Khmernote Media
  • សុខភាព

    ខ្យល់​ពុល​នៅ​​តាម​បណ្តា​ទី​ក្រុង នឹង​កើន​ឡើង​ប្រមាណ​២០​% នៅ​អំឡុង​ពេល​ថ្ងៃ​ធ្វើ​ការ បើ​ធៀប​នឹង​ថ្ងៃ​ចុង​សប្តាហ៍។ នេះ​បើ​តាម​របាយការណ៍​ពី​នាយក​ដ្ឋាន​កិច្ចការ​បរិស្ថាន ចំណី​អាហារ​នៃ​ចក្រភព​អង់គ្លេស​បង្ហាញ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ អ្ន​ក​ជំនាញ​សិក្សា​ខាង​​ផ្នែករោគ​សើស្បែក លោក​ស្រី​វេជ្ជបណ្ឌិត Jinah Yoo ​មក​ពី​គ្លីនិក​​ SKN ដ៏​ល្បី​នៅ​ចក្រភព​អង់គ្លេស បាន​​ឲ្យ​ដឹង​ថា កខ្វក់​ខ្យល់​ទាំង​នោះនឹង​បណ្តាល​ឲ្យ​ស្បែក​វិវត្ត​ឆាប់​ចាស់ តែលោក​ស្រី​បាន​​​បញ្ជាក់​ថា យើង​ក៏​អាច​មាន​វិធី​បង្ការ​មួយ​ចំនួន​ផង​ដែរ ដើម្បី​ទប់​ស្កាត់​មិន​ឲ្យ​ស្បែក​ជ្រីវជ្រួញ​ ឆាប់​វិវត្ត​ហួស​មុន​វ័យ ដូច​ខាង​ក្រោម៖ ១- ចៀស​ឲ្យ​បាន​ ពី​កន្លែង​ដែល​ជា​បណ្តុំ​ផ្សែង​ពុល បើ​អាច​ចៀស​បាន គួរ​ចៀស​ចេញ​ពី​កន្លែង​ដែល​មាន​ផ្លូវ​មមាញឹក​ច្រើន​ដោយ​ឡាន​ម៉ូតូ ព្រោះ​​កន្លែង​ទាំង​នោះ​ជា​ប្រភព​សំខាន់​ដែល​ធ្វើ​ឲ្យ​មុខ​មាត់​រាង​កាយ​អ្នក​រង​​ប្រតិកម្មបង្ក​ស្បែក​ឲ្យ​ឆាប់​ចាស់។ លោក​ស្រី​ក៏​បាន​បន្ថែម​ថា បើ​មិន​អាច​ចៀស​បាន ក៏​គួរ​កុំ​យក​ដៃ​ប៉ះ​ពាល់​មុខ ហើយ​ពេល​មក​ដល់​កន្លែង​សម​គួរ ក៏​គួរ​លុប​លាង​មុខ និង​ស្បែក​ឲ្យ​បាន​ស្អាត​ ចៀស​វាង​ទុក​​ចោល​មិន​សម្អាត។ ២-

    July 1, 2019
  • អន្តរជាតិ

    សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សបានចំនួន៩នាក់ក្នុងនោះមានទាំងអ្នកកាសែត និងទីប្រឹក្សាក្រសួងមហាផ្ទៃ ក្រោយពេលដែលនាំគ្នាលេងលែ្បងស៊ីសងខុសច្បាប់។ ដោយកាលពីថ្ងៃអាទិត្យ ១៣រោច ខែ ជេស្ឋ ឆ្នាំ កុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងផ្នែកនគរបាលយុត្តិធម៍ និង កម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ហើយនៅពេលមកដល់ចំណុចដីឡូតិ៍ព្រៃស្មៅ ផ្លូវលំ ​​ភូមិ ឬស្សី សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យជាច្រើននាក់កំពុងលេងល្បែងស៊ីសងខុសច្បាប់ចាក់ភ្នាល់បញ្ជល់មាន់និងអាប៉ោង។ ឃើញដូចនោះសមត្ថកិច្ចបានចូលទៅឡោមព័ទ្ធចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ០៩ នាក់ ដូចខាងក្រោម៖

    July 1, 2019
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ លោកតាម្នាក់កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមម៉ាឡេស៊ី ក្រោយគេបានគត់សម្គាល់ឃើញថា លោកតាតែងតែជិះកង់យកអាចម៍ដី និងជ័រកៅស៊ូទៅបំពេញគ្រលុកនៅលើដងផ្លូវយ៉ាងសកម្មរាល់ថ្ងៃ ខណៈដែលគាត់គ្មានទទួលបានលុយកាក់អ្វីទាល់តែសោះពីការងារមួយនេះ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Taman Pelangi រដ្ឋ Johor ភាគខាងត្បូងប្រទសម៉ាឡេស៊ី។ លោកតាដែលមានទឹកចិត្តស្រលាញ់ផ្លូវសាធារណៈរូបនេះ មានដើមកំណើតជាជនជាតិចិន និងរស់នៅក្នុងតំបន់ខាងលើនេះ។ អត្តសញ្ញាណលំអិតរបស់គាត់មិនត្រូវបានគេស្គាល់ឡើយ ហើយគាត់ត្រូវបានម្ចាស់គណនី Facebook ម្នាក់លួចថតសកម្មភាព និងយកទៅបង្ហោះពេញបណ្តាញសង្គម។ តាមរយៈគណនី Facebook ដែលមានឈ្មោះថា Persatuan Bangsa Johor បានឲ្យដឹងថា ស្ទើរតែរាល់ថ្ងៃគេបានប្រទះឃើញលោកម្នាក់នេះ ជិះកង់ទៅបំពេញគ្រលុកតាមដងផ្លូវគ្រប់ទីកន្លែងដោយមិនខ្លាចនឿយហត់ និងទាមទារលុយកាក់ ឬការសរសើរពីអ្នកណាម្នាក់នោះទេ។ ដោយមើលឃើញឥរិយាបថល្អដូចនេះ ទើបគេលួចថតសកម្មភាពគាត់យកទៅបង្ហោះក្នុងបណ្តាញសង្គមដើម្បីទុកជាគំរូដល់អ្នកដទៃ៕ អត្ថបទ៖

    July 1, 2019
  • សង្គម

    បើតាមសេចក្តីប្រកាសរបស់នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ មុននេះបន្តិចបានអោយដឹងថា មានករណីឃាតកម្មមួយបានកើតឡើងនៅចំនុចផ្លូវលំ ស្ថិតក្នុងភូមិបាក់ខែង ឃុំបាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយមានការយកសពទៅដុតចោល ហើយមកទល់នឹងពេលនេះសពនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ សេចក្តីប្រកាសនោះបានបន្តអោយដឹងទៀតថា សាកសពដែល ត្រូវបានជនល្មើសសម្លាប់នោះមាន ភេទស្រី អាយុចន្លោះ ពី១៥ទៅ ១៨ឆ្នាំ ហើយមានផ្ទៃពោះអាយុប្រហែល៨សប្តាហ៍ទៀតផង ដោយការរឹតកសម្លាប់ រួចយកទៅដុតចោល។ សម្ភារៈបន្សល់ទុកនៅកន្លែងកើតហេតុមាន អង្កាំខ្សែរដៃរូបតោក្បាលនាគ ពណ៌ទឹកមាសចំនួនមួយ ហើយប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបាត់ កូនឬសាច់ញាតិសូមធ្វើការទំនាក់ទំនងសមត្ថកិច្ចដែលមានលេខទូរស័ព្ទដូចខាងក្រោមៈ ១-លោកឧត្តមសេនីយ៍ទោ ទិត្យ ប៊ុនណា អនុប្រធាននាយកដ្ឋាន ០១២ ៨៥៥៧១៤, ០៩៦ ៨៨៨៦៦៦០ ២-លោកវរសេនីយ៍ឯក

    June 30, 2019
  • សង្គម

    នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នេះ ឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហនុ ដែលទើបនឹងចូលកាន់តំណែងថ្មី បានចុះត្រួតពិនិត្យតំបន់ឆ្នេរដោយផ្ទាល់តែម្តង ដោយគិតថាជាថ្ងៃអាទិត្យឈប់សម្រាកនោះឡើយ ដោយក្នុងដំណើរចុះត្រួតពិនិត្យនេះដែរ មានការចូលរួមពីសំណាក់មន្ត្រីក្រោមឪវាទជាច្រើននាក់ ដោយក្នុងនោះអភិបាលខេត្តខ្លាំង ដែលសម្តេចតេជោ សរសើរមិនដាច់ពីមាត់នោះ បានប្តេជ្ញាចិត្តកែលំអរតំបន់ឆ្នេរអោយមានសោភណ្ឌ័ភាពល្អឡើងវិញ ដោយមានគម្រោងក្រាលឥដ្ឋការ៉ូឡា សម្រាប់ពលរដ្ឋធ្វើដំណើរលំហែរ រៀបចំសណ្តាប់ធ្នាប់ អនាម័យ និង បរិស្ថានផងដែរ។ ឯកឧត្តម ក៏បានបង្ហោះសារនៅលើ Facebook ថា៖ “ការចូលរួមសហការ​ គាំទ្រ​ និងលេីកទឹកចិត្ត​ ពីបងប្អូនប្រជាពលរដ្ឋក្រុងព្រះសីហនុ​ ដេីម្បីកែលំអរតំបន់ឆ្នេរទាំងអស់ នៅខេត្តព្រះសីហនុ ឲ្យមានសោភណ្ឌភាព ស្រស់ស្អាត

    June 30, 2019
  • សុខភាព

    រដូវ​ភ្លៀង​ធ្លាក់​បាន​ចូល​មក​ដល់​ហើយ តម្រូវ​ឲ្យ​យើង​ទាំង​អស់​គ្នា​ថែរក្សា​សុខភាព​ឲ្យ​បាន​ដិត​ដល់ ដើម្បី​ចៀស​ផុត​ពី​ជំងឺ​ដង្កាត់​ផ្សេងៗ។ ស្រប​ពេល​ដែល​អាកាស​ផ្លាស់ប្តូរ​ពី​ក្តៅ​ហួតហែង មក​មាន​ភ្លៀង​ធ្លាក់​នេះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ ៧ មុខ ដែល​ឧស្សាហ៍​កើត​ក្នុង​រដូវ​ភ្លៀង។ ១- ជំងឺគ្រុនឈាម-គ្រុនចាញ់ ២- ជំងឺ​គ្រុន​ផ្តាសាយ ៣- ជំងឺ​គ្រុនក្តៅ ៤- ជំងឺ​ចម្លង​ពី​ចំណី​អាហារ ៥- ជំងឺ​ចម្លង​ពី​ទឹក ៦- ជំងឺ​អាសន្ន​រោគ ៧- ជំងឺ​លិបតូ (ចម្លង​ពី​ទឹកនោម​សត្វ​កណ្តុរ ជា​ពិសេស​នៅ​ពេល​មាន​លិច​ទឹក)។ ចំពោះ​វិធី​ការពារ​ខ្លួន​ពី​ជំងឺ​ទាំង ៧ មុខ​ខាង​លើ​នេះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង បាន​ណែនាំ​ឲ្យ​យើង​អនុវត្ត​តាម​ការ​ណែនាំ​ខាង​ក្រោម​នេះ។ – ត្រូវ​មាន​អាវ​ភ្លៀង ឆ័ត្រ

    June 30, 2019
  • ព័ត៌មានជាតិ

    សៀមរាប៖ ហេតុការណ៍នេះកើតឡើងនៅខេត្តសៀមរាប ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ស្រុកសៀមរាប ឃុំសៀមរាប ភូមិពោធិបន្ទាយជ័យ ដែលឪពុកម្តាយជាអ្នកចិញ្ចឹមក្រពើលក់ បានធ្វេសប្រហែលបណ្តាលឲ្យកូនស្រីអាយុ ២ ឆ្នាំបានធ្លាក់ចូលអាងចិញ្ចឹមក្រពើ បណ្តាលឲ្យក្រពើហែកស៉ីជាអាហារ នៅក្នុងខណៈពេលនោះ ឪពុកបានជាប់យកឥវ៉ាន់ឲ្យគេ ត្រឹម ១០ នាទី ឯម្តាយជាប់សរសៃរខ្ចីមើលថែកូនមួយទៀត។ ឪពុកក្រោយពេលដែលដឹងកូនធ្លាក់ចុះ បានហួសពេលហើយ បានត្រឹមយកដំបងវាយក្រពើ យកបានត្រឹមលលាដ៏ក្បាល។ សូមបងប្អូនអ្នករកស៉ីចិញ្ចឹមក្រពើយកសាច់ និងស្បែកលក់ មេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា! ប្រភពពីលោក៖ Sokpee Siem Reap

    June 30, 2019
  • ព័ត៌មានជាតិ

    ស្រុកស្រែអំបិល-(ដំណឹងបឋម) មុននេះបន្តិច នៅវេលាម៉ោងជិត១០ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តមួយគ្រឿងបានបុកជាមួយម៉ូតូកង់បីនៅលើកំណាត់ផ្លូវជាតិលេខ៤ ម្តុំគីឡូម៉ែត្រលេខ១៤៨-១៤៩ ស្ថិតក្នុងភូមិអូរជ្រៅឃុំបឹងព្រាវ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។ តាមប្រភពព័ត៌មានជាបឋមបានឲ្យដឹងថា ករណីនេះបណ្តាលឲ្យស្លាប់១ម្នាក់ និងរបួសធ្ងន់ព្រះសង្ឃ៦អង្គ៕

    June 30, 2019
  • ព័ត៌មានជាតិ

    ​សៀមរាប​ ៖​ ឪពុក​បង្កើត​បាន​បោក​កូន​ និង​សសរផ្ទះ​បាយ​បណ្តាល​អោយ​សន្លប់​បាត់ស្មារតី​(​ធ្ងន់​)​ ហើយ​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កុមារ​ ។​ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៩​និង​២០​នាទី​ ថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០១៩​ ។​ ​ឪពុក​ឈ្មោះ​ ផ្លា​យ​ វិភា​ត់​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ នៅ​ភូមិ​តា​ប្រាក់​ ឃុំ​មាន​ជ័យ​ ​ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​។​ ​កូនរង​គ្រោះ​ឈ្មោះ​ ផាង​ ផល្លា​ ភេទ​ប្រុស​ អាយុ​១​ឆ្នាំ​ ២​ខែ​ មាន​ម្តាយ​ ឈ្មោះ​ សោម​ សុខុម​ អាយុ​២៨​ឆ្នាំ​ នៅ​ភូមិ​តា​ប្រាក់​ ឃុំ​មាន​ជ័យ​ ស្រុក​ប្រាសាទបាគង​

    June 30, 2019
  • សង្គម

    ក្រោយពេលដែលលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ទើបនឹងឡើងកាន់ដំណែងថ្មីៗ ស្រាប់តែមានប្រតិបត្តិការណ៍ភ្លាមរៀបចំសណ្តាប់ធ្នាប់នៅទីសាធារណៈ ពោលគឺស្ទូចរថយន្តដែលបានចតនៅលើផ្លូវគ្មានសណ្តាប់ធ្នាប់។ ក្នុងនោះដែរលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានថ្លែងប្រាប់អ្នកសារព័ត៌មានដែរថា នៅថ្ងៃ២៩មិថុនា២០១៩ រដ្ឋបាលក្រុងព្រះសីហនុ បានស្ទូចយករថយន្តដែលចតលើផ្លូវគ្មានសណ្តាប់ធ្នាប់ចំនួន ១០គ្រឿង យកមករក្សាទុកនៅសាលាក្រុង ដើម្បីដាក់ពិនយ័តាមគោលការណ៍របស់រដ្ឋបាលខេត្ត. ក្រុង និងរក្សាទុកច្រើនថ្ងៃមុននឹងអនុញ្ញាតអោយម្ចាស់នាំត្រឡប់យកទៅវិញ។ ប្រសាសន៍លោកអភិបាលក្រុងរូបនេះ​បានបញ្ជាក់អោយដឹងថា ចាប់ពីថ្ងៃនេះទៅរដ្ឋបាលក្រុង មិនអនុញ្ញាតអោយមានរថយន្តចតនៅលើផ្លូវដោយគ្មានសណ្តាប់ធ្នាប់ទៀតឡើយ៕

    June 30, 2019