- Khmernote Media
- ព័ត៌មានជាតិ
កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនានេះក្រសួងសុខាភិលបាលបានរៀបចំកម្មវិធីសន្និសីទសារពត៌មានស្តីពីការទប់ស្កាត់និង ការពារការកើតជំងឺគ្រុនឈាម។ តាមការស្រង់ស្ថិតិបានបង្ហាញថាគិតតាំងពីដើមឆ្នាំ ២០១៩ មកទល់នឹងពេលនេះជំងឺគ្រុនឈាមបានកើតឡើងចំនួន ២១,១២៧ ករណីហើយក្នុងនោះមាន២៥ករណី ដែលបានស្លាប់បាត់បង់ជីវិតដោយសារជំងឺមួយនេះ។ បើធៀបទៅនឹងឆ្នាំ២០១៨ ក្នុងរយៈពេលដូចគ្នាគឺវាកើនឡើងរហូតដល់ទៅជាងបួនដងក្នុងឆ្នាំ២០១៩នេះ។ ជំងឺគ្រុនឈាម ជាជំងឺឆ្លង និងរាតត្បាត បង្កមកពីការជ្រៀតចូលទៅក្នុងខ្លួនមនុស្សនូវវីរុសគ្រុនឈាម ភ្នាក់ងារចម្លងមកមនុស្សគឺមូសខ្លាញីខាំជាពិសេសពេលថ្ងៃ ហើយភាគច្រើនកើតនៅលើកុមារអាយុ ៥ ទៅ ១៥ឆ្នាំ។ ចំពោះមនុស្សពេញវ័យវិញជំងឺនេះក៏អាចកើតឡើងបានដូចគ្នាហើយអាចនឹងមានគ្រោះថ្នាក់ជាងកុមារទៅទៀត។ ក្រសួងសុខាភិបាលក៏បានប្រកាសនឹងណែនាំជានិច្ចកាលក្នុងការបង្ការជំងឺគ្រុនឈាមដោយ ត្រូវគេងក្នុងមុង ឬមុងជ្រលក់ថ្នាំ ពិសេសគេងពេលថ្ងៃ ផ្ទះត្រូវបើកទ្វារបង្អួចឲ្យមានពន្លឺថ្ងៃចេញចូល និងខោអាវបត់ទុកដាក់ឲ្យបានត្រឹមត្រូវ កាប់ឆ្ការព្រៃនៅជុំវិញផ្ទះឲ្យអស់ ត្រូវស្លៀកពាក់ឲ្យបានជិតល្អ ហើយឲ្យកុមារលេងនៅកន្លែងណា ដែលមានពន្លឺថ្ងៃចេញចូលជានិច្ច និងកុំអោយកុមារទៅលេងកន្លែងងងឹត ការធ្វើអនាម័យសំអាតលំនៅដ្ឋានរៀងៗខ្លួន បំបាត់ដង្កូវទឹកដោយ៖
July 17, 2019 - សុខភាព
នៅឆ្នាំ២០១៩នេះ ជំងឺគ្រុនឈាម បានផ្ទុះឡើងខ្លាំងគួរឲ្យកត់សម្គាល់ មិនថាតែនៅខ្មែរយើង ថៃ ឬវៀតណាមនោះទេ។ បើនៅហ្វីលីពីនវិញ ការផ្ទុះឡើងជំងឺនេះ កើនឡើង ៨៥% ហើយអាជ្ញាធរ បានប្រកាសអាសន្ន និងកំពុងតាមដានលើបញ្ហានេះ។ អាជ្ញាធរសុខាភិបាលហ្វីលីពីន បានប្រកាសអាសន្នពីជំងឺគ្រុនឈាម ក្រោយមនុស្ស ៤៥៦នាក់ បានស្លាប់ដោយសារជំងឺនេះ ចាប់តាំងពីដើមឆ្នាំមក។ ជំងឺគ្រុនឈាម បានកើតឡើងប្រមាណ ១០ម៉ឺនករណី ទូទាំងប្រទេសហ្វីលីពីន កើនឡើង ៨៥% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៨។ ជំងឺគ្រុនឈាម បានរាលដាលខ្លាំង នៅក្នុងតំបន់ចំនួន៤ រួមមាន តំបន់ Mimaropa តំបន់
July 17, 2019 - អន្តរជាតិ
ថៃ៖ ថ្មីៗនេះករណីគូរមុខកូនក្មេងដោយប្រើប្រាស់គ្រឿងសម្អាង ដើម្បីក្លែងបន្លំថាពួកគេភ្នែកខ្មៅ ព្រោះតែលេងទូរស័ព្ទច្រើនពេក ហាក់កំពុងពេញនិយម និងក្លាយជាប្រធានបទដ៏ក្តៅគគុកមួយក្នុងបណ្តាញសង្គមនៅឯប្រទេសថៃ។ ក្រោយរឿងនេះត្រូវបានចែករំលែកពីគណនីមួយទៅគណនីមួយទៀត គេសង្កេតឃើញថាឪពុកម្តាយជាច្រើន ជាពិសេសអ្នកដែលរស់នៅក្នុងតំបន់អាស៊ី បានធ្វើការអនុវត្ត ហើយវាក៏ទទួលបានផលពិតមែន។ ក្រោយពេលដែលធ្វើបែបនេះឪពុកម្តាយជាច្រើនបានថតរូបកូនៗរបស់គេបង្ហោះចូលក្នុងបណ្តាញសង្គមជាមួយសារបញ្ជាក់ថាការធ្វើបែបនេះគឺមានប្រសិទ្ធភាព ដោយក្មេងៗទាំងនោះក្រោកពីគេងមកឃើញមុខពួកគេមានរង្វង់ភ្នែកខ្មៅក៏យំ ហើយឪពុកម្តាយព្យាយាមប្រាប់មូលហេតុនៃផលប៉ះពាល់ការលេងទូរស័ព្ទទៅកូនៗរបស់ពួកគេ៕
July 17, 2019 - ព័ត៌មានជាតិ
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានចេញកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ បានឲ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល បានដកលោក ណុប ហេង ពីតំណែង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ ឲ្យមកបម្រើការនៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូនវិញរង់ចាំទទួលភារកិច្ចថ្មី។ ដោយ លោក បូរី វង្សសានិត្យ អនុប្រធាននាយកដ្ឋានហេដ្ឋារចនាសម្ពន្ធ័សាធារណៈនៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសាធារណការនិងដឹកជញ្ជូននឹងមកទទួលតំណែងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុវិញ៕
July 17, 2019 - បច្ចេកវិទ្យា
កុំព្យូទ័រ Macbook ទំហំ ១២ អ៊ីញ និង Macbook Air ទំហំ ១៣ អ៉ីញ នឹងលេងមានវត្តមាននៅក្នុងហាងលក់ផលិតផល Apple ទៀតហើយ ក្រោយក្រុមហ៊ុនបានប្រកាសជាសាធារណៈថា នឹងមិនបន្តផលិត ឬលក់ផលិតផលទាំងនេះទៀតទេ។ ការសម្រេចខាងលើនេះ ត្រូវបានគេមើលឃើញថា ក្រុមហ៊ុនមិនចង់បន្តលក់របស់ចាស់ទៀតនោះទេ ដោយក្រុមហ៊ុនចង់ឲ្យអតិថិជនខ្លួនផ្តោតតែលើផលិតផលថ្មី ដែលមានបច្ចេកវិទ្យាខ្ពស់ប៉ុណ្ណោះ។ គួរម្លឹកជូនថា កុំព្យូទ័រទាំងពីរម៉ូដែលនេះមានលក្ខណៈសម្បត្តិដូចខាងក្រោម៖ Macbook អេក្រង់ប្រភេទ Retina Display ទំហំ ១២ អ៉ីញ ត្រូវបានក្រុមហ៊ុន Apple ប្រកាសចេញលក់កាលឆ្នាំ
July 17, 2019 - សង្គម
កាលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រុមហ៊ុនមីឆែលីន និងក្រុមហ៊ុនវើលដ៍ប៊្រីជ ត្រេឌីង ស្ដីពីការបង្កើនសុវត្ថិភាពចរាចរណ៍នៅលើផ្លូវថ្នល់ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង លោកជំទាវឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក Segsam Trai-ukos អគ្គលេខាធិការក្រុមហ៊ុន Michelin ROH Co., Ltd លោកឧកញ៉ាសៀ រិទ្ធី ប្រធានក្រុមហ៊ុនវើលដ៍ប៊្រីជ ត្រេឌីង ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ។ កម្មវិធីនេះរៀបចំឡើងដើម្បីបង្កើតកិច្ចសហការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅក្នុងព្រះរាជាណាចក្រកម្ពុជា
July 17, 2019 - សុខភាព
ស្ថាប័នសារព័ត៌មានឌីជីថលចំនួន២ គឺ Hello គ្រូពេទ្យ និង Khmernote បានចាប់ដៃគូគ្នា ដើម្បីផ្តល់ព័ត៌មានបែបស៊ីជម្រៅ ហើយជឿទុកចិត្ត ទៅកាន់មិត្តអ្នកអាន ពាក់ព័ន្ធទៅនឹងព័ត៌មានចំណេះដឹងសុខភាព។ ក្នុងនោះដែរ លោក ជួង សុវណ្ណ សហស្ថាបនិក និងជាប្រធានផ្នែកទីផ្សារ នៅអង្គភាពសារព័ត៌មានឌីជីថល Khmernote បានអោយដឹងថា កិច្ចសហការគ្នាជាដៃគូផ្សព្វផ្សាយ រវាងយើង និង Hello គ្រូពេទ្យ គឺជាសញ្ញាវិជ្ជមានមួយ ក្នុងការផ្សព្វផ្សាយ ព័ត៌មានសុខភាពទៅកាន់ពលរដ្ឋកម្ពុជា ដែលស៊ីជម្រៅនិងអាចជឿទុកចិត្តបាន ហើយវាបានផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំង ចំពោះមិត្តអ្នកអាន ដើម្បីអោយពួកគាត់ទទួលបានចំណេះដឹងពាក់ព័ន្ធនឹងសុខភាព ដ៏សំបូរបែប។ ដោយឡែក
July 17, 2019 - PR
នៅសល់រយៈពេលតែ 3 ថ្ងៃទៀតតែប៉ុណ្ណោះ ក្រុមហ៊ុនស្មាតហ្វូន vivo នឹងធ្វើការសម្ពោធជាផ្លូវការ នូវម៉ូឌែលស៊េរីថ្មីត្រកូលS គឺ vivo S1 ក្នុងកំពូលព្រឹត្តិការណ៌នៃការប្រគំតន្ត្រី vivo S1 Concert ។ កម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃសៅរ៍ទី 20 ខែ កក្កដា ឆ្នាំ 2019 នេះហើយ។ សម្រាប់កំពូលព្រឹត្តិការណ៌នៃការប្រគំតន្ត្រី vivo S1 Concertនេះដែរនឹងមានការចូលរួម ទៅដោយកំពូលតារាចម្រៀង ជាច្រើនដួង ដូចជា៖ លោក ខេមរៈ សិរីមន្ត, កញ្ញា សុខ
July 17, 2019 - បច្ចេកវិទ្យា
សារព័ត៌មានអេឡិចត្រូនិច DAILYMAIL បានចុះផ្សាយដោយអះអាងថា នាឡិកាឆ្លាតវ័យរបស់ក្រុមហ៊ុន Apple បានជួយសង្គ្រោះជីវិតបុរសម្នាក់ពីបញ្ហាបេះដូង។ ប្រភពខាងលើនេះបានរៀបរាប់ថា បុរសជាជនរងគ្រោះមានឈ្មោះថា Jorge Cox អាយុ ២២ ឆ្នាំ រស់នៅក្នុងក្រុង Manchester ប្រទេសអង់គ្លេស ហើយគាត់ជាអ្នកមានបញ្ហាបេះដូងប្រចាំកាយម្នាក់។ ក្នុងថ្ងៃកើតហេតុខណៈដែលបុរសជនរងគ្រោះកំពុងតែសម្រាកនៅក្នុងផ្ទះតែម្នាក់ឯងនោះស្រាប់តែនាឡិកា Apple ដែលគាត់កំពុងតែពាក់នោះបានលោតសញ្ញាបង្ហាញថា ចង្វាក់បេះដូងរបស់គាត់បានលោតខុសប្រក្រតីគឺឡើងដល់ ១៣០ ដងក្នុងមួយនាទី ខណៈដែលអ្នកមានសុខភាពល្អគឺចង្វាក់បេះដូងលោតក្នុងកម្រិតពី ៦០ ទៅ ១០០ ដងប៉ុណ្ណោះក្នុងមួយនាទី។ ក្រោយទទួលបានសារព្រមានពីនាឡិកាដូចនេះ បុរសជនរងគ្រោះក៏បានប្រញាប់ទៅកាន់មន្ទីរពេទ្យ ហើយវេជ្ជបណ្ឌិតក៏បានជួយសង្គ្រោះជីវិតគាត់បានទាន់ពេលវេលា។ តាមការបញ្ជាក់របស់គ្រូពេទ្យបានឲ្យដឹងថា ប្រសិនបើជនរងគ្រោះមកមន្ទីរពេទ្យមិនទាន់នោះទេ គាត់ប្រាកដជាស្លាប់មិនខាន
July 17, 2019 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ- មន្ត្រីមានសមត្ថកិច្ចនៅមាត់ច្រកកំពង់ផែស្វយត័ក្រុងព្រះសីហនុថ្លែងថា សមត្ថកិច្ចបានរកឃើញ កុងទឺន័រចំនួន៨៣ទូ មានផ្ទុកកាកសំណល់សំរាមដែលគេបោះចោលលួចនាំមកពីបរទេស ហើយត្រូវបានកម្លាំងសមត្ថកិច្ច នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបបានជាបន្ដបន្ទាប់នៅខេត្តព្រះសីហនុ។ ក្រោយបង្ក្រាបបានក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានសម្រេចគាស់ទូរកុងទឺន័រទាំងអស់នោះ ដើម្បីពិនិត្យជាក់ស្ដែង នៅក្នុងកំពង់ផែស្វយត័ក្រុងព្រះសីហនុ ហើយការគាស់ទូរកុងទឺន័រនៅរសៀលថ្ងៃនេះធ្វើឡើងក្រោមវត្តមានឯកឧត្តមគុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ,ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ
July 16, 2019









