Khmernote Media
  • អន្តរជាតិ

    ថៃ៖ បុរសជនជាតិថៃម្នាក់ត្រូវបានគេកាត់ទោសប្រហារជីវិត ក្រោយគាត់បានរំលោភ និងសម្លាប់ស្រ្តីជនជាតិអាឡឺម៉ង់ជាភ្ញៀវទេសចរណ៍ម្នាក់ ដែលបានទៅកំសាន្តទៅលើកោះ Si Chang ភាគខាងលិចប្រទេសថៃ។ បុរសជាជនដៃដល់មានឈ្មោះថា Ronnakorn Romruen អាយុ ២៤ ឆ្នាំ ចំណែកឯស្រ្តីជនរងគ្រោះមានឈ្មោះថា Miriam Beelte អាយុ ២៦ ឆ្នាំ មកពីទីក្រុង Hildesheim ប្រទេសអាឡឺម៉ង់។ គួរម្លឹកជូនថា កាលពីអំឡុងខែមេសាកន្លងមកនេះ ស្ត្រីជនរងគ្រោះបានទៅកំសាន្តនៅក្នុងប្រទេសថៃ ហើយនៅថ្ងៃទី ៧ ខែមេសា នាងបានទៅដល់កោះ Si Chang ហើយនាងត្រូវបានបុរសជនជាតិថៃម្នាក់ចាប់រំលោភ ហើយបន្ទាប់ពីរំលោភរួចជនដៃដល់ក៏បានយកដុំថ្មទៅវាយលើក្បាលរបស់នាងរហូតដល់ស្លាប់យ៉ាងអាណោច​អាធ័មបំផុត។

    July 12, 2019
  • PR

    ក្រុមហ៊ុនផលិតឡានដ៏ប្រណិតរបស់ អង់គ្លេស និងមានឈ្មោះល្បីល្បាញពេញពិភពលោកគឺរថយន្ត Bentley បានរៀបចំពិធីជួបជុំមួយកាលពីម្សិលមិញ ក៏ដូចជាអបអរខួបគម្រប់១០០ឆ្នាំរបស់ខ្លួននៅកម្ពុជា។ ការរៀបចំនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត Bentley នៅលើមហាវិថី សម្តេចមុន្នីរ៉េត សង្កាត់វាលវង់ ខណ្ឌ៧មករា ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ក៏ដូចជាអតិថិជនរបស់ Bentley ផ្ទាល់តែម្តង។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្ត Bentley ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩១៩ និងជាក្រុមហ៊ុនសម្ព័នរបស់ Volkswagen Group ហើយក៏ត្រូវបាននាំចូលមកកម្ពុជា ដោយក្រុមហ៊ុន HGB Group ។

    July 12, 2019
  • សុខភាព

    ត្បិត​ការ​យំ​របស់​ទារក​ជា​រឿង​ធម្មជាតិ​ក៏​ដោយ តែ​បើ​យំ​ខ្លាំង និង​យូរ​ពេក​ក៏​មិន​ល្អ​ចំពោះ​ទារក​ដែរ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​គាំង ដែលជាហេតុនាំឲ្យ​ប៉ះពាល់​ដល់​បេះដូង​ទៅ​វិញ។ នេះ​ជា​ការ​បញ្ជាក់​របស់​អ្នកស្រី​វេជ្ជបណ្ឌិត ហួរ ដានេ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ ប្រាប់​មក​កាន់ Hello គ្រូពេទ្យ។ អ្នកគ្រូពេទ្យ​ផ្នែកអាហារូបត្ថម្ភបាន​បន្ត​ទៀត​ថា កាលណា​កូន​យំ​ខ្លាំង ចលនា​បេះដូង​របស់​គាត់​អាច​មាន​បញ្ហា ដោយសារ​សំឡេង​ខ្លាំង ហើយ​អុកស៊ីសែន​នាំទៅ​ចិញ្ចឹម​ខួរក្បាលក៏​មិន​បាន​ល្អ៖ “ពេល​កូន​យំ​គាំង អុកស៊ីសែន​ដែល​នាំ​ទៅ​ចិញ្ចឹម​ខួរក្បាល​មិន​បាន​ល្អ​ទេ ហើយ​ករណី​នេះ​យូរ​ៗ​ទៅ​អាច​ប៉ះពាល់​ដល់​ខួរក្បាល​បាន”។ អ្នកស្រី​វេជ្ជបណ្ឌិត​វ័យ​ក្មេង​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ពេល​កូន​ផ្ដើម​យំ សូម​ប្រញាប់​លួង​កូន​ជា​បន្ទាន់ ចៀសវាង​ទុក​ចោល​ឲ្យ​យំ​កាន់តែ​ខ្លាំង ហើយ​ប្រសិនបើ​គាំង​ខ្លាំង ត្រូវ​ប្រញាប់​រក​ជំនួយ​ពី​ពេទ្យ។ ក្នុង​ករណី​ដែល​កូន​គាំង​រហូតបាត់សំឡេង​ដល់​ឡើង​ស្វាយ​ខ្លួន ម៉ាក់​ៗ​គ្រប់​រូប​គួរតែ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ជា​ប្រញាប់ ហើយ​យើង​​មិន​គួរ​​លើក​កូន​មក​អង្រួន ឬ​យក​វត្ថុ​ផ្សេង​ដាក់​​មាត់ និង​មិន​គួរ​ឲ្យ​កូន​បៅ​ដោះ ឬ​ទឹក​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​កូន​ឈ្លក់

    July 12, 2019
  • PR

    ផ្អើលពេញការដ្ឋានសំណង់ នៅកំបូល ដោយមានបុរសកម្មករសំណង់ម្នាក់ ឈ្មោះ យន រិទ្ធ អាយុ ៤៩ឆ្នាំ ដែលស្រុកកំណើតនៅឃុំជើងរាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានគាស់ក្រវិលកំប៉ុងប៊ូសស្ត្រងត្រូវ $10,000 (១ ម៉ឺនដុល្លារ) កាលពីថ្ងែទី ៨ ខែ កក្កដា ២០១៩ កន្លងទៅនេះ។ តាមការសម្ភាស បងប្រុស យន រិទ្ធ បានឲ្យដឹងថាគាត់ធ្វើការអស់កំលាំងពេកទើបដើរទៅទិញ ភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រងផឹកស្រាប់តែពេលនោះគាត់គាស់កំប៉ុងរួចផឹកពីរបី ក្អឹកក៏ក្រលេក មើលក្រវិលកំប៉ុងជាក្រោយ។ គ្រាន់តែឃើញក្រវិលកំប៉ុងភ្លាមធ្វើឲ្យគាត់ស្ទើគាំងបេះដូងព្រោះឃើញ10000$ ក៏រត់ទៅប្រាប់គេឯងទាំងថ្ងៃ ផ្អើលមកជួយមើលគាត់គ្រប់ៗគ្នា។ បន្ទាប់មកគាត់ក៏ថតរូបដាក់ Facebook

    July 12, 2019
  • PR

    ថ្មីៗនេះស្រីស្អាត ប្រុសស្អាត ដែលជាម៉ូឌែលថ្មីថតរូបឲ្យទូរស័ព្ទ OPPO Reno ទទួលបានការកោតសរសើច្រើនពីស្រទាប់យុវវ័យថាពួកគេមានសម្រស់ស្អាតមិនចាញ់តារាម៉ូឌែលបរទេសឡើយ។ ទូរស័ព្ទស៊េរីថ្មី OPPO Reno 10X Zoom (Digital 60X Zoom) ពណ៌ Ocean Green ដែលស្ថិតក្នុងដៃ លោក កែវ សុខផេង ដែលជាកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជារូបសង្ហាដ៏មានប្រជាប្រិយភាពទាំងសមត្ថភាពលេងបាល់ និង មានទឹកមុខស្រទន់ជាប់ កាន់តែសង្ហាជាមួយម៉ូឌែល OPPO Reno 10X បែប High Class ដែលមានសមត្ថភាពពិសេសដោយ OPPO Reno

    July 12, 2019
  • សង្គម

    នៅសល់តែជាង១ខែទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រ​​មធ្យមសិក្សា​ទុតិយភូមិ នឹងមកដល់ ហើយយើងសង្កេតឃើញប្អូនសិស្សានុសិស្សគ្រប់គ្នាកំពុងតែប្រឹងប្រែងរៀនសូត្រ ដើម្បីត្រៀមខ្លួនប្រយុទ្ធ។ មុននេះបន្តិចក្រសួងអប់រំ យុវជន និងកីឡា ក៏បានលើកឡើងពីករណីចំនួន ដែល​បេក្ខជនអាចនឹង​ត្រូវ​បាន​លុប​បេក្ខភាព​ប្រឡង​សញ្ញាបត្រ​​មធ្យមសិក្សា​ទុតិយភូមិ មានដូចជា៖ ១.សិស្ស​មាន​មធ្យមភាគ​ពិន្ទុ​ប្រចាំ​ឆ្នាំ​ក្រោម ២៥.០០ ២.សិស្ស​គ្មាន​មធ្យមភាគ​ពិន្ទុ​ប្រឡង​ឆមាស ៖ – ឈប់​ឥត​ច្បាប់​ក្នុង​ពេល​ប្រឡង​ឆមាស​មុខ​វិជ្ជា​ណាមួយ – ឈប់​មាន​ច្បាប់​ក្នុង​ពេល​ប្រឡង​ឆមាស​ចាប់​ពី​បីមុខវិជ្ជា​ឡើងទៅ ៣.សិស្ស​អវត្តមាន​លើស​ពី​ចំនួន​កំណត់ (គិតត្រឹមថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ​២០១៩) – អវត្តមាន​ឥតច្បាប់លើសពី៣០ដងឡើងទៅ – អវត្តមាន​ឥត​ច្បាប់ និង​មាន​ច្បាប់​លើសពី៤០ដងឡើងទៅ – អវត្តមានមានច្បាប់លើសពី៥៥ដងឡើងទៅ អត្ថបទ៖ សេម

    July 12, 2019
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កំលាំងជំនាញខណ្ឌ និងប៉ុស្តិ៍ក្រោមការដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ឯក​ យឹម​ សារ៉ាន់​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានបើកការស្រាវជ្រាវជាប់ជាប្រចាំចំពោះមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ ជាក់ស្តែងនៅ ព្រឹកថ្ងៃទី ១២ កក្តដា ឆ្នាំ២០១៩ វេលាម៉ោង៩និង០០ព្រឹក ចំណុចផ្ទះជួលគ្មានលេខ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។ លោកអធិការដែលដឹកនាំក្នុងប្រត្តិបត្តិការណ៍ផ្ទាល់ បានឲដឹងទៀតថាជនសង្ស័យទី១ ឈ្មោះ ពេជ្រ ប៊ុនសេង ហៅម៉ាប់ ភេទប្រុសអាយុ ៣០ឆ្នាំ​ ទើបចេញពីគុកថ្ងៃទី២៨ ខែ

    July 12, 2019
  • អន្តរជាតិ

    ថៃ៖ តែគុជគឺជាភេសជ្ជៈមួយប្រភេទ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្រុមយុវវ័យ ព្រោះតែវាមានរសជាតិផ្អែមឆ្ងាញ់ និងប្លែកពីភេសជ្ជៈផ្សេងទៀត។ យ៉ាងណាក្តីការសិក្សាមួយបានរកឃើញថា តែគុជមានផ្ទុកនូវសារធាតុស្ករច្រើនលើសកម្រិត ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវថៃ ដោយបានធ្វើតេស្តលើតែគុជប្រមាណជា ២៥ ម៉ាកយីហោផ្សេងគ្នា ហើយលទ្ធផលនៃការសិក្សាត្រូវបានចុះផ្សាយជាសាធារណៈនៅក្នុងសារព័ត៌មាន BANGKOKPOST ផងដែរ។ តាមរបាយការណ៍សុខភាពបានបង្ហាញថា សម្រាប់មនុស្សប្រុសពេញវ័យម្នាក់ក្នុងមួយថ្ងៃត្រូវការជាតិស្ករត្រឹមតែ ៣៧,៥ ក្រាម​ ឬស្មើនឹង​ ៩ ស្លាបព្រាកាហ្វេ ហើយសម្រាប់រាងកាយមនុស្សស្រីពេញវ័យវិញត្រូវការជាតិស្ករកាន់តែតិចគឺត្រឹមកម្រិត ២៥ ក្រាម ឬស្នើនឹង ៦ ស្លាបព្រាកាហ្វេប៉ុណ្ណោះក្នុងមួយថ្ងៃ។ យ៉ាងណាក្តី បរិមាណជាតិស្ករ ដែលមាននៅក្នុងតែគុជត្រឹមតែមួយកែវ គឺអាចមានផ្ទុកនូវសារធាតុស្ករច្រើនជាងអ្វី ដែលលោកអ្នកត្រូវការក្នុងមួយថ្ងៃបាត់ទៅហើយ ចុះទម្រាំតែលោកអ្នកត្រូវញ៉ាំអាហារ

    July 12, 2019
  • បច្ចេកវិទ្យា

    មួយរយៈចុងក្រោយនេះ ព័ត៌មានលេចធ្លាយអំពី Samsung Galaxy Note10 បានលេចចេញជាហូរហែ ហើយថ្មីៗនេះមានព័ត៌មានមួយលើកឡើងថា Galaxy Note10 នឹងលែងមានរន្ធដោតកាស 3.5mm ទៀតហើយ ដែលនេះគឺជាដំណឹងដ៏អាក្រក់មួយសម្រាប់អ្នកមានឌុយកាស 3.5mm។ យោងតាមគណនី Twitter ឈ្មោះ Roland Quandt បានឲ្យដឹងថា ក្រុមហ៊ុន Samsung នឹងបញ្ចេញកាសប្រើខ្សែប្រភេទថ្មីមួយ ដែលអាចកាត់បន្ថយសំលេងរំខានបានយ៉ាងខ្លាំង ប៉ុន្តែយើងនៅមិនទាន់ដឹងច្បាស់ថា កាសថ្មីនោះនឹងមានស្រាប់នៅក្នុងប្រអប់ ឬក៏លក់ក្រៅនោះទេ។ អ្វីដែលយើងដឹងច្បាស់នោះគឺថា កាសប្រើខ្សែថ្មីនោះ ប្រើរន្ធដោត USB-C ជំនួសឲ្យរន្ធ 3.5mm ដោយសារតែ

    July 12, 2019
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃសុក្រ ១១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។ ក្នុងនោះផងដែលយោងតាមការបញ្ជាក់របស់លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានឲ្យដឹងថារដ្ឋាភិបាលនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពប្រឌិតបំភ្លៃព័ត៌មាន (Fake News) ទាក់ទងនឹងការប្រឌិតស្ថានភាពអាក្រក់ពីសុខភាពរបស់នាយករដ្ឋមន្រ្តី គឺជាបទល្មើសព្រហ្មទណ្ឌ។ ខាងក្រោមនេះជាសំណេររបស់លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានសរសេររៀបរាប់ថា៖ “គោរពជម្រាបជូនបណ្ដាញសារព័ត៌មាន និងប្រិយមិត្ត កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន

    July 12, 2019