Khmernote Media
  • ព័ត៌មានជាតិ

    នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បានលើកឡើងថានឹងដាក់​វិធានការ​ត្រូវ​លុប​បំបាត់​ម៉ូតូ​ទាំងឡាយ​ណា​ដែល​មាន​គ្រឿង​បំពង​សម្លេង​លឺ​ខ្លាំង​ រំខាន​ដល់​ពលរដ្ឋ​។​ ការលើកឡើងនេះនៅក្នុងឱកាសប្រគល់​លិខិតបញ្ជាក់​ការ​សិក្សា​វគ្គ​បំប៉ន​ជំនាញ​ បច្ចេកទេស​វិទ្យាសាស្ត្រ​ និង​ការ​គ្រប់គ្រង​ការ​ស្នាក់​នៅ​ជំនាន់​ទី​៤​ ដែលមានសិក្ខាកាមជាង២០០នាក់ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ បាន​លើក​ឡើង​ថា​ ខណ្ឌដូនពេញ​ ត្រូវ​មាន​វិធានការ​មុនគេ​ ក្នុង​ការ​លុប​បំបាត់​ម៉ូតូ​ដែល​បង្ក​សម្លេង​រំពង​ខ្លាំង​ ជា​ពិសេស​នៅ​ពេល​រាត្រី​ ព្រោះ​វា​ពិតជា​បាន​រំខាន​ដល់​ពលរដ្ឋ​ ជា​ពិសេស​ចាស់ៗ​ដែល​ពួក​គាត់​ពិបាក​នឹង​ស​ម្រា​ន​ទៅ​វិញ​ នៅ​ពេល​ភ្ញាក់​ពី​ដំណេក​។​ ​ក្រៅពី​នេះ​ ឯកឧត្តម​ ស​ ថេ​ត​ ជំរុញ​ឱ្យ​ទប់ស្កាត់​ការ​ប្រណាំង​ម៉ូតូ​

    July 11, 2019
  • PR

    មិនត្រឹមតែជា Brand ទូរស័ព្ទដែលមានកំពុងមានឈ្មោះបោះសំលេងនៅក្នុងទីផ្សារកម្ពុជាប៉ុណ្ណោះទេ មកដល់ពេលនេះ ក្រុមហ៊ុនទូរស័ព្ទវៃឆ្លាត OPPO បានកំពុងតែដំណើរការកម្មវិធីដ៏ល្អប្រពៃមួយសម្រាប់ចូលរួមលើកស្ទួយនូវវប្បធម៌ អរិយធម៌ខ្មែរ នៅក្នុងព្រះរាជាណាចក្រកម្ពុជាដ៏សម្បូរបែប ចាប់ពី ថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នេះ។ “OPPO Photography Academy” គឺជាឈ្មោះសមាគមថតរូបមួយដែលក្រុមហ៊ុន OPPO បានប្រកាសបើកជាផ្លូវការដំណាលគ្នាជាមួយវត្តមានទូរស័ព្ទស៊េរីថ្មី OPPO Reno Series កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងប្រទេសកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា ហើយរហូតមកដល់ពេលនេះស៊េរីថ្មីរបស់ OPPO

    July 11, 2019
  • អន្តរជាតិ

    កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៨យប់ កំលាំងជំនាញខណ្ឌ ប៉ុស្តិ៍នគរបាលវត្តភ្នំបានចុះបង្ក្រាប ករណីស្ត្រីរកសុីផ្លូវភេទ និងអ្នកគកជេរ(អ្នកចាប់ម៉ូយ) ស្ថិតនៅចំណុចផ្លូវលេខ ៩២. ៩៤. ៩៦ និងជុំវិញរង្វង់មូលវត្តភ្នំ ។ ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ បានបញ្ចប់នៅវេលាម៉ោង២រំលងអាធ្រាតចូលថ្ងៃទី១១ សមត្ថកិច្ចធ្វើការឃាត់ខ្លួនសរុបចំនួន ០៤នាក់ ក្នុងនោះប្រុសខ្ទេីយចំនួន ០១នាក់ ស្រី០៣នាក់។ ចំពោះមុខអធិការដ្ឋានបានបញ្ជូនស្ត្រីរកស៊ីផ្លូវភេទនិងអ្នកគកជេរខាងលើទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ហើយកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានបញ្ជាក់ថានឹងបន្តអនុវត្តន៍ជាប់ជាប្រចាំ៕ ប្រភព៖ស្នងការនគរបាលរាជធានីភ្នំពេញ

    July 11, 2019
  • សុខភាព

    គ្នាយើងដែល​ទើប​នឹង​ទិញ​ចំណី​អាហារ នំ ថ្នាំ​ពេទ្យ និង​សម្ភារៈ​មួយ​ចំនួន​ដូចជា កាបូប ស្បែកជើង​ថ្មី​ៗ ប្រាកដ​ជា​ឃើញ​ក្នុង​ប្រអប់​មាន​កញ្ចប់​តូច​មួយ​ដែល​គេ​ហៅ​ថា ស៊ីលីកាជែល។ ស៊ីលីកាជែល មាន​ដុំ​តូច​ៗ​ជាច្រើន ទំហំ​ប៉ុន​អង្កាំ ពណ៌​ស ក្រហម ខៀវ​ថ្លា​ៗ រឹងៗ ហើយ​ពេល​ឃើញ​អាច​នឹង​គិត​ថា របស់​អស់​ទាំង​នោះ​មាន​ធាតុ​ពុល និង​ប្រញាប់​យក​ទៅ​បោះចោល ព្រោះ​ខ្លាច​ក្មេង​ៗ​លេង។ ចុះបើ​ក្មេង​ៗ​ច្រឡំ​យក​វា​ដាក់​ចូល​មាត់ ប៉ះពាល់​អ្វី​ខ្លះ? បើ​តាម​ការ​បញ្ជាក់​អតីត​និស្សិត​ផ្នែក​គីមី​ចំណី​អាហារ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ចាន់ សេដ្ឋា បាន​ឲ្យ​ដឹង​ថា ថង់ ឬ​កញ្ចប់​ស៊ីលីកាជែល នោះ​គេ​ទុក​ប្រើ​នោះ គឺ​ដើម្បី​ស្រូប​យក​ជាតិ​សំណើម និង​ការពារ​ផលិតផល​កុំ​ឲ្យ​ខូច​គុណ​ភាព។ លោក ចាន់ សេដ្ឋា

    July 11, 2019
  • បច្ចេកវិទ្យា

    Samsung Galaxy Note 10 និង Galaxy Note 10+ ត្រូវបានគេរំពឹងថា នឹងមានវត្តមាននៅក្នុងទីផ្សារនៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។ មុនការចេញលក់ជាផ្លូវការ គេហទំព័រសារព័ត៌មាន PHONEARENA បានចុះផ្សាយអំពីទូរស័ព្ទទាំងពីរម៉ូដែលនេះដោយបានរៀបរាប់ថា Galaxy Note 10 នឹងមានទំហំអេក្រង់ ៦,៣ អ៊ីញ ខណៈ Galaxy Note 10+ មានទំហំអេក្រង់រហូតដល់ ៦,៧៥ អ៊ីញ។ ចំពោះកាមេរ៉ាវិញទូរស័ព្ទទាំងពីរម៉ូដែលអាចនឹងមានកាមេរ៉ាមុខមួយគ្រាប់ទំហំ ១២ មេហ្គាភិចសែល និងកាមេរ៉ាក្រោយបីគ្រាប់ស្រដៀងនឹង Galaxy S10 ដែរ។

    July 11, 2019
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃ បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន ០៥នាក់ ពីបទស្នាក់នៅខុសច្បាប់ (គ្មានលិខិតឆ្លងដែន) ស្ថិតនៅចំណុចផ្សារចាស់ ភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នេះបើយោងតាមការបង្ហោះរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ជនជាតិវៀតណាមទាំង ០៥នាក់ បានចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ តាមច្រកហាទាង (ព្រែកចាក) ខេត្តកំពត ក្នុងគោលបំណងមកធ្វើការជាកម្មករសំណង់។ បច្ចុប្បន្នជនជាតិវៀតណាមទាំង ០៥នាក់ ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍ បញ្ជូនទៅកាន់នាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍

    July 11, 2019
  • សុខភាព

    តាម​ទម្លាប់​ចាស់​បុរាណ តម្រូវ​ឲ្យ​ស្រីៗ​ប្រើ​ថ្នាំ​ខ្មែរ​ទាំង​អំឡុង​ពេល​ពពោះ និង​ក្រោយ​ពេល​សម្រាល។ ការ​ញ៉ាំ​ថ្នាំ​ខ្មែរ​អំឡុង​ពេល​ពពោះៗ ចាស់ៗ​មាន​ជំនឿ​ថា កើត​កូន​ស្រួល ឈឺពោះ​មិន​យូរ​នោះ​ទេ ផ្ទុយ​ស្រឡះ​ទៅ​វិញ តាម​ក្បួន​ពេទ្យ​ហាម​ផ្តាច់​ចំពោះ​ការ​ប្រើ​ថ្នាំ​បុរាណ​ពេល​ពពោះ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​គ្រូពេទ្យ​ហាម​ម៉ាក់ៗ​មិន​ឲ្យ​ញ៉ាំ​ថ្នាំ​ខ្មែរ​ថា ថ្នាំ​បុរាណ​ខ្មែរ​ដែល​ផ្សំ​ពី​ដើម ស្លឹក មែក ឬ​ឫស​រុក្ខជាតិ យក​ទៅ​ដាំ​ទឹក​ផឹក​នោះ​មិន​ត្រឹម​តែ​មិន​អាច​ជួយ​ដល់​សុខភាព​ស្រីៗ​ពេល​ពពោះ​នោះ​ទេ តែ​វា​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ម្តាយ និង​កូន​ក្នុង​ពោះ​ថែម​ទៀត។ ចំពោះ​ការ​លើក​ឡើង​ថា ផឹក​ថ្នាំ​បុរាណ ធ្វើ​ឲ្យ​កូន​កើត​ស្រួល​នោះ លោក​វេជ្ជបណ្ឌិត​អះអាង​ថា មិន​ពិត​នោះ​ទេ កត្តា​ដែល​ជំរុញ​ឲ្យ​ស្រីៗ​កើត​កូន​ស្រួល គឺ​ម៉ាក់ៗ​មាន​អាង​ត្រគាក​ធំ​ល្អ កូន​មិន​ថ្លោស​ពេក សុខភាពម្តាយល្អ ភាព​រហ័ស​រហួន​ពេល​ពពោះ រាងកាយ​មាំមួន មិន​មាន​ជំងឺប្រចាំកាយ​អ្វី​មក​ពាក់ព័ន្ធ។ ផល​ប៉ះពាល់​នៃ​ការ​ប្រើ​ថ្នាំ​បុរាណ​ពេល​ពពោះ៖

    July 11, 2019
  • Nissan Auto Tech

    ក្នុងភាគ ទី៥ សម្រាប់ Nissan X-TRAIL – ជម្រើសក្នុងការចំណាយពេលវេលាប្រកបដោយគុណភាពខ្ពស់ ពួកយើងចង់បង្ហាញដល់អតិថិជនថា រាល់ការបើកបរពីគ្រប់ម៉ូដែលរបស់ Nissan វាមិនអាចរលូនទៅបានដោយគ្មានការរួមចំណែកពីបច្ចេកវិទ្យាទំនើប និងប្រកបដោយភាពច្នៃប្រឌិត Nissan Intelligent Mobility នោះទេ! អេក្រង់ LCD Touchscreen ទំហំ 8អ៊ីញ ជាមួយឧបករណ៍ចាក់ DVD និងកាមេរ៉ាមើលក្រោយ (LCD 8” Touchscreen with DVD and Rearview Camera)៖ បច្ចេកវិទ្យានេះផ្តល់ឱ្យអ្នកបើកបរនូវចក្ខុវិស័យខាងក្រោយយ៉ាងច្បាស់ មិនថាជាពេលថ្ងៃ

    July 11, 2019
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ បុរសឥណ្ឌូនេស៊ីម្នាក់ប្រកាសលក់ប្រពន្ធរបស់ខ្លួនតាមរយៈបណ្តាញសង្គម  Facebook ដោយបញ្ជាក់ថា នាងអាចរួមភេទជាមួយនឹងបុរសបីនាក់បានជាថ្នូរនឹងប្រាក់ត្រឹមតែ ២ លាន Rupiah (១៤០ ដុល្លារ) ប៉ុណ្ណោះ។ បុរសជាប្តីរូបនេះមានឈ្មោះថា Amin Santoso  អាយុ ២៩ ឆ្នាំ ហើយគាត់បានរៀបការជាមួយប្រពន្ធអស់រយៈពេល ១២ ឆ្នាំមកហើយ និងថែមទាំងមានកូនពីរនាក់ថែមទៀតផង។ ក្រោយបានបង្ហោះសារលក់ប្រពន្ធសាធារណៈដូចនេះ ប៉ូលិសបានធ្វើការឃាត់ប្តីប្រពន្ធទាំងពីរនាក់នេះ ដើម្បីធ្វើការសាកសួរ។ នៅក្នុងស្ថានីយ៍ប៉ូលិសបុរសជាប្តីបានប្រាប់ថា គ្រួសារគាត់ខ្វះខាតលុយកាក់ជាខ្លាំងទើបគាត់សម្រេចចិត្តធ្វើដូចនេះ។ ចំណែកឯស្រ្តីជាប្រពន្ធវិញក៏បានសារភាពថា នាងក៏បានយល់ព្រមធ្វើតាមប្តីរបស់នាងដែរ ដើម្បីយកលុយទិញអាហារឲ្យកូនហូប។ យ៉ាងណាក្តី ការជួញដូរមនុស្សជារឿងខុសច្បាប់មួយ ដូចនេះប៉ូលិសបានសម្រេចឃុំខ្លួនបុរសជាប្តីទៅតាមច្បាប់ប្រឆាំងនឹងការជួញដូរមនុស្ស។ ដោយឡែកស្រ្តីជាប្រពន្ធត្រូវបានគេដោះលែងវិញ ដើម្បីទៅចិញ្ចឹមកូន

    July 11, 2019
  • អន្តរជាតិ

    ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ មន្ត្រីជំនាញនៃមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ បានចុះរុះរើស្លាកយីហោអាជីវកម្ម ចំនួន១១ទីតាំង នៅទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ស្ថិតនៅក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ស្លាកយីហោដែលមន្ត្រីជំនាញចុះរុះរើនោះ សរសេរអក្សរបរទេសនៅលើអក្សរខ្មែរ អក្សរបរទេសសុទ្ធ អក្សរខ្មែរសរសេរមិនត្រឹមត្រូវ ខុសខ្លឹមសារ ខុសអក្ខរាវិរុទ្ធ ធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី អក្សរសាស្ត្រជាតិ និងសីលធម៌សង្គម។ មន្ត្រីជំនាញក៏បានធ្វើការណែនាំ និងពន្យល់ជនបរទេស ដែលជាម្ចាស់ហាង អំពីច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្តីពីពាណិជ្ជនាម ព្រមទាំងនីតិវិធីក្នុងការស្នើសុំនាមករណ៍ផ្លូវការសម្រាប់អាជីវកម្ម ឬក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា។ «យើងបានប្រាប់គាត់ឱ្យបំពេញលក្ខខណ្ឌបីចំនុច ទី១ ត្រូវប្រើប្រាស់ពាក្យពេចន៍ឱ្យបានត្រឹមត្រូវ

    July 11, 2019