Khmernote Media
  • សង្គម

    ថ្មីៗនេះករណីក្មេងស្រីអាយុ២ឆ្នាំធ្លាក់ចូលអាងចិញ្ចឹមក្រពើត្រូវចាប់ហែកស៊ីសល់តែលលាក្បាលបានធ្វើឲ្យមហាជនរន្ធត់ចិត្តជាខ្លាំង។ គួររំលឹកឲ្យដឹងផងដែរថាហេតុការណ៍រន្ធត់មួយនេះ បានកើតឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចអាងចិញ្ចឹមក្រពោះ ក្រោយផ្ទះកុមារីរងគ្រោះ ភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាម ក្រុងសៀមរាប ខេត្តសៀមរាប ខណៈពេលដែលឪពុករវល់ទៅផ្សារ ទុកកូននៅនឹងម្តាយកូនខ្ចី ពេលត្រលប់មកវិញរកកូនពុំឃើញ ឃើញតែក្រពើដណ្តើមគ្នាស៊ីលលាក្បាល ទើបដឹងថាកូនបាត់បង់ជីវិតដោយក្រពើស៊ី។ មហាជនជាច្រើនបានសម្តែងការសោកស្តាយ និងអារម្មណ៍រន្ធត់ចិត្តជាខ្លាំង ក្នុងនោះ ឧកញ៉ា ឌួង ឆាយ ក៏បានសម្តែងក្តីក្រៀមក្រំជាមួយសារថា «ម្សិលមិញខ្ញុំបាទ បានផ្ញើថវិកា ១,០០០,០០០៛ ចូលបុណ្យក្មួយស្រី និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារ ពិតជាគួរអោយអាណិតអាសូរសោកសង្វេគខ្លោចផ្សារជាពន់ពេករហូតធ្វើអោយ ខ្ញុំយល់សុបិន្តឃើញទិដ្ឋភាពទាំងអស់រហូតពេញមួយយប់។ សូមវិញ្ញាណក្មួយស្រីទៅកាន់សុគតិភព និងកើតជាណាៗកុំអោយដូចជាតិនេះទៀត»៕ > អត្ថបទ៖

    July 2, 2019
  • ព័ត៌មានជាតិ

    ក្នុងឆ្នាំសិក្សា ២០១៩-២០២០នេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសប្រឡងជ្រើសរើស និងបណ្តុះបណ្តាលគ្រូបង្រៀន កម្រិតឧត្តម “បរិញ្ញា+១” ជំនាន់ទី២៥ ចំនួន ១,០០០នាក់ ឲ្យចូលរៀននៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិទ្យាស្ថានជាតិអប់រំ។ កាលបរិច្ឆេទនៃការទទួលពាក្យសុំចុះឈ្មោះប្រឡង ចាប់ពីថ្ងៃផ្សព្វផ្សាយរហូតដល់ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៩ ម៉ោង ១៧និង០០ ល្ងាច។ សម័យប្រឡងគឺនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ បេក្ខជនម្នាក់ៗត្រូវប្រឡង២វិញ្ញាសា រួមមាន វប្បធម៌ទូទៅ និង ឯកទេស។ កន្លែងដាក់ពាក្យ នៅវិទ្យាស្ថានអប់រំ។

    July 2, 2019
  • សង្គម

    មនុស្សមិនអាចជ្រើសរើសកំណើតកើតបានឡើយ នរណាៗក៏ចង់កើតមកមានរូបសម្បត្តិស្រស់ស្អាតកាយសម្បទារមាំមួន និងកម្លាំងពេញលេញផងដែរ។ ជាក់ស្តែងបងប្អូនជនពិការភាគច្រើនគឺពួកគាត់ចង់បានបែបនេះ ព្រោះមិនចង់ទទួលបានការរើសអើងពីអ្នកដទៃ និងមិនចង់ជាបន្ទុកនរណាម្នាក់។ រាល់ពេលធ្វើដំណើរទៅណាមកណា ពួកគាត់តែងមានផលលំបាកជាខ្លាំង ជាពិសេសបងប្អូនដែលអង្គុយលើរទេះរុញតែម្តង។ ដោយឡែកប្រទេសថៃត្រូវបានគេចាត់ទុកថាជាប្រទេសមួយដែលបានយកចិត្តទុកដាក់លើជនពិការជាខ្លាំង ដោយពួកគេបានធ្វើការសម្រួលជាច្រើនដល់ពួកគាត់សូម្បីតែនៅលើឡានក្រុងក៏មានកន្លែងសម្រាប់ទទួលពួកគាត់ឲ្យធ្វើដំណើរផងដែរ។ ថ្មីៗនេះ ឃ្លីបវីដេអូខ្លីពីមន្ត្រីស្ត្រីរូបស្រស់ដែលបម្រើការលើរថយន្តក្រុងសាធារណៈប្រចាំប្រទេសថៃ ត្រូវបានចែករំលែកពេញបណ្តាញសង្គម ក្រោយពេលដែលនាងបានយកចិត្តទុកដាក់លើជនពិការចំនួនពីររូប ដែលបានធ្វើដំណើរលើរថយន្តប្រចាំការរបស់នាង។ ការយកចិត្តទុកដាក់ជាមួយស្នាមញញឹមត្រូវបានមហាជនកោតសរសើរពីទង្វើ និងគំរូដ៏ល្អដែលមនុស្សគ្រប់គ្នាគួរយកតម្រាប់តាម។ ចង់ដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖ អត្ថបទ៖ មេសា

    July 2, 2019
  • អន្តរជាតិ

    ខណៈពេលនេះក្រុមអ្នកតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលហុងកុង បានសម្រុកចូលទៅក្នុងវិមានរដ្ឋសភារដ្ឋាភិបាលហុងកុងបានសម្រេចហើយ ក្រោយពីពួកគេបានវាយបំបែកជញ្ជាំងកញ្ចក់ដើម្បីធ្វើជាផ្លូវមួយចូលទៅក្នុងរដ្ឋសភា។ សន្ទុះនៃការតវ៉ាបានបន្តកើនឡើងកាន់តែខ្លាំង ហើយការសម្រុកចូលទៅដល់ក្នុងវិមានរដ្ឋសភានេះ គឺជាការធ្វើព្យុះធ្វើភ្លៀងយ៉ាងធំមួយសម្រាប់រដ្ឋាភិបាលផងដែរ។ គួររម្លឹកជូនថា បើទោះបីជាហុងកុងមានរដ្ឋាភិបាលដាច់ដោយឡែកមួយពីប្រទេសចិនក៏ដោយ តែជាក់ស្តែងហុងកុងគ្រាន់តែជាផ្នែកមួយរបស់ប្រទេសចិនប៉ុណ្ណោះ ហើយរដ្ឋាភិបាលក្រុងហុងកុងក៏ស្ថិតនៅក្រោយឥទ្ធិពលរបស់ប្រទេសចិនផងដែរ។ ដូចនេះទើបប្រជាពលរដ្ឋហុងកុងជាច្រើនចេញមកធ្វើការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ដើម្បីផ្តាច់ខ្លួនពីប្រទេសចិន និងបង្កើតជាប្រទេសឯករាជ្យមួយ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះ ដូចក្នុងរូបភាព និងវីដេអូខាងក្រោម៖ អត្ថបទ៖ ភក្តី

    July 2, 2019
  • សង្គម

    កាលពីពេលថ្មីៗនេះមានករណីគួរឲ្យតក់ស្លុតដោយ កុមារីអាយុ២ឆ្នាំ បានធ្លាក់ចូលអាងចិញ្ចឹមក្រពើ ត្រូវសត្វក្រពើខាំត្របាក់ រហូតស្លាប់បាត់បង់ជីវិតសល់ត្រឹមតែត្រឹមលលាដ៏ក្បាលយកមកធ្វើបុណ្យតែប៉ុណ្ណោះ។ កុមារីរងគ្រោះឈ្មោះ រ៉ម រដ្ឋនារី អាយុ២ឆ្នាំ កើតថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ រស់នៅ ភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ យ៉ាងណាមិញឪពុកកុមារីរងគ្រោះ បានសម្រេចចិត្តលក់ក្រពើក្នុងអាងចិញ្ចឹមមានចំនួន៦០ក្បាលចោលទាំងអស់ ក្រោយពេលដែលធ្វើបុណ្យ៧ថ្ងៃរួចរាល់។ ការលក់ក្រពើចិញ្ចឹមនេះគឺដោយសារតែលោកនិងក្រុមគ្រួសារសាច់ញាតិមានការឈឺចាប់សោកស្តាយជាពន់ពេក និងមិនចង់ឲ្យហេតុការណ៍ដដែលៗកើតមានទៀតឡើយ។ គួររំលឹកថាករណីក្រពើត្របាក់ស៊ីកុមារីនេះបានកើតឡើងកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ខណៈដែលឪពុកបានជិះម៉ូតូ ទៅក្នុងភូមិ ដោយទុកកុមារីរងគ្រោះ នៅជាមួយម្តាយដែលទើបតែសម្រាលកូនរួច មើលនៅផ្ទះរហូតដល់ម៉ោង១០ជាង បានត្រឡប់មកវិញ ក៏សួររកកូនស្រាប់តែបាត់ រកមិនឃើញ ហើយព្យាយាមដើររកជុំវិញផ្ទះ

    July 2, 2019
  • សង្គម

    ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថាមូលនិធិម៉េងលី ជេ. គួច កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ បានយកអំណោយទៅជូនដល់អ្នកស្រី កង ដា ដែលកើតជំងឺមហារីកដោះ រស់នៅយ៉ាងលំបាកវេទនាជាមួយនឹងកូនប្រុសស្រីតូចៗ និងស្វាមីដែលធ្វើការលីសែងបាវឲ្យគេ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងនោះអ្នកស្រី កង ដា ក៏ធ្លាប់បានសុំឲ្យមូលនិធិម៉េងលី ជេ. គួច ជួយឲ្យកូនៗរបស់គាត់បានសិក្សារៀនសូត្រមានអនាគតនឹងគេ ប្រសិនបើគាត់អស់ព្រេងអស់និស្ស័យ។ អ្វីដែលគួរឲ្យអាណិតអាសូរនោះ អ្នកស្រី កង ដា ក៏បានទទួលមរណភាពលាចាកលោកកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅដោយបន្សល់ទុកនូវកូនៗទាំង២និងស្វាមី។ បច្ចុប្បន្នក្រុមការងារ មូលនិធិ ម៉េងលី ជេ. គួច

    July 2, 2019
  • ព័ត៌មានជាតិ

    យោងតាមការប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការជូនដំណឹងដល់យុវជន យុវតី សិស្សនិស្សិត ទាក់នឹងការចូលរួមប្រកួតប្រជែងគូរនិមិត្តសញ្ញា (logo) សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ នៅព្រះរាជាណាចក្រកម្ពុជា។ ការគូរ Logo នេះផ្អែកលើឯកសារទស្សនទាននៃកិច្ចប្រជុំកំពូលនេះដូចមានគោរពជូនភ្ជាប់។ ជាមួយគ្នានេះដែរ គណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប បានផ្តល់ជូននូវគំរូ logo ខ្លះៗនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបមុនៗសម្រាប់ជាមូលដ្ឋានក្នុងការគូរ។ ជ័យលាភីនឹងទទួលបានថវិកាលើកទឹកចិត្តចំនួន ៤លានរៀល។ បេក្ខជនដែលចូលរួមប្រកួតប្រជែង ត្រូវបញ្ជូន logo ដោយមានពន្យល់ពីអត្ថន័យនៃ logo មកកាន់អ៊ីម៉ែល asem.cambodia@gmail.com ចាប់ពីថ្ងៃទី១៥ ខែកក្កដា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩។កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២០ ខាង

    July 2, 2019
  • PR

    ភ្នំពេញ ថ្ងៃទី 1 កក្កដា ឆ្នាំ 2019 ៖ សំណាងអីក៏សំណាងយ៉ាងនេះ! អ្នកមីង ពៅ ច្រិប ដែលជាអតិថិជនទិញស្មាតហ្វូន Huawei អេ7 មានតម្លៃតែជាង $100 សោះ បានក្លាយជាអតិថិជនមួយរូបដ៏មានសំណាងបំផុត ឈ្នះរថយន្ត Mazda 2 ដ៏ថ្មីស្រឡាង តម្លៃជាង 3 ម៉ឺនដុល្លារ ពីប្រូម៉ូសិនពិសេសរបស់ក្រុមហ៊ុន Huawei ដែលបានធ្វើការចាប់រង្វាន់ធំចុងក្រោយ កាលពីថ្ងៃអាទិត្យ ទី30 មិថុនា សប្តាហ៍មុនដែលមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ MYTV និង

    July 2, 2019
  • សង្គម

    នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩នេះ មានសកម្មភាពសម្អាតឆ្នេរអូរឈើទាលក្រោមអធិបតីភាពលោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ ដែលមានការចូលរួមពីរដ្ឋបាលក្រុងព្រះសីហនុ សហការជាមួយមន្ទីរបរិស្ថាន មន្ទីរទេសចរណ៍ ក្រុមហ៊ុនសំរាម ក្រុមហ៊ុនម៉ៅការកាកសំណល់សំណង់។ ក្នុងនោះលោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ ក៏បានធ្វើពិធីប្រគល់លិខិតសរសើរដល់សិស្សសាលាមកពីទីក្រុង សៀង ហៃ ចំនួន៨នាក់ ដែលបានស្ម័គ្រចិត្ត ចូលរួមចំណែកក្នុងការថែរក្សាអនាម័យ បរិស្ថានទីក្រុង និងបានដាក់ធុងសំរាមនៅតាមឆ្នេរផងដែរ៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង ដោយ៖ ណារ៉ែន

    July 2, 2019
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១ ខែកក្កដា នេះ មានគ្រោះអគ្គិភ័យឆាបឆេះផ្ទះលក់អាវជជុះអស់ជាច្រើនខ្នង នៅចំណុចជាប់សាលារៀនទួនហ្វា ផ្លូវលេខ១៧៣ ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ អាជ្ញាធរ បញ្ជាក់ថា រហូតមកទល់ព្រឹកថ្ងៃទី២ ខែកក្កដា នេះ ភ្លើងមិនទាន់រលត់ទាំងស្រុងនៅឡើយទេ។ សមត្ថកិច្ចជំនាញបានឲ្យដឹងថា គ្រោះអគ្គិភ័យនេះសង្ស័យផ្តើមចេញពីការផ្ទុះធុងហ្គាស។ ក្នុងហេតុការណ៍នេះ កម្លាំងមានសមត្ថកិច្ចនិងជំនាញផ្នែកអន្តរាគមន៍ពន្លត់អគ្គិភ័យ មានការពិបាកក្នុងការជួយពន្លត់ជាខ្លាំង ព្រោះទីតាំងកើតហេតុ មានចន្លោះតូចចង្អៀត និង ផ្ទះកើតហេតុ វាងាយស្រួលក្នុងឆាបឆេះផងដែរ ទើបភ្លើងកាន់តែឆេះខ្លាំងឡើងៗ រហូតអស់ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងបែបនេះ ប៉ុន្តែ ក្នុងករណីអគ្គិភ័យនេះ ពុំមានអ្នករងរបួសអ្វីនោះឡើយ ។ ហេតុការណ៍អគ្គិភ័យនេះ ជំហ៊ានដំបូងសមត្ថកិច្ចបានសន្ឋិដ្ឋានថា បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥០គ្រឿង

    July 2, 2019