Khmernote Media
  • សង្គម

    ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថា កុមារី លីនដា រស់នៅក្នុងភូមិស្វាយអាត់កណ្ដាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល រងរបួសជើងបាក់ត្រូវដាក់ដែករហូតមានដំបៅខ្ទុះគួរឲ្យអាណិតអាសូរ ថែមទាំងកើតនៅក្នុងគ្រួសារក្រីក្រ ហើយក៏ត្រូវបានសប្បុរសជនជាក្រុមគ្រូពេទ្យយកទៅវះកាត់ព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ និងគន្ធបុប្ផា។ នេះបើយោងតាម សមាគម មូលនិធិមនុស្សធម៍ដើម្បីសង្គម បានឲ្យដឹងថា៖ “សូមអបអរសាទរ កុមារី លីនដា ពេលនេះបានជាសះស្បើយហើយ បន្ទាប់ពីជើងដែលជាប់ដែកអមឆ្អឹង រយៈពេល ១ឆ្នាំកន្លងមក ពេលនេះបានដកចេញហើយ។ ពូមានកាដូ សម្ភារសិក្សាបន្តិចបន្តួច និង ឯកសណ្ធានសិស្ស ជាការអបអរសាទរលើកទឹកចិត្តដល់ ក្មួយ និងរួមទាំងថវិកា ចំនួន ២០០,០០០ រៀល សម្រាប់ជាសាហ៊ុយធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញ។

    June 29, 2019
  • អន្តរជាតិ

    ភ្លើងប្រច័ណ្ឌនៅក្នុងទំនាក់ទំនងស្នេហាអាចជំរុញឲ្យមនុស្សធ្វើរឿងគ្រប់បែបយ៉ាង ដែលពេលខ្លះយើងមិនអាចស្មានដល់នោះទេ។ តួយ៉ាងបុរសជនជាតិអង់គ្លេសបានគំរាមខ្វេះភ្នែកមិត្តស្រីរបស់គាត់ ព្រោះតែគាត់ខឹងនឹងនាងចុច Like រូបបុរសដទៃដែលគេបង្ហោះនៅក្នុងបណ្តាញសង្គម Facebook។ បុរសជាសង្សារូបនេះមានឈ្មោះថា Danny Bridges អាយុ ៣៥ ឆ្នាំ រស់នៅក្នុងតំបន់ Kent ភាគខាងត្បូងប្រទេសអង់គ្លេស ហើយគាត់ជាអ្នកហាត់ប្រាណយកសាច់ដុំធំៗម្នាក់ផងដែរ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានឲ្យនឹងថា ព្រោះតែភ្លើងប្រច័ណ្ឌបុរសជាសង្សារូបនេះ បានឈ្លោះគ្មាជាមួយនឹងមិត្តស្រី ហើយគាត់ក៏បានឃុំមិត្តស្រីរបស់គាត់នៅក្នុងផ្ទះល្វែងមួយកន្លែងអស់រយៈពេល ៣ ថ្ងៃផងដែរ ហើយក្នុងអំឡុងពេលឃុំនោះហើយដែលគាត់បានគំរាមមិត្តស្រីរបស់គាត់ថា គាត់នឹងខ្វេះភ្នែកនាងចោល ប្រសិនបើនាងនៅតែមើលបុរសផ្សេងនៅក្នុង Facebook ទៀត។ ​ យ៉ាងណាក្តី​ ពេលនេះមិត្តស្រីរបស់គាត់អាចគេចចេញពីផ្ទះនោះបានហើយ ហើយនាងក៏បានរាយការណ៍ករណីនេះទៅកាន់ប៉ូលិសផងដែរ។ រហូតមកទល់នឹងពេលនេះ ប៉ូលិសកំពុងតាមចាប់ខ្លួនបុរសជាសង្សារូបនេះ

    June 29, 2019
  • ព័ត៌មានជាតិ

    នៅយប់ថ្ងៃទី​២៨​ ខែ​មិថុនា​ ឆ្នាំ​២០១៩​នេះ​ ឯកឧត្តម​ គួច​ ចំរេីន​ និងលោកជំទាវ​ បានធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ​ ដេីម្បីទទួលតំណែងជាអភិបាលខេត្តព្រះសីហនុ ដែលនឹងប្រកាសជាផ្លូវការនៅថ្ងៃស្អែក​។ នៅតាម​ផ្លូវ​ឯកឧត្តមគួច​ ចំរេីន​ និងលោកជំទាវ​ ព្រមទាំងសហការី​បានចុះអុជធូបបន់ស្រន់សុំសេចក្ដីសុខពីអាស្រមលោកយាយម៉ៅនៅចំណតពេជ្រនិល​ ដើម្បីសុំសេចក្តីសុខ និងសេចក្តីចំរើន។ គួរបញ្ជាក់ផងដែរថា ឯកឧត្តម គួច ចំរើន អតីតអភិបាលខេត្តកំពង់ចាម ត្រូវបានផ្លាស់ពីមកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ ក្រោយឯកឧត្តម យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ ប្រកាសលាលែងពីដំណែង ក្រោយកើតមានករណីរលំអគារកំពស់៧ជាន់នៅក្រុងព្រះសីហនុ៕ អត្ថបទ៖ សេម

    June 28, 2019
  • PR

    ភ្នំពេញថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៩៖ ក្រុមហ៊ុន សាមសុង បានធ្វើការចាប់រង្វាន់ដើម្បីស្វែងរកអ្នកឈ្នះពីកម្មវិធី“មហាសំណាង មហារង្វាន់’’ពីទូរទស្សន៏សាមសុងដែលបានផ្សាយផ្ទាល់(Live) លើទំព័រ Facebook ផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី២៨មិថុនា២០១៩។ លោកស្រី ប្រ៉េមមាវ៉ាលិន លឹម ដែលជាប្រធានផ្នែកផលិតផលអេឡិចត្រូនិចរបស់ក្រុមហ៊ុនសាមសុង ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថាដោយមានការគាំទ្រជាច្រើនពីសំណាក់អតិថិជនចំពោះទូរទស្សន៏សាមសុង ក្រុមហ៊ុនក៏បានបង្កើតកម្មវិធីនេះឡើង ដើម្បីធ្វើការលើកទឹកចិត្ត និងជូននូវកាដូរដល់អតិថិជនចំពោះរាល់ការជាវទូរទស្សន៏សាមសុងគ្រប់ម៉ូដែលទាំងអស់ ដែលការចាប់រង្វាន់នេះធ្វើឡើងចំនួន៨សប្តាហ៍ជាប់ៗគ្នា ហើយនេះ គឺជាសប្តាហ៍ដំបូងដែលក្រុមហ៊ុន បានធ្វើការចាប់រង្វាន់ជូនដល់អតិថិជន និងបានប្រកាសឈ្មោះអ្នកឈ្នះរង្វាន់នៅសប្តាហ៍ទី១ផងដែរ។ ក្រុមហ៊ុន សាមសុង ពិតជាមានមោទនភាពយ៉ាងខ្លាំងនិងសូមចូលរួមអបអរសាទរដល់អតិថិជនដែលមានសំណាងឈ្នះនូវមហារង្វាន់ដ៏ធំអស្ចារ្យប្រចាំឆ្នាំហើយខាងក្រោមនេះគឺជាឈ្មោះអតិថិជនដែលបានឈ្នះនូវមហារង្វាន់ដ៏ធំអស្ចារ្យពិតៗពីកម្មវិធី“មហាសំណាង មហារង្វាន់” ពីសាមសុងក្នុងសប្តាហ៍ទី១៖ ដូច្នេះសម្រាប់អតិថិជនដែលមិនទាន់បានជាវទូរទស្សន៍ សាមសុងទាំងអស់សូមរួសរាន់ជាវហើយកុំភ្លេចសួររកប័ណ្ណធានាដើម្បីបំពេញឈ្មោះ លេខទូរស័ព្ទ

    June 28, 2019
  • ព័ត៌មានជាតិ

    ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោក ឱម យ៉ិនទៀង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ លោក ឱម យ៉ិនទៀង បានថ្លែងប្រាប់អ្នកកាសែតថា ករណីស៊ើបអង្កេតលើ លោក គឹម រស្មី គឺរកមិនឃើញបទល្មើសអ្វីឡើយ ក្រៅពីការសំញ៉ែងទ្រព្យ តែនៅបន្តស៊ើបអង្កេតលើលោក គឹម រស្មី លើករណីបទល្មើសព្រៃឈើ។ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់យ៉ាងដូច្នេះថា “សែកដែលអតីតមេប៉េអឹមខេត្តរតនគិរី លោក គឹម រស្មី ១០ម៉ឺនដុល្លារ ៥សន្លឹកចែកឲ្យកូនៗ៥នាក់នោះ សែកនោះអត់បានទៅបើកទេ ហើយសែកដូចជាចំនួន ២សន្លឹកនោះ ដូចជាហែកចោល។

    June 28, 2019
  • ព័ត៌មានជាតិ

    នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូននារីដៃឆៅ ០១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី ហិង្សាដោយចេតនា។ ឈ្មោះ សឿង ស្រីមួយ ភេទស្រី អាយុ ២៦ឆ្នាំ បានធ្វើសកម្មភាពយកដបស្រា ឈីវ៉ាស គប់ទៅលើនារីជនរងគ្រោះ ម្នាក់ទៀត ដែលកំពុងអង្គុយផឹកស្រា នៅសាឡុងក្បែរគ្នា ក្នុងក្លឹបហ្ស៊ូក បណ្តាលឲ្យរងរបួសបែកក្បាល ហូរឈាម ដេរចំនួន ១០ថ្នេរ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង០៣:៣០នាទី ទៀបភ្លឺ នៅចំណុច

    June 28, 2019
  • PR

    ភ្នំពេញ ថ្ងៃទី 28 មិថុនា ឆ្នាំ 2019 ៖ ថ្ងៃចាប់រង្វាន់ធំរថយន្ត Mazda 2 ប្រូម៉ូសិនទិញស្មាតហ្វូន Huawei ឈ្នះរថយន្ត Mazda 2 កាន់តែខិតជិតមកដល់ហើយ! ក្រុមហ៊ុន Huawei នឹងរៀបចំកម្មវិធីចាប់រង្វាន់ធំនេះ នៅថ្ងៃអាទិត្យទី 30 មិថុនា ខាងមុខនេះ វេលាម៉ោង 11 ព្រឹក ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ MYTV ក្នុងកម្មវិធីប្រគំតន្ត្រី A1 Concert និងផ្សាយផ្ទាល់លើ Huawei Mobile

    June 28, 2019
  • សុខភាព

    អូទីស្សឹម ជាបញ្ហា​ការអភិវឌ្ឍ​ខួរក្បាល​របស់​ក្មេង ពិសេស​ធ្វើ​ឲ្យក្មេងប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃមិន​ល្អ ហើយ​វាជាកង្វល់​ធំ​មួយរបស់​ប៉ាម៉ាក់ផងដែរ ព្រោះ​មិន​ទាន់​ដឹង​ច្បាស់​ថា​ជំងឺ​នេះ​បង្ក​ឡើង​ដោយ​សារ​អ្វី​ឲ្យ​ប្រាដក ប៉ុន្តែ​ការ​សិក្សា​ថ្មី​នៅ​អាមេរិក រកឃើញ​ថា ញ៉ាំអាហារ​កែច្នៃពេលពពោះ អាច​បង្ក​ឲ្យកូនកើតអូទីស្សឹម។ អ្នកស្រាវជ្រាវ នៅ​មហាវិទ្យាល័យ​ឱសថសាស្ត្រ នៃ​សាកលវិទ្យាល័យ Central Florida រកឃើញ​ថា កម្រិត​ខ្ពស់​នៃ​អាស៊ីដ Propionic ប្រើដើម្បី​រក្សាអាហារកែច្នៃ​ទុក​បាន​យូរ បាន​កែប្រែ​ការ​អភិវឌ្ឍ​ប្រព័ន្ធសរសៃ​ប្រសាទ​ក្នុង​ខួរក្បាល។ វេជ្ជបណ្ឌិត Saleh Naser អ្នកដឹកនាំ​ក្នុង​ការស្រាវជ្រាវនេះ បញ្ជាក់​ថា លោកចាប់អារម្មណ៍​ក្នុង​ការស្វែងយល់ លើបញ្ហា​ក្មេងកើត​អូទីស្សឹម ជាញឹកញាប់ មាន​ជំងឺ​ក្រពេះ​ពោះវៀន។ ដូច្នេះ លោក​បាន​ធ្វើការ​សិក្សា​ លើបញ្ហា​ពាក់ព័ន្ធ​​រវាង​ប្រព័ន្ធ​រំលាយអាហារ និង​អាស៊ីដ Propionic ក្នុង​គំរូ​លាមក​ក្មេង

    June 28, 2019
  • PR

    មុខងា និងអត្ថប្រយោជន៍របស់ GPS ៖ -GPS ជាឧបករណ៌ដែលអាចកំណត់ទីតាំងនៃយានយន្តរបស់លោកអ្នកដែលប្រើប្រាស់លើផ្លូវ និងកំណត់សំគាល់បានតាមរយៈផែនទីរបស់ Google Maps – ស្វែងរកទីតាំងយានយន្តដែលបានបើកបរ រឺបានចតយានយន្តឡើងវិញ ( History ) – បង្ហាញល្បឿននៃយានយន្តកំពុងបើក និងកំណត់ល្បឿននៃការបើកបររបស់រថយន្ត – ត្រួតពិនិត្យចំនួនគីឡូម៉ែត្រ (km) នៃយានយន្តដែលបានបើកបររួច – ទោះម៉ាស៊ីនយានយន្តរលត់ ក៏អាចបន្តមើលទីតាំងរបស់យានយន្តបានធម្មតា – អត្ថប្រយោជន៍ដ៏សំខាន់សម្រាប់ក្រុមហ៊ុនបង់រំលស់យានយន្តដែលបានភ្ជាប់ GPS របស់ក្រុមហ៊ុន Solar and GPS Technology (Cambodia)

    June 28, 2019
  • អន្តរជាតិ

    យោងតាមព័ត៌មានបឋមបានឲ្យដឹងថាមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស្ទូចនិងម៉ូតូ បណ្តាលឲ្យស្ត្រីម្នាក់និងក្មេងតូចម្នាក់ទៀតជាម្តាយនិងកូនជាភាគីខាងម៉ូតូរងគ្រោះ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងវេលាម៉ោងជិត១រសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ នៅផ្លូវបេតុង ជិតចំណោតលោកយាយម៉ៅ ក្រុងព្រះសីហនុ។ ភ្លាមៗគេនៅមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនិងភាគីខាងរថយន្តនៅឡើយ ដោយរង់ចាំរបាយការណ៍អង្កេតពីនគរបាលជំនាញ៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    June 28, 2019