តិចថាមិនបានប្រាប់! ហ៊ានតែធ្វើ៣ចំនុចនេះ ដឹងតែស៊យធំត្រូវលុបឈ្មោះប្រឡងបាក់ឌុបមិនខាន
- July 12, 2019
នៅសល់តែជាង១ខែទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងមកដល់ ហើយយើងសង្កេតឃើញប្អូនសិស្សានុសិស្សគ្រប់គ្នាកំពុងតែប្រឹងប្រែងរៀនសូត្រ ដើម្បីត្រៀមខ្លួនប្រយុទ្ធ។ មុននេះបន្តិចក្រសួងអប់រំ យុវជន និងកីឡា ក៏បានលើកឡើងពីករណីចំនួន ដែលបេក្ខជនអាចនឹងត្រូវបានលុបបេក្ខភាពប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានដូចជា៖
១.សិស្សមានមធ្យមភាគពិន្ទុប្រចាំឆ្នាំក្រោម ២៥.០០
២.សិស្សគ្មានមធ្យមភាគពិន្ទុប្រឡងឆមាស ៖
– ឈប់ឥតច្បាប់ក្នុងពេលប្រឡងឆមាសមុខវិជ្ជាណាមួយ
– ឈប់មានច្បាប់ក្នុងពេលប្រឡងឆមាសចាប់ពីបីមុខវិជ្ជាឡើងទៅ
៣.សិស្សអវត្តមានលើសពីចំនួនកំណត់ (គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩)
– អវត្តមានឥតច្បាប់លើសពី៣០ដងឡើងទៅ
– អវត្តមានឥតច្បាប់ និងមានច្បាប់លើសពី៤០ដងឡើងទៅ
– អវត្តមានមានច្បាប់លើសពី៥៥ដងឡើងទៅ

អត្ថបទ៖ សេម
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






