- Khmernote Media
- អន្តរជាតិ
មកដល់ម៉ោង ៩និង៤៦នាទីនេះ អគ្គិភ័យឆេះឃ្លាំងស្តុកក្រណាត់នៅជាប់សាលាទួនហ្វាមានការថមថយ ប៉ុន្តែមិនទាន់រលត់ទាំងស្រុងនៅឡេីយទេ ដោយសារស្ថានភាពឆេះគីបខោអាវជជុះមានការរាលដាលខ្លាំងនិងលឿន ជាពិសេសគឺឆេះងុំតែម្តង ពេលនេះសមត្ថកិច្ចបានយកអេស្ការមកកាយ និងបន្តសកម្មភាពបាញ់ទឹកបន្ថែម។ ឡានទឹកជាច្រេីននៅតែបន្តបាញ់ពន្លត់ និងមកបន្តបន្ទាប់ពីគ្រប់អង្គភាពដេីម្បីជួយគ្រប់គ្រងស្ថានភាពនេះអោយបានឆាប់។ គួររំលឹកថាមានអគ្គិភ័យកើតឡើងមួយលើក នៅក្នុងសង្កាត់អូឡាំពិក តាមបណ្តោយផ្លូវ ១៧៣ ខណ្ឌបឹងកេងកង បណ្តាលអោយខូចខាតផ្ទះទាំងស្រុង០៦ផ្ទះ ក្នុងនោះឃ្លាំងចំនួនមួយ ឆេះរោលខាងក្រោយ ចំនួន០៤ផ្ទះ ដោយការឆាបឆេះចាប់ផ្តើមតាំងពីម៉ោង១១យប់នៅថ្ងៃទី០១ ខែកក្កដា មូលហេតុនៃការឆេះមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡេីយទេ៕ ប្រភព៖ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយ៖ ណារ៉ែន
July 2, 2019 - PR
ភ្នំពេញថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៩៖ ស្របពេលដែលក្រុមហ៊ុន ស៊ីន នីវ អ៊ិនវេសមេន ឯ.ក ផ្តល់ជូនភាពដ៏សប្បាយរីករាយដល់អ្នកចូលរួមទស្សនាទាំងអស់នូវការប្រគំតន្ត្រីដ៏ធំរយៈពេល ៣ថ្ងៃ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ១៤-១៥-១៦ ខែមិថុនា ឆ្នាំ ២០១៩ នៅបរិវេណទល់មុខសាលមហោស្របទីក្រុងកោះពេជ្រកាលពីពេលថ្មីៗកន្លងទៅនេះក្រុមហ៊ុនក៏បានរកឃើញអតិថិជនដែលមានសំណាងឈ្នះរថយន្ត Kia Picanto ស៊េរីឆ្នំា ២០១៩ ហើយ! សម្រាប់អតិថិជនដែលមានសំណាងឈ្នះ រថយន្ត គា ពីកាន់តូ ២០១៩ (Kia Picanto 2019) គឺមានឈ្មោះ យង់ ហូលែន
July 2, 2019 - សង្គម
ជឿជាក់ថាបងប្អូនមួយចំនួនធំមុខជាបានស្គាល់លោក អ៊ុក វណ្ណដេ ដែលជាស្ថាបនិកសាលាដូងជាក់ជាមិនខាន។ គួររំលឹកឲ្យដឹងផងដែរថាលោក អ៊ុក វណ្ណដេ ជាយុវជនស្ម័គ្រចិត្តមួយរូបដែលបានជួយក្មេងៗជាច្រើនឲ្យបានរៀនសូត្រ ព្រមទាំងបានកែច្នៃសំរាមឲ្យចេញជាសាលារៀន និងវត្ថុលំអជាច្រើន។ ថ្មីៗនេះលោកបានរៀបចំហាងកាហ្វេមួយនៅឯឧទ្យានជាតិគិរីរម្យដែលមានឈ្មោះថា “កាហ្វេសំរាម”។ វាពិតជាមិនងាយស្រួលនោះទេ ដែលសាងសង់ហាងកាហ្វេលើភ្នំបែបនេះ ព្រោះថាវាត្រូវចំណាយច្រើន និងពេលវេលាយូរ ជាពិសេសគឺពុំសូវមានអ្នកស្គាល់ព្រោះតែតំបន់នេះយូរៗទើបមានភ្ញៀវច្រើនឡើងទៅលេងកម្សាន្តម្តង។ ទោះបីជាយ៉ាងណាលោក អ៊ុក វណ្ណដេ ពុំដែលគិតថាបោះបង់នោះឡើយ ដោយពេលនេះកាហ្វេសំរាមរបស់លោកគឺទទួលបានជោគជ័យ លេចចេញជារូបរាងហើយ ប៉ុន្តែនៅខ្វះការតុបតែងលម្អបន្តិច។ ស្ថាបនិកវ័យក្មេងរូបនេះបានបង្ហោះសារថា «យកគ្រាប់ coffee ហូសដឺលេ មករៀបជារូបដំរី២ថ្ងៃហើយនៅតែមិនហើយ រួចហើយអស់កាហ្វេទៀត តើមានបងប្អួនណាមានគ្រាប់កាហ្វេហួសដឺលេទេ?»។ ហេតុដូចនេះប្រសិនបងប្អូនណាមានគ្រាប់កាហ្វេដែលខូចគុណភាព ឬហួសដឺឡេ អាចទំនាក់ទំនងទៅរូបគាត់បាន
July 2, 2019 - សង្គម
កាលពីថ្មីៗនេះ ផ្ទុះការចែករំលែកពេញបណ្តាញសង្គមពីក្រុមនិស្សិតនៃសាកលវិទ្យាល័យបៀលប្រាយ ចូលរួមរើសសំរាមសម្អាតឆ្នេរនៅឯខេត្តកោះកុង។ តាមរយៈប្រភពគណនីដែលមានឈ្មោះថា Virachey In ដែលជាអ្នកដឹកនាំដំណើរកម្សាន្តបោះតង់របស់ក្រុមនិស្សិតនៃសាកលវិទ្យាល័យបៀលប្រាយបានរៀបរាប់ឲ្យដឹងថា «អ្វីៗផេី្តមចេញពីយេីងទាំងអស់! សូមគ្រប់ផ្ទះនិងគ្រប់ទីកន្លែងគ្មានសម្រាម! អរគុណដល់និស្សិតសាកលវិទ្យាល័យបៀលប្រាយដែលស្រលាញ់បរិស្ថាននិងតែងតែចូលរួមកិច្ចការសង្គម»។ លោកក៏បានបង្ហោះរូបភាពក្រុមនិស្សិតប្រមូលសំរាម សម្អាតឆ្នេរ ដែលជាទង្វើមួយគួរឲ្យកោតសរសើរ ជាពិសេសអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះពួកគាត់បានទៅបោះតង់កម្សាន្តនៃឯតំបន់ឆ្នេរនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង កាលពីថៃ្ងទី ៣០ មិថុនា ឆ្នាំ ២០១៩។ សភាពឆ្នេរនៅទីនោះហាក់ពុំសូវស្រស់ស្អាតប៉ុន្មាននោះឡើយ ព្រោះតែពុំមានការសម្អាតនិងការពារគ្រប់គ្រាន់ សំរាមគឺស្ថិតនៅពាសវាលពាសកាល ព្រោះតែភ្ញៀវទេសចរណ៍មួយចំនួនពុំបានវេចខ្ចប់ ឬទុកដាក់ឲ្យបានត្រឹមត្រូវ ដែលនេះគឺជាកត្តាគួរឲ្យព្រួយបារម្ភ។ យ៉ាងណាមិញសង្ឃឹមថាបងប្អូនដែលបានទៅលេង ឬធ្វើដំណើរកម្សាន្តទៅទីណាមួយនៃប្រទេសកម្ពុជាយើង សូមមេត្តាជួយសម្អាតបរិស្ថានទាំងអស់គ្នា៕
July 2, 2019 - ព័ត៌មានជាតិ
កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញនេះ លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងសហការី អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ។ ក្នុងនោះផងដែលឯកឧត្តម គួច ចំរើន បានស្វាគមន៍ប្រតិភូសភាពាណិជ្ជកម្មខេត្ត ព្រមទាំងបានលើកឡើងពីផែនការដែលឯកឧត្តមគ្រោងនឹងដោះស្រាយ ដោយបច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធផ្លូវ លូ និង បរិស្ថានក្នុងខេត្តកំពុងប្រឈមខ្លាំងទាមទារឱ្យមានដោះស្រាយជាបន្ទាន់។ ឯកឧត្តម គួច ចំរើន បញ្ជាក់ថានៅជំហានដំបូងនេះយើងបានឱ្យក្រុមការងារ បច្ចេកទេសធ្វើការសិក្សាលើប្រវែងលូ, តម្លៃនៃការសាងសង់, ការប្រើរយៈពេលនៃការសាងសង់ ព្រមទាំងការវិនិយោគប្រព័ន្ធលូទឹកកខ្វក់ និងលូទឹកភ្លៀង។ បញ្ហាមួយទៀតដែលកំពុងសិក្សាគំរោងសាងសង់ផ្លូវ
July 2, 2019 - សង្គម
បើនិយាយដល់ក្រុម យុវជនសំរាម បងប្អូនភាគច្រើនមុខជាស្គាល់ច្បាស់មិនខាន ព្រោះក្រុមនេះបានជួយសង្គមជាច្រើនជាពិសេសគឺការសម្អាតបរិស្ថាននៅប្រឡាយទឹកបងត្របែកតែម្តង។ ក្រុមយុវជនសំរាមមានសមាជិកជាច្រើននាក់ម្នាក់ៗសុទ្ធសឹងតែមានទឹកចិត្តមុះមុតរឹងមាំ មិនបោះបង់គោលជំហរនោះឡើយ។ ជាក់ស្តែងថ្មីៗនេះសមាជិកម្នាក់ក្នុងក្រុម យុវជនសំរាម ដែលមានគណនីហ្វេសប៊ុកឈ្មោះថា ពូ ឈីវ បានបង្ហោះពី Challenge ថ្មី ដោយរៀបរាប់ថា «តោះលេង Challenge នេះជាមួយពូឈីវ ពេញមួយខែកក្កដានេះ យើងកុំប្រើសម្ភារៈប្លាស្ទីកឲ្យសោះ។ តោះខ្លាចអី!»៕ សង្កេតឃើញមានបងប្អូនជាច្រើនចាប់អារម្មណ៍ ប៉ុន្តែចំពោះការចូលរួម Challenge នេះយើងពុំដឹងថាអាចទទួលបានជោគជ័យឬក៏អត់នោះឡើយ តែសង្ឃឹមថានឹងមានការគាំទ្រព្រោះវាជាចំណែកមួយជួយឲ្យបរិស្ថានស្អាត។ ខ្លាចអី! សាកល្បងទាំងអស់គ្នា៕
July 2, 2019 - អន្តរជាតិ
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កម្ពុជាយើងបាន និងទទួលរងឥទ្ធិពលប្រព័ន្ធសម្ពាធទាប អូសបន្លាយលើភាគខាងជើងក្នុងទឹកដីប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់នឹងវិសម្ពាធ ដែលទើបនឹងកើតឡើងនៅខាងកើតកោះហៃណាំ។ ខ្យល់មូសុងនិរតី ខ្លាំង និងឥទ្ធិពលហ្វឺន ដែលមានល្បឿនពី 7-10m/s នៅភាគខាងក្រោមប្រទេស។ លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុប្រែប្រួលដូចខាងក្រោម៖
July 2, 2019 - សង្គម
កាលពីពេលថ្មីៗនេះមានករណីគួរឲ្យតក់ស្លុតដោយ កុមារីអាយុ២ឆ្នាំ បានធ្លាក់ចូលអាងចិញ្ចឹមក្រពើ ត្រូវសត្វក្រពើខាំត្របាក់ រហូតស្លាប់បាត់បង់ជីវិតសល់ត្រឹមតែត្រឹមលលាដ៏ក្បាលយកមកធ្វើបុណ្យតែប៉ុណ្ណោះ។ កុមារីរងគ្រោះឈ្មោះ រ៉ម រដ្ឋនារី អាយុ២ឆ្នាំ នៅភូមិពោធិបន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប។ ក្រោយពីទទួលដំណឹង ដ៏សោកសង្រេង ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានចាត់អោយតំណាង និងក្រុមការងារទៅចូលរួមរំលែកទុក្ខ និងនាំសារលិខិតរំលែកមរណទុក្ខ ជាមួយក្រុមគ្រួសារនៃសព កុមារី រ៉ម រដ្ឋនារី ដល់គេហដ្ឋានផងដែរ។ ក្នុងឳកាសអញ្ជើញដល់គេហដ្ឋាន គ្រួសាររងគ្រោះ ក្រុមការងារ ដែលដឹកនាំដោយលោក សុខ ថុល នាយករដ្ឋបាលខេត្ត និងលោកនួន
July 2, 2019 - អន្តរជាតិ
រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសចង់បានកម្មករមកពីអាហ្វ្រិកជាច្រើននាក់ ដើម្បីមកធ្វើការងារក្នុងចំការជាច្រើនកន្លែងនៅម៉ាឡេស៊ី។ សេចក្តីប្រកាសនេះបានធ្វើឡើងក្រោយម៉ាឡេស៊ីបានសង្កេតឃើញថា កម្មករមកពីវៀតណាម និងឥណ្ឌូនេស៊ីលែងចង់មកធ្វើការងារនៅម៉ាឡេស៊ីទៀតហើយ។ បើតាមលោក Kulasegaran រដ្ឋមន្ត្រីក្រសួងធនធានមនុស្សម៉ាឡេស៊ីបានបញ្ជាក់ថា កម្មករវៀតណាម និងឥណ្ឌូនេស៊ីជាច្រើននាក់គិតថា ប្រាក់ខែនៅទីនេះទាប ខណៈការចំណាយខ្ពស់ទើបពួកគេចង់ប្តូរទៅធ្វើការងារនៅប្រទេសផ្សេងវិញ ក្រែងបានប្រាក់ឈ្នួលច្រើនជាងនេះ។ លោកបានបន្តថា នៅម៉ាឡេស៊ីការផ្តល់ប្រាក់ខែជូនកម្មករគឺត្រូវបានធ្វើឡើយដោយផ្អែកទៅតាមច្បាប់ការងារ ដោយផ្តល់ជូនប្រាក់ខែទាបបំផុតត្រឹម RM 900 (២១៨ ដុល្លារ) បន្ថែមជាមួយប្រាក់ឧបត្ថម្ភផ្សេងៗ។ រដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ថា ខណៈពេលនេះរដ្ឋាភិបាលនៅមិនទាន់អាចតំឡើងប្រាក់ខែទៅតាមការចង់បានរបស់ក្រុមកម្មករនោះទេ ដូចនេះហើយទើបគេចង់បានកម្មករថ្មីដែលអាចទទួលយកប្រាក់ខែក្នុងកម្រិតនេះបាន៕ អត្ថបទ៖ ភក្តី
July 2, 2019 - បច្ចេកវិទ្យា
ដូចព័ត៌មានលេចធ្លាយមែន នៅខែក្រោយនេះថ្ងៃទី០៧ ខែសីហាក្រុមហ៊ុន Samsung នឹងរៀបចំព្រឹត្តិការណ៍ Unpacked ថ្មីមួយនៅមជ្ឈមណ្ឌល Barclays Center តំបន់ Brooklyn សហរដ្ឋអាមេរិក។ ក្រុមហ៊ុន Samsung មិនបាននិយាយអ្វីច្រើនពីផលិតផល ដែលនឹងបង្ហាញខ្លួននោះទេ ប៉ុន្តែតាមរយៈវីដេអូខ្លីមួយរបស់ក្រុមហ៊ុននោះ គឺបង្ហាញពីប៉ិច និងកាមេរ៉ា។ មួយរយៈមុននេះមានការលេចធ្លាយពីរូបរាងរបស់ Galaxy Note 10 ដែលមានអេក្រង់ខាងមុខជាប្រភេទ Infinity-O ដោយមានប្រជ្រុយមួយនៅចំកណ្តាលថ្ងាស មានរូបរាងលក្ខណៈជ្រុងជាងមុន និងមានកាមេរ៉ាខាងក្រោយ៣គ្រាប់បញ្ឈរជាប់គ្នា។ ឆ្នាំនេះអាចនឹងមាន Note 10 ដល់ទី២ម៉ូដែល គឺ Note
July 2, 2019









