- Khmernote Media
- ព័ត៌មានជាតិ
កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារនៃគណៈកម្មការឆ្នេររបស់សាលាខេត្តព្រះសីហនុ បានចុះរុះរើសំណង់ដែលធ្វើពីគ្រោងដែកនៅលើទីតាំងដីតំបន់ឆ្នេរអូរត្រេះ១ក្រុងព្រះសីហនុ បានចំនួន២កន្លែងផ្សេងពីគ្នាដែលគេបានលបលួចសាងសង់ដោយគ្មានការអនុញ្ញាតហើយធ្វើអោយប៉ះពាល់ដល់បរិស្ថាន សណ្តាប់ធ្នាប់នៃតំបន់ឆ្នេរ។ មន្ត្រីជំនាញបញ្ជាក់ថាកន្លងមកធ្លាប់បានចុះធ្វើការហាមឃាត់មិនឲ្យធ្វើការសាងសង់ទេនិងបានទុករយៈពេលអោយរុះរើចេញវិញដោយខ្លួនឯងក៏ប៉ុន្តែម្ចាស់សំណង់នៅតែលួចបន្តធ្វើការសាងសង់មិនស្តាប់តាមការណែនាំឡើយ ទើបនៅរសៀលថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០១៩ក្រុមការងារចម្រុះសម្រេចដឹកនាំកម្លាំងចុះយកគ្រឿងចក្ររុះរើចេញចេញតែម្ដង។ ឆ្នេរអូរត្រេះនេះគ្រោងនឹងរៀបចំជាឆ្នេរគំរូ មួយវិញទៀតឆ្នេរនេះគ្រោងនឹងយកជាកន្លែងធ្វើពិធីបុណ្យសមុទ្រនៅឆ្នាំក្រោយផង។ ដូច្នេះខេត្តត្រូវត្រៀមរៀបចំសណ្តាប់ធ្នាប់ បរិស្ថាន សោភ័ណភាពឆ្នេរអោយបានល្អប្រសើរមិនអាចអោយសាងសង់សំណង់មិនរៀបរយផ្តេសផ្តាសថ្មីទៀតបានទេ។ នៅមាត់ឆ្នេរអាចអោយសង់ជាប្រភេទតូបស្បូវឬខ្យុះសម្រាប់ធ្វើប្រតិបត្តិការទេសចរណ៍បានស្របតាមការណែនាំពីមន្រ្តីជំនាញ។ ប្រតិបត្តិករទេសចរណ៍ទាំងអស់ត្រូវចូលរួមសហការជាមួយរដ្ឋបាលខេត្តដើម្បីរៀបចំឆ្នេរនេះអោយកាន់តែមានការទាក់ទាញភ្ញៀវមកកំសាន្តកាន់តែច្រើនថែមទៀតនៅថ្ងៃអនាគត៕ ប្រភព៖ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ ដោយ៖ ណារ៉ែន
July 9, 2019 - PR
សុភាព (បុរស) ជាយុវជនដែលមកពីខេត្តកំពត មកសិក្សានៅភ្នំពេញបណ្តើរ ធ្វើការនៅហាងកាហ្វេបណ្តើរ និង ជាពិសេសសុភាពមានឆន្ទៈចង់រៀបការជាមួយ រស្មី (នារី) ដែលជាមនុស្សស្រីដែលខ្លួនស្រលាញ់ជាទីបំផុតបន្ទាប់ពីក្រុមគ្រួសាររបស់ខ្លួន។ ប៉ុន្តែអ្វីដែលធ្វើឲ្យសុភាពនៅតែគិតច្រើន ព្រោះតែគ្រួសាររស្មីមានជីវភាពល្អប្រសើរជាងខ្លួន រហូតដល់ពេលខ្លះសុភាពអង្គុយតូចចិត្តនឹងវាសនាខ្លួនឯង ប៉ុន្តែសុភាពមិនដែលបោះបង់ការតស៊ូរបស់ខ្លួនទេ ព្រោះតាំងពីស្រលាញ់គ្នាមក រស្មីមិនដែលនិយាយថាបោះបង់សុភាព ឬ ប្រកាន់វណ្ណៈជាមួយដៃគូរបស់នាងឡើយ។ ជារៀងរាល់ថ្ងៃសុភាពមិនសូវមានពេលវេលាកំដរសង្សាររបស់ខ្លួនចេញទៅខាងក្រៅដូចគេឯងច្រើនឡើយ ព្រោះសុភាពរវល់ថែមម៉ោងនៅហាងកាហ្វេ និងស្វ័យសិក្សា ។ ជារៀងរាល់យប់ពួកគេតែងតែ SMS រកគ្នា និង និយាយទូរស័ព្ទជាមួយគ្នាបន្តិចបន្តួច ប៉ុន្តែមិនដែលនិយាយ Video Call ទេ ព្រោះតែសុភាពប្រើទូរស័ព្ទមិនទំនើប និង ត្រូវការពេលវេលាសម្រាកយកកម្លាំងធ្វើការងារ។
July 9, 2019 - សុខភាព
ចំពោះម៉ាក់ប៉ាដែលមានកូនកើតអូទីស្សឹម ពិតជាមានការព្រួយបារម្ភ និងចង់ដឹងពីមន្ទីរពេទ្យព្យាបាល ក៏ដូចជាកន្លែងផ្ដល់ប្រឹក្សាខ្លះៗ ដើម្បីឲ្យយើងជាអាណាព្យាបាលកាន់តែច្បាស់ពីបញ្ហានេះថែមទៀត។ បើតាមលោកវេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេសរោគកុមារ និងទារក នៅមន្ទីរពេទ្យកុមារជាតិ បានឲ្យដឹងថា សម្រាប់ប្រទេសកម្ពុជាមានមន្ទីរពេទ្យតិចណាស់ដែលទទួលព្យាបាល និងផ្ដល់ការប្រឹក្សាដល់ម៉ាក់ប៉ាបាន។ ដោយក្នុងនោះលោកបន្តថា មានមន្ទីរពេទ្យតែ ២ ប៉ុណ្ណោះក្នុងប្រទេសកម្ពុជា ទី១ គឺមន្ទីរពេទ្យជ័យជម្នះក្រុងតាខ្មៅ មានទទួលព្យាបាលជំងឺនេះយូរឆ្នាំមកហើយ ដោយមានក្រុមគ្រូពេទ្យឯកទេសតែម្ដង និងទី២ មន្ទីរពេទ្យកុមារជាតិ ទើបតែរៀបចំក្រុមគ្រូពេទ្យទទួលក្មេងកើតអូទីស្សឹម ក្នុងឆ្នាំ ២០១៩ នេះ។ ក្រៅពីមន្ទីរពេទ្យទាំង ២ ដែលទទួលព្យាបាល នៅតាមសាលាឯកជនមួយចំនួនក៏មានទទួលមើលថែក្មេងកើតអូទីស្សឹមនេះដែរ គ្រាន់តែការចំណាយថ្លៃជាងការមើលថែក្មេងធម្មតា ព្រោះត្រូវមើលថែជាពិសេស
July 9, 2019 - អន្តរជាតិ
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា កម្ពុជាកំពុងទទួលរងឥទ្ធិពលជ្រលងសម្ពាធទាបជាមួយនឹងរបបខ្យល់មូសុងនិរតីកម្រិតមធ្យម ដែលធ្វើឲ្យអាកាសធាតុប្រែប្រួលដូចខាងក្រោម៖
July 9, 2019 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ ប្រជាពលរដ្ឋឥណ្ឌូនេស៊ីមួយក្រុមបានដាក់ពាក្យប្ដឹងប្រធានាធិបតី និងរដ្ឋមន្ត្រីឥណ្ឌូនេស៊ីមួយចំនួន ជុំវិញបញ្ហាខ្យល់កខ្វក់ទៅក្នុងទីក្រុងចាកាតា ដែលរដ្ឋាភិបាលមិនបានដោះស្រាយជូនពួកគេ។ ប្រជាពលរដ្ឋដែលជាម្ចាស់ដើមបណ្តឹងមួយនេះមានចំនួន ៣១ នាក់ ហើយពួកគេជាពលរដ្ឋធម្មតាមានដូចជា អ្នកលក់ដូរ សិល្បៈករ និងនិស្សិតជាដើម។ តាមរយៈពាក្យបណ្តឹងរបស់ពួកគេនោះគឺបានប្តឹងទៅកាន់លោកប្រធានាធិបតី Joko Widodo រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ពីបទមិនបានដោះស្រាយបញ្ហាខ្យល់កខ្វក់ជូនប្រជាពលរដ្ឋ និងទុកឲ្យប្រជាពលរដ្ឋត្រូវទទួលរងនូវការបំពុលសុខភាពយ៉ាងធ្ងន់ធ្ងរពីការបំពុលបរិស្ថាននេះ។ យ៉ាងណាក្តី ពាក្យបណ្តឹងមួយនេះត្រូវបានគេមើលឃើញថា មានគោលបំណង់គ្រាន់ចង់ទាញការចាប់អារម្មណ៍ពីរដ្ឋាភិបាល ដើម្បីឲ្យរដ្ឋាភិបាលត្រូវតែចាត់វិធានការជាបន្ទាន់មួយដើម្បីដោះស្រាយបញ្ហាខ្យល់កខ្វក់នេះ ព្រោះវាបានកើតមានយូរឆ្នាំមកហើយ។ គេនៅចាំបានថា បញ្ហានេះផ្ដើមកើតមានតាំងពីឆ្នាំ ២០១៥ មកម្លះ ហើយរហូតមកទល់នឹងពេលវានៅមិនទាន់បានដោះស្រាយទាំងស្រុងនោះទេ ដោយតំបន់ខ្លះនៅតែមានខ្យល់កខ្វក់កម្រិតខ្ពស់ដដែល។ សូមបញ្ជាក់ថា ខ្យល់កខ្វក់នៅក្នុងទីក្រុងចាកាតា បានឡើងដល់កម្រិតសន្ទស្សន៍
July 9, 2019 - ព័ត៌មានជាតិ
កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ បដិមាធំមួយដែលលម្អដោយសំពត់រំយោលទម្លាក់មកខាងមុខមានប្រវែងបណ្តោយ១១៤សង់ទីម៉ែត្រ ទំហំស្មា៥៤សង់ទីម៉ែត្រ និងចង្កេះទំហំ៤៤សង់ទីម៉ែត្រ ត្រូវបានគេប្រទះឃើញនៅជ្រុងឦសាននៃកសិន្ធុប្រាសាទព្រះគោ។ ការរកឃើញបដិមាធំមួយនេះក្រោយពេលដែលប្រជាជននៅភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង បានជីកយកដីទៅបំពេញកន្លែងទឹកដក់ក្រោយផ្ទះ។ លោក ថៃ មិច ជាអ្នកប្រទះឃើញបដិមា បានឱ្យដឹងថា កន្លងមកលោកតែងជីកយកដីនៅកន្លែងនេះបន្តិច កន្លែងនោះបន្តិចក្នុងកសិន្ធុក្បែរប្រាសាទព្រះគោដើម្បីបំពេញកន្លែងទឹកដក់ក្រោយផ្ទះរបស់គាត់។ លោក មិច បន្តថា ដំបូងឡើយមិននឹកស្មានថាជាបដិមានោះទេ តែមើលតាមសណ្ឋានថ្ម លោកមានការសង្ស័យ រួចក៏បានកាយដីបន្ត ទើបដឹងថាជាបដិមា ហើយបញ្ឈប់សកម្មភាព និងបានរាយការណ៍ទៅនគរបាលបេតិកភណ្ឌដើម្បីមានវិធានការយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព។ អ្នកបុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថាជាបឋមទាក់ទងនឹងភិនភាគបដិមានេះ ភ្លាមៗមិនអាចសន្និដ្ឋានបាននៅឡើយថាជាទ្វាបាល ឬព្រះវិស្ណុ ឬអ្វីផ្សេង
July 9, 2019 - បច្ចេកវិទ្យា
កន្លងមកយើងធ្លាប់លេចលឺដំណឹងថា ក្រុមហ៊ុន Microsoft គ្រោងនឹងផលិតកុំព្យួទ័រ Surface របស់ខ្លួន ដែលអាចបត់បាន តែដូចមិនទាន់ឃើញលេចចេញជារូបរាងនៅឡើយនោះទេ ហើយស្រាប់តែពេលថ្មីៗនេះ លេចលឺដំណឹងថា ក្រុមហ៊ុន Apple ក៏មានគម្រោងផលិត iPad ស៊េរីថ្មី ដែលអាចបត់បានផងដែរ។ សេចក្តីសន្និដ្ឋាននេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិភាគព័ត៌មានបច្ចេកវិទ្យាជាច្រើននាក់ ដែលបានតាមដានបច្ចុប្បន្នភាពនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាយ៉ាងល្អិតល្អន់។ តាមការវិភាគបានបង្ហាញថា iPad ដែលអាចបត់បាននោះនឹងមានទំហំអេក្រង់ចន្លោះពី ១១ ទៅ ១៥ អ៊ីញ ហើយអ្វីកាន់តែភ្ញាក់ផ្អើលទៀតនោះគឺថា iPad ដែលអាចបត់បាននោះអាចនឹងមានវត្តមាននៅឆ្នាំក្រោយផងដែរ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា iPad ដែលអាចបត់បាននោះនឹងបំពាក់បច្ចេកវិទ្យាទំនើបៗចុងក្រោយបំផុត ថែមទាំងអាចប្រើប្រាស់សេវា 5G បានផងដែរ
July 8, 2019 - ព័ត៌មានជាតិ
ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានប្រកាសដំំណឹងស្តីពីជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងផ្ទុះឡើងនៅភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ។ ក្នុងនោះផងដែល អាជ្ញាធរជំនាញ កំពុងមានវិធានការទប់ស្កាត់ ការចរាចរសត្វជ្រូកពីមូលដ្ឋានដែលផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក។ ក្រសួងក៏បានបញ្ចាក់ថាជំងឺប៉េស្តជ្រូកអាហ្វ្រិកមិនឆ្លងប៉ះពាល់ដល់មនុស្សទេ ប៉ុន្តែជម្ងឺនេះបណ្តាលឲ្យជ្រូកឈឺ និងងាប់មានអាត្រាខ្ពស់រហូតដល់១០០ភាគរយ ដែលបង្កឲ្យការខាតបង់ធ្ងន់ធ្ងរដល់អ្នកចិញ្ចឹមជ្រូក៕ សូមអានសេចក្តីប្រកាសនៅខាងក្រោមនេះ៖ ដោយ៖ ណារ៉ែន
July 8, 2019 - ព័ត៌មានជាតិ
កាលពីថ្ងៃអាទិត្យ ទី០៧ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងការិយាលយ័គយ និង រដ្ឋករប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានធ្វើការឃាត់ខ្លួនជនជាតិកូរ៉េ២នាក់ដែលមកពីទីក្រុងហុងកុង ប្រទេសចិន ជាមួយលុយជាង២លានដុល្លារ។ ជនជាតិកូរ៉េទាំង២មានឈ្មោះ YOON WONG ភេទប្រុស កើតនៅឆ្នាំ១៩៨៦ PN: M54310302 និង SONG HYUNHOO ភេទប្រុស កើតនៅឆ្នាំ១៩៧៥ PN: M41060548។ មូលហេតុនៃការឃាត់ខ្លួនដោយសារតែបាននាំចូលប្រាក់ដុល្លាខុសច្បាប់ ចំនួន ២,២០០,០០០$ (ពីរលានពីរសែនដុល្លារអាមេរិក) ដែលបាននាំយកមកពីទីក្រុងហុងកុង ប្រទេសចិន។ ក្នុងនោះមាន ក្រដាសប្រាក់ ១០០$ ចំនួន
July 8, 2019 - PR
• Mi 9T មានតម្លៃចាប់ពី 299$ ឡើងទៅ ដោយបំពាក់មកជាមួយបន្ទះ Chip Qualcomm®SnapdragonTM730(8nm)កាមេរ៉ាចំនួនបីគ្រាប់ AI48MP ចំណែកឯខ្នងខាងក្រោយជាកញ្ចក់រលោងស្រស់ស្អាតប្រភេទ flame-inspired ផ្តល់អារម្មណ៍ស្និតពេលកាន់ក្នុងដៃ។ • ក្រុមហ៊ុន Xiaomi បានពង្រីកនូវទំហំនៃបណ្តាញ Internet of Things (IoT) របស់ខ្លួនមួយកម្រិតទៅ ដោយភ្ជាប់អង្គរឹងឆ្លាតវៃទៅជាមួយនឹង Mi TV , នាឡិការដៃ Mi Band4 និងដំណោះស្រាយនៃគ្រឿងសង្ហារឹមឆ្លាតវៃ។ (ប្រទេសកម្ពុជា រាជធានីភ្នំពេញ) ក្រុមហ៊ុន Xiaomi
July 8, 2019









