- Khmernote Media
- ព័ត៌មានជាតិ
នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៥០០លានយ៉េន សម្រាប់អនុវត្តគម្រោង “កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម” នៅកម្ពុជា។ កម្មវិធីនេះផងដែរ ប្រព្រឹត្តធ្វើឡើងនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ សេម
July 15, 2019 - សុខភាព
បុរសជនជាតិអាមេរិកម្នាក់ បានបាត់បង់ជីវិតភ្លាមៗ ត្រឹមមួយថ្ងៃប៉ុណ្ណោះ ក្រោយពេលទៅកម្សាន្ត នៅតំបន់ឆ្នេរសមុទ្រមួយកន្លែង ក្នុងរដ្ឋ Florida ដោយក្រុមគ្រូពេទ្យរកឃើញថា មូលហេតុស្លាប់ គឺដោយសារពពួកបាក់តេរីស៊ីសាច់ រស់នៅក្នុងប្រភពទឹក។ តាមសារព័ត៌មាន CNN យុវតី Cheryl Bennett Wiygul ត្រូវជាកូនស្រី បុរសបាត់បង់ជីវិតខាងលើ បានឲ្យដឹងថា ប៉ារបស់នាង បាននាំគ្រួសារទៅវិស្សមកាលនៅឆ្នេរសមុទ្រ និងទីធម្មជាតិ ដូចទម្លាប់ធម្មតា។ នាង និងប៉ាម៉ាក់ នាងបានទៅលេង និងបានងូតទឹកបឹង នៅតំបន់ Okaloosa រដ្ឋ Florida ហើយបានងូតទឹកសមុទ្រ នៅឆ្នេរ
July 15, 2019 - ព័ត៌មានជាតិ
កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចខេត្តស្ទឹងត្រែងរុករកឃើញរថយន្តបាកុង៦គ្រឿង ពួនលាក់ខ្លួនសម្ងំទុកពេលស្ងាត់ធ្វើសកម្មភាពដឹកជញ្ចូនឈើខុសច្បាប់បន្ត និងត្រូវបានសមត្ថកិច្ចរើបអូសយកមកដុតបំផ្លាញចោលនៅចំណុចភូមិស្រែស្រណុកថ្មី ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។ រថយន្តទាំង៦គ្រឿង នេះត្រូវបានប្រភពព័ត៌មានបានបញ្ជាក់ថារត់គេចពីទឹកដីស្រុកកោះញ៉ែក ខេត្តមណ្ឌលគីរី ក្រោយពីប្រតិបត្តិការចុះរឹបអូសរថយយ៉ីឌុបដឹកឈើ ជាង៤០គ្រឿងរួមទាំងរថយន្តបាកុង និងធ្វើការដុតកំទិចចោល ក្រោយការដឹកនាំបញ្ចាផ្ទាល់ ពីលោកនាយឧត្តមសេនិយ៍ សៅ សុខា ទើបធ្វើឲ្យក្រុមរថយន្តទាំងនេះភ័យស្លន់ស្លោរត់គេច ពួនជ្រកក្រប់កន្លែងតាមព្រៃ ក្នុងខេត្តដែលនៅជាប់ព្រំប្រទល់នោះ”៕ ប្រភព៖ ជីវ័ន្ត គេហទំព័រនាគមាស
July 15, 2019 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ លោក Ohira Kunihito អ្នកគ្រប់គ្រងទីផ្សារក្រុមហ៊ុន Minebea Mitsumi របស់ប្រទេសជប៉ុន ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងភ្នំពេញ បានបង្ហាញបច្ចេកវិទ្យាវ័យឆ្លាត អំពូល LED បំភ្លឺផ្លូវ ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការជួយកាត់បន្ថយថាមពលប្រើប្រាស់ និងចំណេញថវិកា នៅសាលប្រជុំសាលាខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ។ លោក Ohira Kunihito អ្នកគ្រប់គ្រងទីផ្សារក្រុមហ៊ុន Minebea Mitsumi ជប៉ុន បានធ្វើបទបង្ហាញជាលើកទី២ ស្តីពីគម្រោងភ្លើងបំភ្លឺផ្លូវសាធារណៈវៃឆ្លាតតាមបច្ចេកវិទ្យាទំនើប ទាន់សម័យ សន្សំសំចៃភ្លើង ប្រើប្រាស់សម្រាប់ខេត្តព្រះសីហនុ ។
July 15, 2019 - ព័ត៌មានជាតិ
នាយឧត្ដមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានមានប្រសាសន៍ថា ជនប្រព្រឹត្តបទល្មើសព្រៃឈើមិនថាអ្នកមាន អ្នកក្រ អ្នកតូច ឬអ្នកធំទេ ត្រូវតែបង្ក្រាបទាំងអស់។ ដោយ នាយឧត្ដមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា ៖ “លើកនេះជនល្មើសមិនថាអ្នកមាន អ្នកក្រ អ្នកតូច ឬអ្នកធំទេ ច្បាប់ចែងច្បាស់ហើយព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ ពលរដ្ឋស្មើភាពគ្នាចំពោះមុខច្បាប់។ អោយតែរកឃើញថាទង្វើនោះជាបទល្មើស ត្រូវបង្ក្រាបទាំងមនុស្ស មធ្យោបាយប្រព្រឹត្តបទល្មើស។ មន្ត្រីអនុវត្តន៏ច្បាប់ ក្នុងគណៈកម្មការ ក៏ត្រូវពង្រឹងវិន័យ និងអនុវត្តន៏ច្បាប់ដូចគ្នា បើរកឃើញថាផ្សំគំនិត ឬពាក់ព័ន្ធ
July 15, 2019 - ព័ត៌មានជាតិ
យោងតាមការបង្ហោះរបស់ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានឲ្យដឹងថា កម្លាំងអាវុធហត្ថកំពុងតាមចាប់ខ្លួន ជនសង្ស័យ៤នាក់ទៀត តាមដីកាតុលាការ ដែលមានការពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី។ ចាប់ពីពេលបើកយុទ្ធនាការទ្រង់ទ្រាយធំនិងការដាក់ចេញនូវវិធានការតឹងរឹង កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងជំនាញពាក់ព័ន្ធបានធ្វើការស្រាវជ្រាវស៊ើបអង្កេតបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរី បានចាប់ខ្លួនជនសង្ស័យ៤នាក់បញ្ជូននៅតុលាការ និងពេលនេះជនសង្ស័យ៤នាក់ទៀតដែលគេចខ្លួន កម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវរកឱ្យឃើញនិងចាប់ខ្លួនតាមអំណាចដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។ ការបំផ្លាញចោលវត្ថុតាងដែលជាមធ្យោបាយដឹកជញ្ជូននោះ នៅតែបន្តអនុវត្តយ៉ាងក្តៅគគុក។ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានដាក់បទបញ្ជាតឹងរឹង មិនអត់អោនចំពោះបុគ្គលដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើទេ ត្រូវតែអនុវត្តច្បាប់ដាច់ខាត។ គណៈកម្មការជាតិ សូមអំពាវនាវរួមគ្នាថែរក្សាធនធានធម្មជាតិ ដើម្បីទាំងគ្នា និងពិភពលោក៕ ដោយ៖ ណារ៉ែន
July 15, 2019 - សុខភាព
បណ្តាញសង្គមបច្ចុប្បន្ន គឺជាកន្លែងសម្រាប់យុវវ័យ បង្ហោះរូបថតអនុស្សាវរីយ ក៏ជាកន្លែងសម្រាប់ បង្ហាញអារម្មណ៍ពិត ដែលចង់ប្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែមិនអាចប្រាប់ផ្ទាល់បាន ខណៈអ្នកជំនាញអះអាងថា បណ្តាញសង្គម អាចជាអាវុធមុខពីរសម្រាប់យុវវ័យ។ តាមការស្រាវជ្រាវ ដឹកនាំដោយលោក សាស្រ្តាចារ្យ Seth J Gillihan អ្នកជំនាញចិត្តវិទ្យា មកពីសាកលវិទ្យាល័យ រដ្ឋ Pennsylvania បានសិក្សាទៅលើយុវជនប្រមាណ ជាង ១.០០០នាក់ ទាក់ទងករណីប្រើប្រាស់បណ្តាញសង្គមសម្រាប់ ដើម្បីបង្ហាញអារម្មណ៍ ដូចជា ការបាត់បង់ការងារ មុខតំណែង បាត់បង់ស្នេហា លុយកាក់ និងមនុស្សជាទីស្រឡាញ់ ជាដើម។ ប៉ុន្តែអ្វីគួរសម្គាល់នោះ សាស្រ្តាចារ្យ
July 15, 2019 - PR
ភ្នំពេញ ថ្ងៃទី 14 កក្កដា ឆ្នាំ 2019 ៖ មនុស្សយ៉ាងច្រើនកក់កុញបានឈរតំរង់ជួរបន្តកន្ទុយគ្នាឡើងផ្អើល ម្តុំផ្សារដេប៉ូ ដើម្បីទិញស្មាតហ្វូន Huawei Y9 2019 ដែលពួកគេបានធ្វើការកុម្ម៉ង់ទិញទុកមុន។ ការតំរង់ជួរយ៉ាងច្រើនកក់កុញដ៏គួរឲ្យភ្ញាក់ផ្អើលនេះ គឺស្ថិតនៅមុខហាងទូរសព្ទចំរើន និង ហាងអាម៉ីស៊ីវអេង 2 ដែលហាងទាំងពីរនេះ ជាហាងដែលមានសន្ទុះនៃការកុម្ម៉ង់ទិញទុកមុនស្មាតហ្វូន Huawei Y9 2019 ខ្លាំងជាងគេ។ Huawei Y9 2019 បានបំបែកកំណត់ត្រា ទទួលបានការកុម្ម៉ង់ទិញទុកមុនលើសពីការរំពឹងទុក ច្រើនលើសលុប ជាពិសេសទទួលបានការគាំទ្រខ្លាំងយ៉ាងគំហុក រហូតដល់អតិថិជនតំរង់ជួររង់ចាំទិញបែបនេះ។ រឹតតែពិសេសទៀតនោះ
July 15, 2019 - អន្តរជាតិ
ថៃ៖ ប៉ូលិសថៃបានធ្វើការឃាត់ខ្លួនមនុស្សចំនួន ៧០ នាក់ និងម៉ូតូចំនួន ២៦១ គ្រឿង ជុំវិញករណីប្រណាំងម៉ូតូខុសច្បាប់នៅលើផ្លូវសាធារណៈ។ ការបង្រ្កាបនេះបានធ្វើឡើងនៅក្នុងខេត្ត Samut Prakan ភាគខាងត្បូងប្រទេសថៃ ហើយតំបន់កើតហេតុនេះគឺជាតំបន់ដែលមានការនិយមប្រណាំងម៉ូតូជាខ្លាំងពីសំណាក់ក្រុមក្មេងស្ទាវ។ បើតាមនាយឧត្តមសេនីយ៍ Ampon Buarabporn ស្នងការនគរបាលខេត្តខាងលើនេះបានប្រាប់អ្នកសារព័ត៌មានថា ក្រុមការងាររបស់លោកកំពុងតែបន្តការស៊ើបអង្កេត ដើម្បីឈានទៅបិទហាងចំនួន ៤៦ ផ្សេងទៀត ដែលបានផ្តល់សេវាកែច្នៃម៉ូតូសម្រាប់យកមកប្រណាំងនេះ ព្រោះថាហាងទាំងនោះបានចូលរួមលើកទឹកចិត្តជាខ្លាំងឲ្យមានការប្រណាំងម៉ូតូនេះកើតឡើង។ សូមបញ្ជាក់ថា ការប្រណាំងម៉ូតូខុសច្បាប់នៅលើផ្លូវសាធារណៈបានបង្កឲ្យមានគ្រោះថ្នាក់ និងការរំខានជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងអ្នកដំណើរលើដងផ្លូវផ្សេងទៀត ហើយវាជាទង្វើផ្ទុយនឹងច្បាប់ចរាចរណ៍ផ្លូវគោករបស់ថៃផងដែរ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងថា មនុស្សទាំង ៧០ នាក់ខាងលើនេះ ត្រូវជាប់គុក
July 15, 2019 - ព័ត៌មានជាតិ
កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ លោក ប៉ាង លីដា អភិបាលរងខណ្ឌ បានចុះទៅបិទបណ្ដោះអាសន្ន ទីតាំងកែច្នៃកាត់តរថយន្តធុនធំ ចំនួន៤កន្លែង ស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ភូមិសំរោង សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ការប្រតិបត្តិការធ្វើឡើងក្រោមបញ្ជារបស់ លោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ក្រោយពេលដែលការហាមប្រាមមិនឲ្យចំណីផ្លូវធ្វើជាកន្លែងអាជីវកម្មផ្ទាល់ខ្លួន តែម្ចាស់ទីតាំងមិនស្តាប់មិនព្រមធ្វើតាម។ ដោយ លោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានរៀបរាប់ថា៖ “ចម្រៀង«បង្ខំចិត្តបែក» ការងារ«បង្ខំចិត្តចាប់» ខ្ញុំប្រាប់ថាកុំយកចំណីផ្លូវតំឡើងរថយន្ត បាញ់ថ្នាំរថយន្ត តែមិនស្តាប់ បែបស្មានថាអភិបាលខណ្ឌខ្ញុំនេះដាក់ខែហើយលោកព្រះ! សូមកុំជួយអន្តរាគមន៍អី ខ្ញុំដកហូតទុក១៥ថ្ងៃទេ”។
July 15, 2019









