- Khmernote Media
- សង្គម
ថ្ងៃសៅរិ៍ ៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជិះកង់ចុះពិនិត្យមើលគុណភាពស្ថានភាពសាងសង់ផ្លូវជាតិលេខ២១ ចាប់ពីពហុកីឡដ្ឋានស្រុកកោះធំ រហូតដល់ភូមិជ្រៃធំ ឃុំសំពៅពូន (ព្រំប្រទល់ប្រទេសវៀតណាម) ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី មន្ត្រីរាជការ អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋផងដែរ។ ក្នុងដំណើរជិះកង់ចុះត្រួតពិនិត្យគុណភាពស្ថានភាពសាងសង់ផ្លូវជាតិលេខ២១ ក្រសួងបានរកឃើញថា៖ ផ្នែកខ្លះនៃកំណាត់ផ្លូវនេះសាងសង់មិនស្របតាមលក្ខណៈបច្ចេកទេស ដោយត្រង់ចំណុចដែលបានជួសជុលរួចមានស្នាមបែក ប្រេះ និងសំបុកមាន់ជាច្រើនកន្លែង និងបានកំពុងទទួលរងការខូចខាតបណ្តើរៗ។
July 6, 2019 - PR
ប៉ាៗម៉ាក់ៗឬប្រិយមិត្តដែលមានក្មួយៗឬប្អូនៗកុំភ្លេចនាំអូនៗតូចៗទៅចូលរួមលេងនៅកម្មវិធី Playday នៅផ្សារទំនើប EXCHANGE SQUARE នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យស្អែកនេះដែលអ្នកនឹងអូនតូចរបស់ហើយលោកអ្នកនឹងមានឱកាសរីករាយជាមួយកម្មវិធីសប្បាយៗយ៉ាងសម្បូរបែបប ព្រមទាំងមានឱកាសឈ្នះរង្វាន់យ៉ាងច្រើនទៀតផង។ រាល់ការចូលរួមលេងហ្គេមស្វែងរកកំណប់ Treasure Hunt ដែលចាប់ផ្ដើមនៅសួនវង្វេង The Maze អ្នកត្រួវប្រមូលត្រាឲបានគ្រប់ដូចទីតាំងដែលមាននៅលើផែនទីនេះ ហើយលោកអ្នកនឹងទទួលបានរង្វាន់ជាគូប៉ូងពីសួនកុមារ Kid’s Park ឬ Lucky Burger, Legend Premium ភ្លាមៗ! លោកអ្នកនិងកូនៗក្មួយៗឬប្អូនៗអ្នកក៏អាចរីករាយនឹងកម្មវិធីផ្សេងៗដូចជា ការគូរគំនូរលើមុខ ការកាច់ប៉េងប៉ោង ការផាត់ពណ៌គំនូរ ល្បែងកំសាន្ដ និងស្តង់លក់ទំនិញផ្សេងៗ រួមនឹងការបញ្ចុះតម្លៃយ៉ាងច្រើនផងដែរ។ ជួបគ្នានៅPlayday នៅផ្សារទំនើប EXCHANGE
July 6, 2019 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ សហការជាមួយស្នាក់ការបណ្តេញចេញ ខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបណ្តេញចេញជនជាតិចិនចំនួន ០៣នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា នេះបានយោងតាមការបង្ហោះរបស់ហ្វេសប៊ុកផេក អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិចិនទាំង០៣នាក់នេះ មាន ១- ឈ្មោះ MA DONGHUI ភេទប្រុស អាយុ ៣១ឆ្នាំ, ២-ឈ្មោះ WANG QINGSHAN ភេទប្រុស អាយុ ៣០ឆ្នាំ និង៣-ឈ្មោះ ZHANG SHUAI ភេទប្រុស
July 6, 2019 - សុខភាព
ក្រួសក្នុងតម្រងនោម បង្កឡើងដោយសារធាតុគីមីជាច្រើន ដែលប្រមូលផ្ដុំគ្នា ហើយក្លាយជាដុំក្រួសតូចៗ ស្ថិតនៅក្នុងតម្រងនោម ដោយវាបណ្ដាលឲ្យមនុស្សឈឺចាប់មិនអាចទ្រាំបាននោះទេ។ ដុំក្រួសភាគច្រើន បង្កឡើងដោយកាល់ស្យូម រួមផ្សំគ្នាជាមួយសារធាតុផ្សេងទៀត ដូចជា អុកស៊ីឡាត (Oxalate) និងផូស្វ័រ ហើយក៏អាចបង្កឡើងដោយអាស៊ីដក្នុងទឹកនោមដែរ។ ក្រួសក្នុងសាច់ ក្នុងខ្លួនឈឺពិបាកទ្រាំប៉ុណ្ណា? ត្រូវហើយ អត់មានអ្នកណាចង់ឈឺ ឬចង់កើតទេ តែយ៉ាងណា គួរយល់ពីរបៀបការពារ និងបង្ការក្រួសក្នុងតម្រងនោម។ គួរធ្វើយ៉ាងម៉េច? ១. ផឹកទឹកឲ្យច្រើន ផឹកទឹកច្រើន ជួយបន្ថយសារធាតុក្នុងទឹកនោម ដែលបង្កទៅជាដុំក្រួស។ អ្នកជំនាញ ណែនាំឲ្យផឹកទឹក លើស ២លីត្រ/ថ្ងៃ។ ក្រៅពីទឹក ទឹកក្រូច
July 6, 2019 - អន្តរជាតិ
សហរដ្ឋអាមេរិក៖ គ្រោះរញ្ជួយដីចំនួន ២ដងបានវាយប្រហារតំបន់ភាគខាងត្បូងរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ជាបន្តបន្ទាប់គ្នាកាលពីពេលថ្មីៗនេះ នេះបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មានអេឡិចត្រូនិច SFGATE។ ប្រភពដដែលបានឲ្យដឹងថា គ្រោះរញ្ជួយដីទីមួយបានកើតឡើងក្នុងកម្រិត ៦,៤ រិចទ័រ កាលពីម្សិលមិញនេះ ហើយស្រាប់តែមានគ្រោះរញ្ជួយដីមួយបានកើតឡើងបន្ថែមទៀតក្នុងកម្រិត ៧,១ រិចទ័រនៅថ្ងៃនេះ។ រហូតមកទល់នឹងពេលនេះ គេនៅមិនទាន់ទទួលបានរបាយការណ៍បង្ហាញថា មានជនរងគ្រោះ ឬមានការបំផ្លិតបំផ្លាញយ៉ាងណានោះទេ ព្រោះថាតំបន់ដែលកើតហេតុនោះជាតំបន់ដែលមិនសូវមានប្រជាពលរដ្ឋរស់នៅនោះទេ។ យោងតាមក្រុមអ្នកជំនាញផ្នែកគ្រោះមហ្តរាយធម្មជាតិអាមេរិកបានបញ្ជាក់ថា ក្នុងពេលដ៏ឆាប់ខាងមុននេះគ្រោះរញ្ជួយដីអាចនឹងកើតមាននៅតំបន់ដដែលនេះម្តងទៀត ហើយវានឹងមានលក្ខណៈធ្ងន់ធ្ងរជាងមុន ៥%។ ដូចនេះគេបានធ្វើការផ្សព្វផ្សាយ និងព្រមាណប្រជាពលរដ្ឋឲ្យនៅឆ្ងាយពីកន្លែងដែលអាចកើតហេតុ និងបើគ្មានភារកិច្ចសំខាន់នោះទេ កុំធ្វើដំណើរកាត់តំបន់នេះឲ្យសោះ។ សូមបញ្ជាក់ថា តំបន់មួយនេះក៏ធ្លាប់កើតមានគ្រោះរញ្ជួយដែរកាលពី ២០ ឆ្នាំមុន តែកាលនោះវាបានកើតឡើងក្នុងកម្រិតទាប មិនមែនក្នុងកម្រិតខ្ពស់ដូចលើកនេះឡើយ៕
July 6, 2019 - អន្តរជាតិ
ភ្នំពេញ៖ យោងតាមសេចក្ដីសម្រេច ដែលដាក់ចេញនូវវិធានការចាំបាច់ របស់រាជរដ្ឋាភិបាល ចំពោះការដ្ឋានសំណង់សណ្ឋាគារ អគារស្នាក់នៅរួម អគារពាណិជ្ជកម្ម អគាររោងចក្រ អគារសិប្បកម្ម និងសំណង់ផ្សេងៗទាំងឡាយ ដែលគ្មានលិខិតអនុញ្ញាតសាងសង់ ឬសាងសង់ខុសលក្ខណៈបច្ចេកទេស ដោយមានខ្លឹមសារទាំងស្រុងថា៖
July 6, 2019 - បច្ចេកវិទ្យា
ក្រុមចម្រៀងនារី Blackpink របស់កូរ៉េខាងត្បូង នាពេលបច្ចុប្បន្ននេះមានឈ្មោះបោះសម្លេងយ៉ាងខ្លាំងនៅទូទាំងពិភពលោក ហើយថ្មីៗនេះក្រុមហ៊ុន Samsung បានស្មាតហ្វូនថ្មីមួយ ដោយសហការជាមួយក្រុមច្រៀងនារី K-pop នេះ ដោយស្មាតហ្វូននោះគឺ Galaxy A80 Blackpink Special Edition។ បច្ចុប្បន្ន Galaxy A80 Blackpink Special Edition ដាក់ឲ្យធ្វើការ pre-order នៅក្នុងប្រទេសថៃ និងម៉ាឡេស៊ីប៉ុណ្ណោះ ហើយវានឹងមានលក់នៅសិង្ហបុរី និងវៀតណាម ឆាប់ៗខាងមុខនេះផងដែរ។ ស្មាតហ្វូននេះ មិនមានពណ៌ពិសេសខុសពីម៉ូដែលមុនឡើយ ប៉ុន្តែក្រុមហ៊ុនបានបន្ថែមគ្រឿងក្រៅជំនួសវិញ ដោយនៅក្នុងប្រអប់ត្រូវបានរចនាយ៉ាងឡូយជាមួយនឹងពណ៌ផ្កាឈូក លាយខ្មៅ សមនឹងឈ្មោះ
July 6, 2019 - សុខភាព
សុខភាពយើងម្នាក់ៗមិនដូចគ្នាទេ ពិសេសសុខភាពបន្តពូជ គ្នាយើងខ្លះការភ្លាម មិនទាន់នៅតែពីរនាក់អស់ចិត្តផង មានភ្លែត ប៉ុន្តែខ្លះវិញ ការរាប់ឆ្នាំ ប្រឹងយ៉ាងណាក៏នៅតែគ្មាន! ទៅពេទ្យពិនិត្យមើល គ្រប់យ៉ាងប្រក្រតីទាំងអស់ យ៉ាងណានៅតែគ្មានអូនៗគួរឲ្យស្រលាញ់ដូចគេ។ សម្រាប់គ្នាយើងទៅពេទ្យពិនិត្យហើយ ឃើញប្រក្រតី តែគ្មានកូនដដែល អាចសាកតិចនិកសាមញ្ញរបស់ “Hello គ្រូពេទ្យ” ប្រហែលអាចមានក៏ថាបាន។ ១- រួមភេទឲ្យចំពេលវេលា នេះជាចំណុចសំខាន់បំផុតដើម្បីជួយឲ្យឆាប់មានផ្ទៃពោះ ត្រូវរួមភេទឲ្យបានទៀងទាត់ ដោយមិនបាច់ការពារ ឬប្រើមធ្យោបាយពន្យារកំណើតអ្វីទាំងអស់។ តែមិនគួររួមភេទជារៀងរាល់ថ្ងៃនោះទេ ហើយត្រូវចាំថា បើចាំដល់តែថ្ងៃមេជីវិតញីផ្ទុះ ទើបរួមភេទ ក៏អាចធ្វើឲ្យដៃគូទាំងសងខាងអាចបាត់បង់អារម្មណ៍ត្រេកត្រអាលបានដូចគ្នា។ ២- ដឹងច្បាស់ពីវដ្តរដូវ ទោះបីជាយើងអាចរួមភេទបានគ្រប់ពេលក៏ដោយ ត្រូវដឹងឲ្យច្បាស់ពីវដ្ដរដូវ ព្រោះការបង្កកំណើត
July 6, 2019 - ព័ត៌មានជាតិ
នគរបាលចរាចរណ៍ខេត្តព្រះសីហនុ បានឃាត់ចាប់រថយន្តតាក់ស៊ីបើកបរដោយជនជាតិចិន ដែលកំពុងធ្វើចរាចរណ៍ក្នុងក្រុងព្រះសីហនុ ការឃាត់ខ្លួននេះបានកើតឡើងកាលពីថ្ងៃទី០៥ ខែកក្ដដា ឆ្នាំ២០១៩ម្សិលមិញនេះ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត។ ការឃាត់ខ្លួនជនជាតិចិនទាំង៣នេះ ក្រោយឃើញមានរថយន្តតាក់ស៊ីពណ៌បៃតង បើកបរដោយជនជាតិចិន បើកបរក្នុងក្រុងព្រះសីហនុ ខុសប្រក្រតី។ ជនជាតិទាំង៣មាន ១-រថយន្តម៉ាក CAMRY ឆ្លាម ពណ៌ បៃតង ពាក់ផ្លាកលេខភ្នំពេញ2L-4842 បើកបរដោយឈ្មោះ CHEN QILIN ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ចិន, ២-រថយន្តម៉ាក CAMRY ឆ្លាម
July 6, 2019 - PR
ភ្នំពេញ៖ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ២០១៩ សូមចូលរួមរីករាយជាមួយអតិថិជនដែលមានសំណាងកាលពីសប្តាហ៍ទី 1!!! នេះគឺជាសប្តាហ៍ទី ២ ហើយដែលក្រុមហ៊ុន សាមសុង បានរកឃើញអតិថិជនដែលមានសំណាងឈ្នះរង្វាន់ដ៏ពិសេសអស្ចារ្យប្រចាំឆ្នាំក្នុងឱកាសកម្មវិធីប្រូម៉ូសិន ”មហាសំណាង មហារង្វាន់” សម្រាប់រាល់ការជាវទូស្សន៍ សាមសុង គ្រប់ម៉ូឌែល! ក្នុងពេលប្រគល់រង្វាន់ជូនដល់អ្នកឈ្នះ លោកស្រី ប្រ៉េមមាវ៉ាលិន លឹម ដែលជាប្រធានផ្នែកផលិតផលអេឡិចត្រូនិចរបស់ក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា «ក្នុងឱកាសប្រគល់រង្វាន់ធំកំពូលស្មាតហ្វូន Samsung Galaxy S10 និងទូរទស្សន៍ សាមសុង 55” ជូនអ្នកឈ្នះរង្វាន់ប្រចាំសប្តាហ៍ទី 1 ហើយក៏បានធ្វើការថ្លែងអំណរគុណដល់ទំនុកចិត្ត
July 6, 2019









