Khmernote Media
  • រថយន្ត

    ថៃ៖ រដ្ឋាភិបាលថៃតាមរយៈក្រសួងពាណិជ្ជកម្មបានប្រកាសជាសាធារណៈថា ចាប់ពីថ្ងៃទី០៩ ខែឆ្នូ ឆ្នាំ២០១៩ នេះតទៅ រដ្ឋាភិបាលនឹងឈប់អនុញ្ញាតឲ្យមានការនាំរថយន្តជជុះ ឬរថយន្តមួយទឹកចូលមកក្នុងប្រទេសថៃទៀតហើយ។ ការស​ម្រេចមួយនេះត្រូវបានធ្វើឡើងក្រោមហេតុផលសំខាន់ៗមួយចំនួនដូចជា ដើម្បីលុបបំបាត់ការគេងបន្លំ ភាពមិនប្រក្រតី អំពើពុករលួយ កាត់បន្ថយការបំពុលបរិស្ថាន និងសុវត្ថិភាពលើដងផ្លូវជាដើម។ បើតាមលោក Adul Chotinisakorn ប្រធាននាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិថៃបានបញ្ជាក់ឲ្យដឹងថា ក្នុងមួយឆ្នាំៗមានការនាំចូលរថយន្តមួយទឹកខុសច្បាប់ចូលក្នុងប្រទេសថៃប្រមាណជា ១,០០០ គ្រឿង។ ភាពខុសប្រក្រតីនៃការនាំចូលរថយន្តទាំងនេះអាចកើតឡើងក្នុងរូបភាពដូចជា ជនខិលខូចបានបន្លំឯកសារអំពីតម្លៃរថយន្ត (ដាក់តម្លៃថោក) ដើម្បីគេចពីការបង់ពន្ធ នាំចូលរថយន្តដែលគ្មានសុវត្ថិភាពតែមានលិខិតបញ្ជាក់ថារថយន្តនៅមានគុណភាពល្អនៅឡើយ រថយន្តចាស់ៗមួយចំនួនបង្កឲ្យមានផ្សែងពុលយ៉ាងច្រើន ហើយរថយន្តមួយចំនួនគឺជាប់ពាក់ព័ន្ធជាមួយនឹងករណីគ្រឿងញៀន និងការលាងលុយកខ្វក់ជាដើម។ ដើម្បីលុបបំបាត់ បញ្ហាទាំងនេះហើយ ទើបរដ្ឋាភិបាលសម្រេចហាមឃាតមិនឲ្យមានការនាំចូលរថយន្តមួយទឹកនេះតែម្តង៕ អត្ថបទ៖ ភក្តី

    July 10, 2019
  • PR

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Huawei បានបង្ហាញជាផ្លូវការនូវស្មាតហ្វូនម៉ូដែលថ្មីរបស់ខ្លួនដែលមានឈ្មោះថា Huawei Y9 2019 ។ អ្វីដែលជាលក្ខណៈពិសេសរបស់ម៉ូដែលនេះ គឺវាជាត្រកូលដំបូងបំផុតរបស់ Huawei ដែលមានកាមេរ៉ាមុខជាប្រភេទ Pop-up ទំហំ 16MP ច្បាស់ត្រជាក់ភ្នែក។ ចំណែកអេក្រង់ខាងមុខរបស់វាវិញគឺពេញល្អតែម្ដង ជាមួយនឹងទំហំ 6.59អ៊ីញ លាតស្អាត, គ្មានក្បាលឆក notch, គ្មានប្រជ្រុយ ដែលអំណោយផលចំពោះអតិថិជនចូលចិត្តការលេងហ្គេមកម្សាន្ដផ្សេងៗ។ ផ្នែកខាងក្រោយរបស់ Huawei Y9 2019 អមមកជាមួយនឹងកាមេរ៉ា ៣គ្រាប់ ប្រភេទលេន Ultra wide (16MP

    July 10, 2019
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះ មានព័ត៌មានលេចធ្លាយជាច្រើននៅលើអិនធើណេតទាក់ទងនឹងរូបរាងរបស់ Galaxy Tab S6 ដែលមានខាងក្រោយប្លែកតែម្តង។ តាមរយៈព័ត៌មានលេចធ្លាយបានឲ្យដឹងថា Galaxy Tab S6 ត្រូវបានគេរំពឹងមានអេក្រង់ 10.5-inch Supler AMOLED មានកំរិត resolution 2560 x 1600 pixel។ ផ្ទៃខាងមុខរបស់ Galaxy Tab S6 គឺមិនមានអ្វីប្លែកខុសពីម៉ូដែលមុននោះទេ ប៉ុន្តែអ្វីដែលផ្លាស់ប្តូរខ្លាំងនោះ គឺផ្នែកខាងក្រោយ ដោយផ្នែកក្រោយរបស់ Tab S6 គឺជាអាលុយមីញ៉ូមសុទ្ធតែម្តង និងមានកាមេរ៉ាខាងក្រោយចំនួន២គ្រាប់ ដោយមួយជាកាមេរ៉ាធម្មតា និងមួយទៀតជាកាមេរ៉ា

    July 10, 2019
  • សុខភាព

    មក​ដល់​ពេល​នេះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​ផ្ទុះ​ចំនួន ៤ ខេត្ត ដែល​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ប្រទេស​វៀតណាម រួមមាន ខេត្តរតនគិរី ត្បូងឃ្មុំ តាកែវ និង​ស្វាយរៀង។ កត្តា​នេះ​បង្ក​ឲ្យ​កសិករ​ចិញ្ចឹម​ជ្រូក​មាន​ព្រួយ​បារម្ភ​ជា​ខ្លាំង ឯ​ពលរដ្ឋ​ធម្មតា​វិញ លែង​ហ៊ាន​បរិភោគ​សាច់​ជ្រូក ខ្លាច​ក្រែង​ទិញ​ប៉ះ​ជ្រូក​ឈឺ ប៉ះពាល់​សុខភាព។ នៅ​ថ្ងៃនេះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល បាន​ឆ្លើយ​តប​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ឆ្លង​ខ្លាំង​លើ​សត្វ​ជ្រូក ដែល​បណ្តាល​ឲ្យ​ជ្រូក​ឈឺ និង​ងាប់​ច្រើន តែ​ជំងឺ​នេះ​មិន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ទេ។ ទោះបី​ជា​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​មិន​ឆ្លង​ដល់​មនុស្ស និង​ប៉ះ​ពាល់​ដល់​សុខភាព​មនុស្ស​ពិត​មែន តែ​យើង​មិន​ត្រូវ​ញ៉ាំ​សាច់​សត្វ​ដែល​មាន​ជំងឺ​នោះ​ទេ ហើយ​រាល់​សាច់​សត្វ​ទាំង​អស់​ត្រូវ​ចម្អិន​ឲ្យ​ឆ្អិន​ល្អ ព្រោះវីរុស​ដែល​បង្ក​ជំងឺ​ប៉េស្ត​អាហ្វ្រិក​មាន​ភាព​ធន់​នៅ​ក្នុង​ផលិតផល​សាច់​ជ្រូក និង​បរិយាកាស​ខាងក្រៅ រហូត​ដល់ ១០០០ ថ្ងៃ​ឯណោះ។ នេះបើ​តាម​ការ​ផ្សព្វផ្សាយ​របស់នាយក​ដ្ឋាន​​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​ក្រសួង​កសិកម្ម

    July 10, 2019
  • អន្តរជាតិ

    ចិន៖ ក្មេងប្រុសម្នាក់ត្រូវបានគេរាយការណ៍ថា បានកើតមានបញ្ហាសតិមិនប្រក្រតីក្រោយរូបគេប្រឹងចុចលេងទូរស័ព្ទគ្មានពេលសម្រាកអស់រយៈពេលជាយូរខែ។ ក្មេងប្រុសរងគ្រោះត្រូវបានគេបង្ហាញថា មានអាយុ ១៣ ឆ្នាំ រស់នៅក្នុងខេត្ត Zhejiang ភាគខាងត្បូងប្រទេសចិន។ មុនពេលកើតមានបញ្ហាខាងលើនេះ កុមាររងគ្រោះទទួលបានទូរស័ព្ទមួយគ្រឿងជាអំណោយពីម្តាយក្នុងថ្ងៃកំណើតរបស់គេ សម្រាប់ទុកទំនាក់ទំនងគ្នាពេលម្តាយឪពុកមិននៅផ្ទះ។ យ៉ាងណាក្តី ចាប់តាំងពីបានទូរស័ព្ទនោះមក កុមាររងគ្រោះគិតតែពីចុចទូរស័ព្ទលេងជាច្រើនម៉ោងក្នុងមួយថ្ងៃៗ ហើយយប់ខ្លះរូបគេបានវក់នឹងទូរស័ព្ទស្ទើរតែដល់ភ្លឺក៏មានដែរ។ ក្រោយស្ថិតក្នុងស្ថានភាពនេះជាច្រើនខែមក ស្រាប់តែកុមាររងគ្រោះក្លាយជាមនុស្សមានសតិមិនប្រក្រតី ពេលខ្លះបោកក្បាលខ្លួននឹងជញ្ជាំង ពេលខ្លះភ្លេចម្តាយឪពុកខ្លួនឯង ហើយរាងកាយផ្ដើមសេ្លកស្លាំង និងអស់កម្លាំងជាខ្លាំង។ ក្រោយបញ្ចូនទៅដល់មន្ទីរពេទ្យ វេជ្ជបណ្ឌិតបានរកឃើញថា កុមាររងគ្រោះមានជំងឺម្យ៉ាងដែលគេហៅថា Autoimmune Encephalitis។ ជំងឺថ្មីនេះកើតឡើងដោយសារតែជនរងគ្រោះ បានប្រើប្រាស់ខួរក្បាលខ្លាំងពេក និងគ្មានពេលសម្រាកសម្រាប់ខួរក្បាល ហើយពេលស្ថានភាពនេះបានបន្តកើតមានជាប់គ្មាក្នុងរយៈពេលយូរ វានឹងធ្វើឲ្យប្រព័ន្ធការពាររាងកាយ និងខួរក្បាលធ្លាក់ចុះជាខ្លាំង

    July 10, 2019
  • ព័ត៌មានជាតិ

    កាលពីល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញនេះកម្លាំងការិយាល័យគយ នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ សហការជាមួយកម្លាំងនគរបាលអន្ដោប្រវេសន៍ ប៉ុស្ដិ៍ច្រកទ្វារអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បានចាប់ខ្លួនជនជាតិចិនចំនួន៣នាក់ ក្រោយនាំលុយចូលមកប្រទេសកម្ពុជាចំនួន៩០មុឺនដុល្លារ ដោយគ្មានប្រភពច្បាស់លាស់។ ជនជាតិចិនទាំង៣ដែលសមត្ថកិច្ចបានឃាត់ខ្លួន មានឈ្មោះ Huang Canming អាយុ២៧ឆ្នាំ និង ឈ្មោះ Yang Yongwei អាយុ២៦ឆ្នាំ អ្នកទាំង២ចាកចេញពីទីក្រុងហុងកុងមកអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ តាមជើងយន្ដហោះលេខ LQ971 ចំណែកឯឈ្មោះ Zizheng Zheng អាយុ៣២ឆ្នាំ ជាអ្នកចាំទទួលនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ក្រោយពីត្រួតពិនិត្យ រកឃើញក្រដាសប្រាក់ដាក់ក្នុងកាបូបយួរដៃចំនួន៣វ៉ាលី ដែលមានទឹកប្រាក់សរុប ៩០០,០០០ដុល្លារ ដោយអ្នកដំណើរមិនបានប្រកាសជូនដំណឹងដល់មន្ដ្រីគយ និងរដ្ឋាករ លើលិខិតរាយការណ៍គយនោះឡើយ។

    July 10, 2019
  • បច្ចេកវិទ្យា

    តើលោកអ្នកធ្លាប់គិតទេថា ថ្ងៃណាមួយលោកអ្នកនឹងត្រូវឈប់ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការណ៍ទូរស័ព្ទដ៏ធំរបស់ពិភពលោក គឺប្រព័ន្ធប្រតិបត្តិការណ៍ Android របស់ក្រុមហ៊ុន Google ឬប្រព័ន្ធប្រតិបត្តិការណ៍ iOS របស់ក្រុមហ៊ុន Apple? ជាទូទៅលោកអ្នកប្រាកដជាគិតថា ប្រព័ន្ធប្រតិបត្តិការទូរស័ព្ទទាំងពីរនេះគឺជាប្រព័ន្ធប្រតិបត្តិការណ៍ដ៏ល្អបំផុត ហើយមិនដែលគិតចង់ឈប់ប្រើប្រាស់ពួកគេវានោះទេ? យ៉ាងណាក្តី បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន GADGETMATCH បានរាយការណ៍ថា ប្រព័ន្ធប្រតិបត្តិការណ៍ថ្មីមួយរបស់ក្រុមហ៊ុន Huawei អាចនឹងមានលក្ខណៈល្អប្រសើរជាងប្រព័ន្ធប្រតិបត្តិការណ៍ Android និង iOS ទៅទៀត។ ប្រភពដដែលបានបន្តថា ក្នុងពេលអនាគត Huawei នឹងមានប្រព័ន្ធប្រតិបតិ្តការណ៍ផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា Hongmeng OS ។ យោងតាមការអះអាងរបស់លោក Ren Zhengfei 

    July 10, 2019
  • ព័ត៌មានជាតិ

    មណ្ឌលគិរី៖ ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបង្ក្រាបក្នុងរូបភាពទ្រង់ទ្រាយធំ ដោយចាប់ខ្លួនមនុស្ស ០៤នាក់ ក្នុងនោះមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុន មេការ២នាក់ និងអ្នកបើករថយន្តម្នាក់ ព្រមទាំងដកហូតរថយន្ដជាង៤០គ្រឿងផងដែរ។ អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានឱ្យដឹងនៅរសៀលថ្ងៃនេះថា

    July 9, 2019
  • ព័ត៌មានជាតិ

    យោងតាមការប្រកាសរបស់ ក្រសួងមហាផ្ទៃ បានធ្វើការប្រកាសស្តីពីការប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារ​នៅក្នុងក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិល(រដ្ឋបាលថ្នាក់ជាតិ) និងជ្រើសរើស​បេក្ខជនឲ្យបម្រើការងារជាស្មៀន ឃុំ សង្កាត់(រដ្ឋបាលថ្នាក់ក្រោមជាតិ) សម្រាប់ឆ្នាំ២០១៩។សម្រាប់ការដាក់ពាក្យ និងទទួលពាក្យស្នើសុំ​ប្រឡងចាប់​ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៩នេះ នៅទីស្តីការក្រសួងមហាផ្ទៃ និងសាលារាជធានី-ខេត្តទាំង១៩៕ សូមអានសេចក្តីប្រកាសនៅខាងក្រោម៖ សេចក្តីប្រកាសពីប្រឡងជ្រើសរើសមន្រ្តីស្មៀន ឃុំ សង្កាត់ <

    July 9, 2019
  • PR

    ការចាប់រង្វាន់ស្វែងរកអតិថិជនដែលមានសំណាងក្នុងកម្មវិធី ទិញ Huawei អេ 7 ឈ្នះ Mazda 2 ទីបំផុតបានរកឃើញហើយ។ ម្ចាស់រង្វាន់ធំក្នុងការចាប់រង្វាន់ធំចុងក្រោយនេះគឺ អ្នកស្រី ពៅ ច្រិប ដែលបានទិញទូរសព្ទម៉ាក Huawei អេ 7 កាលពីថ្ងៃទី ៨ ខែមិនា ឆ្នាំ ២០១៩។ នៅថ្ងៃនេះផងដែរ អ្នកស្រី បង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងស្ទើរតែហោះ ក្រោយពេលក្រុមហ៊ុនខលមកប្រាប់ថា បានឈ្នះការចាប់ឆ្នោតឈ្នះរថយន្តដ៏ទំនើបពីក្រុមហ៊ុនល្បីទៀតផង។ អ្នកស្រី បាននិយាយថា “អ្នកស្រីមិនដែលគិតសោះសូម្បីតែម្តងថានឹងឈ្នះរង្វាន់នេះ មិនតែប៉ុណ្ណោះ បងប្អូនរបស់អ្នកស្រីមិនបានជឿអ្នកស្រីឡើយ ថែមទាំងថា អ្នកស្រី

    July 9, 2019