សង្គម

ជួយគាំទ្រផលិតផលក្នុងស្រុក! សំបកកង់ឡាន យកមកច្នៃចេញជាធុងសម្រាម មានសោភ័ណភាព និងគុណភាពប្រើប្រាស់បានយូរ ជាពិសេសតម្លៃសមរម្យ

BY
Khmernote Media
July 3, 2019

ជាធម្មតាយើងតែងឃើញផលិតផលកែច្នៃថ្មីជាច្រើន ដែលនាំចូលពីបរទេស ខណៈពេលដែលផលិតផលក្នុងស្រុកហាក់ពុំសូវមានការចាប់អារម្មណ៍ និងទទួលបានការផ្សព្វផ្សាយ។ ជាក់ស្តែងថ្មីៗនេះ កូនខ្មែរក៏អាចច្នៃសំបកកង់ឡានដែលជាវត្ថុមួយប៉ះពាល់ដល់បរិស្ថានខ្លាំង ឲ្យក្លាយជាធុងសំរាមដ៏មានប្រយោជន៍ផងដែរ។

តាមរយៈទំព័រដែលមានឈ្មោះថា Davin Shop បានបង្ហោះឲ្យដឹងថា «ស្នាដៃខ្មែរយើងគួរតែខំលើកស្ទួយ កុំបណ្ដោយអោយដង្ហើមខ្មែរស្ទើរផុត គំាទ្រគេក្ដីសង្ឃឹមយើងរលត់ ម្ដេចនឹងផុតពីវិបត្តិគ្រោះក្រីក្រ។ សូមអរគុណដល់ពុកម៉ែបងប្អូនដែរស្រលាញ់បរិស្ថាន និងជួយគាំទ្រធុងសំរាមយើងខ្ញំុ ០៨១ ៨៥៧ ៨០០»។ គួរបញ្ជាក់ឲ្យដឹងដែរថា ធុងបរិស្ថានពណ៌ខ្មៅមួយតំលៃ២៥$/ ពណ៌បៃតង់តំលៃ២៧$។​ ប្រិយមិត្តអាចធ្វើការទំនាក់ទំងតាមរយៈទូរសព្ទ័ ០៨១ ៨៥៧ ៨០០ ហើយក៏មានសេវាដឹកជូនដល់ទីកន្លែងសំរាប់ក្នុងទីក្រុងភ្នំពេញផងដែរ៕

អត្ថបទ៖ មេសា

Share This Post: