្ពាននេះមានប្រវែងសរុប ៦៥៥ម ក្នុងនោះ តួស្ពានប្រវែង ៥០៥ម គល់ស្ពានសងខាងប្រវែង ១៥០ម ទទឹងស្ពាន ១២ម៕   អត្ថបទ៖

    June 28, 2019
  • កីឡា

    ក្លឹបកាំភ្លើងធំ Arsenal កំពុងតែស្វែងរកការប្រសើរឡើងសម្រាប់ឈុតថ្មីរបស់ខ្លួន ដើម្បីត្រៀមសម្រាប់រដូវកាលក្រោយនៃក្របខ័ណ្ឌ  English Premier League ប៉ុន្តែនៅពេលនេះមានបញ្ហាខ្លះសម្រាប់ឈុតថ្មីដែលឧបត្ថម្ភដោយក្រុមហ៊ុនយក្ស Adidas ដោយពួកគេប្រហែលជាច្រឡំក្នុងការបញ្ជេញវីដេអូមួយដែលមិនទាន់ដល់ពេលដែលត្រូវបង្ហោះ។ គួរបញ្ចាក់ផងដែរថា ឈុតក្រុមថ្មីរបស់ក្លឹប Arsenal សម្រាប់រដូវកាល ២០១៩-២០២០នេះ ចៃដន្យបានបែកធ្លាយដោយក្រុមហ៊ុន Adidas នៅក្នុង Channel Youtube ផ្លូវការរបស់ពួកគេក្រោយមកពួកគេបានលុបវិញភ្លាមៗផងដែរ។ទោះបីជាយ៉ាងណាក៏ដោយ ឈុតថ្មីជាផ្លូវការរបស់ក្លឹប Arsenal នឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះផងដែរ ហើយក៏សូមអរគុណដល់ក្រុមហ៊ុន Adidas ផងដែរ ដែលបានធ្វើអោយអ្នកគាំទ្រកាន់តែចង់ឃើញ ថាតើឈុតថ្មីរបស់កីឡាករក្រុមរបស់ពួកគេស្រស់ស្អាតយ៉ាងណានៅក្នុងរដូវកាលក្រោយនេះ។ អត្ថបទ៖ សុគុណា ប្រភព៖ FoxsportAsia

    June 28, 2019
  • សង្គម

    មួយរយៈក្រោយនេះសង្កេតឃើញមានករណីជាច្រើនកើតឡើងក្នុងបណ្តាញសង្គមខ្មែរ ដោយភាគច្រើនគឺធ្វើការវាយប្រហារដល់បងៗប៉ូលីសចរាចរណ៍ ព្រោះតែមានអ្នកខិលខូចមួយចំនួនធ្វើទង្វើមិនសមរមពេលកំពុងបំពេញការងារ​ ដូចជាផាកពិន័យមិនត្រឹមត្រូវតាមច្បាប់ជាដើម។ ដោយឡែកចំពោះទង្វើល្អៗពីពួកគាត់យើងហាក់ឃើញមានតិច និងពុំសូវមានអ្នកចែករំលែកប៉ុន្មាននោះឡើយ។ តាមរយៈប្រភពគណនីហ្វេសប៊ុកឈ្មោះថា Sin Sopheak បានបង្ហោះវីដេអូអំពីទង្វើល្អរបស់លោកពូប៉ូលីសចរាចរណ៍ដែលប្រចាំការនៅតំបន់សាលាស៊ីសុវត្ថិ ជាមួយសារមួយឃ្លាថា «ជូនក្មួយៗ ឆ្លងថ្នល់ទៅចូលសាលារៀន និងចេញពីសាលារៀន»។ ក្នុងនោះប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានលើកកោតសរសើរចំពោះទង្វើរបស់លោកពូប៉ូលីសចរាចរណ៍រូបនោះផងដែរជាមួយពាក្យមួយឃ្លាថា «ទង្វើល្អណាស់អូន»។ យ៉ាងណាមិញយើងសង្ឃឹមថានឹងឃើញទង្វើល្អៗបែបនេះជាច្រើនទៀតចេញពីបងៗសមត្ថកិច្ចបម្រើការងារគ្រប់លំដាប់ថ្នាក់៕

    June 28, 2019
  • កីឡា

    ក្លឹបមេឃខៀវ Manchester City កំពុងប្រមាញ់ និងចុះកុងត្រាជាមួយតារាបាល់ទាត់របស់ក្លឹប Juventus និងត្រូវជាមិត្តរួមក្រុមជម្រើសជាតិរបស់ Christiano Ronaldo កីឡាករ Joao Cancelo ហើយបើយោងតាមការរាយការណ៍ជាច្រើនបានអោយអោយដឹងថា ពួកគេបានឈានដល់ការព្រមព្រៀងជាមួយក្លឹបយក្សក្នុងក្របខ័ណ្ឌ Serie A ដែលថាគេអាចយកកីឡាករ Danilo យកមកដោះដូរជាមួយកីឡាករ Cancelo។ គួរបញ្ជាក់ផងដែរថាកីឡាករ Cancelo ជាកីឡាករដ៏សំខាន់មួយរូបសម្រាប់ក្លឹបសេះបង្កង់ Juventus កាលពីរដូវកាលមុនដោយបានបង្ហាញវត្តមានចំនួន ៣៣ប្រកួតនៅគ្រប់ការប្រកួតទាំងអស់របស់ក្លឹបក្នុងនាមជាខ្សែការពារស្លាបស្តាំ។ ជាមួយគ្នានេះផងដែរ​គាត់ក៏បានរកបានមួយគ្រាប់ និង Assists បាន៨គ្រាប់ផងដែរ ដោយ៤គ្រាប់គឺ Assists អោយកីឡាករ Christiano

    June 28, 2019