- Khmernote Media
- ព័ត៌មានជាតិ
ទីតាំងកែច្នៃសំណល់ប្រេងឆានាំចេញមួយកន្លែង ត្រូវបានសម្រេចឱ្យផ្អាកដំណើរការជាបណ្តោះអាសន្ន បន្ទាប់ពីមន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ រកឃើញភាពមិនប្រក្រតី។ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញនេះមន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដោយមានការសហការពីព្រះរាជអាជ្ញារង និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទីតាំងកែច្នៃសំណល់ប្រេងឆានាំចេញមួយកន្លែង ស្ថិតនៅទីតាំង ផ្លូវ ៦៩ សង្កាត់ផ្សារចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ជាលទ្ធផលមន្រ្តីជំនាញបានសង្កេតឃើញថាទីតាំងកែច្នៃសំណល់ប្រេងឆានោះពុំមានច្បាប់អាជីវកម្មអនុញ្ញាតត្រឹមត្រូវ ហើយក្នុងចំណោមផលិតផលទាំងអស់មានផលិតផល ២មុខ ជាទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ដែលមានចំនួនស្មើនឹង ៣៥កេស។ ក្រោយពីការត្រួតពិនិត្យ ព្រះរាជអាជ្ញារងបានសម្រេចផ្អាក ទីតាំងកែច្នៃបណ្តោះអាសន្ន និងបានដកហូតទំនិញខូចគុណភាព និងហួសទាំងអស់នេះរក្សាទុកដើម្បីធ្វើការបំផ្លាញចោលទៅតាមនិតិវីធី ហើយអញ្ជើញតំណាងទីតាំងទៅធ្វើកិច្ចសន្យានៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងធ្វើច្បាប់ឲ្យបានត្រឹមត្រូវឡើងវិញ។ ព្រមទាំងយកគំរូមួយចំនួនបញ្ជូនទៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូលផងដែរ៕ ប្រភព៖ អគ្គនាយកដ្ឋានកាំកុងត្រូល
July 13, 2019 - សង្គម
ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តបុញ្ញខេត្តារាម(ហៅវត្តថ្មី) ស្ថិតក្នុងភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុង/ខេត្តព្រៃវែង។ នៅក្នុងឱកាសនោះផងដែរ សម្តេច ស ខេង ក៏បានលើកឡើងពីបញ្ហាអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ដោយតម្រូវឲ្យអ្នកជិះម៉ូតូមិនពាក់មួក ត្រូវឃាត់ម៉ូតូហើយឲ្យម្ចាស់ម៉ូតូទៅរកមួកមកពាក់ទើបឲ្យបន្តដំណើរទៅមុខទៀត។ សម្តេច ស ខេង បានមានប្រសាសន៍ដូច្នេះថា “អ្នកជិះម៉ូតូហើយមិនពាក់មួកសុវត្ថិភាព គឺប៉ូលិសមានភារកិច្ចឃាត់អ្នកមិនឲ្យធ្វើដំណើរតទៅទៀត សូមឲ្យអ្នកទាក់ទងរបៀបណាក៏ដោយ វិធីណាក៏ដោយ យកមួកមកពាក់សិន បានឲ្យធ្វើដំណើរបន្តទៅទៀត អត់យកម៉ូតូនោះមកទុកទេ គឺប៉ូលិសគ្រាន់តែគ្រប់គ្រងម៉ូតូមិនឲ្យម្ចាស់ម៉ូតូធ្វើដំណើរតទៅទៀតប៉ុណ្ណោះ ដើម្បីជីវិតអ្នក
July 13, 2019 - ព័ត៌មានជាតិ
តំបន់ប្រាសាទព្រះវិហារ ជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយដែលស្ថិតនៅតំបន់ជួរភ្នំដងរែក ព្រះរាជាណាចក្រកម្ពុជាដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ និងរមណីយដ្ឋានធម្មជាតិជាច្រើន។ ថ្មីៗនេះ តាមប្រភពក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានបង្ហើបឲ្យដឹងថា ខាងនាយកដ្ឋាននគរូបនីយកម្ម អភិវឌ្ឍន៍តំបន់ប្រាសាទព្រះវិហារ និងប្រជាសាស្រ្ត មានគម្រោងជួសជុលជណ្តើរឡើងវិញ បន្ទាប់ពីមានការបែកបាក់ និងពុកផុយជាច្រើនបំណែក។ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ នាយកដ្ឋាននគរូបនីយកម្ម អភិវឌ្ឍន៍តំបន់ប្រាសាទព្រះវិហារ និងប្រជាសាស្រ្ត នៃអាជ្ញាធរជាតិព្រះវិហារ បានដឹកនាំកងកម្លាំង និងក្រុមការងារចុះរៀបចំពិធីសែនព្រេនសូមសេចក្តីសុខ សម្រាប់គម្រោងជួសជុលជណ្ដើរឈើស្របនឹងជណ្តើរបុរាណខាងកើតប្រាសាទព្រះវិហារ ពីជើងភ្នំប៉ែកខាងកើតរហូតដល់កំពូលភ្នំនៅចំហៀងគោបុរៈទី៥។ បច្ចុប្បន្នដោយសារភាពចំណាស់នៃជណ្តើរ និងដោយកត្តាធម្មជាតិដូចជា ការហូរច្រោះដោយសារទឹកភ្លៀងនារដូវវស្សា អាយុកាលរបស់ឈើជាដើម បានធ្វើឱ្យជណ្តើរឈើនេះរងការខូចខាតជាច្រើនកន្លែងដែលទាមទារឱ្យមានការជួសជុល និងកែលម្អឡើងវិញសម្រាប់បម្រើឱ្យវិស័យទេសចរណ៍ និងរំលេចនូវតម្លៃជណ្តើរបុរាណខាងកើត ក៏ដូចជាបង្កភាពងាយស្រួលដល់អ្នកសិក្សាស្រាវជ្រាវបុរាណវិទ្យាផងដែរ។ សូមបញ្ជាក់ថាជណ្តើរឈើនេះត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ២០០៩
July 13, 2019 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំធ្វើយុទ្ធនាការមហាជន អាជ្ញាធរគ្រប់ជាន់ថ្នាក់ សំអាតអនាមយ័បរិស្ថានក្នុងក្រុងព្រះសីហនុ។ ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា សម្រាមមិនមានអ្វីគួរឲ្យខ្ពើមនោះទេ ហើយមនុស្សដែលចោលសម្រាមផ្តេសផ្តាសទើបជារឿងមួយមិនល្អ ឯកឧត្តមក៏ថ្លែងអំណរគុណចំពោះការចូលរួមរបស់អង្គភាព ក្រុមហ៊ុនវិស័យឯកជន ព្រមទាំងសាធារណៈជន ក្នុងក្រុងព្រះសីហនុ ដើម្បីសម្អាតអនាម័យប្រមូល បោសសម្អាតកាកសំណល់ដែលមាននៅតាមដងផ្លូវ និងតាមទីសាធារណៈនានា ក្នុងក្រុងព្រះសីហនុទាំងមូល។ ដោយ ឯកឧត្តមបានសរសេររៀបរាប់ថា៖ “សម្រាមមិនមែនករណីគួរអោយស្អប់ខ្ពេីមទេ តែអ្នកចោលសម្រាមផ្តេសផ្តាសជារឿងដែរមិនល្អ ថ្ងៃនេះយេីងជួបជុំគ្នា គោលដៅយេីងគឺប្រមូលសម្រាមចេញ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតពាក់ពន្ធ័នឹងសម្រាមសេសសល់នេះ សុំអោយអ្នកប្រេីប្រាស់សម្រាមទាំងអស់ត្រូវមានការយល់ដឹងអោយបានច្បាស់អំពីសម្រាម។ ទោះបីជាមានយុទ្ធនាការប្រមូលសម្រាមចេញពីក្រុងព្រះសីហនុថ្ងៃនេះ ប្រាកដណាស់ថាការគ្រប់គ្រងសម្រាមមិនទាន់បានល្អនៅឡេីយទេ តែយេីងចាប់ផ្តេីមយល់ដឹងអំពីសម្រាមពីពេលនេះតទៅ។
July 13, 2019 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ លេចធ្លាយរូបភាពផ្ទាំងពាណិជ្ជកម្មរបស់នាឡិកាដៃឆ្លាតវ័យ Samsung Galaxy Watch Active 2 មុនពេលបញ្ចេញលក់នៅលើទីផ្សារ។ Galaxy Watch Active 2 ត្រូវបានគេរាយការណ៍ថា នឹងមានពីរទំហំគឺ ទំហំ ៤០ មីលីម៉ែត្រ និង ៤៤ មីលីម៉ែត្រ និងមានបីពណ៌សម្រាប់ជ្រើសរើសគឺពណ៌ខ្មៅ មាស និងទឹកប្រាក់។ Galaxy Watch Active 2 មានរូបរាងស្តើងជាងមុន ហើយវាក៏បានបំពាក់មុខងារសុខភាពជាច្រើនដូចជា ECG និង Fall detection ជាដើម។ ECG
July 13, 2019 - ព័ត៌មានជាតិ
ទម្រាំដឹងខ្លួនខុស ត្រូវមានទោសចូលគុកទៅហើយ!ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅដល់ពន្ធនាគារព្រៃស កាលពីព្រឹកមិញថ្ងៃទី12 ខែកក្កដា ឆ្នាំ2019 បន្ទាប់ពីពួកគេទាំង02នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេចហើយព្យាយាមជិះម៉ូតូគេចខ្លួន កាលពីវេលាម៉ោង៧ និង២០នាទី ព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវបេតុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ និងត្រូវបានអាវុធខណ្ឌដង្កោ ប្រដេញចាប់បាន បញ្ជួនទៅកាន់កងរាជអាវុធហត្ថក្រុងភ្នំពេញ កសាងសំណុំរឿង ទៅតុលាការចាត់ការតាមនិតិវិធីច្បាប់ជាបន្ត។ ជនសង្ស័យទី១ឈ្មោះមឿនសុវណ្ណ ផាកភុង អាយុ១៨ឆ្នាំមុខរបរសន្តិសុខ ស្នាក់នៅភូមិរការសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យទី២ឈ្មោះសាត សុខឌីណា អាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ ចំណែកនារីរងគ្រោះឈ្មោះសារិន ស្រីលាភ
July 12, 2019 - PR
រង្វាន់! រង្វាន់! ឈ្នះ! ឈ្នះ! រង្វាន់កាន់តែក្តៅ កាន់តែរំភើប និងកាន់តែជក់ចិត្ត ដែលមិនធ្លាប់មានពីមុនមកជាមួយ ការចែករង្វាន់ដល់អ្នកឈ្នះសប្ដាហ៍ទី2 និងការចាប់រង្វាន់ស្វែងរកអ្នកឈ្នះសប្ដាហ៍ទី3។ គិតមកត្រឹមថ្ងៃនេះគឺជាសប្តាហ៍ទី ៣ ហើយដែលក្រុមហ៊ុន សាមសុង បានរកឃើញអតិថិជនដែលមានសំណាងឈ្នះរង្វាន់ដ៏ពិសេសអស្ចារ្យប្រចាំឆ្នាំមិនធ្លាប់មានក្នុងឱកាសកម្មវិធីប្រូម៉ូសិន “មហាសំណាង មហារង្វាន់” ពីការទិញទូទស្សន៍ សាមសុង គ្រប់ម៉ូឌែល ទាំងអស់! ចំណែកអ្នកឈ្នះរង្វាន់ធំកំពូលស្មាតហ្វូន Samsung Galaxy S10 កាលពីសប្ដាហ៍ទី២ ដែលអញ្ជើញមកទទួលរង្វាន់ បានថ្លែងទាំងរំភើបរីករាយថា “នេះជាលើកទី១ហើយ ដែលខ្ញុំបានឈ្នះរង្វាន់ ហើយជារង្វាន់ធំទៀត…សប្បាយចិត្តមែនទែន សប្បាយរហូតមិនដឹងរកពាក្យអ្វីមកនិយាយបាន។ ចា៎/បាទ ឈ្នះពិត
July 12, 2019 - PR
ទន្ទឹងរង់ចាំអស់ជាយូរ នៅទីបំផុតកម្មវិធីដ៏ធំប្រចាំឆ្នាំរបស់ស្ថានីយទូរទស្សន៍PNN ក្នុងឱកាសគ្រប់ខួប៤ឆ្នាំរបស់ខ្លួន គឺជំនួបដ៏អស្ចារ្យរវាងតារាខ្មែរ និងថៃ ជាមួយអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជាបានរំលេចរូបរាងរបស់ខ្លួនពិតប្រាកដហើយ។ នាថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ PNNនឹងប្រារព្ធកម្មវិធីដ៏ធំប្រចាំឆ្នាំរបស់ខ្លួននាអគារ ដឹព្រេមៀសេនធ័រសែនសុខ(The Premiere Center Sensok)អមដោយវត្តមានរបស់តារាល្បីៗជាច្រើនដួង។ វត្តមានរបស់តារាសម្តែង និងពិធីករល្បីៗរបស់កម្ពុជាមានដូចជា កញា ជីម មី កញ្ញា ស៊ីន យូប៊ីន លោក ខាត់ វ៉ៃហាំង លោក អេដ វីន និងការបង្ហាញខ្លួនរបស់តារាចម្រៀងក្នុងដួងចិត្តយុវវ័យគឺលោក ជី ដេវីដ លោក ឌីឌី
July 12, 2019 - សុខភាព
លើសឈាមជាជំងឺរ៉ាំរ៉ៃ ភាគច្រើនកើតលើមនុស្សចាស់ៗ ពិសេសអ្នកដែលផឹកស្រា ជក់បារីជាប្រចាំ ឬអ្នកធាត់ៗ ចូលចិត្តញ៉ាំប្រៃ និងអ្នកកើតជំងឺទឹកនោមផ្អែម។ ជំងឺលើសឈាមនេះអាចសម្លាប់មនុស្សបានគ្រប់វិនាទី បើសិនជាធ្វេសប្រហែសតែបន្តិច ដូច្នេះហើយបើនៅផ្ទះមានសមាជិកគ្រួសារ ឬម៉ាក់ប៉ាមានជំងឺលើសឈាម យើងមិនត្រូវធ្វើរឿងប៉ុន្មានយ៉ាងនេះឡើយ។ ១– កុំធ្វើរឿងពិបាកចិត្ត កាលណាជួបរឿងពិបាកចិត្ត ស្ត្រេស ឬខឹង អាចឲ្យអ្នកជំងឺលើសឈាមឡើងសម្ពាធឈាមលឿនបំផុត ដែលជាហេតុអាចបង្កឲ្យអ្នកជំងឺដាច់សរសៃឈាមខួរក្បាលបាន ដូច្នេះយើងមិនត្រូវបង្ករឿងស្មុគស្មាញក្នុងផ្ទះឡើយ។ ត្រូវចាំថា អ្នកជំងឺលើសឈាមត្រូវចៀសវាងអារម្មណ៍តានតឹង ស្មុគស្មាញ នោះទើបមិនប៉ះពាល់ដល់សម្ពាធឈាម។ ២– កុំញ៉ាំប្រៃ ញ៉ាំប្រៃជាមូលហេតុនាំឲ្យកើតជំងឺលើសឈាម អ៊ីចឹងយើងចាំបាច់ត្រូវរក្សាសម្ពាធឈាមអ្នកជំងឺឲ្យមានលំនឹងដោយកំណត់ជាតិប្រៃក្នុងរបបអាហារទាប។ បើអ្នកផ្ទះមានអ្នកកើតជំងឺលើសឈាម យើងត្រូវបែងចែករបបអាហារដាច់ឡែកពីគ្នា ឬញ៉ាំអាហារសាបបន្តិចទាំងអស់គ្នារឹតតែល្អ។ ៣– លេបថ្នាំទៀងទាត់ កុំខានឲ្យសោះ
July 12, 2019 - ព័ត៌មានជាតិ
ខេត្តកំពត ៖ ថ្ងៃសុក្រ ១១កេីត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៩ អធិការដ្ឋាននគរបាលក្រុងកំពត បានចុះអនុវត្តច្បាប់ចរាចរផ្លូវគោកនិងត្រួតពិនិត្យលើអ្នកបើករថយន្តធំនិងព្រូ ដើម្បីពិនិត្យមើលសារធាតុញៀន បានរកឃើញ អ្នកផ្ទុកសារធាតុញៀន ចំនួន ០៥ នាក់ ៕ ប្រភព៖ ស្នងការនគរបាលខេត្តកំពត
July 12, 2019









