ខ្មែរណូត

ស្វែងរក

  • សង្គម

    អបអរផង! កុមារីដែលជើងបាក់ត្រូវដាក់ដែករហូតមានដំបៅ ពេលនេះបានដកដែកចេញ និងព្យាបាលជាសះស្បើយហើយ

    BY Khmernote Media June 29, 2019
    អបអរផង! កុមារីដែលជើងបាក់ត្រូវដាក់ដែករហូតមានដំបៅ ពេលនេះបានដកដែកចេញ និងព្យាបាលជាសះស្បើយហើយ

    ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថា កុមារី លីនដា រស់នៅក្នុងភូមិស្វាយអាត់កណ្ដាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល រងរបួសជើងបាក់ត្រូវដាក់ដែករហូតមានដំបៅខ្ទុះគួរឲ្យអាណិតអាសូរ ថែមទាំងកើតនៅក្នុងគ្រួសារក្រីក្រ ហើយក៏ត្រូវបានសប្បុរសជនជាក្រុមគ្រូពេទ្យយកទៅវះកាត់ព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ និងគន្ធបុប្ផា។

    នេះបើយោងតាម សមាគម មូលនិធិមនុស្សធម៍ដើម្បីសង្គម បានឲ្យដឹងថា៖ “សូមអបអរសាទរ កុមារី លីនដា ពេលនេះបានជាសះស្បើយហើយ បន្ទាប់ពីជើងដែលជាប់ដែកអមឆ្អឹង រយៈពេល ១ឆ្នាំកន្លងមក ពេលនេះបានដកចេញហើយ។ ពូមានកាដូ សម្ភារសិក្សាបន្តិចបន្តួច និង ឯកសណ្ធានសិស្ស ជាការអបអរសាទរលើកទឹកចិត្តដល់ ក្មួយ និងរួមទាំងថវិកា ចំនួន ២០០,០០០ រៀល សម្រាប់ជាសាហ៊ុយធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញ។ សូមគោរពអរគុណបងប្អូនសប្បុរសជន ដែលបានចូលរួមឧបត្ថមថវិកា ជូនដល់ក្រុមគ្រួសារ កុមារី លីនដា។ សូមអរគុណដល់បងប្អូនក្រុមការងារបានជួយសម្របសម្រួល ស្វះស្វែងមើលថែ ប្អូនស្រី កំឡុងពេលស្នាក់នៅ សម្រាកព្យាបាលនៅភ្នំពេញ។ សូមគោរពអរគុណ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យ ពេទ្យ គន្ធរបុប្ផា ដែលបានជួយ ព្យាបាល ដល់កុមារី លីនដា អោយបានជាសះស្បើយ”៕

    ប្រភព​៖ សមាគម មូលនិធិមនុស្សធម៍ដើម្បីសង្គម
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay