Khmernote Media
  • សង្គម

    ជូនបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ក្នុងស្មារតីអាណិតស្រឡាញ់សម្រាប់ បងប្អូនជនរងគ្រោះដែលបណ្តាលមកពីការរលំអាគារ៧ជាន់នៅខេត្តព្រះសីហនុសប្បុរសជនបានបន្តចូលរួមដោយគិតត្រឹមម៉ោង៦ល្ងាចថ្ងៃ២៧មិថុនានេះថវិកាបានកើនឡើងពី2,368,400$ ដល់2,512,821$។ ដោយដក300,000$ចែកជូនអ្នករបួសថវិកានៅសល់កើនពី2,068,400$ ដល់2,212,821$សម្រាប់ចែកជូនអ្នក ស្លាប់ចំនួន២៨នាក់បានកើនឡើងពី 73,870$ដល់79,001$សម្រាប់សព ម្នាក់(នៅសល់៣២សេន)។ ប្រសិនគិតទាំងព្រះរាជឧបត្ថម្ភពីព្រះមហាក្សត្រ និងសម្តេចម៉ែជាទីគោរពសក្ការះព្រមទាំងថវិកាពីសំណាក់រដ្ឋសភា ព្រឹទ្ធសភារាជរដ្ឋាភិបាល កាកបាទក្រហមនិងសប្បុសជនចូលផ្ទាល់ផងអ្នកស្លាប់មួយនាក់ទទួលបាន លើសពីជាង៩មុឺនដុល្លាឬជិត៤០០លានរៀលដែលជួយសម្រាលការលំបាកដល់ក្រុមគ្រួសារដែលនៅរស់។ ខ្ញុំសូមអរគុណសប្បុរសជនទាំងអស់ដែលបានចូលរួមតាមការអំពាវនាវរបស់ខ្ញុំ។ សម្រាប់កម្លាំងចូលរួមប្រតិបត្តិការរុករកនិងសង្រ្គោះក្រោមការបញ្ជាផ្ទាល់នៅហ្នឹងកន្លែងពី សំណាក់ឯកឧត្តមយន្ត មីនត្រូវបានវាយ តម្លៃខ្ពស់និងកោតសរសើរពីគ្រប់ទិសទីដែលខ្ញុំសូមថ្លែងអំណរគុណនិងផ្តល់ នូវមេដាយមាសមួយគ្រឿងម្នាក់។ សម្រាប់ថវិកាខ្ញុំបានឧបត្ថម្ភម្នាក់100$ ជាបុរសនិង200$ជានារីរួចហើយនិងបន្ថែមជូន 100$ម្នាក់ទៀតទាំងបុរសនិងនារីនៅពេលទទួលមេដាយមាសនាពេលខាងមុខ។ ខ្ញុំសូមប្រកាសបញ្ឈប់ការទទួលជំនួយពី សប្បុរសជនចាប់ពីពេលនេះតទៅនិង សូមអរគុណជនរួមជាតិទាំងក្នុងនិងក្រៅ ប្រទេសដែលជួយឈឺឆ្អាលជាមួយជន រងគ្រោះ។ (ស្រឡាញ់គ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងគ្រាលំបាក)៕ ប្រភព៖ ផេកផ្លូវការសម្តេចតេជោ

    June 27, 2019
  • ព័ត៌មានជាតិ

    ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហ មុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ដំឡើងឋានន្តរស័ក្តិ ឯកឧត្តម យន្ត មីន  អតីតអភិបាលខេត្តព្រះសីហនុ ដែលទើបតែលាចេញពីដំណែង បន្ទាប់ពីទទួលកំហុសពីការគ្រប់គ្រងរដ្ឋបាលរបស់ខ្លួន ទៅជានាយឧត្តមសេនីយ៍ (ផ្កាយ ៤) និងតែងតាំងជារដ្ឋលេខាធិការ ក្រសួងការពារជាតិ។ គួរបញ្ជាក់ផងដែរថា លោក យន្ត មីន បានលាលែងពីតំណែងជាអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក្រោយហេតុការណ៍បាករលំអគារកំពស់៧ជាន់ រាបដល់ដី បណ្តាលអោយមនុស្ស២៨នាក់ និងរបួស ហើយត្រូវបានជំនួសដោយលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម មកធ្វើជាថ្នាក់ដឹកនាំខេត្តព្រះសីហនុវិញ៕

    June 27, 2019
  • សង្គម

    ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមថៃ ក្រោយវីដេអូរបស់បុរសអ្នកដឹកជញ្ជូននាំកូនប្រុសធ្វើដំណើរជាមួយក្នុងពេលបំពេញការងារ។ វីដេអូមួយនេះត្រូវបានគេចែករំលែកពេញបណ្តាញសង្គម ជាពិសេសគឺមហាជនចំណាប់អារម្មណ៍ជាខ្លាំងលើកុមារតូចរូបនោះដោយភាពក្រមិចក្រមើមគួរឲ្យស្រលាញ់របស់គេ។ តាមប្រភពសារព័ត៌មាន Thairath បានឲ្យដឹងថា បុរសអ្នកដឹកជញ្ជូនទំនិញរូបនេះ ធ្វើបែបនេះព្រោះតែគ្មានជម្រើស ដោយហេតុផលចាំបាច់គឺត្រូវការលុយដើម្បីចិញ្ចឹមជីវិត។ បុរសអ្នកដឹកជញ្ជូនរូបនេះ និងភរិយា គឺមានគ្នាត្រឹមតែ២នាក់ និងកូនប្រុសម្នាក់ ដោយប្រពន្ធរបស់គាត់គឺធ្វើការ ដូចនេះមិនមានពេលមើលកូននោះឡើយ។ ពេលថ្ងៃសម្រាកការងារប្រពន្ធលោកជាអ្នកមើលកូន។ ដំបូងឡើយរាល់ថ្ងៃប្រពន្ធលោកធ្វើការ លោកជាអ្នកមើលកូននៅផ្ទះ តែដោយជីវភាពពុំសូវល្អ និងត្រូវការប្រាក់លោកក៏័សម្រេចចិត្តយកក្មេងតូចអាយុ៦ខែនេះមកតាមខ្លួន។ លោកក៏ព្រួយបារម្ភចំពោះសុខភាពកូនលោកផងដែរ ខ្លាចត្រូវភ្លៀងត្រូវខ្យល់អាចឈឺ តែមើលទៅកូនរបស់គាត់ចូលចិត្តវាណាស់ គ្រប់ពេលធ្វើដំណើរដឹកជញ្ជូនគេពុំដែលយំនោះឡើយ ផ្ទុយទៅវិញគឺសើចយ៉ាងរីករាយ៕ អត្ថបទ៖ មេសា

    June 27, 2019
  • អន្តរជាតិ

    នៅមុននេះក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឆ្លើយតបនូវសំណួររបស់ប្រជាពលរដ្ឋ ដោយមានការលើកឡើងថា “ហេតុអីមានចោរឆក់ស្ទើររាល់ថ្ងៃ នៅផ្លូវលេខ៣១៥ មុខហាងកាហ្វេប្រោន,ផ្សារធីខេ តែមិនដែលមានអ្នកអើពើសោះ”។ ដោយក្រុមប្រតិកម្មរហ័ស បានធ្វើការឆ្លើយតបចំពោះបងប្អូនប្រជាពលរដ្ឋ យ៉ាងដូច្នេះថា៖ ” ជាបឋម សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះបងប្អូនប្រជាពលរដ្ឋយើងដែលលោកបានសហការ និងផ្តល់នូវពត៌មានខាងលើ ដើម្បីរួមគ្នាបង្កា​ទប់ស្កាត់បទល្មើស ការពារសន្តិសុខ នៅក្នុងមូលដ្ឋាន។ ឆ្លើយតបការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋខាងលើ ក្នុងនាមនាយប៉ុស្តិ៍រដ្ឋបាល សូមបញ្ជាក់ជូនថា មិនមានចោរឆក់ស្ទើររាល់ថ្ងៃនៅបណ្តាចំណុចខាងលើ និងមិនមានអ្នកអើពើសោះ ដូចការលើកឡើងនោះទេ។ បច្ចុប្បន្ននេះដោយទទួលបានការណែនាំពីលោកអធិការ ក្នុងនោះ ប៉ុស្តិ៍ និងផ្នែកជំនាញបានសហការគ្នា ប្រើប្រាស់គ្រប់វិធានការដើម្បីបង្កាទប់ស្កាត់នូវបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើស លួច​ ឆក់ ប្លន់នេះឯង។ សំណូមពរ

    June 27, 2019
  • សិល្បៈ

    នៅព្រឹកថ្ងៃទី២៧​ ខែមិថុនានេះ លោក Song Joong Ki បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំងក្រោយពីបានប្រកាសដាក់ពាក្យបណ្តឹងសុំលែងលះអ្នកនាង Song Hye Kyo។ យ៉ាងណាមិញក៏មានការចុះផ្សាយពី Sports Chosunថា អតីតគូស្វាមីភរិយាមួយគូនេះ តាមពិតទៅបានចាប់ផ្តើម​រស់នៅ​បែកផ្ទះ​គ្នា តាំងពីខែកញ្ញា ឆ្នាំ២០១៨មកម្ល៉េះ ពោលគឺរៀបការបានរយៈពេល១១ខែ ពួកគេក៏បានរស់នៅដាច់ពីគ្នា។ យោងតាមសម្តីរបស់អ្នកដែលស្គាល់ Song Joong Ki បាននិយាយថា៖ “តាមដែលខ្ញុំដឹងថា Song Joong Ki បានរើចេញពីផ្ទះដែលកំពុងស្នាក់នៅជាមួយគ្នា គឺនៅពេលដែលSong Joong Ki ចាប់ផ្តើមថតរឿង “Arthdal

    June 27, 2019
  • សិល្បៈ

    ថ្មីៗនេះអ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះអំពាវនាវឲ្យបងប្អូនមហាជនជួយដល់ស្ត្រីរងគ្រោះមានជម្ងឺកើតពិសត្រូវកាត់ជើងទាំងសងខាង គ្មានលទ្ធភាពព្យាបាល។ អ្នកនាងបានសរសេររៀបរាប់ថា «អាណិតនាងខ្លាំងណាស់មិនដឹងជាកើតពិសប្រភេទអ្វីទេត្រូវកាត់ជើងទាំងសងខាង ដំបូងកាត់ជើងម្ខាង ឥឡូវកាត់ម្ខាងទៀត តែក្រោយពេលកាត់ជើងម្ខាងទៀតរួចស្រាប់តែចេញពងបែកពេញខ្លួន និង ជើងហើយហើមទាំងសងខាងដំបៅរាលពេញខ្លួនប្រាណ។ ឃើញហើយពិតជាវេទនាភ្នែកខ្លាំងណាស់សូមបងប្អូនជួយនាងដោយក្ដីមេត្តាផងចុះ ព្រោះរូបនាងត្រូវពិការជើងទាំងសងខាងហើយនៅដេកពេទ្យកាល់ម៉ែតនៅឡើយទេសូមមេត្ដាជួយដល់រូបនាងផងទៅបងប្អូនអើយ ពេលនេះនាងអស់លទ្ធភាពហើយបើសិនជាបងប្អូនមើលឃើញហើយសូមមេត្ដាជួយនាងផងទៅ។ នេះជាលេខទូរស័ទ្ធរបស់នាង 088 98 43 972! សូមអរគុណបងប្អូនទុកជាមុន សូមបងប្អូនជួយនាងយកតែបុណ្យផងទៅណាបងប្អូន នាងនៅភូមិបឹងឈូក ឃុំខ្នាទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់»៕

    June 27, 2019
  • អន្តរជាតិ

    កាលពីម្សិលមិញនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវរូបភាពនិងវីដេអូ ដែលបង្ហាញថា ឯកឧត្តម ជា ពិសី បានកំពុងគេងលង់លក់ នៅក្នុងទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅកោះពេជ្រ ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោម ស ខេង កំពុងតែថ្លែងសន្ទរកថា ធ្វើឲ្យមហាជនមួយចំនួនបានធ្វើការរិះគន់ដល់រូបលោកយ៉ាងខ្លាំង។ យ៉ាងណាមិញឯកឧត្តម ជា ពិសី ក៏បានធ្វើការបកស្រាយ និងសុំការអភ័យទោស ដោយលោកត្រូវមើលថែម្តាយចាស់ជរានៅឯមន្ទីរពេទ្យរហូតដល់យប់ជ្រៅ មិនបានគេងគ្រប់គ្រាន់ រហូតមានកំហុសឆ្គងកើតមានឡើង។ ដោយខាងក្រោមនេះជាការបកស្រាយរបស់ ឯកឧត្តម ជា ពិសី៖ “កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញ Page Facebook មួយចំនួន

    June 27, 2019
  • PR

    ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៩៖ ស្របពេលដែលកំពូលទូរទស្សន៍ដ៏វៃឆ្លាត និងទំនើបបំផុតជំនាន់ចុងក្រោយ Samsung QLED 8K ដាក់សម្ពោធជាផ្លូវការ ក្រុមហ៊ុន សាមសុង ក៏បានរៀបចំកម្មវិធីជួបជុំដ៏ពិសេសមួយយ៉ាងអាធិកអធមរវាងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន សាមសុង អាជីវករលក់ដុំ លក់រាយគ្រឿងបរិក្ខារអេឡិចត្រូនិច សាមសុង ទូទាំងប្រទេស និងស្ថាប័នអ្នកសារព័ត៌មានជាច្រើនស្ថិតក្រោមបរិយាកាសដ៏សប្បាយរីករាយបំផុតដែលមិនអាចបំភ្លេចបាននៅ វិមានពិភពថ្មី សែនសុខ! សូមបញ្ជាក់ផងដែរថានេះគឺជាកម្មវិធិដ៏ពិសេសមួយនៅក្នុងចំណោមកម្មវិធីអស្ចារ្យជាច្រើនរបស់ក្រុមហ៊ុនសាមសុង និងដៃគូចែកចាយរបស់ខ្លួន! ហើយគោលបំណងក្នុងការបង្កើតឡើងគឺដើម្បីថ្លែងអំណរគុណដល់អាជីវករលក់ដុំ លក់រាយទាំងអស់ដែលបានគាំទ្រនិងជឿជាក់លើគ្រប់ផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិចទាំងអស់របស់សាមសុង ក៏ដូចជា អបអរសាទរដល់ការបើកសម្ពោធជាផ្លូវការនូវវត្តមានកំពូលទូរទស្សន៍ដ៏ទំនើបបំផុតជំនាន់ចុងក្រោយ Samsung QLED 8K ដែលជាទូរទស្សន៏ទទួលបានពានរង្វាន់លំដាប់ពិភពលោកទៅលើពន្លឺនិងរូបភាពដែលល្អឥតខ្ជោះគ្មានគូរប្រៀបក្នុងកំរិត8K។ ក្រៅពីកម្មវិធីជប់លៀងយ៉ាងអាធិកអធម និងការទទួលទានម្ហូបអាហារពិសេសៗដែលមានរសជាតិឈ្ងុយឆ្ងាញ់

    June 27, 2019
  • ព័ត៌មានជាតិ

    ករណីឧបទ្ទវហេតុបាក់រលំអគារកំពស់ ៧ជាន់ នៅសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួស (ជាកម្មករ) ជាច្រើននាក់។ ក្នុងនោះផងដែលការរលំអគារក៏មានការប៉ះពាល់ដល់ផ្ទះសម្បែង និងសម្ភារៈទ្រព្យសម្បត្តិដែលនៅក្បែរអគារកើតហេតុ។ ជាក់ស្តែងណាស់ភោជនីយដ្ឋានរបស់ជនជាតិជប៉ុនម្នាក់ក៏ត្រូវបានខូចខាតទាំងស្រុងដោយត្រូវអគារបាក់រលំលើ។ ជនជាតិជប៉ុនរូបនោះមានឈ្មោះ Tomotaka Ara មានភរិយានិងកូនប្រុសម្នាក់ ជាម្ចាស់ភោជនីយដ្ឋាន Kukai និងបុគ្គលិក ៦នាក់ដែលរួចផុតគ្រោះថ្នាក់បន្ទាប់ពីអគារដែលមានរបងជាប់គ្នាបានបាក់រលំសង្កត់មកលើភោជនីយដ្ឋាន។ ប៉ុន្តែក្រោយកើតហេតុក្រុមគ្រួសារជប៉ុន និងបុគ្គលិកខ្មែរ ក្លាយជាមនុស្សគ្មានទីជម្រកគ្មានការងារធ្វើ និងមិនមានការអើពើពីសំណាក់អាជ្ញាធរធ្វើឲ្យពួកគាត់មានការអាក់អន់ចិត្តជាខ្លាំង។ យ៉ាងណាមិញកាលពីល្ងាចថ្ងៃទី២៦ ខែមិថុនា ម្សិលមិញ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីចុះជួបសួរសុខទុក្ខ ជនជាតិជប៉ុនមួយគ្រួសារនោះ ដោយបាននាំយកគ្រឿងអាហារហូបចុក

    June 27, 2019
  • អន្តរជាតិ

    ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមថៃក្រោយមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងតាក់ស៊ី ជាមួយនឹងម៉ូតូប៉ូលីសដង្ហែក្បួន។ វីដេអូស្តែងៗដែលថតបានហេតុការណ៍កើតឡើងនៅថ្ងៃទី២៦ មិថុនា វេលាម៉ោង ១ និង ២២ នាទីថ្ងៃត្រង់​ចំណុចកណ្តាលក្រុងបាងកក ត្រូវបានគេធ្វើការចែករំលែកពីគណនីមួយទៅគណនីមួយទៀត។ តាមរយៈវីដេអូគេសង្កេតឃើញថាម៉ូតូក្បួនដង្ហែដែលបើកបរដោយប៉ូលីស មានបើកសារ៉ែន ដើម្បីសុំបើកផ្លូវបញ្ចៀសការកកស្ទះ ស្រាប់តែដល់ចំណុចកើតហេតុ អ្នកបើកបរតាក់ស៊ីរូបនោះក៏បែរក្បាលចេញមកបណ្តាលឲ្យបុកម៉ូតូក្បួននោះមួយទំហឹង បង្កឲ្យរងរបួស។ មន្ត្រីប៉ូលីសដែលរងរបួសត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកឯម្ចាស់តាក់ស៊ីរូបនោះត្រូវបានប៉ូលីសឃាត់ខ្លួនដើម្បីធ្វើការសួរនាំ។ បញ្ជាក់ឲ្យដឹងផងដែរថារថយន្តដែលស្ថិតនៅក្នុងក្បួននេះ គឺជារថយន្តដង្ហែលោកឧត្តមសេនីយ៍ បាន់ធីត ប៊ុនយ៉ាក់ប៉ាន់ អគ្គបញ្ជាការរងនៃកងកម្លាំងជួរមុខ ដែលកំពុងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំសភាស្តីពីការការពារ៕ អត្ថបទ៖ មេសា

    June 27, 2019