Khmernote Media
  • ព័ត៌មានជាតិ

    អ្នកនាំពាក្យ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កន្លងមកបានធ្វើការត្រួតពិនិត្យឃើញថា ទោះបីមានការផ្សព្វផ្សាយអប់រំ និងបង្ក្រាបបទល្មើសព្រៃឈើជាបន្តបន្ទាប់ក៏ដោយ នៅតែមានការលួចបន្លំកាប់ឈើ ដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ តាមគ្រប់មធ្យោបាយ គ្រប់រូបភាព។ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ សូមជម្រាបជូនថា ដើម្បីថែរក្សាបានព្រៃឈើគង់វង្ស យើងនឹងអនុវត្តវិធានការដូចក្រោម៖ ទី១- បុគ្គល ឬក្រុមហ៊ុនដែលពាក់ព័ន្ធការប្រព្រឹត្តល្មើសច្បាប់នេះ នឹងត្រូវអនុវត្តវិធានការច្បាប់តឹងរ៉ឹង។ ទី២- មធ្យោបាយ (រថយន្ត គោយន្ត ម៉ូតូ…) ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនេះ ត្រូវបានស្នើសុំទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបំផ្លាញចោលនៅនឹងកន្លែង។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមមេត្តាជ្រាប និងបញ្ឈប់ជាបន្ទាន់ចាប់ពីថ្ងៃនេះតទៅ៕ អត្ថបទ៖ សេម

    July 8, 2019
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណី ឆបោក។ ជនសង្ស័យឈ្មោះ ជួង សេត ភេទប្រុស អាយុ ២៧ឆ្នាំ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនក្នុងឯកសណ្ឋាន អាវយឺត អ.ហ ពណ៌ខ្មៅ និង ខោពណ៌ត្រេអ៊ី ព្រមទាំងដកហូតបាន អាយឌី ចំនួន ០១ គ្រឿង, កាំភ្លើងជ័រ ០១ ដើម ពណ៌ខ្មៅដាក់ក្នុងស្រោម។ ជនសង្ស័យបានតាំងខ្លួនថា ជាសមត្ថកិច្ចអាវុធហត្ថកូនចៅ ឯកឧត្តម រ័ត្ន ស្រ៊ាង ដោយបានបោកយកប្រាក់ពីជនរងគ្រោះចំនួន០៤នាក់

    July 8, 2019
  • សុខភាព

    ថ្វី​ត្បិត​ជា​ជំងឺ​សើ​ស្បែក តែ​មុន​ពិត​ជា​រំខាន និង​ធ្វើ​ឲ្យ​បាក់​សម្រស់​អស់​មួយ​ចំណែក​ធំ។ ចំពោះ​បញ្ហា​មុន​នេះ​ដែរ គ្នា​យើង​តែ​ងចំណាំ​និយាយ​តៗ​គ្នា​ថា ការ​ញ៉ាំ​គ្រឿង​ផ្អាប់ មាន​ប្រហុក ផ្អក និងពពួកស៊ុត​សត្វ ដូចជា​ពងទា​កូន ពងទា ពងមាន់ ធ្វើឲ្យ​មុន​កើត​មុន ឬ​មុន​រឹត​តែ​ឡើង។ ចម្ងល់​នេះ អ្នក​ឯកទេស​ជំងឺ​ស្បែក នៃ​មន្ទីរពេទ្យ​ព្រះកុសមៈ លោក​វេជ្ជបណ្ឌិត ហេង យូសេង ពន្យល់​ថា តាម​ឯកសារ​ជា​ច្រើន រឿង​ចំណី​អាហារ​មិន​បាន​រាប់​បញ្ចូល​ក្នុង​មូលហេតុ​បណ្តាល​ឲ្យ​កើត​មុន​នោះ​ទេ តែ​ទោះ​យ៉ាង​ណា​គ្រូពេទ្យ​ភាគ​ច្រើន​តែ​ឲ្យ​អ្នក​កើត​មុន​ចំណាំ​ដោយ​ខ្លួន​ឯង តើ​ការ​ញ៉ាំ​ចំណី​អាហារ​ណា​មួយ​ធ្វើ​ឲ្យ​កើត ឬ​ឡើង​មុន។ “មូល​ហេតុអី​បាន​គេ​មិន​រាប់​បញ្ចូល​ប្រភេទ​ចំណី​អាហារ​ណា​មួយ​ធ្វើ​ឲ្យ​កើត​មុន? ដោយសារ​អ្នក​ខ្លះ​គាត់​ញ៉ាំ​ពងទា​កូន​ដែរ ប៉ុន្តែ​អត់​ចេញ​មុន អ្នក​ខ្លះ​ក៏​ចេញ​អ៊ីចឹង​ទៅ អ៊ីចឹង​អត់​មាន​គោល​រួមអី​មួយ​ទេ ចំពោះ​ចំណី​អាហារ​គេ​ឲ្យ​អ្នក​ជំងឺ​ចំណាំ​ដោយ​ខ្លួន​ឯង”។ លោក​វេជ្ជ​បណ្ឌិតថា មុន​ជា​ជំងឺ​ស្បែក​ម្យ៉ាង

    July 8, 2019
  • អន្តរជាតិ

    ប្រិយមិត្តដែលស្រលាញ់ការថតរូបប្រហែលជាធ្លាប់បានឃើញហើយនូវរូបថតបែប Reflection  ដែលគេបានថតនៅខ្លោងទ្វារប្រាសាទបុរាណមួយ ព្រោះថារូបភាពនេះត្រូវបានគេបង្ហោះក្នុងបណ្ដាញសង្គម Facebook និង​ Instagram ជារឿយៗ។ ទាក់ទងនឹងរូបថតដ៏ស្រស់ស្អាតនេះ មានប្រិយមិត្តជាច្រើនបានកើតមានចម្ងល់ថា តើរូបភាពដ៏ស្រស់ស្អាតនេះត្រូវបានគេថតនៅកន្លែងណា? អ្នកខ្លះវិញបានស្គាល់ទីកន្លែងដែរ តែនៅឆ្ងល់ថា តើគេថតរូបបែប Reflection នៅទីនោះដោយរបៀបណា បើនៅមុខខ្លោងទ្វានោះគ្មានទឹកផង? ថ្ងៃនេះ Khmernote សូមបកស្រាយជូនប្រិយមិត្តថា ទីតាំងដែលគេបានថតរូបដ៏ស្រស់ស្អាតនេះមានឈ្មោះថា “Gates of Haven” (ខ្លោងទ្វារឋានសួគ៌) ជាខ្លោងទ្វារមួយនៃប្រាសាទ Pura Lempuyang Luhur ក្នុងក្រុង Karangasem  កោះបាលី ប្រទេសឥណ្ឌូនេស៊ី។ ចំពោះការថតរូបបែប

    July 8, 2019
  • ព័ត៌មានជាតិ

    ក្រសួងសាធារណការ និង ដឹកជញ្ជូន បានធ្វើការប្រកាសស្តីពីការប្រឡងជ្រើសរើសបេក្ខជន សិស្ស និស្សិត មន្រ្តីរាជការ អោយចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូនសម្រាប់ឆ្នាំ២០១៩ ដែលមានប្រភេទក្របខណ្ឌ ក ​, ក្របខណ្ឌ ខ និង ក្របខណ្ឌ គ ដោយមានថ្នាក់ជាតិចំនួន៤៤កន្លែង និងថ្នាក់ក្រោមជាតិចំនួន៦៨កន្លែង។ បេក្ខជនអាចធ្វើការដាក់ពាក្យ ចាប់ពីថ្ងៃទី០៨ ខែកក្កដា ដល់ ០៨ ខែកញ្ញា ឆ្នាំ២០១៩  ដោយត្រូវមកទទួលពាក្យស្នើសុំចុះឈ្មោះប្រឡង នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន(នាយកដ្ឋានបុគ្គលិក) ដែលមានអាសយដ្ឋានស្ថិតនៅកាច់ជ្រុងមហាវិថីព្រះនរោត្តម និងវិថីលេខ ១០៦ និងនៅតាមបណ្ដាមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ចាប់ពីម៉ោង ព្រឹក

    July 8, 2019
  • សុខភាព

    សម័យ​នេះ​ពិបាករក​របស់​ធម្មជាតិ​សុទ្ធ គ្មាន​ជាតិគីមី​ណាស់ មិន​ថា បន្លែ​ផ្លែឈើ ឬ​អាហារ​នោះ​ទេ។ ដើម្បី​រក្សា​សោភ័ណភាព និង​អាចទុកបានយូរ អ្នកផលិត អ្នកលក់មួយចំនួន បានច្នៃ​ផលិត​អាហារ​ដោយ​បញ្ចូល​នូវ​សារធាតុគីមីផ្សេងៗ ភ្លេច​គិត​ដល់​សុខភាព​ជា​ធំ។ អាហារ​​ខូច​គុណភាព មាន​ផ្ទុក​សារធាតុគីមី ដែលយើងតែឮព័ត៌មានមន្ត្រីកាំកុងត្រូល​​ចាប់​​បាន និង​​ដុត​​បំផ្លាញ​​ចោល​ជារឿយៗ​​មាន​ដូចជា៖​ ១- ប្រហិត ប្រហិត​សាច់គោ សាច់ក្តាម ប្រហិត​បន្លែ​គ្រប់​មុខ Hotdog សុទ្ធ​ជា​សឹង​ជា​​អាហារ​កែច្នៃ ហើយ​ភាគច្រើន​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង ដែល​ប្រហិត​ទាំងនោះ​ត្រូវ​​គេ​រក​ឃើញ​ មាន​ដាក់​សារធាតុ​គីមី​​ធ្វើ​ឲ្យ​ស្វិត និង​អាច​រក្សា​ទុក​បាន​យូរ។ ២- ស្លាបមាន់-ជើងមាន់ ស្លាបមាន់-ជើងមាន់​កសិកម្ម​ដែល​នាំចូល​ពី​ប្រទេស​ជិតខាង កំពុង​តែ​ពេញ​និយម​ក្នុង​ចំណោម​យុវវ័យ គេ​យក​វា​ទៅ​បំពង អាំង ធ្វើ​ជ្រក់​ជាដើម។ តើ​គ្នា​យើង​មាន​ដឹង​អត់​ពពួក​ស្លាប​មាន់

    July 7, 2019
  • ព័ត៌មានជាតិ

    ​កណ្ដាល​ ៖​ បុរស​ជា​កូនសិស្ស​ព្រះសង្ឃ​ម្នាក់​ ព្រោះតែ​ខឹង​ព្រះសង្ឃ​ស្ដីបន្ទោស​បន្ដិចបន្តួច​ ស្ទុះ​ទៅ​យក​ចបកាប់​មក​វាយ​ទៅ​លើ​ព្រះសង្ឃ​ បណ្ដាល​ឲ្យ​ទទួល​រង​របួស​យ៉ាងដំណំ​ ។​ ករណី​ហិង្សា​ដោយ​ចេតនា​នេះ​ បាន​កើតឡើង​ នៅ​វេលា​ម៉ោង​១៧​និង​៣០​នាទី​ ថ្ងៃ​ទី​៥​ ខែកក្កដា​ ឆ្នាំ​២០១៩​ ត្រង់​ចំណុច​ក្នុង​វត្ដ​ស្ដៅ​កន្លែង​ ស្ថិត​ក្នុងភូមិ​ស្តៅ​កន្លែង​៣​ ឃុំ​ដីឥដ្ឋ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ ។​ ​ មន្ដ្រី​នគរបាល​ស្រុក​កៀនស្វាយ​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ ផល​ សំណាង​ ហៅ​សឹ​ង្ហា​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មានស្រុក​កំណើត​នៅ​ភូមិ​ដូង​ ឃុំ​បឹង​រាំង​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ បច្ចុប្បន្ន​ជា​កូនសិស្ស​ព្រះសង្ឃ​ ស្នាក់​នៅ​ក្នុង​ទី​អារាម​វត្ត​ស្តៅ​កន្លែង​

    July 7, 2019
  • PR

    (ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាខេមបូឌាអ៊ែរវ៉េ (Cambodia Airways) បានប្រកាសជាផ្លូវការថា លោក លី វ៉ាហេត និងអ្នកនាង សុខ សុម៉ាវត្តី គឺជា ទូតសុឆន្ទៈថ្មីរបស់ក្រុមហ៊ុន។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយ នៅឯផ្សារទំនើប Aeon ភ្នំពេញ ក្រោមការ ចូលរួមពីសំណាក់ថ្នាក់ដឹកនាំរបស់អាកាសចរណ៍ Cambodia Airways និងរបស់ក្លឹបបាល់ទាត់បឹងកេត ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត នាថ្ងៃសៅរ៍នេះ។ ក្នុងកម្មវិធីខាងលើ នាយកផ្នែកពាណិជ្ជកម្មរបស់ ខេមបូឌាអ៊ែរវ៉េ គឺ លោក Lucian Hsing បានថ្លែងកោតសរសើរ លោក វ៉ាហេត

    July 7, 2019
  • អន្តរជាតិ

    ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៥កើត ខែអាសាឍ ឆ្នាំកុរ សំរឹទ្ធិស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៦ ខែកក្តដា​ ឆ្នាំ២០១៩នេះ ចាប់ពីម៉ោង០៨ និង០០នាទី​ ដល់ម៉ោង១១ និង០០នាទី​ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជេីញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូន ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមបណ្តោយផ្លូវលេខ ១៥៤ កែង ១៣ (ផ្លូវឯកទិស)ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។ ជាលទ្ធផល ៖ បានធ្វើការឃាត់យានយន្តដែលជិះបញ្ច្រាសទិសដៅចរាចរណ៍បានចំនួន៥៧គ្រឿង រួមមានរថយន្ដចំនួន០៤ គ្រឿង

    July 6, 2019
  • កីឡា

    នៅថ្ងៃទី​០៦.០៧.២០១៩​ វេលា​ម៉ោង​១០:៣០នាទី​ កំលាំង​ផ្នែកសណ្តាប់ធ្នាប់​ និងចរាចរណ៍នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក​ បានចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយ​ផ្លូវ​លេខ១១០​ (ផ្លូវ​សហព័ន្ធ​រុស្ស៊ី​)​ ក្នុងសង្កាត់ទឹកល្អក់ទី១ យើងបានធ្វើការអប់រំ​ កិច្ច​សន្យា​ ដល់ម្ចាស់ទីតាំង​ បាន​ចំនួន​០៦ទីតាំង​ មិនអោយតាំងលក់​ និង​ចតយានយន្ត​ លើទ្រូងផ្លូវ​ និងទុក២ភាគ៣សំរាប់ថ្មើរជើង។ ឃាត់ម៉ូតូបានចំនួន៦គ្រឿងយកមករក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការអប់រំនិងពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក។ ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌទួលគោក

    July 6, 2019