- Khmernote Media
- អន្តរជាតិ
ចិន៖ សម្រាប់ប្រិយមិត្តដែលនិយមចូលចិត្តញ៉ាំតែគុជ សូមមេត្តាប្រុងប្រយ័ត្នឲ្យមែនទែន ព្រោះការលេបគ្រាប់គុជចូលទៅក្នុងពោះដោយមិនបានយកចិត្តទុកដាក់ អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតលោកអ្នកបាន។ ជាក់ស្ដែងបើយោងតាមសារព័ត៌មានបរទេសបានរាយការណ៍ថា មានស្រ្តីជនជាតិចិនបានស្លាប់ភ្លាមៗ ក្រោយគ្រាប់គុជនៅក្នុងតែគុជនាងកំពុងតែញ៉ាំបានធ្លាក់ចូលទៅក្នុងបំពងខ្យល់របស់នាង។ តាមប្រភពដដែលនេះបានបញ្ជាក់ថា ក្នុងថ្ងៃកើតហេតុស្រ្តីជនរងគ្រោះបានទៅទិញតែគុជញ៉ាំជាធម្មតា តែថ្ងៃនេះនាងហាក់មានលក្ខណៈប្រញាប់ប្រញាល់ និងស្រែកទឹកខុសធម្មតា។ ក្រោយញ៉ាំតែគុជបានតែបន្តិចនាងក៏មានបញ្ហាថប់ដង្ហើម ត្រជាក់ពេញខ្លួន និងដួលសម្លប់តែម្តង។ ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យគេបានរកឃើញគ្រាប់គុជចំនួន ៣ គ្រាប់នៅក្នុងបំពងខ្យល់របស់នាង ទើបធ្វើឲ្យនាងស្ទះដង្ហើម និងគ្មានឧកស៊ីសែនក្នុងរាយកាយ ដែលជាហេតុធ្វើឲ្យនាងស្លាប់តែម្តង។ តាមរយៈបទពិសោធណ៍អាក្រក់នេះសូមរម្លឹកជាថ្មីម្តងទៀតថា អ្នកចូលចិត្តញ៉ាំតែគុជទាំងអស់ត្រូវតែប្រុងប្រយ័ត្ន និងញ៉ាំវាដោយត្រឹមត្រូវចៀសវាងជួបរឿងអកុសលដូចករណីខាងលើនេះ៕ អត្ថបទ៖ ភក្តី
July 16, 2019 - PR
ក្រុមហ៊ុន Cellcard បានប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុនបានឈ្នះពានរង្វាន់ពីស្ថាប័ន Ookla លើ Speedtest ក្នុងនាមជាប្រតិបត្តិករដែលមានភាពរីកចម្រើនមួយ នៅប្រទេសកម្ពុជាដែលត្រៀមខ្លួនរួចរាល់ សម្រាប់ការនាំយកបច្ចេកវិទ្យា 5G របស់ខ្លួន។ នៅក្នុងរបាយការណ៍ផ្លួវការរបស់ពានរង្វាន់ Ookla Speedtest Awards សម្រាប់ត្រីមាសទី១ និង ទី២ ឆ្នាំ២០១៩ ក្រុមហ៊ុន Cellcard ត្រូវបានរំលេចយ៉ាងច្បាស់ថាជាជ័យលាភីមួយ មិនត្រឹមតែនៅទូទាំងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែនៅរាជធានីភ្នំពេញ ក៏ដូចជាក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ ដែលជាទីក្រុងដែលមានការរីកចម្រើនបំផុតនៅក្នុងខេត្តបន្ទាយមានជ័យ ដែលជាព្រំដែនរវាងខ្មែរ និងថៃ។ នៅទូទាំងប្រទេស ក្រុមហ៊ុន Cellcard បានសម្រេចពិន្ទុនៃល្បឿនដល់ទៅ
July 16, 2019 - PR
ថ្ងៃចន្ទ ទី15 ខែកក្កដា ឆ្នាំ2019 នេះ ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន ជីហ្គៀ (G Gear) ប្រារព្ធពិធីសម្ពោធ ផលិតផលថ្មីម៉ាស៊ីនសម្ងួតបច្ចេកវិទ្យាដ៏ឆ្លាតវៃ ។ ជាក់ស្ដែង ពិធីសម្ពោធនេះប្រារព្ធនៅ LG Premium Brandshop ដែលមានអាស័យដ្ឋាន ផ្ទះលេខ 135 មហាវិថីព្រះមុនីវង្ស សង្តាត់ មនោរម្យ ខណ្ឌ 7 មករា រាជធានីភ្នំពេញ ។ ដោយសារតែមានការគ្រាំទ្រពីអ្នកប្រើប្រាស់នូវម៉ាស៊ីនបោកសំលៀកបំពាក់ម៉ាកសញ្ញា LG
July 16, 2019 - ព័ត៌មានជាតិ
ភ្នំពេញ៖ កាលពីថ្ងៃ ទី១១ ខែកក្កដា ឆ្នាំ២០១៩ នេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការណ៍ជាមួយអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានធ្វើការនាំខ្លួន បុរសម្នាក់ឈ្មោះ ស.វ.ធ អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ ជាម្ចាស់ហាងលក់ទូរស័ព្ទនិងបញ្ចាំ ដើម្បីសាកសួរពាក់ព័ន្ធនឹងការលក់ស៊ីមកាតទូរស័ព្ទដោយមិនយកអត្តសញ្ញាណបណ្ណ ដោយធ្វើអក្សរ LED រត់ពីមុខហាង “ទិញស៊ីមកាតមិនចាំបាច់ប្រើអត្តសញ្ញាណប័ណ្ណ” ដែលផ្ទុយពីលិខិតរបស់និយ័តករទូរគមនាគមន៍កម្ពុជា លេខ១១០៦ ន.ទ.ក ចុះថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីឱសានវាទចុងក្រោយ ត្រឹមថ្ងៃ០១ ខែកក្កដា ឆ្នាំ២០១៨ ក្នុងការបញ្ឈប់ ការលក់ស៊ីមកាតទូរសព្ទ័ដោយមិនយកអត្តសញ្ញាណបណ្ណ
July 16, 2019 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ គ្រោះរញ្ជួយដីក្រោមបាតសមុទ្រមួយបានវាយប្រហារតំបន់ភាគខាងត្បូងកោះបាលី ប្រទេសឥណ្ឌូនេស៊ី នេះបើយោងតាមសេចក្តីរាយការណ៍បន្ទាន់មួយរបស់សារព័ត៌មាន CHANNELNEWSASIA។ តាមការបញ្ជាក់របស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ីបានឲ្យដឹងថា គ្រោះរញ្ជួយដីក្រោមបាតសមុទ្របានកើតឡើងក្នុងកម្រិត ៦,១ រិចទ័រ ហើយវាបានកើតឡើងក្នុងរយៈចម្ងាយ ១០២ គីឡូម៉ែត្រពីកោះបាលី និងស្ថិតក្នុងជម្រៅ ១០០ គីឡូម៉ែត្រនៅក្នុងបាតសមុទ្រផងដែរ។ របាយការណ៍បឋមបានឲ្យដឹងថា ប្រាសាទ Lokanatha ដែលជាតំបន់ទេសចរណ៍ដ៏សំខាន់មួយនៅលើកោះបាលីនោះ បានទទួលរងនូវការខូចខាតតិចតួច តែមិនរងនូវការបំផ្លាញទាំងស្រុងនោះទេ។ ចំពោះជនរងគ្រោះវិញក៏គេនៅមិនទាន់រកឃើញថាមាននណាម្នាក់មានរបួសធ្ងន់ធ្ងរដែរ ដោយគ្រោះរញ្ជួញដីគ្រាន់តែបានបង្កឲ្យមានការភ្ញាក់ផ្អើលមួយក្នុងចំណោមភ្ញៀវទេសចរណ៍ប៉ុណ្ណោះ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះ ក្រុមការងារជួយសង្គ្រោះនៅតែបន្តការងាររបស់ខ្លួន ក្រែងមានជនរងគ្រោះណាម្នាក់ដែលគេមិនទាន់រកឃើញ៕ អត្ថបទ៖ ភក្តី
July 16, 2019 - PR
សមាគមថតរូបផ្លូវការរបស់ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលមានឈ្មោះថា OPPO Photography Academy បានចាប់ផ្តើមបេសកម្មលើកដំបូងរបស់ខ្លួនទៅកាន់ខេត្តព្រះវិហារ និង ខេត្តសៀមរាប ដែលជាទឹកដីដ៏អច្ឆរិយៈសម្បូរទៅដោយប្រាង្គប្រាសាទបុរាណខ្មែរ និង ប្រវត្តិសាស្រ្តដ៏ល្អផូផង់ ដោយមានការចូលរួមដំណើរពីកំពូលតារាចំរៀងដ៏មានប្រជាប្រិយភាពក្នុងស្រទាប់យុវវ័យនោះ គឹ លោក Step និង កញ្ញា សាឡាត់ ស្រីឡាង ដែលជាតារាសម្តែងស្រីកំពុងមានកេរ្តិ៍ឈ្មោះគួរសមដែរក្នុងវិស័យសិល្បៈភាពយន្តខ្មែរ ព្រមទាំងអ្នកជំនាញថតរូបជាច្រើនរូបទៀត។ តាមរយៈការបង្ហោះរូបភាពនៅលើបណ្តាញសង្គមរបស់ លោក Step និង ស្រីឡាង នៅលើទឹកដីខេត្តទាំងពីរ ឃើញថាមានចំនួនអ្នកចូលមើល និងចំនួនអ្នក Like ច្រើនមែនទែន ជាពិសេសអ្នកទាំងពីរបានបង្ហាញរូបភាពនៅតំបន់ប្រាសាទកោះកេរ្តិ៍
July 16, 2019 - ព័ត៌មានជាតិ
ព្រះសីហនុ៖ កំណាត់ផ្លូវលេខ ៧០៥ មានទីតាំងនៅមុខសាលាខេត្តព្រះសីហនុ នឹងចាប់ផ្ដើមបើកដំណើរការបើកការដ្ឋានជួសជុលថ្មីនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។ នេះបើយោងតាមការលើកឡើងក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ដឹកនាំដោយ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមដោយ ក្រុមហ៊ុនចំនួនពីរ ដែលបានបង្កឲ្យផ្លូវនេះខូចដោយសារការដឹកដីចេញពីការដ្ឋានសំណង់របស់ខ្លួន។ តែក្រុមហ៊ុនទាំងពីរនេះបានយល់ព្រមធ្វើផ្លូវនេះជូនខេត្តវិញដោយធ្វើជាផ្លូវបេតុងកំរាស់៣តឹក មានគ្រឹៈថ្ម និងដាក់លូរកាត់ទទឹងផ្លូវចំនួន៣កន្លែងផងដែរ។ បើតាមក្រុមហ៊ុន ស៊ីណូ ហ្វោនដេសិន អ៊ីនជានារិង ដែលទទួលបានសិទ្ធិកាយដីចេញពីទីតាំងការដ្ឋានសំណង់ដ៏ធំសម្បើមមួយនៅមុខសាលាខេត្តព្រះសីហនុ គឺក្រុមហ៊ុន ព្រីន រៀលអិស្តេត អោយដឹងថាក្រុមហ៊ុនលោកនឹងចាប់ផ្តើមធ្វើកំណាត់ផ្លូវ ប្រវែង១០០០ម នេះឡើងវិញនៅថ្ងៃទី២៥កក្កដា២០១៩នេះដោយគ្រោងចំណាយពេលត្រឹមតែ២ខែប៉ុណ្ណោះ និងសន្យាជួសជុលថែទាំរយៈពេល៥ឆ្នាំ។ ឯកឧត្តម
July 16, 2019 - ព័ត៌មានជាតិ
ក្នុងខែមិថុនា ឆ្នាំ២០១៩ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ១៩៧គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៤២២,៧០០,០០០ រៀល។ យើងសង្កេតឃើញថា ចំនួនរថយន្តដែលចាប់បានទាំងនេះ មានការថយចុះចំនួន ២៤ គ្រឿង គឺពី ២២១ គ្រឿង ក្នុងខែឧសភា មក ១៩៧ គ្រឿង ក្នុងខែមិថុនា ឆ្នាំ២០១៩ ។ ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ ២៨តោន៕ ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
July 16, 2019 - PR
ការទទួលថតរឿងភាគបែបបុរាណ និងសម័យលាយបញ្ជូលគ្នាក្នុងខ្សែរឿងតែមួយដូចជារឿង «និស្ស័យស្នេហ៍នាងមនោរាហ៍» របស់ស្ថានីយទូរទស្សន៍PNN គឺជាលើកទីមួយហើយសម្រាប់ជីវិតជាអ្នកសិល្បៈរបស់តារាប្រុសដ៏មានប្រជាប្រិយភាព លោក ខាត់ វ៉ៃហាំង។ លោកបានអះអាងថា ត្បិតកន្លងមកខ្លួនធ្លាប់គ្រងសម្លៀកបំពាក់សម្តែងជាតួអង្គមួយចំនួនក្នុងសាច់រឿងល្ខោនខោល តែនោះជាការងារថតរូបដើម្បីជួយផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌របស់ជាតិ ខុសប្លែកអំពីការងារថតរឿង ដែលត្រូវតុបតែងហើយស្លៀកសម្លៀកបំពាក់បែបបុរាណជាច្រើនថ្ងៃ ក្នុងអំឡុងពេលច្រើនខែទម្រាំការងារបញ្ចប់។ ទោះការស្លៀកសម្លៀកបំពាក់បែបបុរាណលំបាកបន្តិច តែលោកក៏ចូលចិត្តការស្អិតស្អាងខ្លួនបែបបុរាណ។ រូបភាពដែលធ្វើឱ្យតារាប្រុសរូបនេះដក់ចិត្តចងចាំខ្លាំងជាងគេ ហើយតែងរីករាយជានិច្ចរាល់លើកដែលរំឭកដល់នោះ គឺឆាកសម្តែងនៅក្នុងប្រាសាទតាព្រហ្ម ស្ថិតក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ ទិដ្ឋភាពគ្រប់យ៉ាងស្រស់ស្អាតប្រៀបដូចឋិតក្នុងការយល់សប្តិ ព្រោះពេលនោះថតឆាកប្រជាពលរដ្ឋធ្វើបុណ្យភូមិក្នុងបរិវេណប្រាសាទ ហើយម្នាក់ៗស្លៀកពាក់សុទ្ធជាសម្លៀកបំពាក់សម័យបុរាណ នាំគ្នាទស្សនាការសម្តែងរបាំបុរាណចម្រុះប្រភេទទាំងយប់ថ្ងៃ មានដូចជារបាំក្ងោកពោធិសាត់ របាំអប្សរា និងរបាំជូនពរជាដើម ដូច្នេះមនុស្សចូលរួមក៏ច្រើន ឯរូបភាពវិញក៏កាន់តែអស្ចារ្យខ្លាំងឡើងថែមទៀត។ លោក វ៉ៃហាំងបានរៀបរាប់ថា “ពេលហ្នឹងខ្ញុំដើរមើលគេ
July 16, 2019 - PR
ភ្នំពេញ ថ្ងៃទី 15 កក្កដា ឆ្នាំ 2019 ៖ មនុស្សយ៉ាងច្រើនកក់កុញបានឈរតំរង់ជួរបន្តកន្ទុយគ្នាឡើងផ្អើល ម្តុំផ្សារដេប៉ូ ដើម្បីទិញស្មាតហ្វូន Huawei Y9 2019 ដែលពួកគេបានធ្វើការកុម្ម៉ង់ទិញទុកមុន។ ការតំរង់ជួរយ៉ាងច្រើនកក់កុញដ៏គួរឲ្យភ្ញាក់ផ្អើលនេះ គឺស្ថិតនៅហាងទូរសព្ទចំរើន នាពេលព្រឹកថ្ងៃអាទិត្យទី 14 កក្កដា និងនៅហាងអាម៉ីស៊ីវអេង 2 នៅថ្ងៃរសៀល ដែលហាងទាំងពីរនេះមានសន្ទុះនៃការកុម្ម៉ង់ទិញទុកមុនស្មាតហ្វូន Huawei Y9 2019 ច្រើនជាងគេបំផុត ។ Huawei Y9 2019 បានបំបែកកំណត់ត្រា ទទួលបានការកុម្ម៉ង់ទិញទុកមុនលើសពីការរំពឹងទុក ច្រើនលើសលុប
July 16, 2019








