បង្កើតគ្នាមកហើយហេតុអ្វីធ្វើបាបគ្នាបែបនេះ? ប្រទះឃើញទារិកាកម្សត់ទើបនឹងកើតសោះបែរជាត្រូវឪពុកម្តាយយកមកបោះបង់ចោលក្នុងគំនរសំរាម
- June 28, 2019
ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមថៃក្រោយ អ្នកប្រមូលសំរាមបានរកឃើញទារិកាមួយរូបនៅក្នុងគំនរសំរាមដោយទើបនឹងកើតចេញពីផ្ទៃម្តាយ។ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៣ និង៣០នាទី អ្នកប្រមូលសំរាមសម្អាតក្រុងបានរកឃើញទារិកាមួយរូបត្រូវបានឪពុកម្តាយបោះបង់ចោលក្នុងគំនរសំរាម ត្រង់ចំណុចផ្លូវលេខ៣ ស្រុកមឿងសែនសុខ ខេត្តឈុនបុរី។ ក្រោយពេលបានឃើញអ្នកប្រមូលសំរាមរូបនោះក៏ប្រញ៉ាប់ទំនាក់ទំនងទៅមន្ទីរពេទ្យដើម្បីមកត្រួតពិនិត្យ និងព្យាបាល ព្រោះស្ថានភាពទារិការូបនោះហាក់ពុំសូវល្អ ដោយខ្លួនរាងត្រជាក់ព្រោះត្រូវទុកចោល។
តាមរយៈការរាយការណ៍របស់បុរសដែលជាអ្នកធ្វើការប្រមូលសំរាមវ័យ៤៧ឆ្នាំ បានរៀបរាប់ប្រាប់ឲ្យដឹងថាកាលពីម៉ោង ២ យប់ គាត់បានឃើញបុរសវ័យក្មេងម្នាក់អាយុប្រមាណ២០ឆ្នាំ ជិះម៉ូតូ Zoomer X ពណ៌ខ្មៅ យកសំរាមមកបោះចោល នៅចំណុចគំនរសំរាមមានចម្ងាយប្រមាណ១០០ម៉ែត្រពីកន្លែងដែលលោកប្រមូល។ ដំបូងឡើយលោកគិតថាជាសំរាមធម្មតា ពុំនឹកស្មានថាជាក្មេងនោះឡើយ។ យ៉ាងណាមិញមហាជនជាច្រើនបានសម្តែងក្តីខឹងសម្បារជាខ្លាំងពេញបណ្តាញសង្គម ចំពោះទង្វើឃោរឃៅព្រៃផ្សៃ គ្មានទំនួលខុសត្រូវជាឪពុកម្តាយគេបែបនេះ៕
អត្ថបទ៖ មេសា
- Share This Post:













