- Khmernote Media
- បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះលេចលឺព័ត៌មានថា ក្រុមហ៊ុន Google កំពុងតែអភិវឌ្ឍន៍កម្មវិធីថ្មីមួយសម្រាប់ប្រើប្រាស់ចែករំលែក File ធំៗពីទូរស័ព្ទមួយទៅកាន់ទូរស័ព្ទមួយផ្សេងទៀតដោយឆាប់រហ័សបើទោះជា File ទាំងនោះមានទំហំធំក៏ដោយ។ កម្មវិធីមួយនេះមានឈ្មោះថា “Fast Share” ហើយវាត្រូវបានបង្កើតឡើងដើម្បីប្រជែងជាមួយនឹងកម្មវិធី AirDrop ដែលមាននៅក្នុងទូរស័ព្ទ iPhone និងកុំព្យូទ័រ Mac របស់ក្រុមហ៊ុន Apple ផងដែរ។ តាមការអះអាងរបស់តំណាងក្រុមហ៊ុន Google បានបញ្ជាក់ថា “Fast Share” ជាមុខងារសម្រាប់ប្រើប្រាស់ស្រដៀងនឹង AirDrop ដែរគឺសម្រាប់ផ្ញើរូបភាព ឬ File ផ្សេងៗ តែវានឹងមានលក្ខណៈពិសេសជាច្រើនលើសពី AirDrop។ យ៉ាងណាក្តី
July 1, 2019 - សង្គម
កាលពីដើមខែមិថុនា មហាជនជនជាច្រើនបានសម្តែងការភ្ញាក់ផ្អើលថាក្មេងប្រុសម្នាក់ រស់នៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរីអាចរស់រានមានជីវិត និងជាសះស្បើយពីជម្ងឺឆ្កែឆ្កួតបាន១០០ភាគរយមានស្មារតីឡើងវិញ និងមានទឹកមុខស្រស់ស្រាយ។ ប៉ុន្តែបានត្រឹមតែរយៈពេលបានមួយខែប៉ុណ្ណោះក្មេងប្រុសរូបនេះក៏មានអាការៈរើឡើងនូវជម្ងឺឆ្កែឆ្កួតប្រកាច់យ៉ាងធ្ងន់ធ្ងរ ដោយនៅពេលនេះកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។ គួររំលឹកផងដែលថាក្មេងប្រុសខាងលើត្រូវបានឆ្កែខាំត្រូវជើងក្នុងខែមេសា រហូតកើតជម្ងឺឆ្កែឆ្កួតលែងមានស្មារតីស្រែកព្រុស និងលូ ប្រកាច់ពេញផ្ទះរហូតត្រូវម្តាយចាប់ចងនឹងសសរ ធ្វើឲ្យមហាជនជាច្រើនសម្តែងការតក់ស្លុតជាខ្លាំង៕ កាលជាពីជម្ងឺឆ្កែឆ្កួត ជម្ងឺរើឡើងវិញ ដោយ៖ ណារ៉ែន
July 1, 2019 - សង្គម
មនុស្សមិនអាចរើសកំណើតកើតបានឡើយ! នរណាមិនចង់កើតមកក្នុងគ្រួសារមានទ្រព្យសម្បត្តិស្តុកស្តម្ភគេងកើយគំនរប្រាក់នោះ។ នារីវ័យក្មេងម្នាក់ដែលជានិស្សិតទទួលបានអាហារូបករណ៍សិក្សាពីសាកលវិទ្យាល័យ Melbourne ប្រទេសអូស្ត្រាលី រ៉ុន សុភី ដែលជាអតីតក្មេងរើសសំរាម រស់នៅលើគំនរសំរាមបានរៀបរាប់ប្រាប់ទាំងទឹកភ្នែកពីជីវិតគ្រួសាររបស់នាងឲ្យមហាជនបានដឹង។ រ៉ុន សុភី ជាយុវតីវ័យក្មេងមួយរូបដែលមានជីវប្រវត្តិតស៊ូ ដោយនាងបានកើតនៅក្នុងគ្រួសារក្រីក្រមួយនៅឯខេត្តស្វាយរៀង ដោយឪពុកម្តាយប្រកបរបរបិទស្រា និងចិញ្ចឹមជ្រូក។ ក្រោយពេលឪពុកធ្លាក់ខ្លួនឈឺ ក្រុមគ្រួសារនាងបានលក់ផ្ទះដើម្បីព្យាបាលជម្ងឺ រួចក៏នាំគ្នាចំណាកស្រុកមករស់នៅខេត្តកំពង់ចាម។ មកដល់ខេត្តកំពង់ចាមក្រុមគ្រួសាររបស់កញ្ញា រ៉ុន សុភី បានប្រកបរបស់ជាកម្មករជាជ័រកៅស៊ូឲ្យគេ ដោយមួយខែទទួលចំណូលបានត្រឹម១០ម៉ឺនរៀលប៉ុណ្ណោះ។ ក្រោយមកទៀតក្រុមគ្រួសារនាងបានចំណាកស្រុកម្តងទៀតមករស់នៅទីក្រុងភ្នំពេញដោយឪពុកនាង ប្រកបរបរធ្វើការសំណង់ កម្មករបាលូ និងរត់ស៊ីក្លូ ចំណែកឯអ្នកម្តាយលក់ពោតស្ងោរ។ ដោយមានជម្ងឺជាប់ខ្លួន និងរបររកស៊ីមិនទទួលជោគជ័យក្រុមគ្រួសាររបស់ សុភី បាននាំគ្នាមកនៅលើគំនរសំរាមស្ទឹងមានជ័យ។ ជារៀងរាល់ថ្ងៃនាង និងក្រុមគ្រួសារតែងដើររើសអេតចាយពីគំនរសំរាមដើម្បីចិញ្ចឹមក្រពះ
July 1, 2019 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសផ្តល់អាហារូបករណ៍ជូនជនរងគ្រោះមួយរូបដែលរស់រានមាន ជីវិតក្រោយពីការដួលរលំអគារ៧ជាន់។ ដោយជនរងគ្រោះរូបនោះមានឈ្មោះ កាក់ គា អាយុ ១៨ឆ្នាំ ជាជនរងគ្រោះ ដែល នៅរស់រានមានជីវិត ក្រោយពីជាប់ក្នុងគំនរថ្មជាង២ថ្ងៃកន្លះ កន្លងមកជនរងគ្រោះចង់រៀនជំនាញជាជាងជួសជុល ក្រោយចេញពីមន្ទីរពេទ្យ។ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងមានផ្តល់អាហារូបករណ៍ជូនយុវជន កាក់ គា សម្រាប់ការសិក្សារហូតដល់ចប់ ក្រោយពេលបញ្ចប់ការសិក្សាក្រសួងនឹងជួយរកការងារឱ្យធ្វេី ឬជួយប្រឹក្សាយោបល់ក្នុងការបង្កេីត មុខរបរ ជូនយុវជនរូបនោះផងដែរ។ សូមប្រិយមិត្តអ្នកអានសូមធ្វើការចែករំលែកដើម្បីឲ្យដល់សាច់ញាតិ មិត្តភក្តិរបស់ជនរងគ្រោះ សូមទាក់ទងមកក្រសួងតាមលេខទូរស័ព្ទ 017 747 773/ 010
July 1, 2019 - បច្ចេកវិទ្យា
សិង្ហបុរីនឹងចំណាយប្រាក់ ៤០ លានដុល្លារសឹង្ហបុរី (២៩,៥៤៧,០០០ ដុល្លារអាមេរិក) ដើម្បីបង្កើតប្រព័ន្ធអេកូ 5G មួយ ដែលជាប្រព័ន្ធសម្រាប់ប្រើប្រាស់អ៊ីនធឺណិតល្បឿន 5G និងជាចង្កោមប្រព័ន្ធប្រតិបត្តិការណ៍សំខាន់ៗជាច្រើនទៀត។ បើយោងតាមលោក Iswaran រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងព័ត៌មានរបស់សិង្ហបុរីបានឲ្យដឹងថា នៅក្នុងដំណាក់កាលសាកល្បងគេនឹងបើកឲ្យប្រើប្រាស់អ៊ីនធឺណិតល្បឿន 5G នៅតាមតំបន់សំខាន់ៗមួយចំនួនសិនដូចជា តំបន់ការពារសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតជាដើម ហើយបន្ទាប់ពីការសាកល្បងនេះបញ្ចប់ទៅដោយជោគជ័យគេនឹងបើកឲ្យប្រើប្រាស់យ៉ាងទូលំទូលាយតែម្តង ពោលគឺអ៊ីនធឺណិតល្បឿន 5G នឹងមាននៅពេញសិង្ហបុរីតែម្តង។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន CHANNELNEWSASIA បានព្យាករណ៍ថា យ៉ាងយូរគឺត្រឹមដើមឆ្នាំ ២០២០ ប៉ុណ្ណោះ សិង្ហបុរីនឹងមានអ៊ីនធឺណិតល្បឿន 5G ប្រើទូទាំងប្រទេសហើយ ព្រោះថារហូតមកទល់នឹងពេលនេះរដ្ឋាភិបាលសិង្ហបុរីបានអភិវឌ្ឍន៍គម្រោងប្រព័ន្ធអេកូ 5G របស់ខ្លួនស្ទើរតែបាន
July 1, 2019 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃចន្ទ ១៤ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីផ្ទេរការគ្រប់គ្រង សាលាកុមារ ពិការភ្នែក និងគ ថ្លង់នៃអង្គការគ្រួសារថ្មីទៅក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ ស្ថិតនៅខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដោយនៅមុននេះបន្តិចយោងតាមការបង្ហោះរបស់ឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឲ្យដឹងថា៖ “ពីមុន ស្ត្រីយេីងពេលមានផ្ទៃពោះ ទៅពិនិត្យពេទ្យដោយអស់លុយ
July 1, 2019 - PR
ភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ នៅផ្សារទំនើបThe Bridge ក្បែរកោះពេជ្រ៖ ក្រុមហ៊ុនយក្សASUS ROG បានបើកការដាក់តាំងបង្ហាញផលិតផលចុងក្រោយរបស់ខ្លួនសំរាប់ទីផ្សារកម្ពុជាក្នុងនោះរួមមាន៖ G531GU/ G731GU/ G731GV/ FX505DU និងFX505DT។ លោកLawrence Liuដែលជាប្រធានផ្នែកគ្រប់គ្រងផលិតផលASUS និងROGនៅកម្ពុជាបានថ្លែងអោយដឹងថា៖ ទីផ្សារប្រទេសកម្ពុជាពី១ឆ្នាំទៅ១ឆ្នាំតែងតែមានការកើនឡើងជាខ្លាំង ជាពិសេសវិស័យផ្នែកហ្គេម និងការឌីស្ស៉ាញជាដើម។ នេះគឺជាសញ្ញាវិជ្ជមានដែលស្របទៅនឹងទិសដៅរបស់ក្រុមហ៊ុនដែលផ្តោតខ្លាំងទៅលើគុណភាព តម្លៃ និងការច្នៃប្រឌិត។ ក្នុងនោះមានអ្នកចូលរួមប្រមាណជាង៤០០នាក់ដែលពួកគាត់សុទ្ធសឹងជាអ្នកឌីស្ស៉ាញ និងGamers។ ស្របពេលជាមួយក្រុមហ៊ុនASUS បានប្រកាសពីភាពជោគជ័យរបស់ខ្លួនក្នុងទីផ្សារកម្ពុជា ក៏ដូចជាទីផ្សារអន្តរជាតិ ក្រុមហ៊ុន១នេះត្រូវបានប្រកាសថាខ្លួនទទួលបានចំណាត់ថ្នាក់លេខ១ផ្នែកគំនិតច្នៃប្រឌិតទៅលើផលិតផលក្នុងវិស័យបច្ចេកវិទ្យាផ្នែកកុំព្យូទ័រផងដែរ។ តួយ៉ាងយើងឃើញមានកុំព្យូទ័រម៉ូដែល G731GU ដែលមានការរចនាបែបកាច មានប្រព័ន្ធខ្យល់ការពារកំដៅខ្ពស់
July 1, 2019 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ ជាប្រធានក្រុមការងារចុះពង្រឹងសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសង្គម នៅខេត្តព្រះសីហនុ បានដឹកនាំបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីបន្តនិរន្តរភាពការងារ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ រក្សារបៀបរៀបរយក្នុងខេត្តព្រះសីហនុ ឲ្យកាន់តែប្រសើរឡើង ដោយកិច្ចប្រជុំនេះបានធ្វើឡើងនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ ក្នុងនោះផងដែរនៅក្នុងកិច្ចប្រជុំឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានរាយការណ៍នូវស្ថានភាពទូទៅក្នុងក្រុងព្រះសីហនុ ដោយឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា៖ “ស្ថានភាពទូទៅខេត្តព្រះសីហនុមានការវិនិយោគច្រើនពីជនបរទេស ជនជាតិចិន ធ្វើឲ្យខេត្តព្រះសីហនុ មានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ដូចជាកាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ព្រមទាំងមុខរបរផ្សេងៗជាច្រើនទៀត
July 1, 2019 - PR
vivo បានបង្ហាញគម្រោងធំៗនៃកម្មវិធី និងបច្ចេកវិទ្យាថ្មីៗដ៏អស្ចារ្យជាច្រើនរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ MWC 2019 នៅឯទីក្រុងសៀងហៃរួចមកហើយ ពេលនេះ vivo ក៏បានថ្លែងបន្ថែមថា នឹងបង្ហាញស្មាតហ្វូនត្រកូល S ដំបូងជំនាន់ក្រោយរបស់ខ្លួន ឲ្យមហាជនបានឃើញនៅក្នុងពេលឆាប់ៗនេះ។ អ្វីដែលកាន់តែឲ្យភ្ញាក់ផ្អើលនោះ គឺថាក្រុមហ៊ុន vivo ប្រចាំនៅប្រទេសកម្ពុជាយើង ក៏បានឲ្យដឹងថា ក្រុមហ៊ុននឹងនាំយកស្មាតហ្វូន vivo ត្រកូល S នោះ ចូលក្នុងទីផ្សារប្រទេសកម្ពុជាយើងដែរ។ vivo Cambodia បានបង្ហើបបន្ថែមថា ស្មាតហ្វូនត្រកូល S នេះត្រឹមជាស្មាតហ្វូនលំដាប់កណ្តាលទេ មានតម្លៃសមរម្យ ហើយវាអាចនឹងបង្ហាញវត្តមានជាផ្លូវការ នៅក្នុងប្រទេសយើង
July 1, 2019 - អន្តរជាតិ
ឥណ្ឌាដែលជាប្រទេសមានប្រជាជនច្រើនបំផុតលំដាប់ទី ២ នៅលើពិភពលោកនោះ ត្រូវបានគេមើលឃើញថា ប្រទេសមួយនេះកំពុងតែជួបប្រទះបញ្ហាខ្វះទឹកស្អាតប្រើប្រាស់យ៉ាងខ្លាំង ពោលគឺដល់ដំណាក់កាលដែលរដ្ឋាភិបាលត្រូវតែចាត់វិធានការជាបន្ទាន់ ដើម្បីដោះស្រាយហើយ។ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន CNN បានឲ្យដឹងថា បច្ចុប្បន្ននេះមានប្រជាជនឥណ្ឌាប្រមាណជា ១០០ លាននាក់ កំពុងតែប្រឈមនឹងការខ្វះទឹកស្អាតប្រើប្រាស់។ គេបានព្យាករណ៍ទៀតថា នៅឆ្នាំក្រោយនេះក្រុងធំៗចំនួន ២១ របស់ឥណ្ឌានឹងបន្តខ្វះទឹកស្អាតប្រើប្រាស់ទៀត ព្រោះតែប្រភពទឹកស្អាតនៅក្រោមដីត្រូវបានបំផ្លិចបំផ្លាញ និងមិនអាចកកើតវិញបានទាន់ពេលវេលា។ ដូចនេះចំនួនប្រជាជនដែលត្រូវប្រឈមនឹងបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ និងបន្តកើនឡើងបន្ថែមទៀតនៅឆ្នាំក្រោយនេះ។ សេចក្តីរាយការណ៍ដដែលនេះបានបញ្ជាក់ថា ធនធានទឹកស្អាតនៅក្រោមដីរបស់ឥណ្ឌាបានបន្តហិញហោចយ៉ាងគំហុក ហើយធនធានទឹកនេះគឺជាប្រភពទឹកស្អាត ៤០% នៃបរិមាណទឹកទាំងអស់ដែលឥណ្ឌាត្រូវប្រើប្រាស់។ ដោយសារបញ្ហាខ្វះទឹកស្អាតប្រើប្រាស់នេះ ប្រជាជនឥណ្ឌាមួយចំនួនត្រូវឈរតម្រង់ជួរគ្នាដើម្បីទិញទឹកតាមបរិមាណកំណត់យកទៅប្រើប្រាស់ ហើយមានស្ថាប័នធំៗមួយចំនួនត្រូវចំណាយលុយប្រមាណជា ១៥,០០០ រូពី (២១៦ ដុល្លារ)
July 1, 2019









