- Khmernote Media
- សុខភាព
កាសប្រភេទដាក់ចូលត្រចៀកស្ដាប់សំឡេង មានទាំងប្រភេទ មានខ្សែ និងអត់ខ្សែ ហើយមានយុវជនជាច្រើនប្រើប្រាស់។ ពាក់ព័ន្ធការប្រើកាសនេះ ប្រសិនបើពួកម៉ាក ឬអ្នករួមការងារជាមួយយើង អត់មាន ឬភ្លេចយកតាមខ្លួន តើការឲ្យពួកគេខ្ចី ប្រើរួមគ្នាដូច្នេះ មិនអីទេ ឬបង្កបញ្ហាកម្រិតណា? តាមពិត ត្រចៀករបស់យើង មានការការពារប្រឆាំងនឹងបាក់តេរី នោះគឺ អាចម៍ត្រចៀក ដែលវាអាចប្រឡាក់ជាប់នឹងកាស ក្រោយយើងពាក់កាសក្នុងត្រចៀក។ អាចម៍ត្រចៀក មិនបង្កគ្រោះថ្នាក់ទេ ហើយថែមទាំងជួយសម្អាត និងការពារត្រចៀករបស់យើងទៀត ដូចជារារាំងធូលី មិនឲ្យចូលទៅផ្នែកខាងក្នុងនៃត្រចៀក។ ប្រសិនបើត្រចៀក មានអាចម៍ច្រើន យើងអាចប្រើក្រណាត់ ដើម្បីសម្អាតរន្ធត្រចៀក ហើយបើវាធ្វើឲ្យស្ទះ ឬប៉ះពាល់ដល់ការស្ដាប់សំឡេង យើងចាំបាច់ត្រូវទៅជួបពេទ្យ។
July 5, 2019 - PR
បន្ទាប់ពីបានប្រកាសខ្លួនជាសាធារណៈនៅលើទីផ្សារកម្ពុជា និង នៅលើទីផ្សារសកលរួចមក ! ស៊េរីថ្មីរបស់ក្រុមហ៊ុនស្មាតហ្វូន OPPO គឺ Reno Series ដែលមានម៉ូឌែល OPPO Reno ធម្មតា និង OPPO Reno 10X Zoom បានធ្វើឲ្យពិភពទូរស័ព្ទមានភាពរង្គោះរង្គើរ ដោយសារតែវាមានសមត្ថភាព Zoom ដ៏វិសេសវិសាលរបស់វា បានធ្វើឲ្យអ្នកប្រើប្រាស់ទូរស័ព្ទជាច្រើននាក់បានសម្រុកថត និង បញ្ចេញរូបភាពដែលធ្លាប់តែនៅទីតាំងដ៏សែនឆ្ងាយ មិនអាចមើលឃើញនឹងភ្នែកបាន ឲ្យមកកាន់តែកៀកនឹងភ្នែកតែម្តង! ជាក់ស្តែងដូចជារូបភាពទាំងពីរនេះ គឺវាបាន Zoom យកអាគាភ្លោះ Petronas កប់ពពក និង
July 5, 2019 - ព័ត៌មានជាតិ
យោងតាមប្រភពព័ត៌មានជាបឋមបានឲ្យដឹងថាកាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ ក្រុងព្រះសីហនុ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្ត បានចុះបង្រ្កាបនិងចាប់ខ្លួនជនជាតិចិនចំនួន២នាក់ ដែលចាប់ជំរិតជនជាតិចិនដូចគ្នា នៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤ក្រុងព្រះសីហនុ។ ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង២ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរនិងចាត់ការតាមនីតិវិធី៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង
July 5, 2019 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ កងរាជអាវុធហត្ថខេត្តព្រះសីហនុចូលរួមជួសជុលផ្លូវដែលខូចក្នុងសង្កាត់លេខ៤ ដោយបានរៀបចំអោយរថយន្តដឹកដីនិងកំទេចថ្ម បំពេញផ្លូវខូចក្រហុកធំៗតាមផ្លូវខាងក្រោយខ្សាច់មាស ដើម្បីសម្រួលបណ្តោះអាសន្នសម្រាប់ពលរដ្ឋធ្វើចរាចរណ៍ឆ្លងកាត់ មុនពេលដែលរដ្ឋបាលខេត្តជួសជុលផ្លូវនេះជាផ្លូវការ។ ករណីនេះមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់កងរាជអាវុធហត្ថខេត្តដែលចូលរួមសកម្មភាពនេះ និងបានលើកទឹកចិត្តអោយគ្រប់ផ្នែកពាក់ពន្ធ័ចូលរួមទាំងអស់គ្នា និងថាបញ្ហាផ្លូវខូចក្នុងក្រុងព្រះសីហនុបច្ចុប្បន្ននេះ។ គួររំលឹកថា ឯកឧត្តម គួច ចំរើន គ្រោងនឹងដោះស្រាយ បញ្ហាហេដ្ឋារចនាសម្ព័ន្ធផ្លូវ លូ និង បរិស្ថានក្នុងខេត្តកំពុងប្រឈមខ្លាំង ដែលទាមទារឱ្យមានដោះស្រាយជាបន្ទាន់៕ ប្រភព៖ លោក ហ៊ុន ប៊ុនឡេង
July 5, 2019 - ព័ត៌មានជាតិ
កាលពីរសៀលថ្ងៃទី៤កក្កដា២០១៩ម្សិលមិញនេះ អភិបាលក្រុងតាខ្មៅបានដឹកនាំកម្លាំងចំរុះ ចុះរៀបចំសណ្តាប់ធ្នាប់ ចំពោះអ្នកស្នាក់នៅក្រោមស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឆ្លងកាត់ស្ទឹងព្រែកត្នោត និងរៀបចំសំអាតអនាម័យបរិស្ថាន ការលក់ដូរចំណីអាហារនៅតាមសួនច្បារដងស្ទឹងព្រែកត្នោត និងសួនច្បារមាត់ទន្លេបាសាក់ ស្ថិតក្នុងសង្កាត់តាខ្មៅ សង្កាត់ដើមមៀនអោយមានសោភណ័ភាពនិងរបៀបរៀបរយឡើងវិញ ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ សម្រាកកម្សាន្តលំហែកាយ និងហាត់ប្រាណប្រចាំថ្ងៃ។ កន្លងមកនេះមានការទិទៀនយ៉ាងខ្លាំង ពីមហាជន និងប្រពន្ធ័បណ្តាញសង្កមហ្វេសប៊ុក ដោយចោទអាជ្ញាធរក្រុងថាមិនយកចិត្តទុកដាក់ បណ្តែតបណ្តោយ អោយក្រុមអាជីវករលក់ដូរមានភាពអាណាធិបតេយ្យតាមសួនច្បារមាត់ស្ទឹង និងតាមសួនច្បារមាត់ទន្លេបាសាក់ នៅពេលយប់ បានបង្កអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមនិងបរិស្ថាន ពិសេសបានរំខានការសំរាកនិងបង្កភ័យខ្លាចដល់ប្រជាជន៕ ប្រភព៖ ព័ត៌មានខេត្តកណ្តាល ដោយ៖ ណារ៉ែន
July 5, 2019 - អន្តរជាតិ
អភិបាលក្រុងស្រីដំបូងរបស់រដ្ឋធានី Amsterdam ប្រទេសហូឡង់ គ្រោងនឹងចាត់វិធានការមួយទៅកាន់ក្រុមស្រ្តីរកស៊ីផ្លូវភេទ ដែលកំពុងតែធ្វើការងារយ៉ាងសកម្មនៅក្នុងទីក្រុងទេសចរណ៍មួយនេះ។ ជាធម្មតាស្រ្តីរកស្រីផ្លូវភេទនៅក្នុងទីក្រុងមួយនេះ តែងបង្ហាញខ្លួននៅទូកញ្ចក់នៅតាមដងផ្លូវសំខាន់ៗក្នុងទីក្រុង ដើម្បីបញ្ចេញកាយវិការទាក់ទាញក្រុមភ្ញៀវទេសចរណ៍ ដែលកំពុងដើរលើដងផ្លូវ។ សម្រាប់លោកស្រី Femke Halsema ដែលជាអភិបាលក្រុងថ្មីវិញបានលើកឡើងថា ឥរិយាបថរបស់ក្រុមស្រ្តីរកស៊ីផ្លូវភេទដូចនេះអាចជារូបភាពមិនល្អដល់ទីក្រុង នឹងធ្វើចំនួនភ្ញៀវទេសចរណ៍ធ្លាក់ចុះផងដែរ ព្រោះភ្ញៀវទេចរណ៍ជាស្រ្តីមួយចំនួនមិនចូលចិត្តរូបភាពដូចនេះទេ។ យ៉ាងណាក្តី លោកស្រីបានបន្តថា លោកស្រីនឹងមិនលុបបំបាត់អាជីវកម្មផ្លូវភេទមួយនេះចោលទាំងស្រុងនោះទេ ហើយលោកស្រីគ្រាន់តែស្នើឲ្យផ្ទះបនទាំងនោះត្រូវប្តូរទីតាំងទៅតំបន់ទៅជាយក្រុង ឬតំបន់មួយចំនួនដែលនៅក្រៅទីក្រុងវិញ។ អភិបាលក្រុងរូបនេះបានបញ្ជាក់ផងដែរ មុខរបររកស៊ីផ្លូវភេទគឺជាការងារសុចរិតមួយ ដែលបានជួយបង្កើតឱកាសការងារដល់ស្រ្តី ឲ្យស្រីអាចរស់បានដោយខ្លួនឯង និងធ្វើឲ្យពួកគេនាងជាមនុស្សឯករាជ្យផងដែរ។ លោកស្រីក៏បានបន្ថែមដែរថា លោកស្រីចង់បង្កើតច្បាប់ដែលចាត់ទុកស្រ្តីរកស៊ីផ្លូវភេទគឺបានធ្វើការងារស្របច្បាប់មួយ ដូចបណ្ដាប្រទេសមួយចំនួនផងដែរ៕ អត្ថបទ៖ ភក្តី
July 5, 2019 - PR
កាន់តែពិសេស ហើយអស្ចារ្យជាងការប្រគំតន្ត្រីនាសប្តាហ៍កន្លងមក សម្រាប់សប្តាហ៍ទី១នៃខែកក្កដានេះ កម្មវិធីប្រគំតន្ត្រី Boostrong Music On Fire នឹងស្វាគមន៍បេសកម្មខែថ្មី ដោយការបង្ហាញវត្តមានតារាចម្រៀងប្រុសស្រីទាំងខ្មែរ និងថៃច្រៀងរួមគ្នាអង្រួនឆាកកម្មវិធី ផ្តល់ជូននូវបទពិសោធថ្មី នៃការកម្សាន្តរីករាយឥតដែនកំណត់តែម្តង។ ភ្លេងក៏ពិរោះរណ្តំ ឯចម្រៀងក៏ទាន់សម័យ មានលាយឡំគ្នាចម្រុះចង្វាក់ គ្រប់រស់ជាតិ ទាំងបទខ្មែរ និងថៃ គឺជាបែបផែននៃកម្មវិធីកម្សាន្តថ្មីប្លែក កាន់តែទាក់ទាញ ហើយញាំងបរិយាកាសកម្មវីធីកាន់តែកក្រើកខ្លាំងជាងពេលមុនៗថែមមួយកម្រិតទៀត។ តារាក្នុងដួងចិត្តអ្នកគាំទ្រដែលនឹងចូលខ្លួនមកអង្រួនបេះដូងរបស់អ្នកទស្សនាគ្រប់គ្នាដល់ឆាកតន្ត្រី Boostrong នៅឯស្ថានីយទូរទស្សន៍ PNN ព្រែកព្នៅនាសប្តាហ៍នេះមានដូចជា កញ្ញា ប៉ាច់ គីមមួយ លោក វង្ស តារារតនៈ កញ្ញា
July 5, 2019 - សុខភាព
ស្របពេលដែលក្រសួងសុខាភិបាលបានប្រកាសអាសន្នកាលពីដើមឆ្នាំថា ជំងឺគ្រុនឈាមអាចផ្ទុះនៅដើមឆ្នាំ ២០១៩ ថ្មីៗនេះមានក្មេងស្រីម្នាក់នៅខេត្តរតនគីរីបានស្លាប់ដោយសារជំងឺគ្រុនឈាម។ ភ្នាក់ងារចម្លងជំងឺគ្រុនឈាមគឺមូសខ្លាញី ដើម្បីចូលរួមទប់ស្កាត់ការកើតជំងឺគ្រុនឈាមលើមនុស្សគ្រប់វ័យ ពិសេសកូនក្មេង ម៉ាក់ប៉ាត្រូវដឹងពីរោគសញ្ញា និងវិធីបង្ការជំងឺនេះ។ រោគសញ្ញាសំខាន់១ ដែលយើងចាំបាច់ត្រូវតែប្រុងប្រយ័ត្នខ្ពស់នោះ គឺកូនក្តៅខ្លួនលើសពី២ថ្ងៃ ហើយប្រើថ្នាំបញ្ចុះកម្តៅនៅតែមិនបាត់ ត្រូវប្រញាប់នាំកូនទៅពេទ្យ ហើយធ្វើតេស្តឈាមដើម្បីរកជំងឺគ្រុនឈាម ។ នាយកមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជបណ្ឌិត ញឹប អង្គារបុស្ស ពន្យល់ថា ការធ្វើរោគវិនិច្ឆ័យបានលឿន និងការព្យាបាលត្រឹមត្រូវ ត្រឹមតែរយៈពេល ៧-៨ ថ្ងៃ ក្មេងដែលកើតជំងឺគ្រុនឈាម សឹងតែ ១០០ នាក់ ជាទាំង ១០០ នាក់ ឯអត្រាស្លាប់មិនដល់
July 5, 2019 - សុខភាព
ញ៉ាំអាហារត្រឹមត្រូវ ធ្វើឲ្យសុខភាពល្អ។ គ្នាយើងមួយចំនួនមានទម្លាប់អាក្រក់ ញ៉ាំភ្លាម ចូលទម្រេតខ្លួនចុចមើលទូរសព្ទ ឬគេងភ្លាម ទាំងមិនខ្វល់ថា អាចបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។ “Hello គ្រូពេទ្យ” នឹងប្រាប់គ្នាយើងឲ្យដឹងខ្លះៗ ពាក់ព័ន្ធទម្លាប់ញ៉ាំឆ្អែតភ្លាម គេងភ្លាម ប៉ះពាល់អ្វីខ្លះដល់សុខភាព។ ១- ញ៉ាំឆ្អែតភ្លាម គេងភ្លាម ប៉ះពាល់ដល់សុខភាពមែនទេ? ចម្លើយ គឺពិតមែន ព្រោះថាអាហារយើងញ៉ាំទៅ អាចរំលាយបានល្អ នៅពេលយើងអង្គុយត្រង់ខ្លួនប៉ុណ្ណោះ។ គួរតែទម្រេតខ្លួនគេង ២ ម៉ោងបន្ទាប់ពីញ៉ាំរួច ហើយការទម្រេតខ្លួនគេងភ្លាមៗបន្ទាប់ពីញ៉ាំ នឹងធ្វើឲ្យអាហារមិនរំលាយល្អ ខណៈទម្លាប់បែបនេះធ្វើឲ្យមានបញ្ហាសុខភាពមួយចំនួនដូចជា៖ – បញ្ហាចាល់ជាតិអាស៊ីដ៖ បំពង់អាហារ (Esophagus) ដែលជាបំពង់មួយភ្ជាប់ពីមាត់ទៅក្រពះ
July 5, 2019 - ព័ត៌មានជាតិ
យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា អាជ្ញាធរជាតិអប្សរានឹងរៀបចំការប្រកួតប្រជែងស្នាដៃស្ថាបត្យកម្មទូលំទូលាយលើគម្រោងប្លង់សោភ័ណភាពតាមដងផ្លូវ៦០ម៉ែត្រចាប់ពីរង្វង់មូលអប្សរារហូតដល់មន្ទីរពេទ្យគន្ធបុប្ផា។ ការរៀបចំការប្រកួតនេះដើម្បីឲ្យនិសិ្សតដែលកំពុងសិក្សាជំនាញស្ថាបត្យកម្ម ឫវិស្វកម្មសំណង់ ចូលរួមចំណែកបញ្ចេញនូវសមត្ថភាព ទេព្យកោសល្យ និងចំណេះដឹងរបស់ខ្លួន។ លក្ខខណ្ឌសម្រាប់ការចូលរួមប្រកួតប្រជែងមានដូចជា គោលការណ៍បច្ចេកទេស, ការពន្យល់លម្អិតអំពីគម្រោងនិងដំណើរការនីតិវិធី បេក្ខជនត្រូវដាក់ពាក្យសុំប្រកួតប្រជែងនៅមជ្ឈមណ្ឌលសេវាកម្មរបស់អាជ្ញាធរជាតិអប្សរា។ ព័ត៌មានលំអិតសូមអានសេចក្ដីជូនដំណឹងខាងក្រោម៖ ដោយ៖ ណារ៉ែន
July 5, 2019









