- Khmernote Media
- អន្តរជាតិ
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវលំ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ជនសង្ស័យចំនួន ០៧នាក់រួមមាន៖ ១-ឈ្មោះ សម្បតិ្ត រដ្ឋា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិផ្សារដើមគរ សង្កាត់បឹងសាលាង ខណ្ឌទួលគោក ២-ឈ្មោះ ព្រំ សារ៉េត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ៣-ឈ្មោះ
June 28, 2019 - ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការបកស្រាយនូវការលើកឡើងរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងគ្រួសារជនជាតិជប៉ុនដែលត្រូវខ្ទេចហាងបាយដោយសារតែអគាររលំលើ តែមិនបានទទួលជំនួយដូចជនរងគ្រោះដែលរងរបួស និងស្លាប់។ ដោយសម្តេចតេជោ បានបកស្រាយយ៉ាងដូច្នេះថា៖ “បងប្អូនមួយចំនួននៅលើកឡើងច្រំដែលអំពីជនជាតិជប៉ុនដែលហាងគាត់ត្រូវបំផ្លាញដោយអាគាររលំសង្កត់លើ។ ខ្ញុំឆ្លើយតបច្រើនហើយ ខ្ញុំគួរតែបញ្ជាក់ជាថ្មីថាប្រសិនបើគាត់ស្លាប់ឬរបួសគាត់នឹងទទួលបានជំនួយដូចពលរដ្ឋខ្មែរដែរ តែនេះជាការខូចខាតទ្រព្យសម្បត្តិគឺត្រូវដោះស្រាយតាមផ្លូវតុលាការដែលគាត់ត្រូវដាក់ពាក្យប្តឹងដើម្បីទាមទារសំណង។ សម្រាប់ការដោះស្រាយកន្លែងស្នាក់នៅឯ.ឧយន្ត មីនបានអោយស្នាក់នៅស្នាក់ការកាកបាទក្រហមនិងបានឧបត្ថម្ភថវិកាមួយចំនួនរួចហើយដែរ។ មិនគ្រាន់ហាងជប៉ុននោះទេសូម្បីតែបងប្អូនខ្មែរយើងដែលស្លាប់និងរបួសដែលបានជំនួយឧបត្ថម្ភរួចហើយក៏នៅប្តឹងដើម្បីទាមទារសំណងផងដែរ។ ហាងលាងឡានអារុណរះដែលរងការខូចខាតក៏ត្រូវប្តឹងទាមទាសំណងដូចគ្នា”។ គួររំលឹកថាភោជនីយដ្ឋានរបស់ជនជាតិជប៉ុនម្នាក់ក៏ត្រូវបានខូចខាតទាំងស្រុងដោយត្រូវអគារបាក់រលំលើ ដោយភោជនីយដ្ឋានឈ្មោះ «គូកៃ» និងមានម្ចាស់ឈ្មោះ TOMO TAKA ARRI អាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះYU KO អាយុ ៤៦ឆ្នាំ និង កូនឈ្មោះ YU TO អាយុ១៤ឆ្នាំ
June 28, 2019 - PR
កម្មវិធីពិសេស និង សើចសប្បាយៗ កក្រើកឆាកតន្រ្តី ក្រោមការឧបត្ថម្ភដ៏ធំដោយក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានមកដល់ទៀតហើយនៅថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ វេលាម៉ោង៥ល្ងាច នៅផ្សារទំនើប AEON SEN SOK (ហង្សមាស Studio ជាន់ទី២) ដែលមានឈ្មោះថា “I can see your voice Special Concert by OPPO” ដោយការប្រគុំតន្រ្តីដ៏កក្រើកឆាកតន្រ្តីនេះ នឹងមានការចូលរួមច្រៀងជាកិត្តិយសរបស់កំពូលតារាចំរៀងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា គឺអ្នកនាង ពេជ្រ សោភា និងជាតារាតំណាងឲ្យក្រុមហ៊ុនទូរស័ព្ទដៃ
June 28, 2019 - កីឡា
កាលពីប៉ុន្មានម៉ោងមុននេះខាងគេហទំព័រ Cambodia Futsal បានបង្ហោះពីការបើកអោយអ្នកដែលមានក្រុមនឹងចង់លេងបាល់ទាត់ក្នុងសាល ឬគេហៅថា Futsal នោះអាចមានឱកាសចូលរួម និងអាចមកចុះឈ្មោះចាប់ពីថ្ងៃទី ២៨ មិថុនា ឆ្នាំ២០១៩ ដល់ថ្ងៃទី៨កក្កដា ឆ្នាំ២០១៩ នៅក្នុងពានរង្វាន់បាល់ទាត់ក្នុងសាលថ្នាក់ជាតិ ២០១៩។ គួរបញ្ជាក់ផងដែរថាក្រុមការងារខ្មែរណូតយើងខ្ញុំមិនទាន់អាចបញ្ជាក់ច្បាស់ថា នៅក្នុងពានរង្វាន់នេះមានលក្ខន្តិកៈ និងចំនួនរង្វាន់ប៉ុន្មាននៅឡើយទេ បើចង់ជ្រាបព័ត៌មានច្បាស់បងប្អូនអាចទាក់ទងសម្រាប់ព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ ០១២ ៨០ ៥៣ ៨៨ ឬ ០១៦ ៧០ ៨០ ៩៥ បាន៕ អត្ថបទ៖ សុគុណា ប្រភព៖ Cambodia Futsal
June 28, 2019 - PR
ភ្នំពេញថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៩៖ ភាពរីកចម្រើនដ៏គួរឱ្យកត់សម្គាល់នៃវិស័យស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង កំពុងតែធ្វើឱ្យអ្នកប្រើប្រាស់របស់ខ្លួនទទួលបានបទពិសោធន៍អស្ចារ្យ និងរីករាយជាមួយអ្វីដែលពួកគេចង់បានលើសពីការរំពឹងទុកផងដែរ។ ជាពិសេសក្រុមហ៊ុន សាមសុង បានធ្វើការផ្តល់ជូនជម្រើសដ៏ល្អស័ក្តិសមបំផុតដល់អតិថិជនទាំងអស់ទៅតាមសេចក្តីត្រូវការដោយផ្តោតលើគុណភាព សោភណភាព និងបច្ចេកវិទ្យាទំនើបផងដែរ! ជាក់ស្តែងសម្រាប់អាវុធធុនតូចតែខ្លឹម និងខ្លាំងរបស់ សាមសុង ដែលធ្វើឱ្យអតិថិជនទាំងអស់មានការភ្ញាក់ផ្អើលក្នុងចិត្ត និងសរសើរគ្រប់ៗគ្នានោះគឺ Samsung Galaxy A2 Core! ឥឡូវនេះខ្ញុំហ៊ាននិយាយ និងបញ្ជាក់យ៉ាងច្បាស់ថាបើលោកអ្នកចង់បានស្មាតហ្វូនមួយដែលមានលក្ខណៈសម្បត្តិពិសេស ទំនើបទាន់សម័យ លេចធ្លោ និងមានតម្លៃត្រឹម 95 ដុល្លារ ខ្ញុំសូមណែនាំ Samsung Galaxy A2
June 28, 2019 - PR
នៅក្នុងព្រឹត្តិការណ៍ MWC នៅក្នុងទីក្រុងសៀងហៃឆ្នាំ 2019 នេះ ក្រុមហ៊ុន vivo បានធ្វើការបង្ហាញនូវស្មាតហ្វូន និងកម្មវិធីជាច្រើនដែលដំណើរការជាមួយនឹងបច្ចេកវិទ្យា 5G រួមទាំងបច្ចេកវិទ្យាចុងក្រោយជាច្រើនទៀតដែលធ្វើអោយបទពិសោធន៍នៃការប្រើប្រាស់ស្មាតហ្វូនជំនាន់ថ្មីនេះកាន់តែអស្ចារ្យបំផុតមិនធ្លាប់មានពីមុនមកនោះទេ។ ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន vivo នឹងដំណើរការនូវបណ្តាញបច្ចេកវិទ្យា 5G Network ជាមួយនឹងការឌីស្សាញរូបរាងថ្មីបែប 3D ដ៏ស្រស់ស្អាតហើយវាក៏អាចធ្វើការបង្កើននូវទំហំច្រើនសម្រាប់ដាក់ Hardware ការឌីស្សាញថ្មីដែលធ្វើអោយស្មាតហ្វូននេះកាន់តែមានរូបរាងស្តើងស្រស់ស្អាតនិងរលើបរលោងបំផុតរួមទាំងការពង្រឹងសមត្ថភាពទៅលើបច្ចេកវិទ្យាបណ្តាញ 5G Network ផងដែរ។ ស្មាតហ្វូនស៊េរីថ្មីនេះនឹងដាក់លក់នៅក្នុងត្រមាសទី 3 ឆ្នាំ 2019 នេះ។ ព្រឹត្តិការណ៌នេះ មានកម្មវិធីជាច្រើនដែលធ្វើការប្រកាសបង្ហាញនេះរួមមាន៖ + 5G Cloud
June 28, 2019 - សិល្បៈ
ដេននី ក្វាន់ តារាសម្តែង និងអ្នកជំនួញវ័យក្មេងដ៏មានប្រជាប្រិយភាពដែលនិយមតុបតែងខ្លួនឡូយឆាយបែបស៊ីវីល័យ ស្រស់ស្អាត បានធ្វើឲ្យប្រិយមិត្តព្រួយបារម្ភជាខ្លាំងដោយសុខៗស្រាប់តែនាងបង្ហោះរូបស្នាក់នៅមន្ទីរពេទ្យជាមួយទឹកមុខស្លេកស្លាំង។ តារាស្រីរូបនេះបានស្ងប់ស្ងាត់អស់មួយរយៈធំមកហើយពីបណ្តាញសង្គម ក្រោយមានរឿងទំនាស់ពាក្យសម្តីរវាងនាងជាមួយលោក តាន់ គឹមសួរ ព្រោះតែការតុបតែងខ្លួនសិចស៊ី។ យ៉ាងណាមិញក្រោយស្ងប់ស្ងាត់រឿងនោះ ដេននី ក្ចាន់ ក៏បានស្ងាត់ដូចគ្នាពុំសូវមានអ្វីថ្មីៗប៉ុន្មានទេ។ ស្រាប់តែពេលនេះនាងបានបង្ហោះរូបដោយមានសភាពស្លេកស្លាំងជាមួយសារថា «មួយសប្តាហ៍មុនសម្រាកនៅពេទ្យខ្មែរ ពេទ្យចេះតែថាមិនអីៗ តែពេលមកដល់ថៃពិនិត្យហេីយទេីបដឹង Hmmmmm អីលូវត្រូវសម្រាកនៅពេទ្យប្រហែល២សប្តាហ៍ ជូនពរខ្លួនឯងឆាប់ជា ស៊ូៗ»៕
June 28, 2019 - អន្តរជាតិ
ករណីឧបទ្ទវហេតុបាក់រលំអគារកំពស់ ៧ជាន់ នៅសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួស (ជាកម្មករ) ជាច្រើននាក់។ ក្នុងនោះផងដែលការរលំអគារក៏មានការប៉ះពាល់ដល់ផ្ទះសម្បែង និងសម្ភារៈទ្រព្យសម្បត្តិដែលនៅក្បែរអគារកើតហេតុ។ ជាក់ស្តែងណាស់ភោជនីយដ្ឋានរបស់ជនជាតិជប៉ុនម្នាក់ក៏ត្រូវបានខូចខាតទាំងស្រុងដោយត្រូវអគារបាក់រលំលើ ប៉ុន្តែបានប្រហោងតូចមួយអាចឲ្យពួកគាត់វារ ឬលូនចេញមកខាងក្រៅ ដោយខ្លួនឯងបាន។ បុរសជនជាតិជប៉ុនរូបនោះ មានភោជនីយដ្ឋានឈ្មោះ «គូកៃ» និងមានឈ្មោះ TOMO TAKA ARRI អាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះYU KO អាយុ ៤៦ឆ្នាំ និង កូនឈ្មោះ YU TO អាយុ១៤ឆ្នាំ រួមនឹងបុគ្គលិកជនជាតិខ្មែរ២នាក់ប្ដីប្រពន្ធ និងកូនតូចម្នាក់ផងដែរ។
June 28, 2019 - PR
សម្រាប់ឆ្នាំសិក្សាថ្មីដែលនឹងចាប់ផ្តើមនៅ ថ្ងៃទី19 ខែសីហា ឆ្នាំ2019 សាលាអន្តរជាតិ អាយ ស៊ី អេស នឹងមានការផ្តល់ជូន ការបញ្ចុះតម្លៃពិសេសលើ តម្លៃសិក្សា (Tuition Fee) និងតម្លៃចុះឈ្មោះ (Enrolment Fee) ។ លើសពីនេះ ចាប់ពីពេលផ្សព្វផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី13 ខែកក្កដា ឆ្នាំ2019 សិស្សានុសិស្សមកពីសាលាផ្សេង ដែលមានចំណាត់ថ្នាក់នៃការសិក្សាប្រចាំឆ្នាំចាប់ពីលេខ1 ដល់លេខ10 ហើយមានបំណងចូលរៀននៅ សាលាអន្តរជាតិ អាយ ស៊ី អេស (សាខាចតុមុខ ឬសាខាកាល់ម៉ែត) នឹងទទួលបានការបញ្ចុះតម្លៃ លើតម្លៃសិក្សា
June 28, 2019 - សង្គម
ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមថៃក្រោយ អ្នកប្រមូលសំរាមបានរកឃើញទារិកាមួយរូបនៅក្នុងគំនរសំរាមដោយទើបនឹងកើតចេញពីផ្ទៃម្តាយ។ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៣ និង៣០នាទី អ្នកប្រមូលសំរាមសម្អាតក្រុងបានរកឃើញទារិកាមួយរូបត្រូវបានឪពុកម្តាយបោះបង់ចោលក្នុងគំនរសំរាម ត្រង់ចំណុចផ្លូវលេខ៣ ស្រុកមឿងសែនសុខ ខេត្តឈុនបុរី។ ក្រោយពេលបានឃើញអ្នកប្រមូលសំរាមរូបនោះក៏ប្រញ៉ាប់ទំនាក់ទំនងទៅមន្ទីរពេទ្យដើម្បីមកត្រួតពិនិត្យ និងព្យាបាល ព្រោះស្ថានភាពទារិការូបនោះហាក់ពុំសូវល្អ ដោយខ្លួនរាងត្រជាក់ព្រោះត្រូវទុកចោល។ តាមរយៈការរាយការណ៍របស់បុរសដែលជាអ្នកធ្វើការប្រមូលសំរាមវ័យ៤៧ឆ្នាំ បានរៀបរាប់ប្រាប់ឲ្យដឹងថាកាលពីម៉ោង ២ យប់ គាត់បានឃើញបុរសវ័យក្មេងម្នាក់អាយុប្រមាណ២០ឆ្នាំ ជិះម៉ូតូ Zoomer X ពណ៌ខ្មៅ យកសំរាមមកបោះចោល នៅចំណុចគំនរសំរាមមានចម្ងាយប្រមាណ១០០ម៉ែត្រពីកន្លែងដែលលោកប្រមូល។ ដំបូងឡើយលោកគិតថាជាសំរាមធម្មតា ពុំនឹកស្មានថាជាក្មេងនោះឡើយ។ យ៉ាងណាមិញមហាជនជាច្រើនបានសម្តែងក្តីខឹងសម្បារជាខ្លាំងពេញបណ្តាញសង្គម ចំពោះទង្វើឃោរឃៅព្រៃផ្សៃ គ្មានទំនួលខុសត្រូវជាឪពុកម្តាយគេបែបនេះ៕ អត្ថបទ៖ មេសា
June 28, 2019









