- Khmernote Media
- អន្តរជាតិ
ប្រិយមិត្តនៅចាំលោកតាជនជាតិតៃវ៉ាន់ម្នាក់ដែលទទួលបានការចាប់អារម្មណ៍នៅក្នុងបណ្តាញសង្គម ព្រោះតែសកម្មភាពជិះកង់ចេញចាប់ Pokemon នៅក្នុងហ្គេមដែរឬទេ? ពេលនេះលោកតាបានត្របល់មកវិញម្តងទៀតហើយ ដោយលើកនេះលោកតាបានបង្កើនចំនួនទូរស័ព្ទរហូតដល់ ៣០ គ្រឿងឯនោះ។ គួរម្លឹកជូនថា លោកតា Chen San-yuan មានវ័យ ៧០ ឆ្នាំ និងជាមនុស្សមានជំងឺប្រចាំកាយម្នាក់ ហើយដើម្បីជាការហាត់ប្រាណ និងលំហែខួក្បាលរបស់គាត់ លោកតាបានសម្រេចបំពាក់ទូរស័ព្ទចំនួន ៦ គ្រឿងនៅលើកង់របស់គាត់សម្រាប់លេងហ្គេម Pokemon Go ដោយហ្គេមនេះតម្រូវឲ្យលោកតាត្រូវជិះកង់ពេញទីក្រុង ដើម្បីទៅតាមចាប់ Pokemon ដែលមានទីតាំងនៅជិតទូរស័ព្ទណាមួយក្នុងចំណោមទូរស័ព្ទទាំងអស់របស់គាត់។ លោកតាបានអះអាងថា ក្រោយបានធ្វើសកម្មភាពខាងលើនេះរាល់ថ្ងៃ លោកតាមានសុខភាពល្អប្រសើរ មានអារម្មណ៍ស្រស់ស្រាយ ហើយជំងឺរបស់គាត់ហាក់រលាយបាត់តែម្តង។ សកម្មភាពរបស់លោកតា ត្រូវបានមហាជន
July 15, 2019 - ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំ ៖ កម្លាំងជំនាញផ្នែកនគរបាលកោសល្យវិច្ច័យ នៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ បានធ្វើការពិនិត្យសាកសព កុមារ៉ា កុមារី ២នាក់ដែលបានស្លាប់ដោយសារពុលអាហារ កាលពីវេលាម៉ោង៧និង០០នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចក្នុងបរិវេណវត្តអម្ពវ័នហៅវត្តក្ដុលកណ្ដាល ស្ថិតនៅភូមិក្ដុលកណ្ដាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ តាមសម្តីលោកយាយឈ្មោះ យា ភាន អាយុ៦១ឆ្នាំ លំនៅភូមិក្តុលលើ ឃុំទ្រា.ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា លោកយាយបាននាំចៅបង្កើត ប្រុស ស្រី ទៅហូបបបរលាយជាមួយមីកញ្ចប់រូបខ្លាឃ្មុំ ប្រហិត ព្រមទាំងតែគុជ។ តាមសម្តីលោកយាយបន្តទៀតថា នៅពេលចៅទាំង២នាក់ហូបបបររួចហើយ ២នាក់បងប្អូនក៏រត់លេងក្បែរពាង និងឡើងលើពាងលេង
July 15, 2019 - PR
កាលពីប៉ុន្មានសប្ដាហ៍មុន ក្នុងហ៊ុនស្មាតហ្វូន Vivo បានធ្វើការប្រកាស និងបញ្ចេញ ទៅលើរូបភាពខ្លះៗទាក់ទងទៅនឹងការត្រៀមមកដល់នៃសមាជិក ស៊េរីថ្មីរបស់ខ្លួន ដែលត្រូវជាស្មាតហ្វូននៃត្រកូល S ដំបូងគេដែលនិងត្រូវបង្ហាញខ្លួននៅលើទីផ្សារកម្ពុជានាពេលឆាប់ៗនេះផងដែរ។ ស្មាតហ្វូនម៉ូឌែល Vivo S1 នេះដែរ គឺត្រូវបានបង្ហាញមកជាមួយនឹងជម្រើសពណ៌ថ្មី ហើយនិងលក្ខណៈពិសេសៗជាច្រើនផងដែរដូចជា៖ បើនិយាយទៅកាន់ពណ៌របស់ S1 គឺត្រូវបានបង្ហាញមកជាមួយនឹងជម្រើសពណ៌ថ្មី 2 ពណ៌គឺ ពណ៌ផ្កាឈូកបែកទឹកសមុទ្រខៀវ (Skyline Blue) និង ពណ៌ខ្មៅបែកស្វាយ (Diamond Black)។ រីឯផ្នែកកាមេរ៉ាវិញ វាត្រូវបានបំពាក់មកជាមួយកាមេរ៉ាមុខទំហំ 32MP ដែរនាំមុខគេជាមួយកម្រិតបង្ហាញ Ultra HD
July 14, 2019 - សុខភាព
រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍជនបទ វៀតណាម មកទល់ពេលនេះ ជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅតែមានក្នុងប្រទេសវៀតណាម បង្កក្តីបារម្ភខ្លាំង ធ្វើឲ្យរដ្ឋាភិបាលប្រទេសនេះ គ្មានជម្រើសអ្វី ក្រៅតែពីការបាញ់ថ្នាំជីវម៉ាស ការពារជំងឺនេះ កុំឲ្យរាលដាលបន្តទៀត។ តាមសារព័ត៌មាន Vietnam News រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍជនបទ វៀតណាម Nguyễn Xuân Cường បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ក្នុងសន្និសីទស្តីពីជំងឺប៉េស្តជ្រូកអាហ្វ្រិក ដោយបង្គាប់ឲ្យមន្រ្តី និងអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់ បាញ់ថ្នាំជីវម៉ាស ឲ្យបានខ្ជាប់ខ្ជួន នៅគ្រប់ទីកន្លែងមានចិញ្ចឹមសត្វជ្រូក។ លោកថា ការអនុវត្តបែបនេះ ជាជម្រើសដ៏មានប្រសិទ្ធិភាពបំផុត រហូតដល់ជំងឺខាងលើនេះស្ងប់ទៅវិញ។
July 14, 2019 - សង្គម
កាលពីពេលថ្មីៗនេះ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង បានធ្វើការហាមឃាត់គណនីហ្វេសប៊ុកឈ្មោះ NynySkincare កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងជាច្រើនមុខ ដែលគ្មានចុះប្រវេទន៍ គ្មានការត្រួតពិនិត្យគុណភាព និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាល។ ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬអាចឈានដល់ការបាត់បង់ជីវិតរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋត្រូវបញ្ឈប់ការប្រើប្រាស់គ្រឿងសម្អាងទាំងនេះជាបន្ទាន់។ ក្រសួងតម្រូវឲ្យម្ចាស់គណនីហ្វេសប៊ុកខាងលើត្រូវបញ្ឈប់ការនាំចូល លក់ ចែកចាយ និងផ្សព្វផ្សាយផលិតផលគ្រឿងសម្អាងទាំងនេះជាបន្តទៀត ព្រមទាំងប្រមូលផលិតផលទាំងនោះទៅកំទេចចោល៕ អត្ថបទ៖ សេម
July 14, 2019 - PR
រយះពេល២ថ្ងៃហើយដែលក្រុមការងារ OPPO Photography Academy បានចុះមកដល់ទឹកដីអច្ឆរិយខេត្តសៀមរាប និងបានផ្តិតយករូបភាពស្រស់ស្អាតជាច្រើននៅតំបន់ប្រាសាទនានាតាមរយះស្មាតហ្វូន OPPO Reno 10X Zoom ដើម្បីផ្សព្វផ្សាយពីអរិយធម៌ដ៏អស្ចារ្យរបស់យើងទៅកាន់ពិភពលោកអោយកាន់តែទូលំទូលាយ។ ជាមួយគ្នានេះផងដែរយើងក៏ឃើញមានការចូលរួមសិក្សាពីការថតរូបពីសំណាក់តារាតំណាងទូរស័ព្ទ OPPO លោក Step និងកញ្ញា ស្រីឡាង ផងដែរ ក្នុងការរៀនអំពី Basic ដំបូងមុននឹងក្លាយជាអ្នកថតរូបជំនាញផងដែរ។ ការសិក្សានេះក៏បានផ្តល់អត្ថប្រយោជន៍ជាច្រើនផងដែរដល់ អ្នកទាំងពីរក៏ដូចជាអ្នកដែលចូលរួមផងដែរដើម្បីស្វែងយល់កាន់តែច្បាស់ពីការថតរូប។ លើសពីនេះ OPPO Photography Academy ក៏បានផលិតជាវីដេអូបង្រៀនថតរូបនេះផងដែរដើម្បីផ្សព្វផ្សាយជាសាធារណៈ អោយកាន់តែងាយស្រួលដល់អ្នកស្រឡាញ់ និងចង់រៀនពីការថតរូបផងដែរ។ សូមបញ្ជាក់ថា “OPPO Photography Academy” គឺជាសមាគមថតរូបមួយដែលបង្កើតឡើងដោយក្រុមហ៊ុនទូរស័ព្ទចល័ត OPPO
July 13, 2019 - អន្តរជាតិ
ក្រុងព្រះសីហនុ៖ បុរសចំណាស់ធ្វើការខាងសន្តិសុខឯកជនម្នាក់ បានដួលស្លាប់នៅចំណតរថយន្តមហោស្រពចាស់ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ។ ជនរងគ្រោះមានឈ្មោះ ស៊ុម រ៉េត កើតឆ្នាំ១៩៦៧ នៅភូមិព្នៅ ឃុំព្នៅទី១ ស្រុកសុីធរកណ្តាលខេត្តព្រៃវែង ត្រូវបានសមត្ថកិច្ចផ្នែកកោសល្យវិច្ចយ័ពិនិត្យរួចនិងបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយគាំងបេះដូង(ខ្យល់គ)។ សមត្ថកិច្ចបានបញ្ជាក់ថាមុនពេលកើតហេតុ ជនរងគ្រោះដែលមានសម្ភារៈជាប់ខ្លួនផង ទំនងជាចង់រករថយន្តឈ្នួលជិះ ប៉ុន្តែក៏កើតអាការៈដួលនិងក្រោយមកបានស្លាប់។ សាកសពត្រូវបានក្រុមសង្គ្រោះដឹកយកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំគ្រួសារមកទទួលយក៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង
July 13, 2019 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំធ្វើយុទ្ធនាការមហាជន អាជ្ញាធរគ្រប់ជាន់ថ្នាក់ សំអាតអនាម័យបរិស្ថានក្នុងក្រុងព្រះសីហនុ។ ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា សម្រាមមិនមានអ្វីគួរឲ្យខ្ពើមនោះទេ ហើយមនុស្សដែលចោលសម្រាមផ្តេសផ្តាសទើបជារឿងមួយមិនល្អ ឯកឧត្តមក៏ថ្លែងអំណរគុណចំពោះការចូលរួមរបស់អង្គភាព ក្រុមហ៊ុនវិស័យឯកជន ព្រមទាំងសាធារណៈជន ក្នុងក្រុងព្រះសីហនុ ដើម្បីសម្អាតអនាម័យប្រមូល បោសសម្អាតកាកសំណល់ដែលមាននៅតាមដងផ្លូវ និងតាមទីសាធារណៈនានា ក្នុងក្រុងព្រះសីហនុទាំងមូល។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះកំឡុងពេលដែលឯកឧត្តមគួច ចំរើន ដឹកនាំយុទ្ធនាការសំអាតអនាម័យបរិស្ថានក្នុងក្រុងព្រះសីហនុ ក៏មានប្រជាពលរដ្ឋដែលតំណាងឲ្យអាជីវករលក់ដូរនៅឆ្នេរអូរឈើទាល បានជូនបាច់ផ្កាជូនពរឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុ។ មហាជនបានលើកឡើងថាឯកឧត្តមគួច ចំរើន ជាមន្ត្រីគំរូដោយទើបតែឡើងកាន់តំណែងជាអភិបាលខេត្តថ្មី ឯកឧត្តមក៏ធ្វើការមកពិនិត្យតាមមូលដ្ឋាន ខិតខំធ្វើការជូនប្រជាពលរដ្ឋ
July 13, 2019 - អន្តរជាតិ
ទារិកាអាយុ៣១ថ្ងៃ បានប្រឈមនឹងភាពពិការភ្នែកខ្លាំង ដោយសារទារិកាមានជំងឺដំបៅកញ្ចក់ភ្នែកកំរិតធ្ងន់ធ្ងរ ហើយម្តាយមិនបាននាំកូនមកមន្ទីរពេទ្យ ហើយបានព្យាបាលដោយបន្តក់ទឹកដោះម្តាយដោយខ្លួនឯងចូលក្នុងភ្នែកកូនរយៈពេល២ថ្ងៃ ទើបយកមកមន្ទីរពេទ្យ ធ្វើឱ្យសភាពជម្ងឺកាន់តែធ្ងន់ធរ ប្រឈមនឹងភាពពិការភ្នែក ដោយសារការព្យាបាលពុំចំទិសដៅ។ អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋ ជាពិសេសឪពុកម្តាយ អាណាព្យាបាលទាំងអស់មេត្តាប្រុងប្រយ័ត្ន និងបញ្ឈប់ជំនឿដែលគ្មានវេជ្ជសាស្រ្តទទួលស្គាល់ ដែលគិតថាទឹកដោះម្តាយអាចព្យាបាលបញ្ហាភ្នែកកូនបាន ត្រូវបញ្ជូនកុមារដែលមានបញ្ហា មកជួបជាមួយគ្រូពេទ្យឯកទេសដើម្បីទទួលការព្យាបាលទាន់ពេលវេលា។ (តាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត តោ រេមី ឯកទេសចក្ខុរោគ បម្រើការងារនៅមន្ទីរពេទ្យព្រះអង្គឌួង) (ទឹកដោះម្តាយពុំបង្ករឱ្យមានដំបៅកញ្ចក់ភ្នែកទេ)៕ ប្រភព៖ មន្ទីរពេទ្យព្រះអង្គឌួង
July 13, 2019 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ មានការលេចធ្លាយយ៉ាងច្រើន ពីរូបរាងទាំងស្រុងរបស់ស្មាតហ្វូន Galaxy Note10 និង Note10+ របស់ក្រុមហ៊ុន Samsung ដែលគ្រោងនឹងចេញលក់នៅដើមខែសីហា ឆ្នាំ ២០១៩ ខាងមុខនេះ។ ក្រោយមានការបង្ហាញរូបរាងស្មាតហ្វូនទាំងពីរម៉ូដែលនេះរួច មានប្រិយមិត្តជាច្រើនបានសម្តែងនូវការចាប់អារម្មណ៍ និងចង់ដឹងពីតម្លៃរបស់ពួកវាជាខ្លាំង។ ថ្មីៗនេះផងដែរ មានការបង្ហាញតម្លៃរបស់ Galaxy Note 10 នៅតំបន់អឺរ៉ុប ដែលមានតម្លៃ៖ ១៖ Galaxy Note10 អាចមានតម្លៃចាប់ពី €999 (1,125 ដុល្លារអាមេរិក) សម្រាប់ម៉ូដែល 256GB ២៖ Galaxy
July 13, 2019









