- Khmernote Media
- ព័ត៌មានជាតិ
ខណៈដែលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ (បាក់ឌុប) កាន់តែកៀកចូលមកដល់ សហភាពសហព័ន្ធយុវជនកម្ពុជា បានប្រកាសជូនដំណឹងដល់សិស្សានុសិស្ស ស្តីពី វគ្គបំប៉នត្រៀមប្រឡងបាក់ឌុបឆ្នាំ២០១៩ តាមប្រព័ន្ធអនឡាញ នៅរាជធានីភ្នំពេញ ដែលមានឈ្មោះថា E-School Cambodia។ អត្ថប្រយោជន៍ដែលទទួលបានមានដូចជា៖ ផ្តល់ភាពងាយស្រួលដល់ប្អូនៗ សិស្សានុសិស្ស អាចរៀនសូត្រ គ្រប់ពេលវេលា និងគ្រប់ទីកន្លែងតាមរយៈទូរស័ព្ទដៃ, សិស្សានុសិស្សអាចសួរសំណួរ ក្នុងការវេទិកាសំណួរចម្លើយ បានយ៉ាងងាយស្រួល ដោយឥតគិតថ្លៃ, បានសិក្សាជាមួយលោកគ្រូអ្នកគ្រូដែលមានជំនាញពិតប្រាកដ និងបទពិសោធន៍ខ្ពស់ និងចំណេញពេលវេលា មិនចំណាយថវិកា។ មុខវិជ្ជាដែលដាក់បញ្ជូលមាន៥មុខ អក្សរសាស្ត្រខ្មែរ, គណិត, គីមី, រូបវិទ្យា និង ជីវវិជ្ជា។
July 3, 2019 - សង្គម
ថ្មីៗនេះផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមថៃ ក្រោយមានករណីក្មេងៗសិស្សសាលាវិទ្យាល័យមួយក្រុមជិះគោយន្តទៅរៀន។ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ នេះ មានការចែករំលែកមួយបណ្តាញសង្គមថៃ ដោយគណនីហ្វេសប៊ុកឈ្មោះថា ชัด ประมูลสิน បានបង្ហោះរូបក្មេងៗសិស្សសាលាប្រមាណ ៥ ៦ នាក់ ជិះគោយន្តតាមដងផ្លូវដើម្បីធ្វើដំណើរទៅសាលារៀន ត្រង់ចំណុចស្រុកវត្តបូសថ ខេត្តភិស្ណុលោក ប្រទេសថៃ។ ក្រោយពេលបង្ហោះរូបទាំងនោះចូលក្នុងបណ្តាញសង្គម គេសង្កេតឃើញថាមហាជនហាក់ចូលចិត្តជាខ្លាំង ដោយពួកគេគិតថាវាគួរឲ្យស្រលាញ់។ តែមូលហេតុពិតប្រាកដថាហេតុអ្វីបានជាក្មេងៗទាំងនេះយកគោយន្តជាយាន្តធ្វើដំណើរទៅសិក្សាគេពុំទាន់បានដឹងនោះឡើយ។ ដោយភាគច្រើនបានប៉ាន់ស្មានថា អាចមកពីឪពុកម្តាយពួកគេពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញម៉ូតូទំនើបឲ្យក្មេងៗទាំងនេះ ឬក៏ផ្លូវទៅផ្ទះរបស់ពួកគេអាចពិបាកក្នុងការធ្វើដំណើរ៕ អត្ថបទ៖ មេសា
July 3, 2019 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ៖ ភ្លៀងធ្លាក់មួយមេធំចាប់ពីយប់រហូតមកដល់ជិតថ្ងៃត្រង់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ ធ្វើអោយតំបន់ទំនាបមួយចំនួនក្នុងក្រុងព្រះសីហនុដូចជាផ្នែកខ្លះនៅតាមផ្លូវឯករាជ្យ និងភូមិដ្ឋានពលរដ្ឋខ្លះ បានជន់លិចដោយទឹកភ្លៀង។ គួរបញ្ចាក់ថាកម្ពុជាបានទទួលនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើភាគខាងជើងក្នុងទឹកដីប្រទេសថៃ ឡាវ និងវៀតណាមដោយភ្ជាប់និងវិសម្ពាធ (TD) ដែលទើបនិងកើតឡើងនៅខាងកើតកោះហៃណាំ។ ខ្យល់មូសុងនិរតី ខ្លាំង និងឥទ្ធិពលហ្វឺន (Foehn) ដែលមានល្បឿនពី 7-10m/s នៅភាគខាងក្រោមប្រទេស។ បញ្ហាខាងលើជាហេតុបណ្តាលអោយមានភ្លៀងធ្លាក់ ផ្គរ រន្ទះ ហើយនៅលើផ្ទែសមុទ្រអាចនឹងមានរលកខ្ពស់ៗ៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង ដោយ៖ ណារ៉ែន
July 3, 2019 - បច្ចេកវិទ្យា
នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញក្រុមហ៊ុនស្មាតហ្វូនជាច្រើនកំពុងតែប្រឹងប្រែងប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ដោយខិតខំរិះរកវិធីសាស្ត្រ និងអភិវឌ្ឍន៍ផលិងផលរបស់ឲ្យកាន់តែទំនើប និងសម្បូរបែប។ មួយរយៈចុងក្រោយនេះ បច្ចេកវិទ្យាអេក្រង់លាតពេញដល់គែម (មិនមានឆក និងប្រជ្រុយ) និងស្កេនក្រយ៉ៅដៃលើអេក្រង់ កំពុងក្លាយជាបច្ចេកវិទ្យាដ៏ពេញនិយម ដែលក្រុមហ៊ុនជាច្រើនដូចជា OPPO, vivo, OnePlus, Xiaomi និង Samsung បានយកមកបំពាក់លើស្មាតហ្វូនរបស់ខ្លួន។ ចំណែកឯនាពេលថ្មីៗនេះ លេចលឺព័ត៌មានថា ក្រុមហ៊ុន Apple ក៏កំពុងតែអភិវឌ្ឍន៍បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃលើអេក្រង់ ប៉ុន្តែសម្រាប់តែទីផ្សារប្រទេសចិនតែប៉ុណ្ណោះ។ ក្រុមហ៊ុន Apple នឹងលុបបំបាត់បច្ចេកវិទ្យាស្កេនមុខ Face ID ដោយសារតែវាចំណាយអស់ថ្លៃពេក ហើយប្តូរមកប្រើបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃជំនួសវិញ ថែមទាំងបង្រួមក្បាលឆកនៅលើឲ្យតូចជាងមុនផងដែរ។ ជនជាតិចិននិយមទិញទូរស័ព្ទដៃទំនើបៗ
July 3, 2019 - សង្គម
ជាធម្មតាយើងតែងឃើញផលិតផលកែច្នៃថ្មីជាច្រើន ដែលនាំចូលពីបរទេស ខណៈពេលដែលផលិតផលក្នុងស្រុកហាក់ពុំសូវមានការចាប់អារម្មណ៍ និងទទួលបានការផ្សព្វផ្សាយ។ ជាក់ស្តែងថ្មីៗនេះ កូនខ្មែរក៏អាចច្នៃសំបកកង់ឡានដែលជាវត្ថុមួយប៉ះពាល់ដល់បរិស្ថានខ្លាំង ឲ្យក្លាយជាធុងសំរាមដ៏មានប្រយោជន៍ផងដែរ។ តាមរយៈទំព័រដែលមានឈ្មោះថា Davin Shop បានបង្ហោះឲ្យដឹងថា «ស្នាដៃខ្មែរយើងគួរតែខំលើកស្ទួយ កុំបណ្ដោយអោយដង្ហើមខ្មែរស្ទើរផុត គំាទ្រគេក្ដីសង្ឃឹមយើងរលត់ ម្ដេចនឹងផុតពីវិបត្តិគ្រោះក្រីក្រ។ សូមអរគុណដល់ពុកម៉ែបងប្អូនដែរស្រលាញ់បរិស្ថាន និងជួយគាំទ្រធុងសំរាមយើងខ្ញំុ ០៨១ ៨៥៧ ៨០០»។ គួរបញ្ជាក់ឲ្យដឹងដែរថា ធុងបរិស្ថានពណ៌ខ្មៅមួយតំលៃ២៥$/ ពណ៌បៃតង់តំលៃ២៧$។ ប្រិយមិត្តអាចធ្វើការទំនាក់ទំងតាមរយៈទូរសព្ទ័ ០៨១ ៨៥៧ ៨០០ ហើយក៏មានសេវាដឹកជូនដល់ទីកន្លែងសំរាប់ក្នុងទីក្រុងភ្នំពេញផងដែរ៕ អត្ថបទ៖ មេសា
July 3, 2019 - អន្តរជាតិ
កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៧និង៣០នាទីយប់ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅចំណុចអាគារឌឹប្រ៊ីដ បន្ទប់លេខ២២ ជាន់ទី១៩ ផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ (ប្រុស០៤នាក់ស្រី០៧នាក់)។ ក្នុងការបង្រា្កបឃាត់ខ្លួននេះសមត្ថកិច្ចរើបអូសបានវត្ថុតាង ក្រាមពណ៌សថ្លា០៥កញ្ចប់ ៨,២៣ក្រាម ម្ស៉ៅពណ៌ស០៤កញ្ចប់ ២,៦៩ក្រាម និង ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃ ២៩គ្រាប់ ១១,៥៤ក្រាម។ បច្ចុប្បន្នជនសង្ស័យចំនួន១១នាក់(ប្រុស០៤នាក់ស្រី០៧នាក់) បញ្ជូនមកការិយាល័យបទល្មើសគ្រឿងញៀនកសាងនីតិវិធី៕ ប្រភព៖ ការិយាល័យបទល្មើសគ្រឿងញៀន អាវុធហត្ថផ្ទៃប្រទេស ដោយ៖ ណារ៉ែន
July 3, 2019 - PR
ភ្នំពេញ ថ្ងៃទី 2 កក្កដា ឆ្នាំ 2019 ៖ នៅក្នុងកម្មវិធីសន្និសីទកំពូលទូរស័ព្ទពិភពលោក នៅទីក្រុងសៀងហៃ (MWC) Huawei P30 Pro បានគ្រង់តំណែងជាម្ចាស់ពានរង្វាន់ស្មាតហ្វូនល្អបំផុតប្រចាំឆ្នាំ 2019 នៃពានរង្វាន់ទូរសព្ទល្អជាងគេនៅអាស៊ី។ ក្រៅពីពានរង្វាន់ដែលទទួលបាននៅ MWC ទីក្រុងសៀងហៃ Huawei P30 Pro ក៏ឈ្នះពានរង្វាន់ស្មាតហ្វូនល្អបំផុតប្រចាំឆ្នាំ 2019 មួយទៀតផ្ទួនៗពី European Hardware Association ផងដែរ។ កាលពីឆ្នាំមុន ពានរង្វាន់នេះក៏បានទៅលើក្រុមហ៊ុន Huawei ដែរ លើម៉ូដែល
July 3, 2019 - សង្គម
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា វិសម្ពាធទាប ដែលកើតនៅលើភាគខាងកើតកោះហាយណាន់ បានវិវត្តន៍ទៅជាកូនព្យុះទី៤ ឈ្មោះ ម៉ាន់ ហើយព្យុះនេះនឹងបន្តដំណើរឆ្ពោះទៅភាគខាងលើឈូងសមុទ្រតុងកឹង មុននឹងថមថយឥទ្ធិពលជាវិសម្ពាធវិញនៅពេលឡើងគោក នៅខាងត្បូងប្រទេសចិននៅវេលាយប់ឆ្លងចូលថ្ងៃទី០៥ ខែកក្កដា។ ព្យុះនេះមិនមែនបក់ចូលកម្ពុជានោះទេ តែមានឥទ្ធិពលធ្វើឲ្យខេត្តជាប់តំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ច្រើនជោគជាំ ទាំងលើដី ទាំងលើផ្ទៃសមុទ្រ ដោយល្បឿនខ្យល់ខ្លាំង និងរលកសមុទ្យធំ ហើយខេត្តនៅតំបន់ខ្ពង់រាបឦសានខាងកើតជាប់ប្រទេសវៀតណាមមានភ្លៀងបន្តធ្លាក់ច្រើន រីឯបណ្តាខេត្តភាគកណ្តាលខាងជើង និងពាយ័ព្យមានភ្លៀងពីតិចទៅបង្គួរ៕ អត្ថបទ៖ សេម
July 3, 2019 - ព័ត៌មានជាតិ
ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានប្រកាសដំំណឹងស្តីពីជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងផ្ទុះឡើងនៅទីតាំងចំនួនពីរគឺស្ថិតនៅភូមិកំពង់សេរី និងភូមិសោយ ឃុំមាន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ ក្នុងនោះផងដែល អគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វនឹងចាត់វិធានការសុព្យាបាលជាបន្ទាន់ នៅតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលមានចែងក្នុងប្រការ១ក្នុងសេចក្តីប្រកាស និងអនុលោមតាមមាត្រា១៤ នៃច្បាប់ស្តីពីសុខភាពសត្វនិងផលិតកម្មសត្វ។ ក្រសួងក៏បានបញ្ចាក់ថាជំងឺប៉េស្តជ្រូកអាហ្វ្រិកមិនឆ្លងប៉ះពាល់ដល់មនុស្សទេ ប៉ុន្តែជម្ងឺនេះបណ្តាលឲ្យជ្រូកឈឺ និងងាប់មានអាត្រាខ្ពស់រហូតដល់១០០ភាគរយ ដែលបង្កឲ្យការខាតបង់ធ្ងន់ធ្ងរដល់អ្នកចិញ្ចឹមជ្រូក៕ សូមអានសេចក្តីប្រកាសនៅខាងក្រោមនេះ៖ ដោយ៖ ណារ៉ែន
July 3, 2019 - ព័ត៌មានជាតិ
កាលពីរសៀលម្សិលមិញនេះ ឯកឧត្តម គួច ចំរើន បាននាំមន្ត្រីជំនាញចុះពិនិត្យមើលសំណង់គ្រោងដែកក្នុងមូលដ្ឋានក្រុងព្រះសីហនុ។ ក្រោយពីពិនិត្យការដ្ឋានសំណង់រួចឯកឧត្តមក៏បានអញ្ជើញចុះទៅពិនិត្យមើលគ្រួសារជនជាតិជប៉ុនដែលហាងរបស់គាត់ត្រូវបានអគារបាក់រលំសង្កត់នាំអោយខូចទាំងស្រុងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ។ ក្នុងនោះផងដែរឯកឧត្តម គួច ចំរើន បានអនុញ្ញាតឲ្យជនជាតិជប៉ុនដែលជា ម្ចាស់ភោជនីយដ្ឋាន សាងសង់ផ្ទះឈើនៅទីតាំងដែលគាត់បានជួលដីនោះដើម្បីស្នាក់នៅជាបណ្ដោះអាសន្ន។ ទន្ទឹមនោះឯកឧត្តមបានជំរុញឲ្យអាជ្ញាធរក្រុងព្រះសីហនុត្រូវពន្លឿនការធ្វើលិខិតអនុញ្ញាតក្នុងការសាងសង់សំណង់ជូនម្ចាស់ហាងនេះអោយបានលឿនផងដែរ ដើម្បីបានបើកអាជីវកម្មរកស៊ីឡើងវិញ។ គួររំលឹកថាបុរសជនជាតិជប៉ុនរូបនោះ មានភោជនីយដ្ឋានឈ្មោះ «គូកៃ» និងមានឈ្មោះ TOMO TAKA ARRI អាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះYU KO អាយុ ៤៦ឆ្នាំ និង កូនឈ្មោះ YU TO អាយុ១៤ឆ្នាំ
July 3, 2019









