Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការប្រកាសនៅលើហ្វេសប៊ុកផេកក្រសួងអប់រំ យុវជន និងកីឡា វិញ្ញាសា​នៃ​មុខ​វិជ្ជា​ជម្រើស​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) ត្រូវ​បាន​កំណត់​ដូច​ខាងក្រោម៖ ១. សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ ​វិញ្ញាសាមុខ​វិជ្ជា​ជម្រើសគឺ ប្រវត្តិវិទ្យា ២. សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម វិញ្ញាសាមុខ​វិជ្ជា​ជម្រើសគឺ ផែនដី និង​បរិស្ថាន​វិទ្យា។ គួរបញ្ជាក់ថាការប្រឡងសញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) នឹងធ្វើការប្រឡងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ក្រសួងអប់រំ នឹងធ្វើការបង្កើនស្ដង់ដារ ប្រធានវិញ្ញាសារប្រឡង អោយខ្លាំងជាងមុន ដើម្បីពង្រឹងគុណភាពអប់រំ និងជំរុញអោយបេក្ខជនខិតខំរៀនសូត្រ។ ខណៈដែលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ (បាក់ឌុប) កាន់តែកៀកចូលមកដល់ សហភាពសហព័ន្ធយុវជនកម្ពុជា បានប្រកាសដល់សិស្សានុសិស្ស ស្តីពី វគ្គបំប៉នត្រៀមប្រឡងបាក់ឌុបឆ្នាំ២០១៩

    July 4, 2019
  • បច្ចេកវិទ្យា

    មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញព័ត៌មានលេចធ្លាយអំពី iPhone 11 ហាក់សាយភាយជាច្រើននៅក្នុងប្រព័ន្ធអិនធើណេត ហើយថ្មីៗនេះ លេចចេញវីដេអូរូបរាងរបស់ iPhone 11 Max ដែលជាប្រភេទ clone ដាក់លក់នៅក្នុងប្រទេសចិន។ iPhone 11 Max clone នេះ មានរូបរាងដូចគ្នាទៅនឹងរូបរាងរបស់ iPhone 11 ដែលបានលេចធ្លាយកន្លងមក ប៉ុន្តែស្មាតហ្វូន clone នេះរត់ដោយប្រព័ន្ធប្រតិបត្តិការ Android ទេ។ តាមរយៈវីដេអូបង្ហាញឲ្យឃើញថា iPhone នេះមានទម្រង់កាមេរ៉ាខាងក្រោមខុសប្លែកពីមុន ដោយមានស៊ុមរាងការ៉េខ្មៅធំមួយនៅកែងទូរស័ព្ទ ហើយមានបំពាក់កាមេរ៉ាដល់ទៅ៣គ្រាប់។ វាមាន៣ពណ៌គឺ ពណ៌ខ្មៅ

    July 4, 2019
  • សង្គម

    កាលពីរាត្រីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកនំបញ្ចុកខ្មែរទៅដល់ទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization-WTO) ក្នុងកម្មវិធីព្រឹត្តិការណ៍សង្គម-វប្បធម៌ នៅទីស្នាក់ការអង្គការ ពាណិជ្ជកម្មពិភពលោក ទីក្រុងហ្សឺណែវ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងបណ្តាប្រទេសជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោកផងដែរ។ ដោយ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ “ខ្ញុំពិតជារីករាយ ដែលនំបញ្ចុកខ្មែរបានមកដល់ទីស្នាក់ការ អង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization-WTO) កាលពីយប់មិញ នៅក្នុងកម្មវិធីសង្គម និងវប្បធម៌។ ដូចយើងដឹងហើយថា នំបញ្ចុកគឺជាអត្តសញ្ញាណនំរបស់ជាតិយើង

    July 4, 2019
  • សង្គម

    ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថាកាលពីពេលថ្មីៗនេះ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន ចំនួន១១នាក់។ យ៉ាងណាមិញក្នុងចំណោមជនសង្ស័យទាំង១១នាក់ ក៏មានម្នាក់ដែលត្រូវគេស្គាល់ថាជាតារាក្នុង TikTok ឈ្មោះ Kelly Kelly ជាហេតុធ្វើឲ្យមហាជនដែលនិយមតាមដានក៏ដូចជាអ្នកគាំទ្របង្ហាញការភ្ញាក់ផ្អើលជាខ្លាំងដែលតារា TikTok មានរូបសម្រស់ស្រស់សោភាតែបែរជាមកជាប់ពាក់ព័ន្ធរឿងគ្រឿងញៀនទៅវិញ។ ដូច្នេះហើយព្រះតេជគុណ កក្កដា សុភ័ណ្ឌ ដែលធ្លាប់និមន្តធ្វើបុណ្យ ក៏បានបញ្ចាក់ថាតារាTikTok ឈ្មោះ Kelly Kelly ខាងលើនេះជួយការងារសង្គមបានច្រើនណាស់ គួរតែនិយាយលើកទឹកចិត្តគាត់ច្រើនជាងចំអក។ ដោយ ព្រះតេជគុណ កក្កដា សុភ័ណ្ឌ បានសរសេររៀបរាប់ថា៖ “សូមមេត្តាអានឲ្យចប់ផង អាត្មាផុសនេះចង់និយាយពីអ្នកដែលសើចគាត់! គាត់ជួយការងារសប្បុរសជួយអ្នកទីទាល់ក្រអ្នកមានជំងឺច្រេីនណាស់និងធ្វើបុណ្យច្រើនណាស់បើនិយាយទៅអ្នកសើចគាត់និងស្រួលមិនស្រួលធ្វើបុណ្យមិនដល់គាត់ផង ចុះពេលគាត់ធ្វើបុណ្យនោះហេតុអីមិនឃេីញមានអ្នកស៊ែរផង។ ណាមួយអ្នកខ្លះមិនស្គាល់គេទេដូច្នេះកុំសេីចយំគេអី ពេលគេមានរឿងនោះ​

    July 4, 2019
  • អន្តរជាតិ

    កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្ណាំ២០១៩ម្សិលមិញនេះមានករណីគួរឲ្យអាណិតអាសូរដោយកុមារីអាយុ២ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារតែលង់ទឹកពាង។ ហេតុការណ៍នេះកើតឡើងនៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ​ ខេត្ត​ព្រះវិហារ​ ខណៈពេលនេះ​សពក្មេងស្រីត្រូវបានសាច់ញ្ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី។ ករណីកុមារាកុមារីលង់ទឹកក្នុងពាង ក្នុងធុងទឹក បានកើតឡើងជាញឹកញាប់ដូច្នោះហើយសូមមាតាបិតាគ្រប់រូប សូមប្រុងប្រយ័ត្នអោយមែនទែន ធុងទឹក និងពាងទឹកដែលយើងប្រើប្រាស់រាល់ថ្ងៃ សុទ្ធតែមានហានិភ័យដល់កូនតូចៗរបស់លោកអ្នក។ បើមានធុងឬពាងហើយនៅទឹកតិចៗនោះក្មេងៗឈោងដួសទឹកប្រឹងឈោង ទាល់តែក្បាលដាំដូងដល់បាតធុង ហើយគ្មានវិធីនឹងរើបំរាស់ ជាហេតុធ្វើអោយក្មេងឈ្លក់ទឹកស្លាប់៕ ប្រភព៖ ABC FB ដោយ៖ ណារ៉ែន

    July 4, 2019
  • PR

    ថ្ងៃអាទិត្យ ទី៧ ខែកក្កដា ឆ្នាំ២០១៩នេះ ជាថ្ងៃផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់ទី២នៃកម្មវិធីអធិរាជគុនខ្មែរ ISI PALM របស់ PNN ដែលជើងខ្លាំងគុនខ្មែរ២រូបនឹងប្រឈមមុខដាក់គ្នា គឺរវាង តាញ់ មករា និង ឡុង ជិន។ មុនឆ្លងដល់វគ្គនេះ ឡុង ជិន បានផ្ដួល ផាន់រិទ្ធ ឱ្យសន្លប់ក្នុងទឹកទី៣ កាលពីថ្ងៃទី១៦ខែមិថុនា ចំណែក មករា បានឈ្នះពិន្ទុឯកច្ឆន្ទលើ ឫទ្ធិ អៃរ៉ា។ នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ អ្នកទាំងពីរនឹងតតាំងគ្នាលើសង្វៀនភីអិនអិន ជាមួយស្នៀតដែលពួកគេសម្ងំហ្វឹកហាត់បន្ថែមកន្លះខែមកនេះ។ ជ័យលាភីខ្សែក្រវាត់ប្រាក់ នឹងទទួលបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាសដែលមានប្រាក់រង្វាន់៤០លានរៀល។ ខ្សែក្រវាត់ប្រាក់នីមួយៗក៏មានប្រាក់រង្វាន់លើកទឹកចិត្ត៤លានរៀលផងដែរ។

    July 4, 2019
  • សុខភាព

    កាល​ពី​ថ្ងៃទី២ កក្កដា ម្សិលមិញ​នេះ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចេញ​សេចក្តី​ប្រកាស​មួយ ស្តីពី ការ​កំណត់​តំបន់​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក នៅ​ក្នុង​ភូមិ​កំពង់​សេរី និង​ភូមិ​សោយ ឃុំមាន ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ។ នៅក្នុង​សេចក្តីប្រកាស​នោះដែរ ក្រសួង​បាន​តម្រូវ​ឲ្យ​ផ្អាក​ការ​ទិញ-លក់ ដឹក​ជញ្ជូន​សត្វ​ជ្រូក សាច់​ជ្រូក និង​ផលិត​ផល​មាន​ដើម​កំណើត​ពី​សត្វ​ជ្រូក​គ្រប់​ប្រភេទ​ចូល ចេញ ឬ​ឆ្លងកាត់​ក្នុង​រង្វង់កា​ប្រវែង ៣ គីឡូម៉ែត្រ ពី​ចំណុច​ផ្ចិត​នៃ​តំបន់​ផ្ទុះ​ជំងឺ​ប៉េស្តជ្រូក​អាហ្វ្រិក និង​ដាក់​តំបន់​នេះ​ជា​តំបន់​ត្រួត​ពិនិត្យ និង​តាម​ដាន។ ទោះ​បី​ជា​ក្រសួង​កិសកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ដាក់​បម្រាម​ចំពោះ​ការ​ទិញ​លក់​សត្វ​ជ្រូក សាច់​ជ្រូក និង​ផលិត​ផល​ផលិត​ពី​សាច់ជ្រូក​នៅ​តំបន់​ដែល​ផ្ទុះ​នោះ​ក្តី តែ​ក្រសួង​ថា ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​មិន​ឆ្លង​ដល់​មនុស្ស​ទេ

    July 4, 2019
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ៖ ក្រោយពីពេលដែលអាជ្ញាធរ និងប្រជាពលរដ្ឋបានធ្វើការសម្អាតបរិស្ថាននៅតាមឆ្នេរក្នុងក្រុងព្រះសីហនុ បានស្អាតម្តងរួចមកកាលពីល្ងាចថ្ងៃទី៣ ខែកក្កដា។ នៅពេលយប់ក៏មានកំផ្លោកស្រស់អណ្តែតមួយចំនួនទៀត បានរសាត់តាមទឹកសមុទ្រមកទើរលើឆ្នេរអូរឈើទាលជាថ្មីទៀត។ ករណីនេះមន្ត្រីរដ្ឋបាលក្រុងព្រះសីហនុថ្លែងថា អាជ្ញាធរនឹងចាត់កម្លាំងសម្អាតទៅកើបប្រមូលនាព្រឹកថ្ងៃទី០៤ ខែកក្កដានេះ ក្នុងនោះមន្ត្រីអះអាងថាកំផ្លោកនេះមានមិនច្រើនទេ និងថាកំផ្លោកនេះទំនងជារសាត់អណ្តែតមកពីប្រឡាយមួយនៅក្បែរសុខា៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង ដោយ៖ ណារ៉ែន

    July 4, 2019
  • បច្ចេកវិទ្យា

    បន្ទាប់ពីមានរឿងចម្រូងចម្រាសជាមួយនឹងក្រុមហ៊ុន​ Google មួយប្រាវរួចមក ពេលនេះរូបភាពនៃទូរស័ព្ទស៊េរីថ្មីរបស់ក្រុមហ៊ុន Huawei  ត្រូវបានបែកធ្លាយពេញបណ្តាញអ៊ីនធឺណិត។ តាមរយៈរូបភាពមួយសន្លឹកដែលត្រូវបានគេចុះផ្សាយក្នុងសារព័ត៌មានបច្ចេកវិទ្យា GSMARENA បានបង្ហាញពី កញ្ចក់ផ្នែកខាងក្រោយរបស់ Mate 30 Pro មានប្រហោងសម្រាប់ដាក់កាមេរ៉ាយ៉ាងធំមួយ។ ផ្អែកលើរូបភាពដែលបានបែកធ្លាយនោះ ប្រិយមិត្តរបស់ Huawei  ជាច្រើនបានព្យាការណ៍ថា កាមេរ៉ាក្រោយរបស់ Mate 30 Pro​ នឹងស្ថិតនៅក្នុងរង្វង់ដ៏ធំមួយ ដែលក្នុងរង្វង់នោះអាចនឹងមានកាម៉េរាជាច្រើនគ្រាប់ទៀត។ កាលពីឆ្នាំកន្លងទៅ Huawei បានបញ្ចេញនូវទូរស័ព្ទ Mate 20 Pro ជាមួយនឹងកាមេរ៉ាមានសមត្ថភាពខ្ពស់មួយ ដែលមានមុខងារពិសេសជាច្រើន និងល្អបំផុតសម្រាប់អ្នកចូលចិត្តថតរូប។ ព្រោះតែ

    July 4, 2019
  • បច្ចេកវិទ្យា

    ការសិក្សាមួយបានរកឃើញថា ត្រឹមឆ្នាំ ២០៣០ ខាងមុខនេះ មនុស្សយន្តនឹងជំនួសការងារ ដែលប្រើជំនាញទាប (ការងារប្រើកម្លាំងពលកម្ម) របស់មនុស្សប្រមាណជា ២០ លាន កន្លែងនៅជុំវិញពិភពលោកទាំងមូល។ ការសិក្សាបានព្យាករណ៍ទៀតថា អ្នកធ្វើការដោយប្រើជំនាញទាបជាច្រើននាក់នឹងត្រូវបាត់បង់ការងារ ហើយវាក៏បានជំរុញឲ្យមានភានតឹងក្នុងសង្គមការងារ និងសេដ្ឋកិច្ចក្នុងចំណោមអ្នកធ្វើការងារដោយប្រើជំនាញទាបផងដែរ។ យ៉ាងណាក្តី ការសិក្សាបានបញ្ជាក់ថា និន្នាការនៃការប្រើប្រាស់មនុស្សយន្តជំនួសកម្លាំងពលកម្មមនុស្សនេះ មិនមែនកើតមានគ្រប់វិស័យស្មើៗគ្នានោះទេ ពោលគឺវិស័យមួយចំនួនដូចជាឧស្សាហកម្ម សំណង់ បច្ចេកវិទ្យា រោងចក្រនឹងមានការប្រើប្រាស់មនុស្សយន្តច្រើន ខណៈវិស័យមួយចំនួននៅតែពឹងផ្អែកលើមនុស្សច្រើនដដែល។ ការសិក្សាក៏បាន បង្ហាញដែរថា និន្នាការនៃប្រើប្រាស់មនុស្សយន្តជំនួសកម្លាំងពលកម្មនេះភាគច្រើនកើតមាននៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍ធំៗ ហើយសម្រាប់នៅក្នុងប្រទេសក្រីក្រកំពុងអភិវឌ្ឍន៍វិញនឹងកើតមានតិចតួចប៉ុណ្ណោះ។ សូមបញ្ជាក់ថា ការសិក្សានេះត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅក្នុងសាកលវិទ្យាល័យ Oxford ក្នុងចក្រភពអង់គ្លេស ហើយលិទ្ធផលនៃការសិក្សានេះត្រូវបានចុះផ្សាយជាសាធារណៈតាមសារព័ត៌មានសំខាន់ៗជាច្រើននៅជុំវិញពិភពលោក៕ អត្ថបទ៖

    July 4, 2019