- Khmernote Media
- សុខភាព
ចាស់ៗតែងហាមកូនចៅមិនឲ្យគេងផ្កាប់មុខ ខ្លាចរកស៊ីអត់ឡើង។តែបើតាមហេតុផលវេជ្ជសាស្ត្រ ពេទ្យក៏ហាមមិនឲ្យក្មេងៗ ឬគ្នាយើង ទម្លាប់គេងផ្កាប់មុខដែរ ព្រោះប៉ះពាល់សុខភាពច្រើន។ “Hello គ្រូពេទ្យ” នឹងបញ្ជាក់ពីហេតុផលខាងក្រោម។ ១- ប៉ះពាល់ឆ្អឹងកងខ្នង មនុស្សជាច្រើន មិនថាក្មេងមិនថាចាស់ សុទ្ធតែធ្លាប់គេងផ្កាប់ ហើយគេងបែបនេះ នឹងបង្កឲ្យមានការឈឺចាប់ចំនួន មិនថាតែក្នុងសន្លាក់ ខ្នង ឆ្អឹងកង ឬកនោះទេ។ ពេលខ្លះ អាចបង្កឲ្យឈឺកាន់តែខ្លាំង នាំឲ្យយើងភ្ញាក់ភ្លាមៗទាំងកណ្តាលយប់ក៏មាន។ ផលវិបាកអាការៈឈឺចាប់នេះ អាចប៉ះពាល់ដល់ផាសុកភាពជីវិត មានទាំងការគេងមិនលក់ និងឈឺចាប់ ពេលបញ្ចេញសកម្មភាពរាងកាយម្តងៗ ព្រោះថា ពេលគេងផ្កាប់មុខ ការសង្កត់ និងភាពតឹងណែនលើឆ្អឹងខ្នង ឆ្អឹងជំនីរកាន់តែកើនឡើង ហេតុនេះទម្រង់ឆ្អឹងផ្សេងៗត្រូវទ្របន្ទុកកាន់តែខ្លាំង។
June 29, 2019 - PR
មិនមែនចេះតែអួតនោះទេ វាបានក្លាយជាការពិតហើយសម្រាប់បច្ចេកវិទ្យាថ្មីដែល OPPO បានបំពាក់កាមេរ៉ាបង្កប់ក្រោមអេក្រង់ USC “Under Screen Camera” និង បច្ចេកវិទ្យាមួយទៀតដែលមានឈ្មោះថា “MeshTalk” ដែលអនុញ្ញាតឲ្យ ស្មាតហ្វូនរបស់ OPPO អាចធ្វើការ ហៅទូរស័ព្ទចេញ និងលេងឆាតទំនាក់ទំនងជាមួយគ្នាបានដោយមិនចាំបាច់ ប្រើប្រាស់ WI-FI, Bluetooth ឬអ៊ីនធឺណិត Sim Card ឡើយ ដោយគ្រាន់តែវាតម្រូវឲ្យស្មាតហ្វូនទាំងអស់នោះ ស្ថិតក្នុងចម្ងាយពីគ្នាចំនួន 3 គីឡូម៉ែត្រ ឬអាចឆ្ងាយជាងនេះ ទោះបើជាលោកអ្នកស្ថិតក្នុងស្ថានភាពក្នុងចំណោមមនុស្យកាន់តែច្រើន បច្ចេកវិទ្យានេះនៅតែអាចដំណើរការបានល្អ ដែលទាំងអស់នេះគឺជាភាពច្នៃប្រឌិតថ្មី ដែលបានដាក់បង្ហាញជាសាធារណៈក្នុងព្រឹត្តិការណ៍ MWC
June 29, 2019 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះសម្តេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងឯកឧត្តមគួច ចំរើន ជាអភិបាលខេត្តព្រះសីហនុ ជំនួសឯកឧត្តម យន្ត មីន ដែលផ្ទេរទៅទទួលភារកិច្ចថ្មីជា រដ្ឋលេខាធិការក្រសួងការពារជាតិ ដោយពិធីនេះបានប្រព្រឹត្តទៅនៅសាលាខេត្តព្រះសីហនុ។ ក្រោយពីការតែងតាំងជាផ្លូវការ ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការប្រកាសប្តេជ្ញាចំពោះការទទួលតំណែងថ្មីខេត្តថ្មី ដែលមាន១១ចំណុចដូចខាងក្រោម៖ ១.ប្តេជ្ញាខិតខំអនុវត្តអោយបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឲ្យមានប្រសិទ្ធភាពខ្ពស់ ២.ប្តេជ្ញាគោរពគាំទ្រ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា
June 29, 2019 - ព័ត៌មានជាតិ
កាលពីប៉ុន្មានខែមុននេះ នៅក្នុងបណ្តាញសង្គមហ្វេសបុកបានល្បីល្បាញលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល ដែលបានភ្ជាប់ពាក្យជាមួយកូនក្រមុំស្រស់ស្អាតម្នាក់ ដោយជូនបណ្ណាការខាងស្រី ១០ម៉ឺនដុល្លារ និងរថយន្តលុចស៊ីស ៥៧០មួយគ្រឿង ដែលមានតម្លៃ ២២ម៉ឺនដុល្លារអាមេរិកថែមទៀតផង។ ក្រោយពីល្បីល្បាញមិនបានប៉ុន្មានផង ស្រាប់តែអ្នកលេងហ្វេសបុកបានបង្ហោះរូបនាឡិកា និងខ្សែក្រវ៉ាត់ដាំពេជ្ររបស់ លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ដែលធ្វើឲ្យមហាជនមានការបញ្ចេញមតិជាច្រើន។ ចំពោះករណីនេះ កាលពីម្សិលមិញ លោកឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានថ្លែងថា ” ឯស្នងការរងនេះដូចគ្នា លុយខាងស្រីមួយគំនរ ទោសសំញ៉ែងដូចគ្នា វារកឃើញច្រើន តែបើនិយាយទៅវាខ្មាស់គេតិច អានាឡិកាពាក់អីសុទ្ធតែក្លែងក្លាយទេ អត់មានអីប៉ុន្មានទេលោកបងហ្នឹងនោះ ប៉ុន្តែវាឃើញឡានគេល្អវាទៅថតរូបជាមួយ
June 29, 2019 - សង្គម
នៅមន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង គឺជាក្តីសង្ឃឹមរបស់កុមារកម្ពុជា ដោយមន្ទីរពេទ្យនេះបានធ្វើការព្យាបាលជម្ងឺកុមារាកុមារីជាច្រើនលាននាក់ឲ្យរស់រានមានជីវិតរួចផុតពីជម្ងឺទាំងស្រាលនិងធ្ងន់ធ្ងរ។ ក្នុងនោះផងដែលក៏មានការសំណូមពរពីមហាជនមួយចំនួនទៅកាន់ សប្បុរសជននានា ដើម្បីធ្វើការបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយបន្តនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។ នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក Si Em បានសំណូមពរឲ្យប្រជាពលរដ្ឋកម្ពុជាយើងទូទាំងប្រទេសធ្វើការបរិច្ចាគត្រឹមតែ1.25$ រឺ ៥០០០រៀលក្នុងមួយខែ ដើម្បីឲ្យមន្ទីរពេទ្យគន្ធបុប្ផាដំនើរការបានយ៉ាងយូរអង្វែង។ ដោយនេះជាការលើកឡើងរបស់ប្រភពខាងលើ៖ “បើខ្ញុំនិងអ្នកនិយាយតៗគ្នាទៅកាន់ប្រជាជនខ្មែរថា កំលាំងរួមគ្នារបស់យើងម្នាក់អាចជួយអោយមន្ទីរពេទ្យគន្ធបុប្ផាដំនើរការបានយ៉ាងយូរអង្វែង។ 1$របស់អ្នកគឺអាចក្លាយជារាប់លានដុល្លារ។ សាកល្បងគិតត្រួសៗ ប្រជាជនខ្មែរសរុបមាន ១៦.៤៩លាននាក់ ហើយម្នាក់បរិច្ចាគ១.២៥ដុល្លារ រឺ ៥០០០រៀលក្នុងមួយខែ ដោយកត្តាជីវភាពអ្នកខ្លះអាចខ្វះខាតអញ្ចឹង ខ្ញុំកាត់ស្មានថាមានប្រហែលជា៥លាននាក់ចុះនឹងបរិច្ចាគ អញ្ចឹងក្នុងមួយខែក៏បានជាង៥លានដុល្លារ សំរាប់មន្ទីរពេទ្យប្រើប្រាស់ក្នុងការរក្សាព្យាបាលកុមារកម្ពុជាបានដែរ។ មន្ទីរពេទ្យគន្ធបុប្ផាគឺជាទីពឹងនិងក្ដីសង្ឃឹមរបស់កូនខ្ញុំក៏ដូចជាកុមារកម្ពុជារាប់លាននាក់ សង្ឃឹមថាយើងទាំងអស់គ្នាចូលរួមបរិច្ចាគដើម្បីអោយមន្ទីរពេទ្យដំនើរការបានយូរអង្វែង ដើម្បីកូនខ្ញុំ កូនអ្នក ក៏ដូចជាទំពាំងស្នងឬស្សីកម្ពុជារាប់លាននាក់ទៀត”។ ប្រិយមិត្តពុំចាំបាច់ធ្វើការទៅបរិច្ចាគផ្ទាល់នោះទេដោយខាងក្រោមនេះជាមធ្យោបាយងាយៗក្នុងការបរិច្ចាគ៖
June 29, 2019 - រថយន្ត
ឥណ្ឌូនេស៊ី៖ ក្រុមហ៊ុន Toyota គ្រោងនឹងបោះទុកវិនិយោគចំនួន ២ ពាន់លានដុល្លារ ដើម្បីផលិតយានយន្តជាច្រើនប្រភេទដើរដោយ ថាមពលអគ្គិសនីនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ គម្រោងនេះមានរយៈពេល ៤ ឆ្នាំ ចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣ ហើយយានយន្តដែលគេនឹងផ្ដើមផលិតឡើងដំបូងគេនោះគឺជារថយន្តកូនកាត់សម្រាប់ប្រើប្រាស់ជាលក្ខណៈគ្រួសារ។ ក្នុងគម្រោងយានយន្តដើរដោយថាមពលអគ្គិសនី ដែលគេនឹងផលិតឡើងនោះមានជាច្រើនប្រភេទដូចជា រថយន្តក្រុង រថយន្តដឹកទំនិញ កង់ ម៉ូតូ និងម៉ាស៊ីនសម្រាប់បំពាក់ជាមួយទូក ឬកាណូតជាដើម។ បើយោងតាមលោក Akio Toyoda អគ្គនាយកក្រុមហ៊ុន Toyota បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោកមានមហិច្ឆតាចង់គ្របគ្រងទីផ្សារយានយន្តដើរដោយថាមពលអគ្គិសនីពាក់កណ្តាលនៃទីផ្សារទាំងមូលរបស់ពិភពលោក។ លោកបានបន្តថា រហូតមកទល់នឹងពេលនេះ Toyota
June 29, 2019 - បច្ចេកវិទ្យា
នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ Galaxy Note 10 របស់ក្រុមហ៊ុន Samsung នឹងបង្ហាញខ្លួនហើយ ចំណែកឯព័ត៌មានជាច្រើនក៏បន្តលេចធ្លាយផងដែរ។ នាពេលថ្មីៗនេះ លេចធ្លាយយ៉ាងច្បាស់អំពីរូបរាងរបស់ Galaxy Note 10 ពេញអិនធើណេត ហើយតាមរយៈរូបភាពដែលលេចធ្លាយនោះបង្ហាញឲ្យច្បាស់ថា Galaxy Note 10 នៅឆ្នាំនេះមានម៉ូដែលមួយទៀតគឺ Note 10+ មិនមែន Note 10 Pro ដូចព័ត៌មាចចាមអារាមមុនៗឡើយ។ តាមរយៈរូបភាពលេចធ្លាយនោះបង្ហាញថា Note 10+ ប្រើប្រាស់អេក្រង់ប្រភេទ Infinity O ដោយចោះប្រហោងមួយនៅចំកណ្តាលអេក្រង់ខាងលើ ដើម្បីទុកដាក់កាមេរ៉ាមុខ
June 29, 2019 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន ត្រូវបានប្រកាសតែងតាំងជាអភិបាលខេត្តព្រះសីហនុជាផ្លូវការហើយ។ ដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលពិធីនេះបានប្រព្រឹត្តទៅនៅ សាលាខេត្តព្រះសីហនុ។ យោងតាមព្រះរាជក្រឹត្យលេខ សន រកត០៦១៩/៩១៤ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ត្រូវបានផ្ទេរភារកិច្ចឯកឧត្តមគួច ចំរើន អភិបាលខេត្តកំពង់ចាម មកកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។ ចំណែកព្រះរាជក្រឹត្យលេខសន
June 29, 2019 - សុខភាព
មីៗនេះ ករណីផ្ទុះជំងឺគ្រុនឈាមច្រើនណាស់ ទាំងក្មេងទាំងចាស់ ប៉ាម៉ាក់មានកូនតូចៗ គួរប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះតួលេខផ្ដល់ដោយមន្ទីរពេទ្យនានាទូទាំងប្រទេសកំពុងកើនឡើងយ៉ាងគំហុក។ ប៉ុន្តែទោះមិនទាន់មានកូន ស្រីៗកំពុងពពោះ ក៏ត្រូវប្រយ័ត្នខ្លួនឲ្យបានច្រើន ព្រោះគ្រុនឈាមពេលពពោះ កាន់តែប៉ះពាល់ខ្លាំង មិនមែនតែយើងទេ សុខភាពគភ៌ប៉ះពាល់ដែរ។ ១- ជំងឺគ្រុនឈាម ជំងឺគ្រុនឈាម មិនមែនកើតលើតែក្មេងៗទេ ចាស់ៗក៏កើត ស្រីមានផ្ទៃពោះ ក៏កើតដូចគ្នា ហើយយើងក៏ដឹងស្រាប់ ជំងឺគ្រុនឈាម ឆ្លងតាមរយៈមូសខ្លាញីខាំ អាចឆ្លងពីម្ដាយទៅកូននៅក្នុងផ្ទៃ ឬអំឡុងពេលសម្រាលទៀតផង។ ថ្វីត្បិតគ្រុនឈាម ជាជំងឺអាចព្យាបាលជា តែរោគសញ្ញាមួយចំនួន អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ទាំងម៉ាក់ៗ និងគភ៌ក្នុងផ្ទៃ មានករណីខ្លះបណ្ដាលឲ្យកូនកើតមិនគ្រប់ខែ កើតមិនគ្រប់គីឡូ ឬអាចស្លាប់ក្នុងផ្ទៃទៀតផង។ ២-
June 29, 2019 - ព័ត៌មានជាតិ
សៀមរាប៖ ដោយមានការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីសហការជាមួយកម្លាំងផ្នែកគ្រប់គ្រងជនបរទេសនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានបង្រ្កាបករណីចែកចាយរូបភាពនិងសម្ភារអាសអាភាសតាមប្រព័ន្ធអុិនធើណិត កាលវេលាម៉ោង ១៦និង០០នាទីថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះវីឡាជួល ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប នឹងបានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់។ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យរួមមមាន៖ ១-ឈ្មោះ WU SONG ភេទប្រុស កើតថ្ងៃទី០១-១២-១៩៩០ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EF៧៤៣២៦២៣ មុខរបរ បុគ្គលិកចែកចាយរូបភាពអាសអាភាស។ ២-ឈ្មោះ
June 29, 2019









