Khmernote Media
  • សុខភាព

    ស្រីៗ​គ្នា​យើង​អំឡុង​ពេល​ពពោះ ត្រូវ​ប្រយ័ត្ន​ឲ្យ​បាន​ច្រើន ជាពិសេស​ការងារ​ផ្ទះ​តែ​ម្តង។ “Hello គ្រូពេទ្យ” នឹង​បង្ហាញ ការងារ​ផ្ទះ​ប៉ុន្មាន​មុខ​ខាង​ក្រោម បើ​ចៀស​បាន​ចៀស​ទៅ ព្រោះ​អាច​ប៉ះ​ពាល់​សុខភាព​ទាំងម្ដាយ និង​គភ៌។ ១- ប្រើប្រាស់​សារធាតុ​គីមី សារធាតុ​គីមី​ដែល​មាន​ក្នុង​ផ្ទះ អាច​ជា​ថ្នាំ​បាញ់​មូស ទឹក​សម្អាត ឬ​ផលិតផល​សម្អាត​មាន​ជាតិ​គីមី​ខ្ពស់។ បើចង់​សម្អាត​បន្ទប់​ទឹក​ដែល​កខ្វក់ ឬ​កម្ចាត់​មេរោគ យើង​ត្រូវសុំ​ជំនួយ​ពី​ប្ដី ឬអ្នកផ្ទះ។ ផលិត​ផល​សម្អាត​បែប​ធម្មជាតិ ដូច​ជា ទឹក​ខ្មេះ ក្រូច​ឆ្មារ អាច​ជា​វិធីសាស្ត្រ​ដែល​មាន​ប្រសិទ្ធ​ភាព និង​មិន​ប៉ះ​ពាល់​សុខ​ភាព។ ២- លើកផ្លាស់​ទី​គ្រឿង​សង្ហារិម​ធ្ងន់ៗ ត្រូវ​ចាំ​ថា ការ​លើកផ្លាស់​ទី​គ្រឿង​សង្ហារិម​ធ្ងន់ៗ អាច​បង្កើន​ហានិភ័យ​សាច់ដុំ ឈឺ​ចុក​ចាប់ ឬ​មាន​គ្រោះ​ថ្នាក់ ព្រោះ​ពេល​មាន​ផ្ទៃពោះ

    July 12, 2019
  • ព័ត៌មានជាតិ

    រតនគិរី៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី គណៈកម្មាការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបង្ក្រាបរថយន្តឡង់គ្រីស័រកែច្នៃចំនួន ០២គ្រឿង ដឹកឈើប្រភេទសុក្រំ និងឈើប្រភេទលេខ១ ប្រមាន ៦ម៉ែត្រត្រីគុណ ហើយរថយន្តទាំងពីកម្លាំងធ្វើការបំផ្លាញចោល ចំណែកឈើត្រូវបានប្រគល់ឱ្យផ្នែករដ្ឋបាលព្រៃឈើ។ គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានអនុវត្តវិធានការថ្មី ដោយគ្រប់មធ្យោបាយ (រថយន្ត គោយន្ត ម៉ូតូ…) ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនេះ ត្រូវបានស្នើសុំទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបំផ្លាញចោលនៅនឹងកន្លែងតែម្តង ហើយការអនុវត្តនេះទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ៕   អត្ថបទ៖ សេម ប្រភព៖

    July 12, 2019
  • អន្តរជាតិ

    សៀវភៅនៃការស្រាវជ្រាវមួយក្បាល ដែលមានចំណងជើងថា “The Doomsday Calculation” បានបង្ហាញថា មានឱកាសអាចទៅរួចរហូតដល់ ៥០% ដែលបង្ហាញថា ពូជមនុស្សជាតិអាចនឹងបាត់បង់ទាំងស្រុងនៅក្នុងរយៈពេល ៧៦០ ឆ្នាំទៅមុខទៀត។ សៀវភៅមួយក្បាលនេះជាស្នាដៃស្រាវជ្រាវ និងចងក្រងរបស់លោក William Poundstone ដែលជាសាស្រ្តាចារ្យនៅក្នុងសាកលវិទ្យាល័យ Princeton សហរដ្ឋអាមេរិក។ សៀវភៅ “The Doomsday Calculation” ត្រូវបានដាក់លក់ជាសាធារណៈ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅសហរដ្ឋអាមេរិក។ បើយោងតាមសារព័ត៌មាន DAILYMAIL ដែលបានច្បិចយកទិន្នន័យខាងលើ និងធ្វើការប្រៀបធៀបជាមួយនឹងការសិក្សាមួយ ដែលបានរកឃើញកាលពីឆ្នាំ ១៩៩៣ នោះ បានបង្ហាញថា ការសិក្សាទាំងពីរនេះមានលក្ខណៈខុសគ្នាបន្តិច

    July 12, 2019
  • ព័ត៌មានជាតិ

    ខេត្តកំពង់ឆ្នាំង៖ មន្ត្រីយោធាម្នាក់បានដួលធ្លាក់ពីលើកៅអីស្លាប់ ខណៈពេលកំពុងឈ្លោះប្រកែកគ្នាជាមួយប្រជាពលរដ្ឋក្នុងរឿងជម្លោះដីធ្លី ។ ហេតុការណ៍នេះបានបង្កអោយមានការភ្ញាក់ផ្អើល នៅសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចដីជម្លោះក្បែរអាស្រមបង្គោលកីស្រីខ្មៅ និង ជាចំណុចឈរជើងរបស់យោធាអង្គភាពK88 ក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ប្រភពពីប្រជាពលរដ្ឋនៅទីនោះបានអោយដឹងថា នៅវេលាកើតហេតុខាងលើ មានប្រជាពលរដ្ឋបាននាំគ្នាចូលទៅភ្ជួរដីចំការរបស់ខ្លួន (ដីទំនាស់) ហើយត្រូវបានក្រុមទាហានអង្គភាពK88 ឃាត់មិនអោយភ្ជួរ ក៏មានការឈ្លោះប្រកែកគ្នាឡើងតឹងសរសៃករៀងៗខ្លួន។ ក្នុងពេលកំពុងប្រកែកគ្នានោះ ស្រាប់តែមានមន្ត្រីយោធាម្នាក់ បានដួលធ្លាក់ពីលើកៅអី ដែលគាត់អង្គុយមិនដឹងមូលហេតុ ហើយសន្លប់បាត់ស្មារតី បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ មន្ត្រីយោធារូបនោះត្រូវបានគេបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យ ប៉ុន្តែមិនអាចជួយសង្គ្រោះបាន៕ ប្រភព៖ ឯកឧត្តមខៀវ កញ្ញារីទ្ធ វីដេអូ៖

    July 12, 2019
  • អន្តរជាតិ

    កាលពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ យប់មិញនេះ វេលាម៉ោងប្រមាណជិត២ទៀបភ្លឺ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់រហូតបាត់បង់ជីវិតពេលកំពុងព្យាបាលនៅមន្ទីរពេទ្យ។ តាមរយៈការរាយការណ៍បានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនូវចំណុចផ្លូវកោងលេខ ៣១៣៤ ស្រុកឈុនបុរី ខេត្តឈុនបុរី ខាងមុខអាហារដ្ឋានមួយ។ សមត្ថកិច្ចបានរកឃើញថាជនរងគ្រោះជានារីស្រស់ស្អាតមួយរូប ជិះម៉ូតូធំម៉ាក BMW ដោយគ្រោះថ្នាក់នេះកើតឡើងព្រោះតែនាងបើកបរហួសល្បឿនកំណត់ ព្រមជាមួយជាតិស្រវឹងជាប់ខ្លួនដែលពុំអាចគ្រប់គ្រងម៉ូតូខ្លួនបាន បណ្តាលឲ្យម៉ូតូទៅបុកគល់ឈើមួយទំហឹង ធ្វើឲ្យមនុស្សផ្លោងចេញមកខាងក្រៅបណ្តាលឲ្យសន្លប់។ តាមប្រភពមិត្តភក្តិជិតស្និទ្ធក៏បានឲ្យដឹងថា មុនពេលកើតហេតុនាងក៏បានបង្ហោះសារប្លែកៗក្នុងបណ្តាញសង្គម មុនពេលទៅជួបជុំគ្នាជាមួយមិត្តភក្តិ ក្រោយពេលត្រលប់ទៅផ្ទះស្រាប់តែជួបរឿងបែបនេះកើតឡើង។ នារីរងគ្រោះរូបនោះបានរងរបួសបាក់ជើងស្តាំ ព្រមទាំងមានឈាមកកក្នុងខួរក្បាល នាងក៏ត្រូវបានបាត់បង់ជីវិតខណៈពេលកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ មហាវិទ្យាល័យបូរ៉ាផាន ក្នុងស្រុកឈុនបុរី៕

    July 11, 2019
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ មន្ទីរ ស្ថាប័នពាក់ព័ន្ធក្នុងខេត្ត ចុះពិនិត្យការសាងសង់លូរំដោះទឹក ប្រវែង២.៩៤០ ម៉ែត្រ និងដាក់អណ្ដូងលូ ១២០ កន្លែងមុខកាត់ ១ ម៉ែត្រសងខាងផ្លូវ ស្ថិតនៅភូមិនាងគង្ហីង និងភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុង/ខេត្តកំពង់ចាម។ ដោយសារតែកន្លងមកក្នុងក្រុងកំពង់ចាម ក្រោយពេលមានមេឃភ្លៀងខ្លាំងម្តងៗ ធ្វើអោយប្រព័ន្ធលូក្នុងខេត្តមួយចំនួនមានការកកស្ទះ និងប្រព័ន្ធលូមួយចំនួនទៀតរំដោះទឹកភ្លៀងមិនទាន់ ដែលកត្តាទាំងអស់នេះបណ្តាលមកពីការកកស្ទះសំរាម និងដី ធ្វើអោយលូរំដោះទឹកមិនទាន់ ។ ដោយមើលឃើញបញ្ហាទាំងអស់នេះ ឯកឧត្តម អ៊ុន ចាន់ដា

    July 11, 2019
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះ មានព័ត៌មានលេចធ្លាយមួយបង្ហាញយ៉ាងច្បាស់ពីរូបរាងរបស់ Galaxy Note 10 ដែលត្រឹមនឹងបង្ហាញនៅដើមខែក្រោយនេះ។ យោងតាមប្រភពព័ត៌មានលេចធ្លាយបានឲ្យដឹងថា Galaxy Note 10 នៅឆ្នាំនេះមាន៣ម៉ូដែល គឺប្រភេទ Note 10 ធម្មតា, Note 10+ និង Note 10 5G។ សម្រាប់កម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូនទាំង៣ម៉ូដែលនេះគឺដូចគ្នា ហើយសម្រាប់ម៉ូដែល Note 10 ធម្មតាមានអង្គផ្ទុកទិន្នន័យតូចបំផុត 128GB ប្រសិនបើទំហំប៉ុណ្ណេះមិនទាន់គ្រប់គ្រាន់ទេនោះ ក្រុមហ៊ុន Samsung បានបង្កើនអង្គផ្ទុកទិន្នន័យសម្រាប់ Note 10 ដែលមាន

    July 11, 2019
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចគយចល័តនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសហការជាមួយសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុនិងចូលរួមពីកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថ ៤០២ របស់កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចូលឆែកត្រួតពិនិត្យក្នុងឃ្លាំងលក់ម៉ាសុីនភ្លើងចំនួន២កន្លែង មានម្ចាស់ជាជនជាតិចិន។ ការចុះឆែកឆេរនេះបន្ទាប់ពី សមត្ថកិច្ចរកឃើញមានម៉ាសុីនភ្លើងថ្មីទាំងតូចទាំងធំប្រមាណជាង៦០គ្រឿង ដែលមិនទាន់មានឯកសារបង់ពន្ធនាំចូលខុសនឹងនិតិវិធីគយ។ ឃ្លាំងលក់ម៉ាសុីនភ្លើងចំនួន២កន្លែងមានទីតាំង ១-ឃ្លាំងស្តុកម៉ាស៊ីនភ្លើងមានឈ្មោះ ហាង ហ្វូលីស៊ឺថឹ មានទីតាំងនៅ ឃ្លាំងគ្មានលេខ ផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទល់មុខរោងចក្រស្រាបៀរក្រោន និង ២-ឃ្លាំងស្តុកម៉ាស៊ីនភ្លើង (គ្មានឈ្មោះ) មានទីតាំងនៅ ឃ្លាំងគ្មានលេខ ផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

    July 11, 2019
  • PR

    បងប្អូនប្រជាជនកម្ពុជាយើងបច្ចុប្បន្នបានចាត់ទុកភាសាខ្មែរជាភាសាកំណើតរបស់ខ្លួន ហើយមានវចនានុក្រមគោលមួយគឺ វចនានុក្រមខ្មែរ សម្តេច ជួន ណាត។ ទោះបីមានសញ្ជាតិ និងភាសាតែមួយក្តី ប្រជាជនខ្មែរយើងតែងតែប្រើភាសានិយាយខុសៗគ្នាតាមតំបន់ ឧទាហរណ៍ជាក់ស្តែងដូចជាភាសានិយាយនៃពាក្យ “ស័ង្កសី” តំបន់ខ្លះហៅ ស័ង្កសី ខ្លះហៅប័ង្កសី ហើយខ្លះទៀតហៅអៀងប៉ាន់។ ពាក្យទាំងបីនេះគឺសំដៅទៅលើផលិតផលមួយដែលភាគច្រើនគេយកមកប្រក់ដំបូលផ្ទះ ជញ្ជាំង ។ល។ សំណួរសួរថា តើពាក្យមួយណាដែលត្រឹមត្រូវក្នុងភាសាខ្មែរ? បើអ្នកស្វែងរកពាក្យទាំងបីនេះក្នុងវចនានុក្រុមសម្តេច ជួន ណាត អ្នកអាចរកឃើញតែពាក្យស័ង្កសីមួយប៉ុណ្ណោះ ដែលមានន័យសេចក្តីដូចតទៅ៖ ស័ង្កសី ជានាមសព្ទ(បារ. ហ្ស័ង្ក Zinc មកពីពាក្យ អាល្លឺម៉ង់ដ៍) លោហធាតុសុទ្ធមួយប្រភេទ សម្បុរសដូចសំណសាច់រឹង ប្រើបានច្រើនបែប។

    July 11, 2019
  • អន្តរជាតិ

    អ៊ូហ្គង់ដា៖ បុរសជាប្តីម្នាក់ត្រូវបានប្រពន្ធកាត់លិង្គឡើងដាច់ខ្ទេចខ្ទី ក្រោយគាត់បានបដិសេធមិនព្រមរួមភេទជាមួយនាង។ បុរសជាជនរងគ្រោះមានឈ្មោះថា Moses Okot អាយុ ៤៦ ឆ្នាំ មានមុខរបរជាកសិករ រស់នៅក្នុងតំបន់ Apac ភាគខាងត្បូងប្រទេសអ៊ូហ្គង់ដា។ ស្រ្តីជាប្រពន្ធមានឈ្មោះថា Beatrice Acen អាយុ៣៥ឆ្នាំ ជាមេផ្ទះ និងមានទម្លាប់ផឹកស្រាជាប្រចាំ។ ក្នុងថ្ងៃកើតហេតុនៅម៉ោងប្រមាណជា ១០ យប់ នាងបានត្រលប់មកពីផឹកស្រាវិញដោយមានអាការស្រវឹងជោគតែម្តង ហើយពេលទៅដល់ផ្ទះភ្លាមនាងបានបបួលបុរសជាប្តីរួមភេទជាមួយគ្នា ខណៈបុរសជាប្តីកំពុងតែគេងយ៉ាងលង់លក់ទៅហើយ។ ពេលនោះបុរសជាប្តីក៏បានបដិសេធ និងសម្ងំដេកបន្ត។ ដោយខឹងនឹងការបដិសេធ និងស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងផង ស្រ្តីជាប្រពន្ធក៏បានយកកាំបិតមកកាត់ប្រដាប់ភេទបុរសជាប្តីឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង។ តាមសំដីអ្នកជិតខាងបានឲ្យដឹងថា នេះមិនមែនជាលើកទីមួយទេដែលនាង Beatrice Acen

    July 11, 2019