Khmernote Media
  • អន្តរជាតិ

    ការប្រលែងលេងជាមួយនឹងក្មេងដោយការបោះក្មេងទៅលើបណ្តើរ និងនិយាយបញ្ចើចបណ្តើរ អាចជាសកម្មភាពសប្បាយរីករាយមួយ ដែលប្រជាពលរដ្ឋជាច្រើននិយមធ្វើវាជាញឹកញាប់។ យ៉ាងណាក្តី យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានឲ្យដឹងថា​ មានក្មេងអាយុ ២ ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិត ព្រោះតែសកម្មភាពប្រលែងលេងដូចខាងលើនេះ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Ampang Jaya ភាគខាងត្បូង​ប្រទេសមីយ៉ាន់ម៉ា។ តាមសំដីរបស់ម្តាយក្មេងរងគ្រោះបានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុក្មួយរបស់គាត់ម្នាក់អាយុ ២៥ ឆ្នាំ និងត្រូវជាបងប្អូនជីដូនមួយរបស់ក្មេងរងគ្រោះបានមកលេង និងបានចាប់កូនរបស់គាត់បោះឡើងលើក្នុងគោលបំណងលេងសើច តែចៃដន្យពេលបោះទៅលើក៏ប៉ះជាមួយនឹងកង្ហារនៅលើពិដាន​ ហើយក៏មានរបួសក្បាលធ្ងន់ធ្ងររហូតដល់ស្លាប់តែម្តងក្រោយពេលបញ្ចូនទៅដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះជារឿងគួរឲ្យសោកសៅ និងសោកស្តាយបំផុតមួយ ហើយវាក៏ជាមេរៀនមួយសម្រាប់លោកអ្នកឲ្យចេះប្រុងប្រយ័ត្នផងដែរពេលប្រលែងលេងជាមួយក្មេង ចៀសវាងមានការសោកស្តាយដូចករណីខាងលើនេះ៕ អត្ថបទ៖ ភក្តី

    July 16, 2019
  • សុខភាព

    “សម្លាប់​ខ្លួន” ​មិន​មែន​ជា​ជំងឺ​ផ្លូវ​ចិត្ត​ទេ ប៉ុន្តែ​ទូទៅ​កើត​ឡើង​ដោយ​សារ​តែមាន​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ ដូចជា ជំងឺ​បាក់ទឹក​ចិត្ត ជំងឺផ្លូវចិត្ត Bipolar ស្ត្រេស ជំងឺ​ថប់​បារម្ភ ឬ​បញ្ហា​ក្រោយ​ពេល​រង​គ្រោះ​អ្វី​មួយ (Post-traumatic problems)។ ​សញ្ញា​ព្រមាន​ចង់សម្លាប់​ខ្លួន អាច​ជួយ​យើង ឬ​បងប្អូន កូនចៅ ​​ចៀសវាង​ពី​ផល​វិបាក ហេតុនេះ “Hello គ្រូពេទ្យ” នឹងបញ្ជាក់​សញ្ញា​ចង់​សម្លាប់​ខ្លួន​មួយ​ចំនួនឲ្យ​គ្រប់​គ្នា​បាន​ដឹង។ ១- សញ្ញា​សំខាន់​បង្ហាញ​ពី​ចេតនា​ចង់សម្លាប់​ខ្លួន – អារម្មណ៍​អស់​សង្ឃឹម៖ អស់​សង្ឃឹម​ ជា​សញ្ញា​សាមញ្ញ​បំផុត​នៃគ្នា​យើង​មាន​ជំងឺ​បាក់​ទឹក​ចិត្ត។ គ្នា​យើង​ដែល​សម្លាប់​ខ្លួន ច្រើន​មាន​អារម្មណ៍​សុញ​ គិតអ្វី​​មិន​ឃើញ ឬ​អស់​សង្ឃឹមដោយ​សារ​​ស្ថានភាព​អ្វី​មួយ ហើង​ភាព​​អស់​សង្ឃឹមនេះ ​អាច​បណ្ដាលឲ្យ​មាន​អារម្មណ៍​អវិជ្ជមាន ​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​

    July 16, 2019
  • Nissan Auto Tech

    ក្នុងភាគបញ្ចប់សម្រាប់ Nissan X-TRAIL – ជម្រើសក្នុងការចំណាយពេលវេលាប្រកបដោយគុណភាពខ្ពស់ ពួកយើងចង់បង្ហាញដល់អតិថិជនថា លោកអ្នកអាចប្រាកដចិត្តនៅពេលអ្នកបើកបរជាមួយរថយន្ត premium SUV មួយនេះ។ បន្ថែមទៅនឹង Nissan Intelligent Mobility ដែលបានរៀបរាប់ពីមុន លក្ខណៈពិសេសសុវត្ថិភាពស្តង់ដារជាច្រើនក៏ត្រូវបានបន្ថែមដូចគ្នា ដែលទាំងអស់នេះហើយ ជាហេតុផលដែលប្រជាជនកម្ពុជាជាច្រើនពេញចិត្តនឹងប្រើប្រាស់វា។ Intelligent Key (i-Key)៖ គឺជាវិធីសាមញ្ញមួយដើម្បី បិទ/បើក សោរថយន្ត និងបញ្ឆេះយានយន្ត Nissan របស់អ្នក ដោយគ្រាន់តែចុច​ប៊ូ​តុង Push Start លោកអ្នកនឹងអាចជិះបានភ្លាម។ មុខងារនេះជួយសន្សំពេលវេលាក្នុងការស្វែងរកកូនសោររថយន្ត X-TRAIL របស់លោកអ្នក។

    July 16, 2019
  • អន្តរជាតិ

    ថៃនឹងធ្វើការកែប្រែច្បាប់មួយចំនួន ដើម្បីរឹតបន្ដឹងការប្រើប្រាស់ប្រភេទម៉ូតូធំ ដែលការរឹតបន្ដឹងនេះត្រូវបានធ្វើឡើងក្នុងគោលបំណងរក្សាសុវត្ថិភាពលើដងផ្លូវ។ បើតាមលោក Santikorn Vorawan នាយរងប៉ូលិសចរាចរណ៍ថៃបានប្រាប់ឲ្យដឹងថា ការតាមចាប់ក្រុមអ្នកជិះម៉ូតូធំមិនមែនជារឿងងាយស្រួលនោះទេ ព្រោះជាធម្មតាពួកគេតែងបើកបរក្នុងល្បឿនលឿន ហើយពួកគេក៏មានជំនាញក្នុងការបើកបរបានល្អដែរ ខណៈប៉ូលិសធម្មតាមិនអាចជិះតាមទាន់ពួកគេបាននោះទេ។ ចំពោះការប្រើកាមេរ៉ាថតស្លាកលេខវិញក៏ពិបាកដែរ ព្រោះតែកាមេរ៉ាអាចថតជាប់តែផ្នែកខាងមុខម៉ូតូ ខណៈស្លាកលេខនៅផ្នែកខាងក្រោយម៉ូតូមិនអាចថតបាន។ ដោយសារតែអ្នកបើកបរម៉ូតូធំច្រើនតែបើកបរក្នុងល្បឿនលឿនដូចនេះហើយ ទើបវាងាយបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ណាស់ ខណៈប៉ូលិសពិបាកក្នុងការតាមចាប់ខ្លួនពួកគេឲ្យមកទទួលទោស។ ច្បាប់ថ្មីដែលគេគ្រោងនឹងអនុវត្តនេះនឹងតម្រូវឲ្យអ្នកបើកបរម៉ូតូធំទាំង​អស់ត្រូវតែមានអាយុ ១៨ ឆ្នាំ (សម្រាប់អ្នកបើកបរម៉ូតូធម្មតាតម្រូវឲ្យមានអាយុត្រឹម ១៥ ឆ្នាំប៉ុណ្ណោះ) មុននឹងបើកបរម៉ូតូធំបានអ្នកបើកបរទាំងអស់ត្រូវតែទទួលបានការបណ្តុះបណ្តាល និងប្រលងជាប់តេស្តពិសេសមួយជាមុនសិន។ សម្រាប់អ្នកដែលមិនអាចបំពេញតាមការកំណត់នេះ ហើយនៅតែបើកបរម៉ូតូធំទៀតនឹងត្រូវបានគេចាត់ទុកថា​ បានប្រព្រឹត្តិបទល្មើលចរាចរណ៍ផ្លូវគោកដ៏ធ្ងន់ធ្ងរមួយ។ សូមបញ្ជាក់ថា ម៉ូតូធំសំដៅលើម៉ូតូដែលមានកម្លាំងម៉ាស៊ីនចាប់ពី ៤០០ សេសេ ឡើងទៅ៕ អត្ថបទ៖

    July 16, 2019
  • ព័ត៌មានជាតិ

    យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ខ្យល់មូសុងនិរតីបាននឹងកំពុងបង្កើនឥទ្ធិពលមកលើតំបន់មាត់សមុទ្រគួបផ្សំនឹងវិសម្ពាធមួយ ដែលស្ថិតនៅក្នុងសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច។ វិសម្ពាធនឹងបំប្លែងខ្លួនទៅជាព្យុះទី៥ ឈ្មោះ ដាណាស់ (Danas) នាថ្ងៃស្អែក មានទិសដៅឆ្ពោះទៅកាន់ប្រទេសចិនភាគខាងកើត ហើយកម្ពុជាយើងទទួលឥទ្ធិពលដូចជា៖ ១. បណ្តាខេត្តនៅមាត់សមុទ្រនឹងមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន ខ្យល់ខ្លាំងបង្កើតទៅជារលកធំ និងខ្ពស់ៗ ២. បណ្តាខេត្ត និងរាជធានីនៅតំបន់ទំនាបកណ្តាលភាគខាងត្បូង ភាគកណ្តាល និងភាគខាងកើត ដែលមានព្រំប្រទល់ជាប់វៀតណាម នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ទន្ទឹមនឹងនោះក៏អាចមានភ្លៀងខ្លាំងដោយកន្លែងផងដែរ។ ៣. បណ្តាខេត្តនៅភាគពាយ័ព្យ និងខ្ពង់រាប នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ។ ទន្ទឹមនឹងនោះក៏អាចមានកន្លែងខ្លះ ភ្លៀងខ្លាំងផងដែរ បងប្អូនប្រជានេសាទ និងភ្ញៀវទេសចរណ៍តាមតំបន់ឆ្នេរ និងកោះ បង្កើនមានការប្រុងប្រយ័ត្នខ្ពស់

    July 16, 2019
  • បច្ចេកវិទ្យា

    ក្រុមហ៊ុនទូរគមនាគមន៍ខ្នាតយក្សរបស់ចិនគឺក្រុមហ៊ុន Huawei ដែលមានសាខានៅក្នុងសហរដ្ឋអាមេរិនោះបានប្រកាសជាផ្លូវការថា ក្រុមហ៊ុនគ្រោងនឹងកាត់បន្ថយបុគ្គលិករាប់រាយនាក់នៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ការសម្រេចកាត់បន្ថយចំនួនបុគ្គលិកនេះ ត្រូវបានធ្វើឡើង ក្រោយពេលសង្គ្រាមពាណិជ្ជកម្មបានកើតឡើងអស់រយៈពេលប៉ុន្មានជា២ខែនាពេលកន្លងទៅនេះ។ ក្រោយការផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មនេះ តួលេខនៃការលក់ទូរស័ព្ទ Huawei នៅក្នុងអាមេរិកបាន ធ្លាក់ចុះយ៉ាងកត់សម្គាល់ ពោលគឺធ្លាក់ចុះរហូតដល់ ៤០% ឯនោះ ដែលវាជាអត្រាធ្លាក់ចុះដ៏ខ្ពស់មួយមិនធ្លាប់មានទាល់តែសោះ។ ស្ថិតនៅក្នុងស្ថានភាពអាក្រក់ដូចនេះ Huawei គ្មានជម្រើសណាក្រៅតែពីកាត់បន្ថយចំនួនបុគ្គលិកឡើយ បើមិនដូចនោះទេក្រុមហ៊ុននឹងត្រូវខាតបង់ប្រាក់ខែសម្រាប់បើកឲ្យបុគ្គលិកក្នុងចំនួនដ៏ច្រើនមួយ។ សូមបញ្ជាក់ថា Huawei នៅអាមេរិកមានបុគ្គលិកសរុបចំនួន ៨៥០ នាក់ ហើយក្រុមហ៊ុនគ្រោងនឹងកាត់បន្ថយបុគ្គលិកដែលមិនសូវចាំបាច់ប្រហែលជាទី ២ ទៅ ៣ រយនាក់៕ អត្ថបទ៖ ភក្តី

    July 16, 2019
  • PR

    ភ្នំពេញ៖ ក្រុមហ៊ុនលក់រថយន្ត Kia ដែលនាំចូលនឹងចែកចាយដោយក្រុមហ៊ុន HGB Group Co.,LTD បានរៀបចំកម្មវិធីចាប់រង្វាន់មាសសុទ្ឋមួយគីឡូរបស់ខ្លួនកាលពីរាត្រីថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៩ ដើម្បីជាការឆ្លើយតប ទៅនឹងសន្ទុះ នៃការគាំទ្រ ពីសំណាក់អតិថិជនដែលបានប្រើប្រាស់ និងជឿជាក់រថយន្ត Kia កន្លងមក។ ក្នុងឱកាសចាប់រង្វាន់នេះក្រុមហ៊ុនបានចាប់រង្វាន់មាសសុទ្ឋ ១ គីឡូ ៥តម្លឹង ១តម្លឹង ៥ជី និង ១ជី ជាមួយគ្នានេះដែរ អតិថិជនដែលមានសំណាងឈ្នះង្វាន់ធំមាសសុទ្ឋ១គីឡូក្រាម ពីក្រុមហ៊ុនលក់រថយន្ត Kia នោះគឺបានទៅលើអតិថិជនដែលមានឈ្នោះ លី

    July 15, 2019
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះប្រមូលស្រ្តីរកសុីផ្លូវភេទ ដែលឈរនៅតាមរបង និង ក្រោមដើមឈើ រួមទាំងអ្នកគួកជេរ (អ្នកចាប់ម៉ូយ) ជុំវិញរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ។ ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់វត្តភ្នំ បានបើកប្រតិបត្តិការចុះប្រមូលស្ត្រីរកស៊ីផ្លូវភេទ រួមទាំងអ្នកគួកជេរ (អ្នកចាប់ម៉ូយ) នៅជុំវិញរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដែលបានបង្កភាពអណាធិបតេយ្យ បណ្តាលឲ្យបាត់បង់សណ្តាប់ធ្នាប់ និងតម្លៃស្រ្តីខ្មែរ ។ ជាលទ្ធផល រយៈពេល ១សប្តាហ៍ នៃប្រតិបត្តិការបង្ក្រាបនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានធ្វើការប្រមូលស្ត្រីរកស៊ីផ្លូវភេទរួមទាំងអ្នកគួកជេរ (អ្នកចាប់ម៉ូយ) សរុបចំនួន

    July 15, 2019
  • PR

    ការរីកដុះដាលនៃបច្ចេកវិទ្យាអ៊ីនធើណិត និង សេវាទូរទស្សន៍ OTT កាន់តែមានភាពជឿនលឿនឡើង ពីមួយថ្ងៃទៅថ្ងៃ។ ដែលនេះជាមូលហេតុ ក្រុមហ៊ុនអ៊ីនធើណិតឌីជី បាននាំយកបច្ចេកវិទ្យាសេវាទូរទស្សន៍ទំនើបចុងក្រោយ OTT TV ដែលឲ្យឈ្មោះថា “Family TV” ដើម្បីផ្ដល់ជូនអតិថិជនទាំងអស់ បានទទួលយកបទពិសោធន៍ថ្មី ភាពងាយស្រួល ទំនុកចិត្ត និង សេវាកម្សាន្តមួយនេះ ។ ដោយអតិថិជនទាំងអស់ទូរទាំងប្រទេសដែលបានកំពុងប្រើប្រាស់សេវាអ៊ីនធើណិតខ្សែកាប្លិ៍អុបទិកអាចភ្ជាប់សេវានេះបាន ដោយចំណាយត្រឹមតែ $8.8/ខែ ប៉ុណ្ណោះ ដោយមិនប្រកាន់ថាអ្នកប្រើប្រាស់សេវាអ៊ីនធើណិតរបស់់ក្រុមហ៊ុនណា ក៏អាចប្រើប្រាស់សេវាទូរទស្សន៍នេះបានដែរ។ ជាមួយនេះផងដែរលោកអ្នកនឹងទទួលបានការបន្ថែមជូន២ខែដោយឥតគិតថ្លៃ ។ ការផ្តល់ជូននេះមានពីរជម្រើស: ទី១. បង់ប្រាក់មុន ១២ ខែ

    July 15, 2019
  • អន្តរជាតិ

    កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១០និង០០នាទី មានករណីប្រព្រឹត្តអំពើលួចមានស្ថានទម្ងន់ទោស ដោយក្រុមចោរមានគ្នា៣នាក់ ឆក់ទូរស័ព្ទដៃម៉ាក iphone 8plus របស់ជនជាតិចិននៅចំណុចកែងក្លីនិក ព្យាបាល សង្ក័ម៉ារី ផ្លូវសហព័ន្ធរ៉ុស្សី ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យមានគ្នា៣នាក់ប្រើមធ្យោបាយម៉ូតូ៣គ្រឿង មានឈ្មោះ ឆេង ពេជ្រ ភេទប្រុស អាយុ១៩ ជាអ្នកឆក់ផ្ទាល់ ស្នាក់នៅ ផ្ទះលេខ៨០ បុរីចំការដូង ខណ្ឌដង្កោ ជិះម៉ូតូហុងដាស្កុបពី ស៊េរី២០២០ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HS-5846

    July 15, 2019